បុរសម្នាក់នេះរស់ដើម្បីស្រលាញ់អូន [M] CD Vol.026 download – បុរសម្នាក់នេះរស់ដើម្បីស្រលាញ់អូន សុំជាមនុស្សនឹកអូន ទោះបីជាពេលនេះអូនភ្លេចបងហើយ ភ្លេចអូនមិនបានឡើយ ចម្រៀងនេះបងតែងផ្ញើអូន បងគេងហាលសន្សើម ដកដង្ហើមនឹកឃើញដល់ស្ងួន តើពេលនេះរូបអូនកំពុងធ្វើអ្វី? សុំនឹកអូនតែម្ខាង បងមិនចង់រំខានអារម្មណ៍អូនទេ ស្រលាញ់អូនជាងគេ គឺស្រលាញ់មិនចង់បានអ្វី តាំងចិត្តរក្សាស្នេហ៍ ក៏មិនដែលចង់មានអ្នកថ្មី បងរស់នៅដើម្បីបានដឹងពីសុខទុក្ខអូន បុរសម្នាក់នេះរស់ដើម្បីស្រលាញ់អូន ជីវិតនេះមានន័យឱ្យតែបងបាននឹកអូន មានបេះដូងតែមួយ សម្រាប់រំភើបឈឺចាប់ជាមួយនឹងស្ងួន ស្នេហាមួយនេះគ្មានអូនក្បែរខ្លួនក៏មិនមានបញ្ហា បុរសម្នាក់នេះរស់សម្រាប់ស្រលាញ់អូន ជីវិតនេះមានន័យឱ្យតែបាននឹកជីវ៉ា រឿងដែលបងសោកស្ដាយ គឺបងមិនអាចក្លាយជាអ្នកថែរក្សា តែសង្ឃឹមថា នឹងមានមនុស្សម្នាក់ដែលអូនស្រលាញ់មើលថែអូន…