Category Archives: [V]-writing

ចិត្តពីរ…

មនុស្ស​ពីរនាក់ចិត្ត​ពីរ​វា​ជា​រឿង​ធម្មតា ហើយ​មនុស្ស​ម្នាក់ចិត្ត​ពី​រ​ក៏ធម្មតា បើ​វា​ស្ថិត​នៅ​ពេល​វេលា​ពីរផ្សេង​គ្នា ព្រោះ​ចិត្ត​មនុស្ស​យើង​ប្រែ​ប្រួល​តាម​ពេល​វេលា​ តែ​អ្វី​ដែល​ពិបាក​សម្រាប់មនុស្ស​ម្នាក់ចិត្ត​ពីរ​ក្នុង​ពេល​តែមួយឯណេះ​ទេ ។ បើ​ស្រឡាញ់​របស់​ពីរ​ក្នុង​ពេល​តែមួយ​គេ​ហៅ​ថា​សាវា ឬ​លោភ តែ​បើមាន​ចិត្ត​ពីរ​ផ្ទុយ​គ្នា​ក្នុង​ការ​សម្រេច​ចិត្ត​ថា​ធ្វើ​អ្វី​មួយ​នោះ​បាន​ហៅ​ថា​មហា​ពិបាក ។ នឹក​ឃើញ​ដល់បទ​ចម្រៀង​ម៉េង កែវពេជ្ជតាមួយ​បទ ចំណងជើងថា​ “បើ​អូន​ស្នេហ៍បង” មាន​វគ្គ​មួយ​ច្រៀងថា ចិត្ត​មួយ​ហាម​ឃាត់ ចិត្ត​មួយ​តវ៉ា  មាន​ទោស​ប៉ុណ្ណា បើ​ខ្ញុំ​​ស្នេហ៍បង … ជម្រើស​ចុង​ក្រោយ​ប្រសើរ​បំផុត​សម្រាប់​ខ្ញុំមាន​តែបណ្តោយ​ឲ្យ​ពេល​វេលាជាអ្នក​ដោះ​ស្រាយទៅ​ចុះ បើ​ចិត្ត​ណាមួយ​វាខ្លាំង​ជាង វា​ច្បាស់​ជា​ឈ្នះមិន​ខាន… សម្រាប់​ពេល​បច្ចុប្បន្ន​គឺ​ទ្រាំ​តាម​កម្ម​នៃ​មនុស្ស​ចិត្ត​ពីរ​ទៅ… ហេហេហេ (សើច​ចំអក​ព្រហ្មលិខិត​មួយ​សិន ពិបាក​ពេក​សើច​មួយ​ឲ្យ​ធូរ​ពោះ) ស្តាប់​បទ​ចម្រៀង​លម្ហែមួយ​បទ… «បើ​អូន​ស្នេហ៍បង» ម៉េង កែវពេជ្ជតា ផ្កាដុះ​លើ​ថ្ម ផ្កា​អ្នក​ក្រក្រី ត្រដរ​ប្រិម​ប្រិយ ល្អ​ឥតមាន​អ្នក​ថែ ភ្នែក​គេ​ភ្នែកឯង​មើល​មក​ពេល​ណា ជះចេញ​វាចា​ផ្កា​ថ្មឥដ្ឋ​ប្រាក់ ។ ដឹង​ហើយ​ឮ​ហើយ​តែចិត្ត​នៅ​ស្នេហ៍ គេ​ចមិន​រួច​ទេបង​អ្ហើយ​ដូច​ជាប់​ច្រវាក់ … Continue reading

Share
Posted in [V]-entertain, [V]-idea, [V]-writing | 4 Comments

today’ shots “Apsara – Angkor #1″

អប្សរា​សក់​ខ្មៅ – សុង សេង​ហ៊ន

Share
Posted in [V]-photo (Gallery), [V]-writing | 2 Comments

Fake Fact!

ការពិត​ក្លែង​ក្លាយ… ខ្ញុំ​ធ្លាប់​មើល​កុន​មួយ​រឿង ចំណង​ជើង​ថា “Memory” អ្នក​និពន្ធ​បាន​លើក​ឃ្លា​ប្រយោគ​ចុង​ក្រោយ​រឿង​ថា “មាន​អ្នក​ចិត្ត​សាស្ត្រ​ម្នាក់​បានលើក​ឡើងថា ការពិត​ មាន​ពីរ​ប្រភេទ ប្រភេទ​ទីមួយ​ជា​ការពិត ពិត​ប្រាកដ ចំណែក​ការពិត​មួយ​ទៀត​ជា​ការពិត​ក្លែង​ក្លាយ” សួរ​ថា​​បើ​វា​កន្លែង​ក្លាយ​ ហេតុ​អ្វី​បានជា​យើង​ហៅ​វា​ថា​ជា​ការពិត? ដែល​ហៅ​ថា ការពិត ​ព្រោះ​វា​​ជា​ការពិត​សម្រាប់​បុគ្គល​រូប​ណា​ ដែល​ទទួល​ស្គាល់ថា​វា​ជា​ការពិត ។ ការពិត​ក្លែង​ក្លាយ​នេះ ជា​ការពិត​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត និងមាន​គុណវិបត្តិ​មហិមា។  ​បើ​វា​ក្លែង​ក្លាយ​ ហេតុ​អ្វី​គេ​ទទួល​យក​វា? ចម្លើយ​ងាយ​ហើយ​ខ្លី ពី​ព្រោះ​វា​ធ្វើ​ឲ្យ​គេ​មាន​សេចក្តី​សុខ​បាន “ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ផ្ទាល់ និង​ជុំ​វិញ” ។

Share
Posted in [V]-idea, [V]-interested, [V]-writing | 1 Comment

រឿង​ខ្លី «​កង្កែប​កើត​មុន»

សូម​ជូន​រឿង​ខ្លីមួយ​ ក្រោម​ចំណង​ជើង​ចម្លែក​ៗ​ ស្វាគមន៍ Domain ថ្មី​របស់​ VphotO ។ កាល​ពី​ព្រេង​នាយ​មាន​គីង្គក់ស្ទាវមួយ​ក្រុម ជាពួក​ម៉ាក​ហ្នឹង​គ្នា ដោយ​សារអាយុ​របស់​គីង្គក់ពេល​នៅ​អាយុ​ជំទើ ស្បែក​របស់​វាមិន​ទាន់​ចេញ​កន្តួល​ច្បាស់​នៅ​ឡើយ ដោយ​​សារ​តែ​​ភាព​ចង់​​ស្អាត​ចង់​ល្អ ធ្វើឲ្យ​គីង្គក់​ក្រុម​នោះ​តែ​គិត​ថា​ខ្លួន​គេ​មិន​មែន​ជា​គីង្គក់ទេ ពួក​គេ​ជា​កង្កែប​ដែលមាន​ស្បែក​រលោង​ស្អាត មិន​គ្រើម​កន្ទួត​ដូច​គីង្គក់​ឡើយ ។ មានអាមួយ​នោះ​ឈ្មោះ​ វា​តែង​ចំអន់​គ្នា​វា​ជានិច្ចថា “អ្ហែង​មិន​កង្កែប​ទេ អ្ហែងជា​គីង្គក់… ​អា​ស្បែក​កន្ទួល អា​ស្បែក​គ្រើម ។ល។” ។ ដោយ​សារ​តែ​ស្ទើរ​សេចក្តី​ដូច​គ្នា គីង្គក់​ដែល​ត្រូវ​គេ​ចំអន់​ នឹកអន់​ចិត្ត​ខ្លួន​ឯង តែ​គេ​មិន​ដែល​តវ៉ា​ជាមួយ​មិត្ត​ភ័ក្រ​គេ​ឡើយ ដោយ​គិត​ថា​ ថ្ងៃ​ណាមួយ​មិត្ត​គេ​នឹង​ឈប់​ចំអន់លេង​អញ្ចឹង​ដាក់គេទៀត ។ លំហ​មេឃ​ធំគ្មាន​ដែនកំណត់ គង់​តែ​កប៉ាល់​ហោះ​បុក​គ្នា​បាន ហើយ​គង់នៅមាន​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​ កំពុង​បារម្ភ​ថា កាក​សំណល់​ផ្កាយ​រណប​ជា​ច្រើន ដែលមនុស្ស​បាន​បង្ហោះ​ឡើង​លើអាវកាស​ នឹង​បង្ក​ជា​បញ្ហា​​បណ្តាល​ឲ្យមាន​ផល​ប៉ះពាល់​ដល់មនុស្ស​វិញ ។ ចុះ​ទម្រាំ​ការ​អត់ធ្មត់​របស់​សត្វ​​លោក​ … Continue reading

Share
Posted in [V]-interested, [V]-writing | 10 Comments

Party….

Last night (19th Feb) my family, which contain only 3 members, celebrated a small birthday party for mom! First, my brother and me planned to have dinner outside, unfortunately I had an exam at PUC till 7:00pm. We changed our … Continue reading

Share
Posted in [V]-action, [V]-interested, [V]-writing | 8 Comments

ខ្ទាស់គន្លឹះ​ទ្វារ (ការពារ​សុនខ “ឆ្កួត”)

សេចក្តី​ជូន​ដំណឹង ដំណឹង​ជូន​សេចក្តី! វីហ្វូតូ ចាប់​ពី​​ពេល​នេះ​ត​ទៅ​សូម​ខ្ទាស់​គន្លឹះ​ទ្វារ​​​! រាល់ មតិ​យោបល់​ទាំង​អស់ នឹង​មិន​បញ្ចេញ​ឲ្យ​ឃើញ​ភ្លាម​ៗ​ទេ​ គឺ​ត្រូវ​រង់ចាំ​ការ​សម្រេច​អនុម័ត​ពី​ម្ចាស់​ផ្ទះ​ជាមុន​សិន ។ មូល​ហេតុ​​បណ្តាល​មក​ពី​​មាន​ សុនខ (ឆ ជើង ក ដាក់​ស្រះ​ អែ) មាន​ផ្ទុក​រោគ​ឆ្កួត​ចេញ​រាតត្បាត … ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​​​សុវត្ថិភាព​​ និង​ជា​សិទ្ធិ​​របស់​ម្ចាស់​ផ្ទះ ។ សង្ឃឹម​ថា​មិត្រ​ភ័ក្ត​ ថ្មី​ ចាស់ ឬ ​ភ្ញៀវ​​ ដែល​មក​លេង​ផ្ទះ​ខ្ញុំ​​​​ទាំង​ឡាយ​យោគ​​យល់ និង អធ្យាស្រ័យ ដែល​ត្រូវ​​ចុច​កណ្តឹង​រង់​ចាំ​ម្ចាស់​ផ្ទះ​បើក​ទ្វារ … ខ្ញុំ​នឹង​ព្យាយាម​មក​បើក​ទ្វារ​ ស្វាគមន៍​វត្តមាន​របស់​បង​ប្អូន​​ឲ្យ​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ។ តែ​សម្រាប់​​ភ្ញៀវ​ជូរ​ ភ្ញៀវ​ចត់ ឬ ផ្អូម បើ​មិន​ពេញ​ហឫទ័យ ឬ … Continue reading

Share
Posted in [V]-action, [V]-entertain, [V]-idea, [V]-interested, [V]-learn Khmer, [V]-photo (Gallery), [V]-quiz, [V]-techno, [V]-this & That, [V]-writing | 14 Comments

រឿង​ខ្លី “Advisor in Tears!”

by Vហ្វូតូ៚ “ក” និង “ខ” ជា​មិន​ភ័ក្ត្រ​​ជិត​ស្និទ្ធ​នឹង​គ្នា​ ។ “គ” ជាមនុស្ស​​ដែល “ខ” ស្រឡាញ់ ។ “ក” ​បាន​ដឹង​ខ្លួន​ថា​មាន​ចិត្ត​ស្រឡាញ់​ “ខ” ច្រើន​​ជាង​មិ​ត្ត​ជិត​ស្និទ្ធ ។ ប៉ុន្តែ​ចិត្ត “ក” មិន​បាន​ប្រាប់​ “ខ” ឲ្យ​ដឹង​ពី​ស្នេហា​ដែល​ខ្លួន​មាន​ចំពោះ​ “ខ” ទេ ព្រោះ​គេ​ដឹង​ច្បាស់​ថា​ “ខ” មិន​អាច​ស្រឡាញ់​គេ​ច្រើន​ជាង​មិត្ត​ទេ ។ បើ​​ខ្លួន​នៅ​តែ​មានៈ​ចង់​បាន​ក្តី​ស្រឡាញ់​ពី “ខ” ច្រើន​ជាង​មិត្ត​ ខ្លួនច្បាស់​ជា​ត្រូវ​​ប្រឈម​មុខ​នឹង​ការ​បាត់​បង់មិត្ត​ដ៏​ល្អ​ម្នាក់​នេះ​ជាក់​ជា​មិន​ខាន ។ “ការ​បាត់​បង់​មិត្ត​​ម្នាក់​នេះ”​ជា​អ្វី​ដែល​ “ក” មិន​អាច​ទទួល​យក​បាន​ជា​ឡើយ ។ ដូច្នេះ​ជម្រើស​ដ៏​ប្រសើរ​បំផុត​របស់​​ “ក” គឺ … Continue reading

Share
Posted in [V]-entertain, [V]-writing | 8 Comments

Short Fic: “Don’t Leave Me”

By VphotO៚ “កុំ​ទៅបាន​ទេ?…” ខ្ញុំ​​​ឃាត់​គេ​ទាំង​សំឡេង​ខ្សាវ​ៗ ព្រោះនៅ​ពេល​នេះ​រាង​កាយ​ខ្ញុំ​ល្វើយ​​ខ្លាំង​ណាស់​ ​ប្រហែល​មក​ពី​គ្រុន​សន្ធំ​ព្រោះ​តែដើរ​ហាល​ភ្លៀង​កាល​ពី​ថ្ងៃ​ល្ងាច​​ហើយ ។ “….” គេ​ដើរ​បែរ​ខ្នង​ដាក់​ខ្ញុំ​​រហូត​ដល់​មាត់​ទ្វារ មុន​ពេល​ទាញ​​ទ្វារបើក​​ចេញ​​ទៅ គេ​បានងាក​មក​មើល​​មុខ​ខ្ញុំ​ហើយ​ញញឹម​ដាក់​ខ្ញុំ​ម្តង​ទៀត ។ “កុំ … កុំ​អី កុំ​ទៅ​អី…” ទោះ​ប្រឹង​ស្រែកខ្លាំង​ប៉ុនណា​ ក៏​គេ​មិន​អាចឮ​បាន​ដែរ ព្រោះ​ពេល​នេះ​សូម្បី​តែ​ខ្លួន​ខ្ញុំ​ ក៏មិន​ឮ​សំឡេង​ខ្លួន​ឯ​ង​ដែរ អ្វី​ដែល​ខ្ញុំ​ឮ​គឺ​សំឡេង​បិទ​ទ្វារ​ ដែល​វា​ខ្ទរ​ពេញ​ត្រចៀក​ខ្ញុំ​នៅ​ពេល​នេះ ត្របក​ភ្នែក​របស់​ខ្ញុំ​​បើក​លែង​រួច​ហើយ ប្រហែល​ជា​ថ្នាំ​ផ្តាសាយ​កំពុង​​បញ្ចេញ​ឫទ្ធិ ។ —————————— “ក្រោក​ឡើង…​អ្នក​គ្រូ​អី​ក៏​ស្ពឹក​ម៉្លេះ!…” សុធី វា​ជា​សំឡេងរបស់​សុធី​ ខ្ញុំ​ប្រឹង​បើក​ភ្នែក​​ពត់​ដៃ​ពត់​ខ្លួន​ បណ្តេញ​ភាព​ស្ពឹក​ស្រពន់​បណ្តាល​មក​ពី​ការ​គេង​មិន​​ស្រួល​បួល ។ “ថ្ងៃ​នេះ​អត់​បង្រៀន​ពេល​ព្រឹក​ទេ…សុំ​គេង​បន្តិច​ទៀត​សិន” ក្រោយ​ពេល​បើក​​ភ្នែក​ល្មម​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា​ជា​សុធី​ហើយ ខ្ញុំ​ក៏​ប្រញាប់​បិទ​ភ្នែក​ហើយគេង​បន្ត​ ព្រោះ​មិន​ទាន់​អស់​ងងុយ​នៅ​ឡើយ ។ 

Share
Posted in [V]-writing | 14 Comments

រឿង​ខ្លី — “ផ្ញើ​”ទុក​សិន —

by VphoTO៚ គូ​សង្សារ​មួយ​គូ​ទើប​បាន​ផ្លាស់​​មក​រស់​នៅ​ជា​មួយ​គ្នា​ក្រោយ​ពេល​ចំណាយ​ពេល​សន្សំ​ប្រាក់​ជិតបី​​ឆ្នាំដើម្បី​ទិញ​​​​ផ្ទះ​ចាស់តូច​មួយ​នៅ​ជាយ​ក្រុង​ ។ ក្រោយ​ពេល​ជញ្ជូន​​ឥវ៉ាន់​ដាក់​ក្នុង​ផ្ទះ​ថ្មី​រួច​រាល់​ហើយ សុធា បាន​ដើរ​ចូល​ក្នុង​ផ្ទះ និង​​ទាញ​ទ្វារ​បិទ ព្រមទាំង​និយាយ​ទៅ​កាន់​ រ៉ាវី ជា​សង្សារ​ថា “យើង​គិត​សម្អាត​បន្ទប់​គេង​មុន​គេ ព្រោះ​អិ…………” សុធា មិន​អាច​និយាយ​បន្ត​បាន ព្រោះ​បបូរ​មាត់​របស់​គេ​ត្រូវ​បាន​​

Share
Posted in [V]-writing | 11 Comments

រឿង​ខ្លី “Memory” (តចប់)

អាន Memory 1 អាន Memory 2 អាន​ Memory 3 Memory (តចប់) … មួយ​សន្ទុះ​ក្រោយម​ក​ មិត្ត​ភ័ក្ត​ទាំង​ពី​រ​នាក់​ដែល​មេ​ហៅ​ទៅ​និយាយ​ខាង​ក្រៅ​បាន​ដើរ​ចូល​មក​ក្នុង​បន្ទប់​វិញ ។ “មេ​ប្រាប់​ថា …​ ស្អែក​គាត់​ជប់លៀង​ឲ្យ​វីរិយា​ឯង នៅ​ហាង​ – – – ផ្លូវ​មុនីវង្ស ចាំ​បាន​ទេ​? ហាង​ដែល​យើង​ធ្លាប់​ទៅ​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ជាមួយ​គាត់​កាល​ពី​ចុះ​ទៅ​ធ្វើ​ការ​នៅ​ខាង​ក្រៅ​លើក​មុន​នោះ?” មិត្ត​ម្នាក់​គេ​ប្រាប់​ខ្ញុំ “ចាំ​បាន​តើហ៍ ហាង​ហ្នឹង​ មេ​ សសើរ​ថា​ធ្វើ​តៅហ៊ូ​​ឆ្ងាញ់​ហ្នឹង​អ្ហេ?” ខ្ញុំ​តប​គេ​វិញ “បងៗ ​ថ្ងៃ​ត្រង់​ ឬ ល្ងាច? ខ្ញុំ​ដូច​ជា​ឮ​ថា​ ថ្ងៃ​ត្រង់​” មិត្ត​ម្នាក់​ទៀត​ដែល​ចេញ​ទៅ​ជាមួយ​គ្នា​អម្បាញ់​មិញ​សួរ​បញ្ជាក់ “ដល់​ហើយ​យើង… មើល៍វីរិយា​ជួយ​ប្រែ​ខ្ញុំ​បន្តិច​មើល … Continue reading

Share
Posted in [V]-writing | 3 Comments

រឿងខ្លី “Memory” (3)

អាន Memory 1 អាន Memory 2 ភាគ ៣ … ក្រឡេល​មើល​ប្រក្រតទិន​លើ​ជញ្ជាំង​ ឃើញ​ថា​ជិត​ដាច់​ខែ​ប្រាំ​ហើយ ‘ដាច់​ខែ​ ៥!!! លឿន​ម៉្លេះ’ ‘^//^’   ‘TvT’  អឺ​មែន​ហើយ ឆាប់​ណាស់​ណ៎ កាល​ពី​ប្រាប់​ដំណឹង​គេ​លើក​ដំបូង​វា​នៅ​សល់​ពេលជិត​បី​ខែ​ឯណោះ ក្រោយ​ពី​ឈប់​ចូល​ឆ្នាំ​ខ្មែរហើយ​ខ្ញុំ​បាន​ផ្តល់​​ដំណឹង​ឲ្យគេ​លើក​ទៅ​ពីរ នៅ​ពេល​នោះ​ខ្ញុំ​គិត​ថា​ នៅ​សល់​ពេល​0១ខែ​កន្លះ​ទៀត យូរ​គ្រាន់​បើ​ដែរ ។ ‘..អ្ហើយ!..’ ​ គិត​មក​ក​ដល់​ត្រឹម​នេះ​ខ្ញុំ​ដក​ដង្ហើម​វែង​មួយ​​បន្ធូរ​ភាព​តាន​តឹង​ក្នុង​ចិត្ត​ ថ្ងៃ​នេះ​នៅ​សល់​ពេល​តែ​ប្រាំ​ថ្ងៃ​ទៀត​ទេ​សម្រាប់​ខ្ញុំ​ ប្រាំ​ថ្ងៃ​ដែល​ខ្ញុំ​មិនដឹង​ថា​ត្រូវ​សប្បាយ​ចិត្ត​ ឬ ត្រូវ​អាឡោះអាល័យ មនុស្ស​យើង​នៅ​ពេល​ដែល​មាន​អារម្មណ៍​ពី​រ​បញ្ច្រាស់​ទិស​ដៅ​គ្នា ​តែ​អារម្មណ៍​ទាំង​ពី​រ​នោះ​គិត​ពី​រឿង​តែ​​មួយ​ក្នុង​ពេល​តែ​មួយ​វា​ពិបាក​ខ្លាំង​ណាស់ ព្រោះ​អារម្មណ៍​ទាំង​ពីរ​នោះ​វា​​វ៉ៃ​គ្នា​រហូត ឬ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​គេ​ហៅ​ថា​ចិត្ត​​ ‘ សាវា ‘ ចង់​បាន​របស់​ពីរ​ក្នុង​ពេល​តែ​មួយ​ ។

Share
Posted in [V]-writing | 4 Comments

រឿង​ខ្លី “Memory” (2)

(វគ្គ​មុន​)…. ‘ហើយអ្នក​ណា​គេ​យក​រូប​ទាំង​នេះ​មក​ទុកអី​​នៅ​កន្លែងណឹង​?’ ខ្ញុំ​ក៏​មិន​ដឹង​ដែរ ។ ចង់​ត្រឡប់​​ទៅ​ផ្ទះ​វិញ​ហើយ​ឈឺ​ក្បាល​ណាស់ កំពុង​​​បែរ​មុខ​​​ចេញ​ពី​មុខ​ផ្ទះ​ចាស់​ ស្រាប់​តែ (ត) … កំពុង​​​បែរ​មុខ​​​ចេញ​ពី​មុខ​ផ្ទះ​ចាស់​ ស្រាប់​តែ​ខ្ញុំ​ទទួល​អារម្មណ៍​បាន​ថា ពេល​នេះ​ខ្ញុំ​មិន​មែន​ឋិតនៅ​ចិញ្ចើម​ថ្នល់​ទល់​មុខ​ផ្ទះ​ខ្ញុំ​ទៀត​ឡើយ ខ្ញុំ​នៅ​ក្នុង​ផ្ទះ​បែក​បាក់មួយ មាន​គំនរ​ជញ្ជាំង​ឥដ្ឋ​ស៊ីម៉ងត៍​​​រាយ​ប៉ាយ​ពេញ​ដី ​នៅ​ក្បែរ​ខ្លួន​ខ្ញុំ​ជា​ជញ្ជាំង​ឈើ​​​ប្រអប់ តែ​ពេល​នេះ​វា​ឆេះ​រោល​បន្ទះ​ក្តារ​សង​ខាង​អស់​ហើយ​ នៅ​សល់​តែ​សរសរ​គ្រោង​ផ្នែក​ខាង​ក្នុង​ទេ ។ រូប​ថត​! រូប​ថត​ទៀត​ហើយ នៅក្នុង​នោះមាន​រូប​ថត​តូច​ធំ​បួន​ដប់​រូប ដាក់​តាំង​នឹង​គ្រោង​សរសេរ​​របស់​ជញ្ជាំង​ប្រអប់​​​យ៉ាង​ស្អាត ។ ក្នុង​​នោះ​ជា​រូប​កុង​ខ្ញុំ​អង្គុយ​នៅ​កណ្តាល​គេ និង​មនុស្ស​ជា​ច្រើន​អ្នក​ទៀត វា​ជា​​​រូប​អានុស្សាវរីយ៍​ពេល​បិទ​វគ្គ​សិក្ខា​សាលា​អប់រំ​អ្វី​មួយ​ តាម​ខ្ញុំ​ចាំ​បាន កុង​ធ្លាប់​ប្រាប់​ថា​​ថត​កាល​ពី​ជាង​២០​ឆ្នាំ​មុន នៅ​កន្លែង​ធ្វើ​ការ​របស់​គាត់ (អាគារ​លក់​ទំនិញ​របស់​រដ្ឋ ​សម័យ​រដ្ឋ​កម្ពុជា)​ ។ នៅ​មាន​រូប​ផ្សេង​ៗ​ជា​ច្រើន​ទៀត សុទ្ធ​សឹង​តែ​ជារូប​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​​ពីមុន ​ចម្លែក​ត្រង់ថា​ម៉េច​បាន​ជា​វា​មក​នៅ​កន្លែង​នេះ​អញ្ចឹង ? អ្នក​ណា​គេ​យក​មក​ដាក់​តាំង​នៅ​កន្លែង​នេះ​? នេះ​ខ្ញុំ​រឹត​តែ​ឈឺ​ក្បាល​ខ្លាំង​ឡើង​ហើយ …

Share
Posted in [V]-writing | 13 Comments

រឿង​ខ្លី “Memory” (old photos)

រូប​ថត​ចាស់​ៗនៅ​ក្នុង​រឿង​ខ្លី “Memory”(សុំ​មិន​ធ្វើ​ការ​ណែនាំ​តួ​អង្គ​ក្នុង​រូប​ថត​ទេ អ្នក​បាន​អានរឿង​មើល​ហើយ​កាត់​យល់​ខ្លួន​ឯង​ចុះ ហេហេហេ)

Share
Posted in [V]-photo (Gallery), [V]-writing | 7 Comments

រឿង​ខ្លី “Memory…”

យូរ​ៗទើប​​ឮ​សូរ​​សំឡេង​​ ឡាន​ ម៉ូតូ​​ បើក​កាត់​ខាង​មុខ​ផ្សារ​ម្ដង ស្ងាត់​ម៉្លេះ​ថ្ងៃ​នេះ មនុស្ស​ម្នា​ក៏​​មិន​សូវ​កុះ​ករ​ដូច​សព្វដង​ ។ ផ្សារ​ទួល​ទំពូង​នៅ​ម៉ោង​ថ្មើនេះ​មិន​ដែល​ស្ងាត់​អញ្ចឹង​ទេ​ កម្រ​ឃើញ​សភាព​បែប​នេះ​​ណាស់​ បើ​មាន​ក៏​ទាល់​តែ​​ថ្ងៃ​ចូល​ឆ្នាំ​ចិន ឬ​ ខ្មែរ​​ ដែល​ផ្សារ​បិទ​ទ្វារ ហើយ​នៅ​តាម​ផ្លូវ​មិន​សូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​ ។​ អ្ហេះ! ​នេះ​ខែ​៥​តើហ៍​ចូល​ឆ្នាំ​ខ្មែរ​ទើប​រួច​ហ្នឹង​​ ផ្សារ​ក៏​មិន​បាន​បិទ មាន​រឿង​អី​កើត​ឡើង​ហ្នឹង មាន​បុណ្យ​ជាតិថ្មី​ដែល​ខ្ញុំ​មិន​បាន​ដឹង​? មិន​ទំនង​ទេ​ព្រោះ​អារឿង​ថ្ងៃ​ឈប់​ថ្ងៃ​បុណ្យ​នេះ​ខ្ញុំ​មិន​ដែល​​ឲ្យ​រំលង​បាន​ងាយ​ទេ ឲ្យ​តែ​ដើម​ខែ​ខ្ញុំ​​ពិនិត្យ​មើល​​ប្រតិទិន​លើ​តុ​ការងារ​ខ្ញុំ​រួច​ជា​​ស្រេច​ ថាមាន​ថ្ងៃ​ឈប់​ប៉ុន្មាន​ថ្ងៃ? ថ្ងៃ​ណា​ខ្លះ? បុណ្យ​អី? ‘ឈឺ​ក្បាល​ម៉េះ​ថ្ងៃ​នេះ’ … ខ្ញុំ​​រអ៊ូរក្នុង​ពោះ​ម្នាក់​ឯង​ ប្រហែល​មក​ពី​ខ្ញុំ​ខំរក​នឹក​ថ្ងៃ​បុណ្យ​ ហើយ​នឹក​មិន​ចេញទេ​ដឹង​ បាន​ឈឺ​ក្បាល​អញ្ចឹង ។ គិត​ទៅ​ផ្ទះ​បើក​ប្រក្រតិទិន​មើល​សិន បុណ្យអី​ថ្ងៃ​នេះ! កំពុង​តែ​ងាក​ខ្លួន​​ថា​នឹក​ដើរ​មក​ផ្ទះ ក៏​ស្រាប់​តែ​​ឃើញ​ថា​ពេល​នេះ​ខ្ញុំ​កំពុង​ឈរ​នៅ​ខាង​មុខ​ផ្ទះ​ចាស់​ខ្ញុំ​តើហ៍ ឧស្សាហ៍ជិះ​កាត់​ហ្នឹង​ដែរ​ តែ​មិន​បាន​ចាប់​អារម្មណ៍​ថា​ សភាព​ផ្ទះ​បាន​ប្រែប្រួល​ច្រើន​ដល់​ថ្នាក់​នេះ​សោះ ​​​អ្នក​ជួលផ្ទះ​នេះ​គេ​ជួល​ផ្ទះ​យក​ទុក​ចោល​ធ្វើ​អី​គេ … Continue reading

Share
Posted in [V]-writing | 9 Comments