នឹក!

គេ​មាន​ដឹង​ខ្លួន​អត់​ណ៎ថា​មាន​ខ្ញុំ​នៅ​នឹក​គេ!​ ថ្ងៃនេះ​មក​ពី​សាលា​វិញ​ រៀង​ល្វើយ​បន្តិចព្រោះ​ត្រូវ​មើល​មេរៀន​ច្រើន​ ហើយ​មេឃ​ត្រជាក់​ផង ជិះ​កង់​មក​វិញ ជិត​កក​ចុង​​ដៃ ទើប​តែ​ចុះ​ក្រោម​១០​អង្សា​សោះ ត្រជាក់​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​ក្រោម​សូន្យ​ មិនដឹង​ជា​យ៉ាង​ម៉េចទេ!

ញ៉ាំ​អីបន្តិច​ហើយ​គិត​ថា​សម្រាក​បន្តិច មុន​នឹង​បន្ត​រំលឹក​មេរៀន​ និង​ធ្វើ​ Homework! តែ​ដេក​លេង​ៗក៏​ស្រាប់​តែ​នឹក មនុស្ស​ម្នាក់តែ​នឹក​ជា​ប្រចាំ ក៏​ទៅ​ចូល​មើល​Blog ចាស់​ទាំង​របស់គេ នឹង​របស់​ខ្លួន​ឯង​ឡើង​វិញ ។ មើល​រហូតដល់​មុន​ពេល​ដែល​យើង​បែក​គ្នា ធ្វើ​ឲ្យ​រំលឹក​ដល់​រឿង​រ៉ាវ​ចាស់​ៗ​ឡើង​វីញសឹង​ទាំងអស់ ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​បាន​គ្រប់​លើក​ពេល​នឹក​ឃើញ​ដល់​រឿង​រ៉ាវ​ទាំងនោះ ។ នឹក​ដល់​ពេល​វេលា​ដែល​មាន​សេចក្តី​សុខ និងធ្វើ​ឲ្យឆួល​ចុង​ច្រមុះ​គ្រប់​ពេល​ ពេល​ដែល​នឹក​ដល់​ពេល​ដែល​យើង​បែក​គ្នា …

ចង់​និយាយ​ប្រាប់​ទៅគេ​ម្នាក់​ហ្នឹងថាខ្ញុំ​នឹក នឹក​ដល់​សំឡេង ពាក្យ​សម្តី​ដែលគេ​ហៅ​ឈ្មោះ​ខ្ញុំ​ “បងយ៉ា”!

Share
Posted in [V]-LIVE ExpresS | Comments Off

My New Black Staffs (Nikon D7000 + 18-200mm & 50-f1.5)

Hehe… just come to record a memo of my new black staff

Share
Posted in [V]-action, [V]-photo (Gallery) | Leave a comment

เวลาตาย (ពេលវេលា​ងាប់”ឈប់​ដើរទៅមុខ”)

“ដឹង​ទេ​ថា​ នាឡិកា និងពេល​វេលាវា​ខុស​គ្នា​យ៉ាងម៉េច?…….
… នាឡិកា​នៅពេល​យើងឲ្យ​ទៅ​អ្នក​ណា​ម្នាក់​ហើយ យើង​អាច​សុំ​គេ​យក​មក​វិញ​បាន…

តែ​ពេលវេលាវិញ ថ្ងៃ​ណាមួយ​ដែល​យើង​បាន​ឲ្យ​ទៅ​គេ​ហើយ យើង​គ្មាន​ថ្ងៃ​សុំ​យក​ពីគេ​មកវិញ​បាន​ទេ…. ”

“…. មិន​គួរ​ជឿសោះ ថា​មនុស្ស​យើង អាច​ស្រឡាញ់​មនុស្ស​ម្នាក់ ដែល​និស្ស័យ​មិន​ល្អ​ អស់ពី​បេះ​ដូង​….”

“គេ​តែងនិយាយ​ថា ក្នុង​យល់ស្ដប់វា​មិន​ឈឺទេ…. តាម​ពិត​វា​មិន​ពិតទេ”

(រឿង​រ៉ាវ​រវាង​ហើយ​កើត​ឡើង វា​ដូចជា​ខ្ញុំ​យល់សប្ដិអ៊ីចឹង តែ​យល់​សប្តិ​នេះ​ឈឺ​ចាប់ណាស់… ក្រោយ​ពី​ភ្ញាក់​ដឹង​ខ្លួន​ហើយ វា​នៅ​ឈឺទៀត….)

MV เวลาตาย-ฝันโคตรโคตร(พิง ลำพระเพลิง)

Share
Posted in [V]-'s expression, [V]-entertain | Leave a comment

เขียนถึงคนบนฟ้า

By- พิง ลำพระเพลิง -

โคตรรักเอ็งเลย OST

 

เขียนถึงคนบนฟ้า (សរសេរ​ទៅ​មនុស្ស​​នៅ​លើ​មេឃ)

 

เพิ่งรู้ว่าเหนื่อยแค่ไหน ที่ต้องใช้ชีวิตลำพัง

ฟ้าทุกเช้ามันอ้างว้าง ตั้งแต่เธอจากไป

ชีวิตต้องเดินก็รู้ แต่ไม่รู้จะเดินเพื่อใคร

ดาวบนฟ้าคว้ามาได้ ใครจะร่วมชื่นชม

ទើបតែ​ដឹង​ថា​វា​នឿយ​ខ្លាំង​ប៉ុណ្ណា ដែល​រស់នៅ​ម្នាក់​ឯង

ផ្ទៃមេឃ​រាល់​ព្រឹក​វា​ល្វឹង​ល្វើយ​ ចាប់​តាំង​ពី​ថ្ងៃ​ ដែល​អ្នក​ចាក​ចេញទៅ

ដឹង​ថា​ជីវិត​ត្រូវ​តែ​បន្ត​ធ្វើ​ដំណើរ តែមិន​ដឹង​ថា​ត្រូវ​ដើរ​ទៅខាង​មុខ​ដើម្បី​អ្នកណា

ទោះ​ឈោង​ដៃចាប់​ផ្កាយ​លើ​មេឃមក​បាន ក៏គ្មាន​អ្នកមក​​រីករាយជាមួយ ។

 

ยามค่ำคืนยังยืนมองขอบฟ้า

เธอสบตากับฉันบ้างหรือเปล่า

คิดถึงเธอ คนที่ดีที่สุด

ถึงแม้ได้พูดในวันที่มันสาย

ยังคงรักเธอ เธอได้ยินฉันมั้ย

อยู่แห่งไหน หัวใจมีแต่เธอ

នៅ​ពេល​យប់​ ខ្ញុំ​នៅ​ឈរ​សម្លឹង​មើល​ជើង​មេឃ

អ្នក​មាន​មើល​ចុះ​មក​ខ្ញុំ​វិញ​ឬទេ​?

ខ្ញុំ​នឹក​អ្នក​ មនុស្ស​ដែល​ល្អ​បំផុត

ទោះបី​ជា​និយាយ​នៅ​ថ្ងៃ​ដែល​វា​ហួស​ពេល​ទៅហើយ ខ្ញុំ​ក៏​នៅ​ចង់​ប្រាប់​អ្នក​ថា

ខ្ញុំ​នៅតែ​ស្រឡាញ់​អ្នក អ្នក​បាន​ឮទេ?

ទោះទៅ​ដល់​ណា ក៏​បេះ​ដូង​មាន​តែ​អ្នក

 

เพิ่งรู้ว่ากอดมันหวาน เมื่อเธอนั้นไปไกลลับตา

ใช้ทั้งสองมือไขว่คว้า คงไม่มีค่าใด

ห้องน้อยของเธอกับฉัน ที่วันนั้นมันดูแคบไป

เพิ่งจะรู้มันกว้างใหญ่ เกินจะนอนคนเดียว

ទើប​ដឹង​ថារង្វង់​ដៃ​ដែល​ឱប​ក្រសោបអ្នក​វា​មាន​រសជាតិ​ផ្អែម​ល្ហែម ក៏​នៅ​ពេល​ដែល​អ្នក​ទៅ​ឆ្ងាយ​ផុត​កន្ទុយ​ភ្នែក​ទៅហើយ

ទោះបី​ប្រឹង​ប្រើ​ដៃ​ទាំងពី​ស្រវា ក៏​មិន​អាច​ឈោង​អ្នក​ឲ្យ​ត្រឡប់​វិញបាន

បន្ទប់​តូច​របស់​យើង​ទាំង​ពីរនាក់ ដែល​កាលនោះ​វា​ហាក់ដូចជា​ចង្អៀត​បន្តិច

ទើប​ដឹង​ថា​វាធំ​ល្ហល្ហេវ ធំពេក​សម្រាប់​ខ្ញុំ​ម្នាក់ឯង ។

 

...

 

Share
Posted in [V]-'s expression, [V]-entertain | Leave a comment

13-10-2011-23:31

ស្តាប់​ចម្រៀង​… ដូច​ជា​ពិបាក​ដល់​ហើយ​ ឬ​ក៏​មិន​អាច​ស្តាប់​ចម្រៀង​បាន​ទេ? ហេតុ​អីបាន​ជា​គ្រប់​ពេល​ដែល​ខ្ញុំ​ស្តាប់​ចម្រៀងស្នេហា​ (ហេហេ មាន​ចម្រៀង​ប៉ុន្មាន​បទទៅ​ដែល​មិន​ទាក់​ទង​នឹង​ស្នេហា? ដូច​ជា​តិច​ណាំស់) អារម្មណ៍​ហោះ​ហើយ​ដល់​ហើយ គិត​ថា​មិន​គិត​ពី​គេ​ទៀតទេ ប្រឹង​ថា​ធ្វើ​ខ្លួន​ឲ្យ​រវល់ច្រើន​ដើម្បី​ភ្លេច​គិត​ពីគេ​ហើយ តែ​ពេល​ទំនេរ​ចូល​ចិត្ត​ស្តាប់​ចម្រៀង តែ​ស្តាប់ពេល​ណា​ក៏​នាំ​នឹក​ដល់​គេ​គ្រប់​ពេល​ចឹង? ដូច​ពិបាក​ម៉េសណ៎? នឹក​គេ​ នឹក​ដល់​រឿង​ចាស់ រាប់​ថ្ងៃដែល​ខាន​បាន​ជួប​មុខ​គេ (២ឆ្នាំជាង​បន្តិច​ហើយ) ចង់​សុខ​ទុក្ខគេ ចង់​ដឹង​ថា​សុខ​ភាព​ម៉េច​ហើយ? ស្គមជាងមុន​ឬ​ធាត់ជាងមុន? ២​ឆ្នាំ​ជាង​ដែល​មិន​បាន​ជួប​ មិន​ដែល​បាន​ឃើញមុខ​សោះ​តើគេ​ប្រែប្រួល​ច្រើនទេ? ចង់​ដឹង​ថា​គេ​កំពុង​ធ្វើ​អី? គេ​មាន​នឹក​ខ្ញុំ​ខ្លះទេ គេ​មាន​នឹក​ឃើញ​រឿង​រ៉ាវ​ចាស់​ៗ​រវាង​យើង​ខ្លះទេ? គេ​នៅ​នឹក​ឃើញ​ថ្ងៃ​ដែល​​យើង​នៅ​ប្រើ​ពាក្យ​ថា​ស្រឡាញ់​គ្នា​ទៅវិញទៅមក​ទេ? ​គេ​ភ្លេច​ខ្ញុំ​បាន​ហើយ? តើ​ពេល​ណា​បាន​ខ្ញុំ​ឈប់​នឹក​គេ​? តើ​មាន​វិធីណា ឬ​​ផ្លូវ​ណា​អាច​ជួយឲ្យ​ខ្ញុំ​បាន​ជួប​គេ​ម្តង​ទៀត​បានទេ? ខ្ញុំ​នឹក​គេ​ណាស់!………… :(

Share
Posted in [V]-LIVE ExpresS | Leave a comment

today’ shots “August Activities”

បន្តភាគ http://blog.ckvirya.com/2011/08/06/4117

(ថ្ងៃ​សរសេរ ០៨ តុលា ២០១១ ម៉ោង ៤កន្លះ​រសៀល នៅ Higashihiroshima Shi)

បន្ទាប់​ពី​ការ​វះកាត់​តូចតាច​មួយ​ហ្នឹង​ចំណាយ​ពេល​ប្រហែល ២ម៉ោង​ទាំង​ការ​ត្រៀម​ខ្លួន បួក​រួម​នឹង​ពេល​វេលា​វះកាត់ ។​ ខ្ញុំ​ត្រូវ​សម្ងំ​លាក់​ខ្លួន ហេហេហេ ព្យាបាលជំងឺ​ឲ្យ​មុខ​កាំបិត​ពេទ្យ​ជា​សះ ប្រហែល​បី​បួន​ថ្ងៃ​ ។​បន្ទាប់​មក​មាន​ការងារ​ត្រូវ​ធ្វើ​បន្ត​បន្ទាប់ ដូចជាចេញ​ដើរ​លេង​ជាមួយ​ពួកម៉ាក់ ព្រោះពួក​គេ​ចង់​ជប់លៀង​ជួន​ដំណើរ មាន​ទាំង​អ្នក​មកជួន​នៅ​ហ្នឹងផ្ទះ នឹង​អ្នក​ចូល​រួម​ជប់លៀង ។ ហើយមាន​អ្នក​ចាំ​ទូរស័ព្ទ​មក​សួរ​រហួត​ថា ពេល​ណាចេញ​ដំណើរ មាន​អ្នក​ចាំមកជួន​ដំណើរ​ច្រើន​ណាស់ រហូត​ពេល​ខ្លះ​ខ្ញុំ​ក៏ឃាត់​ថា​កុំ​ច្រើន​ពេក ខ្ញុំ​ហាក់​ដូចជា​ខ្លាច​ចិត្ត​ណាស់ ព្រោះ​គិត​ថា​ខ្លួន​មិន​សំខាន់​អ្វី​ដល់​ថ្នាក់​ហ្នឹងទេ ។

បន្ទាប់​ពីនោះ​មក​ខ្ទង់​ពាក់​កណ្តាល​ខែ ខ្ញុំ​បាន​ទៅ​លេង​សៀម​រាប​ជាមួយ​កុង ម៉ាក់ និង​បង​ប្រុស​ខ្ញុំ​សរុប​ ៤នាក់ទាំង​ខ្ញុំ​ ។ (អាន​: http://blog.ckvirya.com/2011/08/17/4131)

បន្ទាប់​ពី​មក​ពី​សៀមរាប​វិញ គឺ​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ត្រៀម​ខ្លួន​មែនទែនហើយ គឺ​រៀប​ចំ​ឥវ៉ាន់ តែ​ត្រូវ​យក​មក​ ប្រើ​ប្រាស់ នឹង​ស្បៀង​មួយ​ចំនួន សម្រាប់​ពេល​មក​ដល់​ភ្លាមៗ ។ រៀប​ច្រើន​លើកច្រើន​សារ​ ទម្រាំតែ​បាន​ដល់​ទីបញ្ចប់គឺ​ថ្ងៃចេញ​ដំណើរ​តែ​ម្តង ។ ម៉ាក់​បាន​រៀប​ចំ ស្បៀង​ក្រៀម​ៗ​ឲ្យ​ខ្ញុំ​ច្រើន​គួរសម ហើយ​គាត់​បាន​ណែ​នាំ​រឿង​ធ្វើ​ម្ហូប​រហូត គាត់​បែ​ប​ខ្លាច​កូន​កាម៉ាប់​របស់​គាត់​ស្គម​ហើយ​មើល​ទៅ ។ ពេល​គាត់​រៀប​រាប់​វិធី​ធ្វើ​ម្ហូប​ទាំងនោះ ខ្ញុំ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ស្តាប់ទេ ព្រោះ​វា​ច្រើ​ន​ពេក នឹង​ម្យ៉ាងទៀត​ខ្ញុំ​គិត​ថា ពេល​ខ្ញុំ​ធ្វើ​ម្ហូប​មែនទេ ខ្ញុំ​នឹង​តេមក​លេងគាត់ផង សួរនាំ​រឿង​វិធី​ធ្វើ​ផង ។​​ (ពេល​ដែលកំពុង​សរសេរ​នេះ តែ១០​ហើយ បន្ទាប់​ពីបាន​កន្លែង​ស្នាក់នៅ​ស្រួល​បួល​ហើយ ខ្ញុំ​តេទៅ​ម៉ាក់ សឹង​រាល់ថ្ងៃ) ។

មុន​ពេល​ចេញ​ដំណើរ ពេល​ចូល​ក្នុង​បន្ទាប់​គេង​ខ្ញុំ​ម្តង​ៗ​ធ្វើ​ឲ្យ​ មាន​អារម្មណ៍​ចម្លែក​ម្យ៉ាង ដូចជា​ជិតដល់ពេល​ដែល​ត្រូវ​ឃ្លាត​ឆ្ងាយពី​កន្លែងមួយ ដែល​ហៅ​ថា​ផ្ទះ ។ វា​ដូចជា​ពិបាក​រៀប​រាប់ណាស់ តែខ្ញុំ​បាន​ខំតាំងអារម្មណ៍​មិន​ឲ្យ​ដេក​ដួល​តាម​ហ្នឹងទេ ខ្ញុំ​ចំណាយ​ពេល​ច្រើន​ចុះ​មក​ខាង​ក្រោម នៅជាមួយ​ម៉ាក់ នឹង​បដិសេធ​ការ​ហៅ​ចេញ​ក្រៅ​របស់​ក្រុម​ពួក​ម៉ាក់​ភាគ​ច្រើន ព្រោះ​ខ្ញុំ ពិត​ជា​ចង់​ចំណាយពេល​ឲ្យ​បានច្រើនជាមួយ​ម៉ាក់នៅ​ផ្ទះ ។ ម៉ាក់បាន​រៀប​ចំ​ចំណីអាហារ​ក្រៀម ដែល​ខ្ញុំ​ហៅ​ថា​ស្បៀង​ឲ្យ​ខ្ញុំជា​ច្រើន មានទាំង​បាយ​ក្តាំង​ថ្វី​ដៃ​ឯក​របស់​គាត់​ផង​ដែរ មានទាំង​គ្រឿង​លី​ង​ក្រៀម​ៗ គ្រឿង​ផ្សំ​ផ្សេង​ៗ​សម្រាប់​ម្ហូប​ខ្មែរ​ ច្រើន​រហូត ដល់ខ្ញុំ​ឲ្យ​គាត់​កាត់បន្ថយ​ខ្លះ ព្រោះ​ទម្ងន់​ឥវ៉ាន់​ដែល​ត្រូវ​ផ្ញើរមាន​កំណត់ ហើយ​តាម​ការ​ថ្លឺង​សាកល្បង​ វា​លើសជិត ១០​គីឡូទៅហើយ!

ពួក​ម៉ាក់ជប់លៀង​ជួន​ដំណើរ! កៀក​ដល់ថ្ងៃ​ចេញ​ដំណើរ​មែនទែន​ហើយ គឺ​នៅ​ថ្ងៃទី ២៦ ពួក​ម៉ាក់​ម៉ាក់ បាន​ហៅទៅ​ក្រៅ​អាហារល្ងាច​រួមគ្នា មាន​កុង​ចូល​រួម​ដែល នៅ​ហាង​ចិនមួយ​កន្លែងបណ្តោយ​ផ្ទូវព្រះមុន្នីវង្ស​ ។ ពួកគាត់ជាច្រើន​នាក់​បាន​ ជូនពរ​គ្រប់ៗគ្នា ធ្វើ​ឲ្យខ្ញុំ​មាន​អារម្មណ៍​រំភើបណាស់ នឹងបាន​ផ្តាំផ្ញើ​គាត់​ឲ្យ​ជួយ​មើល​ម៉ាក់​ខ្ញុំ​ផង ព្រោះ​គាត់​​ចាក់​ថ្នាំ​ថ្លើម​ចប់ គាត់​នឹងអាច​ដើរ​លេង​បាន​ដូច​មុន​ទៀត​ហើយ ចង់ឲ្យ​គាត់ដើរ​លេង​បានច្រើន មិន​ចង់​ឲ្យ​គាត់​នៅ​តែផ្ទះទេ!

ធ្វើ​ធ្មេញ! ជា​ការ​ព្យាបាល​ធ្មេញ​ដែល​ច្រើន​បំផុត​នៅក្នុងជីវិត​នេះតាំងពីកើតមក គឺត្រូវ​ស្រោប​ធ្មេញ៣ នឹងប៉ះជា​ច្រើន​កន្លែងទៀត! ហៅ​ថា​សំណាង​ក៏បាន​ ព្រោះ​ជិត​ដល់ពេលចេញដំណើរ​ស្រាប់តែធ្មេញ​ ដែល​ប៉ះ​ចាស់​វា​បែក​ ចឹង​ខ្ញុំ​ក៏​ស្រួត​ព្យាបាល​ឲ្យ​ហើយ ។ ពេល​ព្យាបាល​ពេទ្យ ដែល​ជា​ពួកម៉ាក់ខ្ញុំ​ ចេញ​តែ​រក​ឃើញ​សញ្ញាណមិន​ល្អជាច្រើន​កន្លែង ហើយ​បាន​ជួសជុល​ ទាំង​ប្រផិត​ប្រផើយ ២ថ្ងៃមុន​ចេញ​ដំណើរ!

ថ្ងៃទី ២៥ ខែ សីហា នេះ ខ្ញុំ​បាន​ទៅ​លា​អ្នក​នៅ​កន្លែង​ធ្វើ​ការ​ម្តង​ទៀត នឹង​សំខាន់​គឺ​ខ្ញុំ​ត្រូវ​យក​ម៉ូតូ​កន្លែង​ធ្វើ​ការ ដែល​ខ្ញុំ ជិះ​ជិត​មួយ​ឆ្នាំ​សង​កន្លែង​វិញ​ផង! ទៅ​ដល់​ពួៗ និង​មិត្ត​ៗនៅ​កន្លែងធ្វើ​ការបាន​ទិញ​សាច់​កាប់ នំប៉័ង និង​មាន​ស្រា​ក្រហម​ខ្លះ​មក​ជប់​លៀង​បាយ​ថ្ងៃ​ត្រង់​ឲ្យ​ខ្ញុំ​ម្ត​ងទៀត ។ ទទួល​បាន​អារម្មណ៍​កក់​ក្តៅ និង​មាន​អានុសាវរី​យ៍​ច្រើន ហើយ​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ ពិបាក​ចិត្ត​គឺ​មក​ដល់​វិញ​ខ្ញុំ​ត្រូវ​ប្តូរ​នៅ​កាន់នាយក​ដ្ឋាន​ថ្មី​ ដូច្នេះខ្ញុំ​មិនអាច​រួម​ការងារ​ជាមួយ​ពួកគេបានដូច​មុនទៀត​ទេ ។

នៅ​ថ្ងៃ ២៦ ខ្ញុំ​បាន​ទទួល Email មួយពី​ មេ​ (បងពុទ្ធី) ពេលខ្ញុំទៅ​លា​អ្នក​នៅ​កន្លែ​ងធ្វើការ គាត់​មិនបាន​នៅទេ គាត់ទៅ​លេង​កូរ៉េ​ជាមួយ​គ្រួសារគាត់ ។ គាត់​ប្រាប់​ថា​បាន​ទទួល​ដំណឹង​ថា​ខ្ញុំ​ទៅ​លា​អ្នក​នៅ​កន្លែង គាត់ជូន​ពរ និង​សង្ឃឹម​ថា​បាន​រួម​ការងារជាមួយ​ខ្ញុំ​ទៀត ហើយ​បាន​អរគុណ​ខ្ញុំ​ដែល​បាន​ជួយ​ការងារ​គាត់​ជិត ៣ ឆ្នាំកន្លង​មក! ពិតជា​រំភើប នឹង​មាន​មោទនភាព​ខ្លួន​ឯង ណាស់ ដែល​បាន​ធ្វើ​ការ​អស់ពីសមត្ថភាព និង​បាន​ទទួល​ស្គាល់ពី មេ!

​ព្រឹក​ថ្ងៃ​សៅរ៍ ២៧ ខ្ញុំ​បានទៅ​ផ្ទះ​ ម៉ាខាង​ប៉ា ទៅ​លា​គាត់ ឲ្យ​គាត់ជួន​ដំណើរ​ត្រឹម​មុខ​ផ្ទះ​គាត់បានហើយ ព្រោះ​គាត់ចាស់​ហើយ គាត់ចង់មកជូន​ដែរ គាត់​ចាស់​ហើយ មិន​បានទៅណា​បាន​ឆ្ងាយដូចមុនទេ ចឹងខ្ញុំ​ក៏​ទៅ​លា​គាត់​មុន​ឲ្យ​ហើយ ។

វិនាទីរំភើប​ ម្តង​ទៀត​ក្នុង​ជីវិត! ព្រឹក​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១១ …. ខ្ញុំ​តាំង​ចិត្ត នឹង​ក្រាប​សំពះ​បាត​ជើង​​ម៉ាក់ នឹង​សុំពរ​ពីគាត់ ស្ងាត់ៗ ដំបូង​គិត​ថា​ពេល​យប់ថ្ងៃទី ២៧ តែ​ចៃដន្យ​ពួកម៉ាក់ខ្ញុំ​ (អាណុឍ) វា​សុំ​មក​ដេកជាមួយ ជួន​ដំណើរ ។ ចឹងខ្ញុំ​ក៏​គិត​ប្តូរ​កម្មវិធី​ខ្ញុំ​ទៅ​ព្រឹក​ថ្ងៃចេញ​ដំណើរ​តែ​ម្តង ល្អ​ម្យ៉ាងមិន​ចង់​ឲ្យ​ម៉ាក់​ គិត​ច្រើន​នៅ​យប់នោះ!ខ្ញុំ​បាន​ចូល​ទៅ​បន្ទប់គេង​ម៉ាក់ទាំង​ព្រឹក ហើយ​ប្រាប់​គាត់ថា​ ខ្ញុំ​សុំ​ពរ​ពីម៉ាក់ មុន​ចេញ​ដំណើរ ដើម្បីទុកជា​សិរីមង្គលក្នុង​ជីវិតសិក្សា​របស់ខ្ញុំ ក៏ដូចជា​ការ​ត្រូវ​ឆ្ងាយពី​ផ្ទះ​រយៈពេល​វែង​លើក​ទី១​របស់ខ្ញុំ​ ។ ដូច​ដែល​បាន​គិត​មែន វា​ជាវិនាទី​ដែលខ្ញុំ​មិន​អាច​បំភ្លេច​បាន ហើយ​នឹង​ឃើញ​ជា​និច្ច វា​ធ្វើ​ឲ្យ​ទឹក​ភ្នែក​ស្រក់ពេលនឹង​ឃើញ​ដល់ពេលនោះ ធ្វើ​ឲ្យ​មានអារម្មណ៍​ថា​កក់​ក្តៅ​ពេល​នឹក​ដល់​រង្វង់ដៃ​ដែល​ម៉ាក់ឱប​ខ្ញុំ! បន្ទាប់ពី​បាន​សំពះ​បាត​ជើងគាត់ ម៉ាក់បាន​ឱបខ្ញុំ​យ៉ាង​ខ្លាំង ហើយ​ជូន​ពរ​ខ្ញុំ​ទាំង​ទឹក​ភ្នែក! (ខ្ញុំ​ស្រឡាញ់ម៉ាក់ នឹង​បារម្ភពីម៉ាក់ខ្លាំងណាស់ ………T—T)

ពេល​វេលា​ចេញ​ដំណើរបាន​មក​ដល់ ថ្ងៃនេះ(២៨ សីហា ២០១១) ខ្ញុំ​ត្រូវ​ទៅ Airport ២ដង ទៅ​ពេល​ថ្ងៃ​ត្រង់ទៅ ទទួលអ៊ីពៅ នឹង​ពួខុន​ ត្រឡប់​មក​ពីអាមេរិច​វិញ! ហើយ​ល្ងាច​ឡើង​ត្រូវ​ចេញ​ដំណើរ​ខ្លួន​ឯង ។ ពេល​ទៅទទួល​ពួកគាត់បានជួប​ជុំ​បង​ប្អូន​ច្រើន បាន​បាយ​ថ្ងៃ​ត្រង់​រួម​គ្នានៅហាង​ពោធិ៍ចិន​តុង ចាត់ទុក​ថា​ជា​ការជូន​ដំណើរ​ពួក​គាត់​មក​ដល់​ខ្ញុំ​ដែរ ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​ពួកគាត់​មក​ជួន​ច្រើន​ពេក​ទេ ចង់ទៅ​បែប​ស្ងាត់! ។

បរិយាកាស​ពេល​ដំណើរ​មាន​អ្នក​មកជូន​ដំណើរ​ប្រហែល ១០នាក់ សុទ្ធ​តែជាពួក​ម៉ាក់​ងាប់​រស់! ហេហេហេ ដូច​ឃើញ​ក្នុង​រូប​ខាង​លើ​ស្រាប់ ។ ពេលនោះក្រុម​ខ្ញុំ​មាន​គ្នា ២១នាក់ ច្រើន​គួរ​សម ហើយ​អ្នក​មកជួន​សុទ្ធ​តែ​ច្រើន​ជាង ១០ ឬ ចូលដល់ ២០ ដូច្នេះ​បរិយាកាស​ពិតជា​ណែនណាស់ ម្យ៉ាង​យើង​ទៅជា​ក្រុម​ ហើយ​ម្នាក់​ៗ​សុធ​តែជញ្ជូន​ឥវ៉ាន់​ច្រើន ក្រោម​ការ​មើល​ខុស​ត្រូវ​របស់ JICE Staff….​។ ក្រោយ​រៀប​ចំ​ដក​ពន្ធ​ព្រលាន​រួច​រាល់​ហើយ ទើប​បាន​ចេញ​មក​ម្តង​ទៀត ចេញ​មក​ថត​រូប​ជួបជុំ​អ្នក​ជូន​ទាំង​អស់គ្នា​ម្តង​ទៀត … ដូច​ឃើញ​ក្នុង​រូប​ខាង​លើ​ស្រាប់!

យន្ត​ហោះចេញ​ដំណើរ​ម៉ោង ៨កន្លះ​យប់​មក​បាងកក ពេលមក​ដល់​បាង​កក​ ក្រុម​យើង​ត្រូវ​ចែក​ជា​២​ មួយទៅ តូក្យូមាន​គ្នា ៧នាក់ ចំណែក​ក្រុម​ខ្ញុំ​មក​អូសាកា​មាន​គ្នា ១៤នាក់ ។ មក​ដល់​ស្រុក​ជប៉ុន​ម៉ោង ៧​ព្រឹក​ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០០៩… មក​ដល់​ភ្លាម​គ្មាន​បាន​ចូល​សម្រាក​អីទេ គេ​ឲ្យ​ចូល​រួម​ Orientation ភ្លាម អង្គុយ​ទាំង​អស់​កម្លាំង ប្រមាណ ៣ម៉ោង ទើប​គេ​ឲ្យ​ចែក​សោ​បន្ទប់​ឲ្យ ។ ទៅ​ដល់ភ្លាម​ចាប់​ផ្តើម​ដើរ​ស្វែង​រក​កន្លែង​រស់ (ស៊ីបាយ) ទិញ​ឥវ៉ាន់នៅ​ស្រុក​គេ​នេះពិបាក​ណាស់ ព្រោះ​គ្រប់​បែប​យ៉ាង​ថ្លៃដូចជា​មាស! ពិបាក​រក​របស់​ដែល​មាន​តម្លៃ​ទាបជាង ១០០​យេនណាស់ (៧៧យេន = 1USD) …. នៅ​យប់​ថ្ងៃទី៣០​ ខែ សីហា ពួក​ខ្ញុំ​ចាប់​ផ្តើម​ចេញ​លុក​លុយ​អូសាកា តាម​រយៈ​រទេះភ្លើង ។

សរុប​ទៅ​ ខែ ៨ ឆ្នាំ ២០១១ មាន​រឿង​ច្រើន​កើត​ឡើង វា​ប្រៀប​ដូច​ជា​ជីវិត​របស់ខ្ញុំ​កំពុង​ដើរ​ដល់​ផ្លូវ​បត់ ឬ​ហៅ​ថា​របត់ថ្មី ពី​ជីវិត​ធ្វើ​ការ ប្តូរ​មក​ជីវិត​ជា​និស្សិត​ម្តងទៀត ហើយ​ត្រូវ ឃ្លាត​ឆ្ងាយពីផ្ទះទៀត … មាន​អ្វី​ៗ​ជា​ច្រើននៅ​ស្រុក​នេះ​រង់​ចាំ​ខ្ញុំ​ស្វែង​យល់ជា​មានគោល​ដៅ​ធំ​គឺការ​រៀន​សូត្រ!

សង្ឃឹម​ថា​រយៈពេល ២​ឆ្នាំនៅ​ជប៉ុន ខ្ញុំ​អាច​ធ្វើ​រឿង​ជា​ច្រើន​សម្រេច មាន​ទាំង​ការរៀន​រស់​បែប​ម្ចាស់​ការ​ម្នាក់​ឯង, ជោគជ័​យ​ក្នុង​ការ​រៀន​សូត្រ, នឹង​ទក​ពេល​វេលា​ឲ្យ​ខ្លួន​ឯង​សម្រាប់​ព្យាបាល​របួស​ចាស់ ដែល​វា​នៅ​មិនទាន់​បានជានៅ​ឡើយ….

និយាយ​ដល់​រឿង​នេះ ចង់​បន្ថែម​បន្តិចដែរ…​ចង់​ប្រាប់គេ​ម្នាក់នោះ​ថា ខ្ញុំ​បាន​ព្យាយាម​ហើយ តែខ្ញុំ​នៅ​មិនទាន់​អាច​បំភ្លេច​គេ​បានទេ តែ​ខ្ញុំ​បាន​ធូរ​ស្បើយ​ច្រើន​ហើយ ខ្ញុំ​ដឹង​ថា​រឿង​យើង​វា​បាន​ចប់​ហើយ តែប្រហែល​ខ្ញុំ​ត្រូវ​ការពេលវេលា​ច្រើន​បន្តិច​…. សួរ​ថា​ខ្ញុំ​ចង់បាន​អី? ខ្ញុំ​ក៏មិន​ដឹង​ឆ្លើយ​ថា​ម៉េច​ឲ្យ​សម​ដែរ… …ខ្ញុំ​នៅ​ស្រឡាញ់ នឹក​.. ខ្ញុំ​ចង់​ដឹង​ពី​សុខ​ទុក្ខ​​​ ខ្ញុំ​ចង់​មើល​ពីចម្ងាយ ខ្ញុំ​មិន​ចង់​បាន​អ្វីច្រើន​ពីនេះ​ទេ ខ្ញុំ​ខ្លាច​ហើយ​ពាក្យ​ថា​ស្រឡាញ់ ដែល​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​ប្រាប់​មក​ខ្ញុំ ជា​ពិសេស​ក្នងន័​យ​ស្នេហា អ្នក​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច​ ពាក្យ​នេះណាស់ ហើយ​ខ្ញុំ​ក៏មិន​ដឹង​ថា​ខ្លួន​ឯង​នឹង​និយាយ​ពាក្យ​នេះ​ទៅ កាន់​អ្នក​ណា​បាន​ទៀត​នៅពេល​ណា​ទេ ព្រោះ​ខ្ញុំ​ពិត​ជា​ខ្លាច​រឿងនេះ​ណាស់ … តែ​ក៏អរគុណ​អ្នក​ដែរ ដែល​បាន​ជួយ​ជា​កម្លាំង​មួយ​ផ្នែក​រុញ​ខ្ញុំ​ឲ្យ​មក​ដល់​កន្លែងនេះ អ្នក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជាមនុស្ស​ឆ្កួត​នឹង​ការងារ លែង​គិត​រឿង​ស្នេហា ទុក​ពេល​វេលា​សម្រាប់​ការ​រៀន​សូត្រ និងដាក់​បួក​បាន​​សម្រេច! សរុប​ខ្លី នៅ​ស្រឡាញ់ នឹក ចង់​ជួប​ តែ​ក៏​ដឹង​ច្បាស់​ថា​វាមិនអាចទេ ព្រោះ​វា​ដូច​លេង​បិទពួក​អ៊ីចឹង​នៅពេល​ដែល​ម្ចាង​ខំរក​ម្ខាង​ទៀត​ខំពួន! នឹក​ដល់​រឿង​នេះ នាំ​ខ្ញុំ​នឹក​ទៀត​ហើយ! ពេល​ណា​ទៅ​ខ្ញុំ​ទើប​ឈប់​នឹក​គេ​បានណ៎ :(

Share
Posted in [V]-action, [V]-photo (Gallery) | Leave a comment

សែន​លោក​ខែឆ្នាំ ២០១១

ចង់​ញ៉ាំ​នំ​សែន​លោក​ខែណាស់ ធម្មតា​ដល់ពេល​សែន​លោក​ខែ ផ្ទះខ្ញុំ​សំបូរ​ណាស់ គ្រប់មុខ​បើមិនមែនញាតិ​ឲ្យ​ក៏​ទិញ​ខ្លួន​ឯង​សែនដែរ ។ តែឆ្នាំ​នេះ អនិច្ចា​ខ្ញុំ​ឆ្ងាយ​ផ្ទះ ឆ្ងាយមក​ដល់​កន្លែងដែល​មិនដឹង​ថា​ទៅ​រក​ទិញ​មក​ញ៉ាំនៅ​ឯណា! នឹក​ឃើញ​ស្រក់ទឹកមាត់! ទ្រាំចាំ​ឆ្នាំ​ក្រោយ​ៗ​ទៀតចុះ!

Share
Posted in [V]-LIVE ExpresS | 1 Comment

ยอมจำนนฟ้าดิน – โบวี่(bovy)

อยากต่อว่าฟ้าดินที่ให้เราพบเจอ
แต่ไม่ยอมจับเราคู่กัน
ฟ้าดินจงใจแกล้งเรา เธอว่าหรือเปล่า
ทำไมนะต้องห้ามรักกัน
ความเหมาะสมหนะหรือที่ยืนยาว
ถึงในใจมันค้านสุดท้ายต้องยอมจำนน

ចង់​តវ៉ា​មេឃ​ដី​ដែល​បណ្តាល​ឲ្យ​យើង​ជួប​គ្នា
តែមិន​ព្រម​ឲ្យ​យើងជា​គូ​នឹង​គ្នា
មេឃដី​តាំង​ចិត្ត​បញ្ឆោត​យើង អ្នក​គិត​ថា​អញ្ចឹង​ទេ?
ហេតុ​អ្វី​ត្រូវ​ហាម​មិន​ឲ្យ​ស្រឡាញ់​គ្នា
ភាព​សក្តិសមឬ​ដែល​បញ្ជាក់​ថា​យូរ​អង្វែង(មាន​ឋានៈ​ប្រហាក់ប្រហែល​គ្នាទើប​នៅ​ជាមួយ​គ្នា​បាន​យូរ)
ទោះ​ក្នុង​ចិត្ត​វា​ស្រែក​តវ៉ា​ខ្លាំង​ប៉ុណ្ណា​ ចុង​ក្រោយ​ក៏​នៅ​តែ​ព្រម​ចុះ​ចាញ់ ។

* ก่อนถนนของเราแยกกัน
ก่อนความฝันของเราสิ้นลง
แค่อยากพบกับเธอสักหน สบตาอีกครั้ง

មុន​ពេល​យើង​ដើរ​ដល់​ផ្លូវ​បំបែក
មុន​ពេល​ក្តី​ប្រាថ្នា​របស់​យើង​រលត់​បាត់ទៅ
សុំ​ត្រឹម​ជួប​អ្នក​ម្តង​ទៀត សម្លឹង​ភ្នែក​អ្នក​ម្តង​ទៀត

** แค่ให้ฉันได้บอกเธอสักคำ
พูดในวันที่จำต้องจาก
อยากให้รู้ว่ารักเธอมาก และจะรัก รักตลอดไป
เกิดชาตินี้แค่ได้พบเจอ เกิดชาติหน้าค่อยฝันกันใหม่
วันนี้ใจสลาย
ยอมจำนนให้ฟ้าดินแยกเราไกลกัน

ត្រឹម​ឲ្យ​ខ្ញុំ​បាន​ប្រាប់​អ្នក​តែមួយ​ម៉ាត់
និយាយ​នៅ​ក្នុង​ថ្ងៃ​ ដែល​ត្រូវ​បែក​
ចង់​ឲ្យ​អ្នក​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់ និង​នៅ​តែ​ស្រឡាញ់ រហូត​ទៅ
កើតម​ក​ជាតិ​នេះ​ បាន​ត្រឹម​ជួប​ កើត​ជាតិ​ក្រោយ​សឹម​បន្ត​ក្តី​ប្រាថ្នា​យើង​ទៀត
ថ្ងៃ​ចិត្ត​បេះ​ដូង​ត្រូវ​រលាយ​
ព្រម​ចុះ​ចាញ់​ឲ្យ​មេឃដី​បំបែក​យើង​ឲ្យ​ឆ្ងាយ​ពី​គ្នា

พอใจแล้วใช่ไหมฟ้าดิน ที่ได้เห็นว่าคนต้อยต่ำ
ต้องเจ็บต้องช้ำต้องน้ำตาตก โลกใบนี้มีคนมากมาย
ทำไมต้องเป็นเราสองคน
ยอมจำนนให้แล้วหวังว่าคงพอใจ

ពេញ​ចិត្ត​ហើយមែនទេ មេឃដី? ដែល​បាន​ឃើញ​មនុស្ស​ទន់​ខ្សោយ
ឃើញ​ខ្ញុំ​ឈឺចាប់ ស្រក់ទឹក​ភ្នែក​ពេញ​ក្នុង​ទ្រូង ផែន​ដីមួយ​នេះ​មានមនុស្ស​ច្រើន​គគោក
ហេតុ​អ្វី​ត្រូវជ្រើស​យក​យើង​ពីរនាក់
ខ្ញុំ​ព្រម​ចុះ​ចាញ់​ហើយ សង្ឃឹម​បាន​មេឃដី​អស់ចិត្ត

(*,**)

(**)
คนรักกันใยฟ้าดินถึงไม่เข้าใจ
មនុស្ស​ស្រឡាញ់​គ្នា ម្តេច​មេឃ​ដី​មិន​យល់?????

 

 

 

 

 

 

Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment

28092011-12:23am… time to move

ដល់​ពេល​ត្រូវ​ចេញ​ដំណើរ​ហើយ​!!! ក្នុង​អារម្មណ៍នៅពេលនេះ ដូចជា​ច្របូក​ច្របល់​ណាស់! មាន​រឿង​ជា​ច្រើន​ណាស់​ក្នុង​ចិត្ត តែ​អារម្មណ៍​មួយ​ដែល​លេច​ច្បាស់ជាង​គេ គឺ​​ បារម្ភ​ពី​សុខ​ភាព​របស់​ម៉ាក់ ជិត​មួយ​ឆ្នាំ​ហើយ​ដែល​គាត់​ឈឺ ត្រូវ​ព្យាបាល នៅ​សល់ពេល ជិត​២ខែ​ទៀតប៉ុណ្ណោះ ដែល​ការព្យាបាល​ត្រូវ​ចប់​សព្វ​គ្រប់​ តែខ្ញុំ​បែរ​ជា​ត្រូវ​ចេញដំណើរ​មុន​ពេល​នោះទៅវិញ ។ បារម្ភរឿងនេះជាង​រឿង​ណាៗទាំងអស់ តែមិនចង់​ឲ្យ​គាត់​ដឹង​ទេ មិន​ចង់​ឲ្យ​គាត់ពិបាកចិត្ត តែ​ដឹង​ថា​គាត់​ដឹង ហើយ​ដឹង​ថា​គាត់​ក៏បារម្ភពី​ខ្ញុំ​ដែរ ……

យប់​នេះ​មាន​ពួក​ម៉ាក់​ម្នាក់ (អាណុឍ) មក​ដេកជាមួយ មុន​ពេល​ចេញ​ដំណើរ​ និយាយ​គ្នា​លេង​ពីនេះ​ពីនោះ​ ធ្វើ​ឲ្យ​ដេក​លែង​លក់​បណ្តោយ ឡើង​មក​អង្គុយសរសេរ​នេះ នោះ​លេងទៅ!!!!

Share
Posted in [V]-action, [V]-LIVE ExpresS | Leave a comment

counting down…

Share
Posted in [V]-action, [V]-LIVE ExpresS, [V]-photo (Gallery) | Leave a comment

today quote “ជេរ…”

11-may-11/son-the-bitch

…Go fuck yourselfand fucking get away from me

Go fuck yourself…U Damn ass!

ប្រាប់​ហើយ​តឿន​ទៀត ថា​កុំ​ឲ្យ​ចូលមក ឃើញ​ទេ​ចូល​មក​ហើយ​មិន​សប្បាយ​ចិត្ត ជេគេ​ជេ​ឯង​ពេញ​ហ្នឹង! មាត់​ដាច​អ៊ីចឹង​បាន​តែ​ចាប់​ថើប​បឺតមាត់ ឲ្យ​ហើម​បបូរមាត់ទេបានដឹង​ប្រឹង! ខ្ញុំ​មិន​ប្រកាន់ទេ ព្រោះគេ​ថា​មនុស្ស​ដែល​យើង​ស្រឡាញ់ ជេយើង បាន​ន័យ​ថា​គេ​ស្រឡាញ់​យើង! ហាហាហា

Share
Posted in [V]-action, [V]-LIVE ExpresS | Leave a comment

งมงาย​ (ងប់ងុល)

by BODYSLAM

(ផ្ញើ​ជូនមនុស្ស​ម្នាក់ ដែល​ខ្ញុំ​ ងប់ងុល …….. ចង់​ប្រាប់ថា​ខ្ញុំ​នឹក)

เนิ่นนานเท่าไรไม่รู้ที่รอเธอ ฉันจำไม่ได้

ที่จำได้ดีคือฉันมีเพียงเธอ แม้นานสักแค่ไหน
(យូរ​ប៉ុណ្ណា​ហើយ​ដែល​ខ្ញុំ​រង់ចាំ​អ្នក ខ្ញុំ​ក៏​ចាំមិ​នបាន​
ដែល​ចាំ​បាន​ច្បាស់​គឺ​ខ្ញុំ​មាន​តែ​អ្នក ទោះ​ជា​យូរប៉ុណ្ណា​ក៏ដោយ)

เธออยู่ที่ใดยังรักกันไหม ฉันไม่รู้ แต่ที่รู้คือฉันนั้นยังไม่เปลี่ยนใจ
ยังอยู่ตรงนี้ถึงแม้จะเหงาและเดียวดาย
(អ្នកនៅឯណា ហើយ​នៅ​ស្រឡាញ់ខ្ញុំ​ឬ​អត់ ខ្ញុំ​ក៏មិន​ដឹង តែ​ដែល​ខ្ញុំ​ដឹង​គឺ​ខ្ញុំ​នៅ​ទាន់មិន​ប្រែ​ចិត្ត
នៅ​ចាំ​ត្រង់​នេះ ទោះ​បីជា​អផ្សុក និង​ឯកោ)

* ไม่ผิดใช่ไหมที่ฉันจะยังรักเธอ ไม่ว่าเธอกับฉันวันนี้จะอยู่แสนไกล
ก็ยังจะรออย่างมีความหวัง ยังคงไม่เปลี่ยนไป
ไม่ว่าใครจะมองว่าฉันงมงาย ฉันก็ยังเหมือนเดิม
(មិន​ខុសមែន​ទេ​ ដែល​ខ្ញុំ​នៅ​តែ​ស្រឡាញ់​អ្នក​ ទោះ​បីជា​យើង​នៅ​ឆ្ងាយ​ពី​គ្នា​ក៏ដោយ
ក៏​នៅ​រង់ចាំ​ទាំង​មាន​សង្ឃឹម និងមិន​អាច​​​ផ្លាស់ប្តូរទេ
មិនថា​អ្នក​ដទៃ​មើល​មក​ខ្ញុំ​ថា ងប់​ងុល ក៏​ខ្ញុំ​នៅ​ដូចដើម)

เมื่อเธอมีทางชีวิตไม่เหมือนฉัน ฉันห้ามไม่ได้
แต่ฉันจะมีชีวิตเพื่อรอเธอ แม้วันสุดท้าย
(នៅពេល​ដែល​អ្នក​មាន​ផ្លូវ​ជីវិត​មិន​ដូច​ខ្ញុំ​ ខ្ញុំ​ហាម​ឃាត់​មិន​បាន​ទេ
តែខ្ញុំ​នឹងមាន​ជីវិត​ ដើម្បី​រង់​ចាំ​អ្នក​ ទោះដល់​ថ្ងៃចុង​ក្រោយ) 

เกิดมาได้เจอคนที่ตามหามานานแสนนาน ทำให้รู้ว่าเธอมีค่ามากแค่ไหน
จะอยู่ตรงนี้ถึงแม้ว่าฉันจะไม่เหลือใคร
(ទម្រាំបាន​ជួប​អ្នក​ ជាមនុស្ស​ដែលខ្ញុំ​​ស្វែង​រក​អស់ពេល​ដ៏​យូរ​  ខ្ញុំ​និងធ្វើ​ឲ្យ​អ្នក​ដឹង​ថា​អ្នក​មាន​តម្លៃ​សម្រាប់​ខ្ញុំ​កម្រិត​ណា
និង​នៅ​ត្រង់នេះ​ ទោះ​គ្មាន​អ្នក​ណាក្បែរ​កាយ)

จะรอแค่เธอถึงแม้ใครหาว่างมงาย
ไม่ผิดใช่ไหมที่ฉันจะยังรักเธอ ไม่ว่าเธอกับฉันวันนี้จะอยู่แสนไกล
ก็ยังจะรออย่างมีความหวัง ยังคงไม่เปลี่ยนไป
ไม่ว่านานเท่าไรยังมีเพียงเธอ (ไม่ผิดใช่ไหมที่ฉันมีเธอคนเดียวในหัวใจ)
ไม่ว่ายังไง ฉันก็จะรักเธอ
(នឹង​រង់​ចាំ​តែ​អ្នក​ ទោះ​បី​ជា​គេ​ថា​ខ្ញុំ​ ងប់ងុល
មិន​ខុស​មែនទេ ដែល​ខ្ញុំ​នៅ​តែ​ស្រឡាញ់ ទោះ​បីជា​យើង​នៅ​ឆ្ងាយ​ពីគ្នា​ក៏​ដោយ
ក៏​នៅ​រង់ចាំទាំងមាន​សង្ឃឹម និងមិន​អាច​​ផ្លាស់​ប្តូរទេ
មិន​ថា​យូរ​ប៉ុណ្ណា​ក៏នៅ​តែរង់ចាំអ្នក (មិន​ខុសមែនទេ​ ដែល​ខ្ញុំ​មាន​អ្នក​តែ​ម្នាក់​នៅ​ក្នុង​បេះដូង)
ទោះជា​យ៉ាងណា ក៏​ខ្ញុំ​នៅ​តែ​ស្រឡាញ់​អ្នក )
Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment

17-08-2011 (live from Siem Reap)

ថ្ងៃនេះកំពុងនៅ​សៀម​រាបជាមួយ​ម៉ាក់ លោកបង និង​ កុង មកតាំងពី​ម្សិលម៉ិញម៉្លេះ ហើយ​គ្រោង​ត្រឡប់ទៅវិញនៅ​ថ្ងៃ​ស្អែក ។ គោល​ដៅ​ចម្បង​សម្រាប់​ការ​មក​ដើរ​លេងនេះ គឺ​ចង់​មក​ដើរ​លេងជាមួយម៉ាក់ និង​ល្បង​ និង​កុង​ផងដែរ មុន​ពេល​ចេញទៅ​ជប៉ុន ។ ហើយបាន​មក​បន់​ព្រះ​អង្គ​ចេក​អង្គចម ដើម្បី​សុំ​សេចក្តី​សុខ​ពេល​ចេញ​ទៅ​ក្រៅ​ស្រុក​ដែរ  បាន​ថ្វាយ​ភ្លេង​ដល់ទៅ ៩បទ ។ កាល​ពី​ថ្ងៃទី ១៤ ម៉ាន​ថ្ងៃមុន​ បាន​ទៅ​បន់សុំ​សេចក្តី​សុខ នៅ​ព្រះ​អង្គ​ដង​កើ មុខ​វាំង​ម្តង​ហើយ … ជា​ទម្លាប់មួយ​ និងជា​ជំនឿមួយ​ដែល​ គ្រួសារខ្ញុំ​មាន​  ហើយ​វា​អាចធ្វើ​ឲ្យ​ខ្ញុំ​ស្រឡះក្នុងចិត្ត​បន្តិច​ដែរ ។ ព្រមទាំង​បន់​ថា នៅពេល​រៀនចប់ បាន​ជោគជ័យ​ ខ្ញុំ​នឹង​ត្រឡប់​មក​ថ្វាយ​ភ្លេង​ព្រះ​អង្គ​ចេក និង​ព្រះ​អង្គចម​ ភ្លេង ៩បទទៀត ។

ថ្ងៃនេះ​បាន​ដើរ​លេងអង្គ​…. តែអាម្មរណ៍​នឹក​តែគេ​ម្នាក់នោះជា​និច្ច! ឃើញ​អ្នកណា​ស្រដៀង​ៗចេះ​តែគិត​ថា​គេ​ម្នាក់នឹងជានិច្ច!!! យ៉ាប់មែនខ្ញុំ​!!!!!!

Share
Posted in [V]-action, [V]-LIVE ExpresS | 6 Comments

14-8-2011

នឹក​! 

Share
Posted in [V]-LIVE ExpresS | 4 Comments

my new black staff “Dell Latitude E6420″

Latitude E6420 Notebook

Share
Posted in [V]-action, [V]-interested | 2 Comments