memos “June, July & early August 2011″

កាលបរិច្ឆេទ៖ ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១១ ម៉ោង ២០ និង ៥១ នាទី
ទីកន្លែង៖ មហាបន្ទប់គេងរបស់ខ្ញុំ

ចង់សរសេរ! ព្រោះខានបាន Update Blog មួយនេះយូរក្រែលដែរហើយ តែទោះជាយ៉ាងណា ក៏មិនបោះបង់ចោលដែរ ព្រោះជាកន្លែងកត់ត្រាផ្ទាល់ខ្លួន ដែលរាល់ដងពេលទំនេរ ចូលមកបើកមើល Post ចាស់ៗដូចជារំលឹកនូវរឿងរាវផ្សេងៗដែលសំខាន់ៗ កន្លងមក ។

ខែ ៦ ឆ្នាំ ២០១១
ព្រឹត្តិការណ៍សំខាន់ៗកើតមាន… ជាខែកំណើតរបស់ខ្ញុំ ហើយកាលពីថ្ងៃទី ១០ ខែ ៦ ឆ្នាំ២០១១នេះ ខ្ញុំបានផ្តល់កាដូខួបកំណើតដល់ខ្លួនឯងមួយ គឺទៅ ដើរលេងនៅ ឈៀងម៉ៃមា្នក់ឯង តាមរយៈរថភ្លើង ។ វាជាលើកទីមួយហើយ ដែលខ្ញុំបានជិះរថយន្តភ្លើងផ្លូវឆ្ងាយ និងរយៈពេលវែង ។ ហើយអ្វីដែលសំខាន់ជាងនេះ គឺទៅស្គាល់ ឈៀងម៉ៃ នឹងឯង ត្បិតតែខ្ញុំឡើងចុះស្រុកថៃរាប់ដងមិនអស់ក៏ពិតមែន តែខ្ញុំដូចជាខ្វៀងខេត្តមួយនេះ ហើយប៉ងទៅលេងច្រើនដងហើយ តែចេះតែមិនបានដូចបំណង ទើបតែលើកនេះ ចាត់ទុកជាការផ្តល់កាដូមួយឲ្យខ្លួនឯង  ។

ចុះពីរថភ្លើង ក៏ឡើងយន្តហោះត្រឡប់មកស្រុកខ្មែរវិញ មកដល់ផ្ទះមិនទាន់បានរៀបចំទុកដាក់ឥវ៉ាន់ឲ្យបានស្រូលបួលផង ក្រុមមិត្តជិតស្និទ្ធរបស់ខ្ញុំមួយក្រុម បានមក Surprise ថ្ងៃកំណើត របស់ខ្ញុំ ដល់បន្ទប់តែម្តង ។ វាកាន់តែធ្វើឲ្យខ្ញុំរំភើប និងចងចាំមិនភ្លេចនោះគឺ នំខួបកំណើតរូប Game Angry Birds និងអាវយឺតរូប Angry Birds ដ៏ស្រស់ស្អាត និងមានតែមួយគត់ក្នុងលោក គឺមិត្តខ្ញុំគេធ្វើឲ្យជាពិសេសតែម្តង ។ បន្ទាប់មកក៏ទៅញ៉ាំអីនៅ ហាងមួយក្នុងកោះពេជ្រ ជាមួយម៉ាក់ និងបងប្រុសខ្ញុំដែរ ។

រំលឹកដល់ថ្ងៃខួបកំណើត និយាយបានថា វាជាលើកទីមួយហើយ ដែលខ្ញុំប្រារព្ធវាឡើង តែបើថាទៅមិនមែនខ្ញុំ ទេ គឺមិត្តខ្ញុំទេ ។ មុននេះបន្តិច កាលពីថ្ងៃទី ៩ ខែ ៦ ក្រុមក្មេងៗ ហេហេហេ រចនាខ្យល់សមុទ្រ ហួតលី  គីមឡុង និងវឌ្ឍនៈ ក្រុមនេះក៏បានរៀបចំ ខួបកំណើតឲ្យខ្ញុំដែរ តែរៀបចំមុនព្រោះគេដឹងថាខ្ញុំត្រូវទៅថៃនៅថ្ងៃខួបកំណើត ។

បែរមកនិយាយរឿងការងារវិញ …បន្ទាប់មកពីថៃវិញ នៅកន្លែង ធ្វើការ ខ្ញុំបានរៀបចំធ្វើកិច្ចសន្យា និងលិខិតស្នាមនានា ដើម្បីផ្អាកការមួយមួយរយៈ ព្រោះត្រូវចេញទៅរៀបន្តនៅស្រុកជប៉ុន នៅចុងខែ ៨ ឆ្នាំ ២០១១ នេះ ។ លិខិតស្នាមនានា បានរៀបចំចប់សព្វ គ្រប់ ហើយបានទាន់ពេលវេលា ដូចមិនមានអ្វីជាបញ្ហាទេ ទាំងឯកសារចំបាច់ក្នុងការរៀបចំទៅរៀបបន្តក៏អ៊ីចឹងដែរ ព្រោះខាង JICE គេរៀបចំ និង Take care យ៉ាងល្អ ។

ខែ កក្កដា ឆ្នាំ ២០១១
ចូលមកដល់ខែនេះ អ្វីដែលជាការកត់សម្គាល់ធំមានតែរឿងទាក់ទង និងការត្រូវចេញទៅរៀនបន្ត និងរឿងផ្ទេរការងារទៅកន្លែងធ្វើការ ចំណែករឿងផ្ទាល់ខ្លួន ដូចមិនសូវមានទេ មានតែរឿងពូកម៉ាក់បបួលដើរលេងច្រើន ព្រោះពួកហ្នឹងអាងថា ជិតដល់ថ្ងៃទៅរៀបបន្តហើយ ត្រូវបែកគ្នារយៈពេលយូរ ចឹងទានមានឱការជូបជុំគ្នាឲ្យហើយ ។

នៅកន្លែងធ្វើការ ខ្ញុំត្រូវរៀបចំផ្ទេរការងារមួយចំនួនធំដែលធ្វើកន្លងមក ឲ្យអ្នកចូលមកថ្មី (ចូលមកជំនួសកន្លែងខ្ញុំតែម្តង) ។ ហើយចូលដល់ខែនេះ ខ្ញុំបានទទួលសិទ្ធចេញទៅរៀន ដោយមិនបាច់មកធ្វើការក៏បាន ដូច្នេះ ខ្ញុំសម្រេចកាត់បន្ថយពេលវេលាធ្វើការ ឲ្យនៅសល់តែ មួយព្រឹក ។ ធ្វើបែបនេះ ដើម្បីទុកពេលរៀន ភាសាជប៉ុនដោយខ្លួនឯងនៅផ្ទះពេលល្ងាច ៗ នឹងម្យ៉ាង ចង់ឲ្យអ្នកចូលមកធ្វើការកន្លែងខ្ញុំ គេបានពេលរៀនសូត្រការងារដោយខ្លួនឯងផង ។ព្រោះបើខ្ញុំនៅជាប់ ការងារច្រើន ចេះតែទើសភ្លែកធ្វើខ្លួនឯង ដូច្នេះ គេអាចនឹងមិនបានហ្វឹកហាត់  បើខ្ញុំទុកពេលល្ងាចឲ្យគេរៀនធ្វើដោយខ្លួនឯង ពេលមានបញ្ហា គេអាចរកជំនួយពីខ្ញុំបាន នៅពេលព្រឹក ។

នៅពាក់កណ្តាលខែ!  មានកម្មវិធីដើរលេង យប់ម្តងពីរដងដែរ  តែអ្វីដែលជាការចង់ចាំគឺ បន្ទាប់ពី Dinner ជុំគ្នាហើយ ពួកម៉ាក់ មានជួបគ្រោះថ្នាក់ចរាចរ មិនមានបញ្ហាប៉ះពាល់ដល់ជីវិត ឬបួសស្នាមអ្វីទេ តែជារឿងឈឺក្បាល ធ្វើឲ្យខ្ញុំបានស្គាល់  ឬបានចូលរួមក្នុងការដោះស្រាយបញ្ហា ដ៏សែនឈឺក្បាលជាមួយប៉ូលីស និងភាគីម្ខាងទៀត គឺពួកហើយតាក់ស៊ី  ។ មេរៀនជីវិតពិតៗ  រឿងរ៉ាវពិតដែលមិនអាចទៅរកសាលារៀនបាន ឃើញពីការធ្វើការដ៏សែនឈ្លើយរប់ប៉ូលីសចរាចរខ្មែរ ឃើញថាធ្វើការដ៏សែនឈ្លើយរបស់ក្រុមហ៊ុនធានារ៉ាប់រង និងឃើញការសាមគ្គីគ្នា (ស៊ីឆៅ) របស់ក្រុមអ្នកបើកតាក់ស៊ី ពណ៌ ខៀវស នៅស្រុកខ្មែរ ។ និងបង្រៀនឲ្យខ្ញុំដឹង ថាខ្ញុំត្រូវធ្វើយ៉ាងម៉េចខ្លះពេលជួបបញ្ហាទាំងនេះ …. រឿងរ៉ាវយប់នោះ ទម្រាំបានចេញពីកន្លែងប៉ូលីស ម៉ោង ជិតមួយរំលងអាធ្រាត តែរឿងមិនបានចង់នៅយប់នោះទេ នៅបន្ត ២ ឬ ៣ថ្ងៃក្រោយមកទៀត ។ ហើយមេរៀនសំខាន់មួយ ទៀតដែលខ្ញុំបានរៀន គឺសារៈសំខាន់របស់មិត្តភាព ត្រូវបាន គេជួយ ជួយគេ ។ល។

ខែ ៧ នេះដែរ ខ្ញុំរាងដូច ជាទំនេរពីការងារបន្តិច ហើយក៏បានរៀនមេរៀនថ្មីមួយទៀត ដើម្បីត្រៀមខ្លួនទៅរៀនស្រុកគេ គឺរៀនធ្វើម្ហូប ។ បានដើរផ្សារ ជាមួយម៉ាក់ម្តងពីដែរ ហើយពេលទំនេរនៅផ្ទះ ក៏បានរៀនធ្វើម្ហូបជាមួយអ្នកគ្រូជំនាញ ឬចុងភៅលេខមួយនៅក្នុងផ្ទះ គឺម៉ាក់ខ្ញុំ នេះឯង ។ មេរៀនដំបូងគេដែលបានរៀនចេះ គឺខ ត្រី និង ខសាច់ជ្រូក ។ ហើយបន្តបន្ទាប់ ម៉ាក់គាត់ប្រាប់រាល់ថ្ងៃពីវិធីសាស្ត្រធ្វើម្ហូប គ្រប់តែមុខ ស្តាប់បានខ្លះមិនបានខ្លះ ។ គិតថាចាំពេលធ្វើមែនទែន ចាំខលមករកគាត់នៅស្រុកខ្មែរ សួរផ្ទាល់ៗតែម្តង បានឱកាសតេមកលេងផ្ទះផង ។

សម្រាប់ខែ ៧ នេះដែរ ជាខែមួយដែល ខ្ញុំ ក៏ដូចជា JDS FELLOWs ដទៃទៀតបានស្គាល់គ្នាកាន់តែច្បាស់ និងជិតស្និតគ្នា ។ ក្រុមខ្ញុំគេហៅថា Cambodian JDS Fellows batch ទី ១១ ឆ្នាំ ២០១១ មានចំនួនទាំងអស់ ២៤នាក់ ។ យើងបានចូលរួមកម្មវិធី ដែល CJCC រៀបចំ ក៏ដូចជារៀបចំដោយ JICE Office គេហៅថា Pre-Departure Orientation  ។ វាជាការបង្ហាញមួយដ៏ល្អ សម្រាប់ពួកខ្ញុំមុននឹងចេញដំណើរ ជាឱកាសដែលផ្តល់ឲ្យ សិស្សច្បង មកចែករំលែកបទពិសោធន៍ ដល់ ពួកខ្ញុំ  និងឲ្យក្រុមពួកខ្ញុំបានស្គាល់គ្នាកាន់តែច្បាស់ថែម ទៀត ។ ពួកខ្ញុំបានស្វែងយល់បែប សង្ខេបៗពីវប្បធម៌ សិល្បៈខ្មែរដែលក្រសួងអប់រំបានរៀបចំ បង្ហាញខ្លះៗ ។ល។

នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១១ នៅសណ្ឋាគារ Sunway ខាង JICE office បានរៀបចំកម្មវីធីមួយហៅថា Sendoff Reception JDS Fellow ជាកម្មវិធីមួយបង្ហាញខ្លួនជាផ្លូវការ ដល់ខាង JDS Operating Committee ដែលមាន JICA ទូតជប៉ុន ក្រសួងអប់រំ ក្រសួងការបរទេស និង CDC ។ នៅក្នុងកម្មវីធីគេមានអញ្ជើញ មេរបស់ Fellow ម្នាក់ឲ្យចូលរួមដែរ តែស្តាយមេខ្ញុំមិនបានចូលរួម ។ គេបានឲ្យ Fellow ម្ដងមា្នក់ឡើងធ្វើការណែនាំខ្លួន និងបង្ហាញពី Research Plan របស់ខ្លួន ។ ហៅបានថា ពីធីនេះណែនាំខ្លួនជាផ្លូវការរបស់ពួកខ្ញុំ ។

ដើរលេងជាលក្ខណៈគ្រួសារ …. ខែនេះបានទៅលេងកៀនស្វាយជាមួយក្រុមគ្រួសារបានម្តងដែរ ហើយនៅចុងខែ បានទៅលេងកំពង់សោមជាលក្ខណៈគ្រួសារទៀត ។ ទៅកំពង់សោមមានលក្ខណៈពិសេសបន្តិចសម្រាប់ខ្ញុំ គឺខ្ញុំជាប់រៀន Pre-orientation មិនបានចេញដំណើរទៅលេងដំណាលអ្នកផ្ទះទេ តែបន្ទាប់ ពីរៀនចប់ ម៉ោង ៦ខ្ញុំរត់ឡើងឡានក្រុងយ៉ាងតក់ក្រហល់នៅបេនឡានមុខសាលាបាក់ទូក ។ តួឯងក្នុងដំណើរកម្សាន្តនេះ មិនមែនខ្ញុំគេទេ គឺអាប៉ង់ ប្អូនជីដូនមួយខ្ញុំ  វាបានសម្ភាសទៅរៀនត នៅអាមេរិច ជាប់ ដូច្នេះ ឪម៉ែវាចង់ឲ្យវាបានដើរលេងស្រុកខ្មែរជួបជុំបងប្អូន ស្របពេលដែលខ្ញុំជិតទៅជប៉ុនស្រាប់ផងនោះ ក៏ឆ្លៀតទៅដើរលេងជាមួយគ្នាតែម្តងទៅ ។

ខែ សីហា ឆ្នាំ ២០១១
វាស្ថិតទៅដើមខែសីហានៅឡើយទេ តែបំណាច់និងបានមកសរសេរហើយ ក៏ឆ្លៀតពេលសរសេរបន្តិចទៅចុះ ព្រោះអីនៅដើមខែនេះ មានរឿងសំខាន់កើតឡើងច្រើនគួរឲ្យកត់សម្គាល់ដែរ ។ នៅដើមខែនេះ ខ្ញុំ នៅកន្លែងធ្វើការ មានបើកប្រាក់ខែ ជាច្រើន ដង (Bonus 2009 & 2010) សរុបទៅខ្ញុំបានប្រាក់ខែ បន្ថែមរហូត ៥ខែ ។ ហើយមានរឿងមួយទៀត គឺខ្ញុំបានឡើងតួនាទីជាប្រធានផ្នែកទៀត (ហេហេហេ) ផ្អាកការងារ តាំងពីដើមខែ ៧ដើម្បីទៅរៀនបន្ត តែប្រាក់ខែនៅដដែរ ហើយសំខាន់បានប្តូរទៅការងារថ្មី ទៅធ្វើការនៅនាយកដ្ឋានថ្មី និង បានឡើងដំណែងជាប្រធានផ្នែកទៀត ។ មិនទាន់បានធ្វើការអី នៅឡើយទេ ព្រោះខ្ញុំប្រាកាសសម្រាកហើយ ចាំរៀនចប់ចាំមកជួយការងារវិញ ។

កាលពីថ្ងៃទី ៤ ជាថ្ងៃខួបកំណើតកុង ដូចរាល់ថ្ងៃ ថ្ងៃសំខាន់មួយនេះ ជាថ្ងៃដែលក្រុមគ្រួសារបានចូលជួបជុំយ៉ាងធំ ម៉ាក់ឆ្លៀងពេលនេះហៅថាជាការជប់លៀងជួនដំណើរខ្ញុំដែរ ហេហេហេ ព្រួញមួយបាញ់បានសត្វពីរ ។ នៅថ្ងៃហ្នឹងដែរ គ្រីមប្រពន្ធអាគូខ្ញុំបានដកលុយមួយចំនួន ជារង្វាន់ ឬសោហ៊ុយ សម្រាប់ខ្ញុំមុនចេញដំណើរទៅជប៉ុន ។

ថ្ងៃ៤នេះ បានហៅថាថ្ងៃនៃកម្មវីធី គឺតាំងពីព្រឹករហូតដល់យប់ ពេលថ្ងៃត្រង់នៅកន្លែងធ្វើការ មេចាស់ខ្ញុំបានជប់លៀងជូនដំណើរខ្ញុំនៅខាង លីលី នៅ ត្រើយម្ខាង មានការចូលរួមពីមិត្តរួមការងារស្ទើរទាំងអស់គ្នា ជាការជូនដំណើរទៅរៀន ក៏ដូចជាឡើងតំណែងថ្មីផងដែរ ។ បន្ទាប់មក ម៉ោងពីរ ណាត់ជួបជុំ JDS Fellow នៅហាងកាហ្វេមួយ ដើម្បីបង្ហាញពីការប្រើប្រាស់Facebook ឲ្យអ្នកដែលមិនសូវចេះប្រើ ដើម្បីធ្វើការទំនាក់ទំនងគ្នាឲ្យកាន់តែបានជិតស្និតបន្ថែមទៀត និងពិភាក្សារឿងបោះពុម្ពអាវយឺតសម្រាប់ក្រុមខ្ញុំដែរ ។ ដែលខ្ញុំបានទទួលតួនាទីសំខាន់ គឺ Design Logo ក៏ដូចជាអាវយឺតសម្រាប់ក្រុម ។ ចប់ពីកម្មវីធីនេះ ទើបអាចរត់មកកម្មវីធីកុងបាន ។

កាលពីថ្ងៃ៥ ខែ ៨ ម៉ោង ប្រហែល១០កន្លះ ខ្ញុំបានទៅពេទ្យ (ណាត់រួចកាន់ពីថ្ងៃ៤) ធ្វើការវះកាត់តូចល្មម វាមិនមែនជាជំងឺបន្ទាន់ តែវាសន្សំទុកយូរនឹងក្លាយជារឿងធំ ខ្ញុំបានគ្រោងវះកាត់យូរហើយ តែមិនមានពេលសោះ ទើបតែពេលនេះ ឯង ព្រោះវះកាត់ហើយ ត្រូវដេកផ្ទះប្រហែលមួយ អាទិត្យ ។ ពេលនេះកំពុងអង្គុយសរសេរ ស្នាមរបួសមិនសូវឈឺពេកទេ ឈឺតិចៗ ហើយក៏លែងមានឈាមហូរដូចម្យិលដែល … ចង់ អស់សំណើចណាស់ខ្ញុំ ពេលឃើញឈាមហូរចេញពីស្នាមវះកាត់ ស្រាប់តែកើតអាការៈ វិលមុខ និងក្អួតចង្អោរដូចចាញ់កូនអ៊ីចឹង! ហេហេហេហេ ស្អែកត្រូវណាត់ ពេទ្យលាងរបួសផង ….. សរសេរត្រឹមនេះចុះ គិតថាចុងខែ ៨ ឬ ដើមខែ ៩ និងមកសរសេរពីហេតុការដូចនេះទៀត  ។

បើមានអ្នកអាន សូមមេត្តាអភ័យទោសរឿងអក្ខរាវិរុទ្ធផង ព្រោះសរសេរបែបមិនអានសារឡើងវិញ ហេហេហេ (គិតថាគ្មានអ្នកណាអានក្រៅពីខ្លួនឯងទេ)

វិរីយ៉ា (9:54pm)

Share
Posted in [V]-'s expression, [V]-action | Leave a comment

today’ shots “July 2011 Activities”

 

Share
Posted in [V]-action, [V]-photo (Gallery) | Leave a comment

“ស្នេហ៍​ចប់​ស្រប​ពេល​ស្រឡាញ់”

នឹក!

Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment

today’ shots “June-2011 Activities”

Share
Posted in [V]-action, [V]-photo (Gallery) | Leave a comment

ញ៉ាំ​ស្រា​ស្រវឹង​ស្នេហ៍ – គឹម លក្ខិណា

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Continue reading

Share
Posted in [V]-entertain, [V]-interested | Leave a comment

ថែមួយ​ជីវិត

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

download: Thae Mouy Chi Vit

Continue reading

Share
Posted in [V]-entertain, [V]-LIVE ExpresS, [V]-photo (Gallery) | Leave a comment

បុរស​ម្នាក់នេះ​រស់​ដើម្បី​ស្រឡាញ់អូន

បុរស​ម្នាក់នេះ​រស់​ដើម្បី​ស្រឡាញ់អូន

Share
Posted in [V]-entertain, [V]-interested, [V]-LIVE ExpresS | 2 Comments

Protected: 21-06-2011-21:38

This post is password protected. To view it please enter your password below:


Share
Posted in [V]-LIVE ExpresS | Enter your password to view comments.

สิ่งมีชีวิต..ไม่มีหัวใจ – Tata Young

Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment

today shots’ of”my 2011 – Sole Travel”

my plan

Share
Posted in [V]-action, [V]-photo (Gallery) | Leave a comment

today’ shots of “my day 2011″

Share
Posted in [V]-LIVE ExpresS, [V]-photo (Gallery) | Leave a comment

today’ shots “May Activities”

Share
Posted in [V]-photo (Gallery) | Leave a comment

คนที่ถูกลืม – មនុស្ស​ដែល​ត្រូវ​បាន​គេ​បំភ្លេច

Calories Blah Blah – คนที่ถูกลืม

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

ก็ยังนึกถึง วันนั้นที่เราเคยรักกัน
ไม่เคยลืมซักวัน ยังจำได้ทุกอย่าง
แม้จะไม่ถึงฝัน แต่จากกันก็ด้วยดี
ก็ได้แค่หวัง อย่างน้อยเราคงเป็นเพื่อนกัน
ก็คงมีซักวัน ที่เราได้พบกัน
เพียงแค่คุยได้ทัก ได้แค่นี้ฉันก็พอ
​​នៅ​នឹកដល់​ថ្ងៃ​ដែល​យើង​ធ្លាប់​ស្រឡាញ់​គ្នា
មិន​ដែល​ភ្លេច​មួយ​ថ្ងៃណាឡើយ នៅចាំ​បាន​គ្រប់យ៉ាង
ទោះ​ស្នេហ៍​យើង​មិន​អាច​សម​ដូច​បំណង តែ​យើង​ក៏​បែក​គ្នា​តាម​សម្រួល
ត្រឹម​​រំពឹង​ទុក​​ថា ក្រោយ​ពេល​បែក​គ្នា​​ហើយ​​ យ៉ាង​ហោច​ណាស់ យើង​ប្រហែលអាច​នៅត្រឹម​មិត្ត
គង់​នៅ​ថ្ងៃ​ណាមួយ ​​​យើង​ជួប​គ្នា
ហោច​ណាស់​ក៏យើង​នឹង​​និយាយ​រាក់ទាក់​សួរ​នាំ​គ្នា … ធ្វើ​បាន​តែប៉ុណ្ណឹង​​ខ្ញុំ​ក៏​អស់ចិត្ត​ហើយ​ ។

แล้วก็ได้เจอ แต่เหมือนเธอไม่เห็นเลย
กลับเฉยเมย เดินผ่านกันไป
ទី​បំផុត​ថ្ងៃនោះ​ក៏មក​ដល់ ​យើង​ក៏បាន​មក​ជួយ​គ្នា (ដោយ​ចែដន្យ) តែ​អ្នក​ធ្វើ​ជា​មើល​មិន​ឃើញ​ខ្ញុំ
អ្នក​ធ្វើ​ព្រងើយ​កន្តើយ អ្នក​មើល​រំលង​ខ្ញុំ ។ (ធ្វើ​ដូច​មនុស្ស​មិន​ដែល​ស្គាល់​គ្នា)

* เธอคงลืมแล้วใช่ไหม หน้าฉันคนแบบนี้
คนที่เคยโอบกอดเธอไว้
จากกันไปยังไม่นาน เรื่องราวในวันวาน
ลืมหมดแล้วใช่ไหมคนดี ช่างใจร้าย
ฉันเจ็บแค่ใหน เสียใจกว่าวันที่เราเลิกรา
จากเป็นคนที่เธอรัก แต่วันนี้ต้องเป็นคนที่ถูกลืม
*អ្នក​ប្រហែល​ជា​ភ្លេចអស់​ហើយមែនទេ? ភ្លេច​មុខ​(មនុស្ស​)ម្នាក់​នេះ​ហើយមែនទេ?
មនុស្ស​ម្នាក់​ដែល​ធ្លាប់​ឱប​​អ្នក​ក្នុង​រង្វង់​ដៃ…
ទើប​តែ​បែក​គ្នាមិន​បាន​យូរ​ប៉ុន្មាន រឿង​រ៉ាវ​ដែល​កន្លង
​ភ្លេច​អស់​ហើយ​មែនទេ? ហេតុ​អ្វី​ក៏​ចិត្ត​ដាច់​ខ្លាំង​ម៉្លេះ?
ដឹង​ទេ​ថា​ខ្ញុំ​ឈឺ​ចាប់​ថ្នាក់​ណា? ថា​វា​ខូច​ចិត្ត​​ជាង​ថ្ងៃ​ដែល​យើង​បែក​ផ្លូវ​គ្នា​ទៅ​ទៀត
កាល​ដែល​ប្តូរ​ពី​មនុស្ស​ដែល​អ្នក​(ធ្លាប់​ប្រាប់​ថា)​ស្រឡាញ់ ​ថ្ងៃនេះ​​ក្លាយមក​​ជា មនុស្ស​ដែល​ត្រូវបាន​គេបំភ្លេច ។

ก็ไม่ได้หวัง เธอนั้นให้มาเป็นเหมือนเดิม
ไม่เคยคิดมากเกิน ไม่เคยคิดเพิ่มเติม
คำว่าเพื่อนเท่านั้น แต่เธอนั้นก็ทำร้าย
ខ្ញុំ​មិន​រំពឹង​ថា​ឲ្យ​អ្នកត្រឡប់មក​រកខ្ញុំ​ដូចពីមុនឡើយ
មិន​ធ្លាប់គិតឲ្យ​ឆ្ងាយ​ហួស មិន​ធ្លាប់​គិត​បន្ថែម​ឲ្យ​លើស
ពី​ពាក្យ​ថា​មិត្ត​ភក្តិឡើយ តែ​ពេលនេះ​អ្នក​បាន​បំផ្លាញ​​ក្តី​រំពឹង​ដ៏​តិច​តួច​នោះ​អស់ហើយ

เพราะเมื่อได้เจอ แต่เหมือนเธอไม่เห็นเลย
กลับเฉยเมย เดินผ่านกันไป
ព្រោះ​នៅ​ពេល​បាន​ជួប​គ្នានោះ​ អ្នក​បាន​ធ្វើ​​ជាមើលមិន​ឃើញ​ខ្ញុំសោះ
អ្នក​ធ្វើ​ព្រងើយ​កន្តើយ អ្នក​មើល​(ដើរ)រំលង​ខ្ញុំ​ ។

Share
Posted in [V]-'s expression, [V]-action, [V]-entertain, [V]-photo (Gallery) | 2 Comments

RHM 436 & 437

Click on Album’s Covers to download

Credit: http://www.sengkakada.co.cc

Share
Posted in [V]-entertain, [V]-interested, [V]-share | 2 Comments

2011 – Sole Travel Plan

cm-plan
Share
Posted in [V]-action, [V]-LIVE ExpresS, [V]-photo (Gallery) | 2 Comments