Calories Blah Blah – คนที่ถูกลืม
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ก็ยังนึกถึง วันนั้นที่เราเคยรักกัน
ไม่เคยลืมซักวัน ยังจำได้ทุกอย่าง
แม้จะไม่ถึงฝัน แต่จากกันก็ด้วยดี
ก็ได้แค่หวัง อย่างน้อยเราคงเป็นเพื่อนกัน
ก็คงมีซักวัน ที่เราได้พบกัน
เพียงแค่คุยได้ทัก ได้แค่นี้ฉันก็พอ
នៅនឹកដល់ថ្ងៃដែលយើងធ្លាប់ស្រឡាញ់គ្នា
មិនដែលភ្លេចមួយថ្ងៃណាឡើយ នៅចាំបានគ្រប់យ៉ាង
ទោះស្នេហ៍យើងមិនអាចសមដូចបំណង តែយើងក៏បែកគ្នាតាមសម្រួល
ត្រឹមរំពឹងទុកថា ក្រោយពេលបែកគ្នាហើយ យ៉ាងហោចណាស់ យើងប្រហែលអាចនៅត្រឹមមិត្ត
គង់នៅថ្ងៃណាមួយ យើងជួបគ្នា
ហោចណាស់ក៏យើងនឹងនិយាយរាក់ទាក់សួរនាំគ្នា … ធ្វើបានតែប៉ុណ្ណឹងខ្ញុំក៏អស់ចិត្តហើយ ។
แล้วก็ได้เจอ แต่เหมือนเธอไม่เห็นเลย
กลับเฉยเมย เดินผ่านกันไป
ទីបំផុតថ្ងៃនោះក៏មកដល់ យើងក៏បានមកជួយគ្នា (ដោយចែដន្យ) តែអ្នកធ្វើជាមើលមិនឃើញខ្ញុំ
អ្នកធ្វើព្រងើយកន្តើយ អ្នកមើលរំលងខ្ញុំ ។ (ធ្វើដូចមនុស្សមិនដែលស្គាល់គ្នា)
* เธอคงลืมแล้วใช่ไหม หน้าฉันคนแบบนี้
คนที่เคยโอบกอดเธอไว้
จากกันไปยังไม่นาน เรื่องราวในวันวาน
ลืมหมดแล้วใช่ไหมคนดี ช่างใจร้าย
ฉันเจ็บแค่ใหน เสียใจกว่าวันที่เราเลิกรา
จากเป็นคนที่เธอรัก แต่วันนี้ต้องเป็นคนที่ถูกลืม
*អ្នកប្រហែលជាភ្លេចអស់ហើយមែនទេ? ភ្លេចមុខ(មនុស្ស)ម្នាក់នេះហើយមែនទេ?
មនុស្សម្នាក់ដែលធ្លាប់ឱបអ្នកក្នុងរង្វង់ដៃ…
ទើបតែបែកគ្នាមិនបានយូរប៉ុន្មាន រឿងរ៉ាវដែលកន្លង
ភ្លេចអស់ហើយមែនទេ? ហេតុអ្វីក៏ចិត្តដាច់ខ្លាំងម៉្លេះ?
ដឹងទេថាខ្ញុំឈឺចាប់ថ្នាក់ណា? ថាវាខូចចិត្តជាងថ្ងៃដែលយើងបែកផ្លូវគ្នាទៅទៀត
កាលដែលប្តូរពីមនុស្សដែលអ្នក(ធ្លាប់ប្រាប់ថា)ស្រឡាញ់ ថ្ងៃនេះក្លាយមកជា មនុស្សដែលត្រូវបានគេបំភ្លេច ។
ก็ไม่ได้หวัง เธอนั้นให้มาเป็นเหมือนเดิม
ไม่เคยคิดมากเกิน ไม่เคยคิดเพิ่มเติม
คำว่าเพื่อนเท่านั้น แต่เธอนั้นก็ทำร้าย
ខ្ញុំមិនរំពឹងថាឲ្យអ្នកត្រឡប់មករកខ្ញុំដូចពីមុនឡើយ
មិនធ្លាប់គិតឲ្យឆ្ងាយហួស មិនធ្លាប់គិតបន្ថែមឲ្យលើស
ពីពាក្យថាមិត្តភក្តិឡើយ តែពេលនេះអ្នកបានបំផ្លាញក្តីរំពឹងដ៏តិចតួចនោះអស់ហើយ
เพราะเมื่อได้เจอ แต่เหมือนเธอไม่เห็นเลย
กลับเฉยเมย เดินผ่านกันไป
ព្រោះនៅពេលបានជួបគ្នានោះ អ្នកបានធ្វើជាមើលមិនឃើញខ្ញុំសោះ
អ្នកធ្វើព្រងើយកន្តើយ អ្នកមើល(ដើរ)រំលងខ្ញុំ ។
