Category Archives: [V]-’s expression

Koh Pich – November 22, 2010

Share
Posted in [V]-'s expression, [V]-LIVE ExpresS, [V]-photo (Gallery), [V]-this & That | Leave a comment

ជិត​តែ​ឆ្ងាយ…

-———-”Private Expression”————– ជិត​តែ​ឆ្ងាយ… (​ពីកន្លែងមួយ​ដែល​ ​ធ្លាប់​រត់កាត់ភ្លៀង​និង​កាន់ដៃគ្នា ពី​កន្លែងមួយ​ដែល​សាង​រឿងរ៉ាវ​ជាច្រើន​រវាង​យើង​ទាំងពីរ… អ្វីៗ​ជាច្រើនយ៉ាងនៅទីនេះ​តែងមាន​ការ​ប្រែប្រួលតាម​កាល​វេលា បូក​រួម​ទាំង​រឿង​យើងដែរ… តែអ្វី​ដែល​មិន​ប្រែ​ប្រួល​គឺ វត្ត​មាន​របស់​​អ្នក​នៅ​ក្នុង​បេះ​ដូងខ្ញុំ​…. ខ្ញុំ​មិន​ប៉ង​ចង់​ឲ្យ​អ្នក​ត្រឡប់មក​រក​ខ្ញុំ​វិញ​ឡើយ ព្រោះ​​ខ្ញុំ​មិន​ចង់​​អូស​អ្នក​ឲ្យ​ចុះ​មក​ធ្លាក់នរគ​ជា​មួយ​ខ្ញុំ​​ទេ … តែ​កាល​ដែល​និយាយ​នេះ គឺ​គ្រាន់តែបន្ធូរ​អារម្មណ៍​តាន​តឹង​ក្នុង​ចិត្ត​ខ្ញុំ​ប៉ុណ្ណឹងឯង មិន​បាន​ប្រាថ្នា​អ្វី​លើស​ពីនេះ​ឡើយ ហើយ​មិនប្រាថ្នា​ចង់​ឲ្យ​អ្នក​មក​អាន​ដែរ បើ​អាច​សូម​អ្នក​ចាក​ចេញពីទំព័រនេះ​ឲ្យ​ហើយទៅ … ) ជិត​កាយ​តែ​ឆ្ងាយ​ចិត្ត…

Share
Posted in [V]-'s expression, [V]-LIVE ExpresS | Comments Off

មួរម៉ៅ!

—Private Expression— ——————————————————————— …ថ្ងៃនេះពិតជាសុំទោសមិត្តរួមការងារមែនទែន មិនមែនម្នាក់ទេ គឺច្រើននាក់ ដែលខ្ញុំបានបញ្ចេញអារម្មណ៍មួរម៉ៅដាក់គេ ។ ឬខ្ញុំពិតជាកាចមែន? ខ្ញុំថាខ្ញុំមិនកាចទេ សម្រាប់ពេលវេលាធម្មតា តែសម្រាប់ពេលធ្វើការងារ ខ្ញុំយកចិត្តទុកដាក់ និងទទួលខុសត្រូវ តែអ្វីដែលខ្ញុំបានធ្វើកន្លងមក ស្រាប់តែធ្វើឲ្យខ្ញុំគិតថា នៅកន្លែងធ្វើការ ខ្ញុំពាក់មុខយក្ស (សមមាឌ) សឹងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃណា ដែលខ្ញុំមានការងារច្រើន រវល់ច្រើន ឬមានបញ្ហាត្រូវប្រឈមច្រើន ។ ព្រឹកមិញនេះ ការងារវាច្រើនធម្មតាទេ តែអារម្មណ៍មួរម៉ៅវាកើតចេញពីរឿងមួយ ដែលខ្ញុំតាំងចិត្តធ្វើកន្លងមក (ជិតមួយឆ្នាំហើយ) វាបានសម្រេច តែខ្ញុំបែរជាមិនសប្បាយចិត្ត នឹងលទ្ធផលនោះ តែខ្ញុំបែរជាខកចិត្តនឹងវាទៅវិញ ពិតជាពិបាកយល់ណាស់ បើមិនបានអធិប្បាយលម្អិត តែខ្ញុំសុំមិនរំលឹកវិញប្រសើរជាង សុំគិត និងចងចាំត្រឹមលទ្ធផលល្អដែលខ្ញុំទទួលបានទៅបានហើយ ។ … Continue reading

Share
Posted in [V]-'s expression, [V]-action, [V]-LIVE ExpresS | 1 Comment

“ក្រៅពីអូន​មិន​យក​ប្រពន្ធ”

ច្រៀង៖ ព្រាប​ សុវត្ថិ និពន្ធ​ទំនុកច្រៀង៖ សុខ ចាន់ផល ហេតុអី​ចាំ​បាច់នឹក? ខ្ញុំ​ក៏មិន​ដឹង​ដែរ…​ដឹង​ត្រឹម​តែ​ថា​​ “នឹក”

Share
Posted in [V]-'s expression, [V]-download, [V]-entertain, [V]-LIVE ExpresS | Leave a comment

មួយ​ឆ្នាំគត់…

(updated​ 08-10-10) * សម្គាល់ ​អត្ថបទ​នេះ​ជា​​ប្រលោម​លោក​ខ្នា​តខ្លី! “រឿង​ប្រឌិត​ទាំងស្រុង” ខ្ញុំមិនដឹង​ពេល​វេលា​ដើរ​លឿន ឬយឺត​ទេ ព្រោះ​សម្រាប់ខ្ញុំ​ នៅក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នេះ វា​ហាក់ដូច​គ្រប់យ៉ាង​ច្របូក​ច្របល់​ រក​តែ​ចាប់ចំណុច​លំនឹង​ណាមួយ​ឲ្យបាន​ប្រាកដ​មិនបាន​សោះ ។ ពេល​ការងារមមារញឹកខ្លាំង មាន​ម្តង​ៗ​តាំងពីម៉ោង ៨ព្រឹកដល់បាយ​ថ្ងៃ​ត្រង់រក​ពេល​ផឹក​ទឹកឲ្យ​ត្រង់មាត់មិនបាន​ … ពេល​នោះ ពេល​វេលា​សម្រាប់ខ្ញុំ​ ដូចជា​ដើរ​លឿន​ដល់​ហើយ ។ ខ្ញុំ​តែ​ងតវ៉ា​ម្នាក់ឯងថា “ម៉េច​ក៏​ម៉ោង​ដើរ​លឿន​ម៉្លេះ? ធ្វើ​ការ​មិន​បានរួច​តាម​ការកំណត់ផង ដល់ម៉ោងបាត់ទៅហើយ!” ។ តែផ្ទុយមក​វិញ… នៅពេលដែល​នឹកមនុស្ស​ម្នាក់ ចិត្ត​ខ្ញុំ​គិត​ថា​ពេល​វេលា ដើរយឺត​ដល់​ហើយ! ហើយ​តែង​សួរ​ខ្លួន​ឯង​ថា “តើហ៍​នៅ​យូរ​ប៉ុណ្ណា​ទៀត​ទើប​ខ្ញុំ​ឈប់​នឹកគេ?” ១ ខែ? ២ ខែ? មួយ​ឆ្នាំ? ឬក៏​ត្រូវ​យូរ​ជាងហ្នឹងទៀត? ធ្មេច​បើកៗ​ពេលមួយ​ឆ្នាំបាន​កន្លងផុត​ទៅ​បាត់ហើយ! តែសម្រាប់ខ្ញុំ​ … Continue reading

Share
Posted in [V]-'s expression, [V]-action, [V]-LIVE ExpresS, [V]-writing | 2 Comments

call មក​បង​ពេល​គេ​បោះ​បង់​អូន VS បង​កុំ​ call មក​អូន​ឈប់ស្តាយ

ឬ​ក៏​សាង​ចេញ​ពី​រឿង​ពិត​? នៅ​ពេល​បាន​ស្តាប់​បទ​ប្រុស​​ដែល​ច្រៀង​ដោយ​ ព្រាប​ សុវត្ថ មាន​អារម្មណ៍​ថា​ចូល​ចិត្ត និង អាណិត​មនុស្ស​ប្រុស​ម្នាក់​នោះមែនទែន (បើ​មាន​រឿង​អញ្ចឹង​កើត​ឡើង​ពិតមែន) តែ​បន្ទាប់​ពីបាន​ស្តាប់​ការ​ឆ្លើយ​តប​ម្តង​មួយ​ឃ្លាៗ​របស់ភាគិ​ខាង​ស្រី​ធ្វើ​ឲ្យ​ គិត​ថា​រឿង​រ៉ាវ​គ្រប់​បែប​យ៉ាង ទះ​ដៃ​តែ​ម្ខាង​វា​មិន​ឮទេ មាន​ហេតុ​មាន​ផល! បទ: Call មក​បង​ពេល​គេ​បោះ​បង់អូន/ ច្រៀង​ដោយ: ព្រាប សុវត្ថិ / និពន្ធ​ទំនុក​ច្រៀង: សុខ ចាន់​ផល / ផលិត​កម្ម​រស្មី​ហង្សមាស វ៉ុល 416 បទ: បង​កុំ​ Call មក​អូន​ឈប់ស្តាយ / ច្រៀង​ដោយ: ឌី ច័ន្ទ​សុវណ្ណា/ និពន្ធ​ទំនុកច្រៀង: អរុណរ៉ាម មនោឫទ្ធិ/ M.A. Records ពោល … Continue reading

Share
Posted in [V]-'s expression, [V]-entertain, [V]-LIVE ExpresS, [V]-share, [V]-this & That | 17 Comments

today’ shots “គ្រឿង​ឆ្ងាញ់​បាក់ទូក”

Share
Posted in [V]-'s expression, [V]-LIVE ExpresS, [V]-photo (Gallery) | 1 Comment

Attention!

មេត្តាជ្រាប! កម្រិតនៃការអត់ធ្មត់របស់ខ្ញុំបាននិងកំពុងដល់ទីបញ្ចប់! Attention! My patience’s level turns red! 注意!我耐心的水平变为红色! โปรดทราบ! ระดับความอดทนของฉันเปลี่ยนเป็นสีแดง! ¡Atención! nivel de Mi paciencia se torna rojo!… 警告!私の患者さんのレベルが赤に変わります! Cảnh báo! bệnh nhân của tôi mức độ biến màu đỏ! 경고! 내 환자의 수준은 빨간색! चेतावनी! मेरे मरीज के … Continue reading

Share
Posted in [V]-'s expression, [V]-LIVE ExpresS | Leave a comment

watching for the second time!

First time watched in 3D at a cinema (BKK) and the second time at home (2D) … “missing that good time >>> full day smiling like crazy”

Share
Posted in [V]-'s expression, [V]-LIVE ExpresS, [V]-photo (Gallery) | Leave a comment

thank, but sorry

អរគុណ មនុស្ស​ម្នាក់ ដែល​យើង​ទើប​តែស្គាល់​គ្នា តែខ្ញុំ​អរគុណ ដែល​គេ​​ធ្វើ​ជា​អ្នក​ទទួល​ស្តាប់​រឿង​រ៉ាវក្នុង​ចិត្ត​របស់ខ្ញុំ​គ្រប់​រឿង ​ដោយ​មិន​តាម​ជជីក​សួរ​ថា​​មនុស្ស​ម្នាក់​នោះ​ដែល​ខ្ញុំ​និយាយ​ដល់​ជា​អ្នក​ណា​ គេ​មិន​សួរ​អ្វី​ឲ្យ​ប៉ះពាល់ដល់​អ្នក​ទីបី នេះជា​អ្វី​ដែល​ខ្ញុំ​ចង់​បានបំផុត គឺ​សុំ​ត្រឹម​ស្តាប់​ពី​អ្វី​ដែល​មាន​ក្នុង​ចិត្ត​ខ្ញុំ​ គេ​ពិត​ជា​ធ្វើ​ជា​អ្នក​ស្តាប់​ដ៏ល្អម្នាក់​មែន មិន​បន្ទោស​អ្នកណា មិន​កាន់ជើងអ្នក​ណា តែ​បែរ​បន្លប់​ទុក្ខ​ខ្ញុំ​ពេល​ដែល​និយាយ​ទាក់ទង​ដល់​ចំណុច​រន្ធត់ក្នុង​ចិត្ត​មួយ​ចំនួន​ទៅវិញ ពិត​ជា​អ្វីដែល​ពិសេស​មែន ជិត​មួយ​ឆ្នាំ​ហើយដែល​ខ្ញុំ​មិន​បាន​ទម្លាយ​រឿង​រ៉ាវ​គ្រប់យ៉ាង​ ដែល​ចាក់ស្រេះ​ពេញ​ក្នុង​ចិត្ត​មក​ឲ្យបាន​ធូរ​ស្បើយ (ជា​អ្វី​ដែល​ហៅថា​ហា​ស្លាក់​ខ្ជាក់​ស្លែងពិត​ជារឿង​ផ្ទាល់​ខ្លួន​ដែល​ស្មុគស្មាញ​នឹង​ប៉ះពាល់​ច្រើន​ដល់​ខ្លួនខ្ញុំ និង​ជា​ពិសេស​ភាគីម្ខាងទៀត ពិតជាមិនអាចនិយា​ចេញ​បាន​មែន ទាំងៗ​ដែល​ចង់​និយាយ​ឲ្យ​វា​ធូរទ្រូងណាស់) បាន​ត្រឹម​សរសេរ​ ហើយ​លាក់ទុក​នៅ​កន្លែងមួយ ដែល​មិនអាច​ឲ្យ​អ្នក​ផ្សេង​ដឹង​ ឮ ឬ​ឃើញ… ពិត​ជា​សុំ​អរគុណគេ​យ៉ាងខ្លាំង.. តែ​ក្នុង​ខណៈពេលជាមួយ​គ្នា នោះក៏​ចង់សុំ​ទោស គេ​ផង​ដែរ ដែល​ខ្ញុំ​មិន​អាច​ទទួល​យក​បំណង​ល្អ​របស់គេបាន ។ ខ្ញុំ​ដឹង​ថា​គេ​ចូល​ចិត្ត​ខ្ញុំ​(ច្រើនជាង​មិត្ត) តាំងតែ​ពី​ជួប​គ្នា​លើក​ដំបូង ហើយ​ក្រោយ​ពេល​បាន​និយាយ​លេង ​ព្រោះ​​មិន​មែន​ថា​ខ្ញុំ​លើក​តម្កើន​ខ្លួន​ឯងទេ តែ​ពិត​ជា​​បាន​ឆ្លង​កាត់​រឿងនេះ​មក​ច្រើន​ហើយ ខ្ញុំ​ល្ម​ម​អាច​មើល​យល់​ថា​អ្វី​ជា​អ្វី​ ។ ហើយ​ខ្ញុំ​ក៏​ទទួល​ស្គាល់​ថា​ខ្ញុំ​ចូល​ចិត្ត​គេដែរ តែ​យើង​ពិតជា​មិន​អាច​មាន​លទ្ធផល​បាន​ឆ្ងាយ​ជាងនេះ​ទេ​នៅក្នុង​ពេល​ឥឡូវ​ … Continue reading

Share
Posted in [V]-'s expression | Leave a comment

ស្រឡាញ់​៣បែប…

អាន​អត្ថបទមួយ​ Online គេ​សរសេរ​ទាក់ទង​រឿង​ស្រឡាញ់ យក​មក​គិត​លេង​ៗ​ឃើញ​ថា​ត្រូវ … ការសរសេររបស់ខ្ញុំ​ប្រហែល​ជាមិន​គ្រប់ដូច​អត្ថបទដើម​ទេ តែ​ធានាបាន​គោល​គំនិត … ការ​ស្រឡាញ់​មាន​បីបែប … 1-ស្រឡាញ់ចេញពីមាត់ (ពោល​ឲ្យ​ផុត​តែ​ពីមាត់ ចិត្ត​ពិត​មិន​ដឹង​មិន​យល់​ស្រឡាញ់​នឹង​ម៉េច​ទេ) ។ 2-​ស្រឡាញ់​ចេញ​ពីខួរក្បាល (ប្រើ​ហេតុ​ផល​ដើម្បី​ស្រឡាញ់ ស្រឡាញ់​ដើម្បី​ផល​ប្រយោជន៍ ស្រឡាញ់​ព្រោះ​សម​ហេតុ​ផល​នឹង​ស្រឡាញ់ ស្រឡាញ់​ព្រោះ​គួរ​ត្រូវតែ​ស្រឡាញ់ សម​នឹង​ស្រឡាញ់)  ។ 3- ស្រឡាញ់ចេញ​ពី​បេះដូង (អ្នក​ធ្លាប់មាន​ស្នេហា​ពិតជា​ដឹង​ ពេល​វា​ពើតៗ​ គ្មាន​ហេតុ​ផល តែ​កើត​ចេញ​ពីចិត្ត, មាន​ការនឹករលឹក​លាយ​លំ មាន​ការ​ហួងហែង មាន​ការ​ព្រួយ​បារម្ភ មាន​ការ​យក​ចិត្ត​ទុក​ដាក់ ចង់​នៅ​ក្បែរ​ ចង់​មើល​ថែរ ចង់​យក​អាសារ​ ចង់​ថ្នាក់ថ្នម ចង់​ឲ្យ​មាន​សេចក្តី​សុខ និង​ចង់​រួម​ជីវិតជាំមួយ ចំណង់ទាំងនេះ​កើតមក​ដោយ​គ្មាន​ហេតុផល ព្រោះ​ចេញ​ពីបេះដូង អត់ចេះគិត … Continue reading

Share
Posted in [V]-'s expression, [V]-action, [V]-LIVE ExpresS, [V]-writing | Leave a comment

today’ shots “my negative perspective”

Share
Posted in [V]-'s expression, [V]-action, [V]-photo (Gallery) | Leave a comment

ការ​អត់ធ្មត់មាន​កំណត់!​

កុំ​រុញ​ខ្ញុំ​ឲ្យ​ដើរ​ដល់​ចំណុច​មួយ​ដែលគេ​ហៅ​ថា​ទ័ល​ច្រក​ មិនគំរាម​តែ​ជា​ការ​ព្រមាន​ច្រើន​ជាង… កើត​មក​មួយ​ជាតិ​ងាប់​តែ​ម្តង គុណ​ម៉ែ​ក៏​​ខ្ញុំ​បាន​សង​​ខ្លះ​ហើយ​ដែរ បើ​ដល់​ក​ពេល​ណា​ហើយ​នោះ​វា​ទៅ​ជា​ស្អីក៏ទៅៗ ។ កុំ​ធ្វើ​ឲ្យ​ខ្ញុំ​ស្អប់! ហើយ​ក៏​រឹត​តែ​កុំធ្វើ​ឲ្យ​ខ្ញុំ​គុំ ព្រោះ​បើ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​មួយ ខ្ញុំ​នឹង​សង​ទៅវិញ​ដប់​ ។ មនុស្ស​ដូច​ខ្ញុំ​រឹត​ហាម​ខ្លាំង រឹត​តែ​ដូច​រុញ​ខ្លាំង​អញ្ចឹង… ឬ​ក៏​ការ​ធ្វើ​កន្លង​មក​មិន​មែន​ជា​ការហាម តែជា​ការ​ទាម​ទារ​ចំណាប់​អារម្មណ៍? ហាហាហា ប្រហែល​អញ្ចឹង​ហើយ… មនុស្ស​យើង​បើក​ចំហរ​ចំហ្មង​គេ​មិន​សូវ​ទាក់ភ្នែក​ចាប់​ចិត្តទេ តែ​បើ​បិទ​បន្តិច​បាំងបន្តួច រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចង់​ដឹងចង់ឃើញ​កាន់តែ​ខ្លាំង … “វិធីសាស្ត្រ​ទាក់ទាញ​ចំណាប់អារម្មណ៍​បែប…”ក្បួន​តម្លើង​ថ្លៃ​ខ្លួន​” (ហាហាហា) ” ។ ហើយ​ដល់​ពេល​គេ​ចង់​ដឹង​ចង់ឃើញ​ហាម​ចិត្ត​មិន​បាន​ ជ្រុល​លូក​ដៃចូល​ទៅ​ទាញ​អាកន្លែងបិទ​ ក្បាច់​ទី២នៃ​វិធីសាស្ត្រ (តម្លើង​ថ្លៃ​ខ្លួន​) គឺ​ប្រឹង​ជំទាល​ស្រែក​ឲ្យ​ខ្លាំង​ ទាម​ទារ​ការចាប់អារម្មណ៍​ឲ្យ​កាន់​តែ​ច្រើន​ សម្តែង​ចេញ​ការ​ភិតភ័យ​ស្លន់ស្លោ ។ល។ ធ្វើ​ដូច​មនុស្ស​ដែល​ធ្លាប់​ តាម​ពិត​រលួយ​អស់ទៅហើយ (ឥឡូវ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាលទី២) …. ចំណែកដំណាក់​កាល​ទី៣វិញឬ? ខ្ញុំ​សុំ​គិត​ទុក​ក្នុង​ចិត្ត​សិន មិន​ទាន់និយាយទេ … Continue reading

Share
Posted in [V]-'s expression | Leave a comment

… (គ្មាន​ចំណងជើង)

មិនដឹង​ដាក់​ចំណង​ជើងថាម៉េច​ គ្រាន់​តែ​ចង់​សរសេរ​… ————————————————————– ឆ្អើម… ធ្លាប់​ជួប​អត់…ពេល​យើង​កំពុង​ពិបាក​ចិត្ត ឬ​ជួប​បញ្ហា​អ្វី​មួយ​មែនទែន… តែ​បែរជាមាន​មនុស្ស​ឃើញ​ពី​សភាព​របស់​យើង​ហើយ​បែរ​ជា​ឆ្អើម រអើម​ រហូត​រមូល​ចង់​ក្អួតទៅវិញ… ពិត​ជា​អស្ចារ្យ​មែន! ————————————————————– ភ្លេច​មែន​ណ៎? ឬ​ក្លែង​ធ្វើ​ជា​ភ្លេច? ហេតុ​អ្វី​បាន​ជា​តួ​លេខ​ពិត​ប្រាកដ​ប្រែប្រួល​អស់អញ្ចឹង? ឬ​ក៏​ពិតជា​ភ្លេច​មែន! ការចងចាំ​អី​ក៏អន់ម៉្លេះ ឬ​ក៏​ទាំង​នោះ​វា​គ្មាន​តម្លៃ​គ្រប់គ្រាន់​សម្រាប់​ការចងចាំ? សុំ​ឲ្យភ្លេច​បាន​មែន​ទៅ​ចុះ… ព្រោះ​ទម្លាប់​កុហក​មិន​មែន​ជា​រឿង​ល្អទេ ស៊ូ​ចង​ចាំ​ខុស​តែ​កុំ​កុហក! ————————————————————– រឿង​ឈឺ​ក្បាល​…​កើត​ឡើង​ពី​រឿង​ដែល​មិន​មែន​ជា​រឿង​របស់ខ្លួន ជា​រឿង​ៗ​ព្រោះ​តែ​ជា​មនុស្ស​គិត​ច្រើន​អត់បាន​ការ ជា​ពិសេស​រឿង​ដែល​មិន​មែន​ជា​របស់ខ្លួន តែជា​រឿង​របស់​មនុស្ស​ដែល​ខ្លួន​ ចាត់​ទុក​ថា​សំខាន់​ក្នុង​ជីវិត… ពេល​គេ​យក​មក​ពិភាក្សា ឬ​ មក​និយាយ​ឲ្យ​ស្តាប់​លេង​ៗ ក៏តាំង​គិត​ជួយ​ឈឺ​ឆ្អើល​ជួយ​ឲ្យ​យោបល់ គិត​ទៅ​ទៅមក​ ដូច​ម៉េចមិនដឹង​គេ… ចង់​កែ​អាទម្លាប់​ជាទីប្រឹក្សានឹង​ដែរ តែ​មើលទៅ​បែបយ៉ាប់​… ឡូយ​ត្រង់តែ​រឿង​ខ្លួន​ឯង​វិញ ធំ​ប៉ុនមេឃ…បែរជា​ហា​ប្រាប់​អ្នក​ទី​៣​មិន​បាន​! ចប់ដូច​គេ​ចុក…ណែន​ឈឺពេញ​ទ្រូង​ម្នាក់ឯង … ហាហាហា ឲ្យ​យកទៅ​និយាយ​ម៉េច​កើត … Continue reading

Share
Posted in [V]-'s expression | Leave a comment

hate to miss u…

why do i have to miss u? Why do i have to suffer from missing feeling? I really hate myself whenever i miss you like crazy, almost every night before i can close my eyes. Yeah, i never want to … Continue reading

Share
Posted in [V]-'s expression, [V]-action, [V]-writing | Leave a comment