V’Memo
VM’FaceBook
ប្រតិទិនខ្មែរ
តំណផ្សេងៗ
Khmer Unicode 2.0.1
វចនានុក្រម
Popular Posts
- Khmer Unicode - (KhmerOS) 2.0.1
- The Great Pretender
- คนไทย - Thai People
- ព្រោះពាក្យថាស្រឡាញ់គឺជាហេតុផលនៃការស្រឡាញ់
- Phnom Penh- 2010 Exhibition of Thailand’s Product
- Call មកបង ពេលគេបោះបង់អូន
- យូរប៉ុណ្ណាទៀតទើបអាចភ្លេចអូន? – ព្រាប សុវត្ថិ
- មិនហ៊ានប្រាប់ផ្ទាល់មាត់ - ឆន សុវណ្ណរាជ
- 爱恨难 (difficult-love-hate) - เรื่องบนเตียง (on the bed)
- ស្នេហ៍ចប់ស្របពេលស្រឡាញ់ - ឆន សុវណ្ណរាជ (RHM 393)
Blogroll
- bkhmer
- C*H*A*N*R*O*E*U*N
- Development Blog
- Documentation
- Fidele
- Gr3nspot
- Khmer iT
- Khmerforum
- kk@111
- M|O|N|G|K|O|L
- Plugins
- Sim senkh
- Sith
- Skhmer
- Sophak
- Suggest Ideas
- Support Forum
- Themes
- WordPress Planet
- xVanna
- កុដុម្ពី
- កូនជ្រូក៧ពណ៌
- កេសី
- កំណត់ហេតុបណ្ឌិត
- កំណត់ហេតុសុភ័ក្ត្រ
- គ្រូសូត្រឆ្វេង
- ច័ន្ទរឿន
- ឆដា
- ដងស្ទឹងពណ៌ស្វាយ – វឌ្ឍនា
- ដួងចន្ទ
- ណារដ្ឋ
- តារ៉ាវុធ
- ទំព័ររបស់វណ្ណ
- បងសុខគី
- យល់ចិត្ត
- រចនា
- រជ្ជនី
- រ៉ាម៉ាណា
- សម្រាប់ខ្មែរ
- សុទ្ធិពង្ស
- សុភា
- សុភ័ណ
- សុវុឌ្ឍី
- ហេង ពិសិដ្ឋ
- អគ្គលីបុត្រ
- អាចម៍ផ្កាយ
- អាណាចក្រ RAsmey
- អ៊ុំ សុទ្ធា
Category Archives: [V]-’s expression
watching for the second time!
First time watched in 3D at a cinema (BKK) and the second time at home (2D) … “missing that good time >>> full day smiling like crazy”
thank, but sorry
អរគុណ មនុស្សម្នាក់ ដែលយើងទើបតែស្គាល់គ្នា តែខ្ញុំអរគុណ ដែលគេធ្វើជាអ្នកទទួលស្តាប់រឿងរ៉ាវក្នុងចិត្តរបស់ខ្ញុំគ្រប់រឿង ដោយមិនតាមជជីកសួរថាមនុស្សម្នាក់នោះដែលខ្ញុំនិយាយដល់ជាអ្នកណា គេមិនសួរអ្វីឲ្យប៉ះពាល់ដល់អ្នកទីបី នេះជាអ្វីដែលខ្ញុំចង់បានបំផុត គឺសុំត្រឹមស្តាប់ពីអ្វីដែលមានក្នុងចិត្តខ្ញុំ គេពិតជាធ្វើជាអ្នកស្តាប់ដ៏ល្អម្នាក់មែន មិនបន្ទោសអ្នកណា មិនកាន់ជើងអ្នកណា តែបែរបន្លប់ទុក្ខខ្ញុំពេលដែលនិយាយទាក់ទងដល់ចំណុចរន្ធត់ក្នុងចិត្តមួយចំនួនទៅវិញ ពិតជាអ្វីដែលពិសេសមែន ជិតមួយឆ្នាំហើយដែលខ្ញុំមិនបានទម្លាយរឿងរ៉ាវគ្រប់យ៉ាង ដែលចាក់ស្រេះពេញក្នុងចិត្តមកឲ្យបានធូរស្បើយ (ជាអ្វីដែលហៅថាហាស្លាក់ខ្ជាក់ស្លែងពិតជារឿងផ្ទាល់ខ្លួនដែលស្មុគស្មាញនឹងប៉ះពាល់ច្រើនដល់ខ្លួនខ្ញុំ និងជាពិសេសភាគីម្ខាងទៀត ពិតជាមិនអាចនិយាចេញបានមែន ទាំងៗដែលចង់និយាយឲ្យវាធូរទ្រូងណាស់) បានត្រឹមសរសេរ ហើយលាក់ទុកនៅកន្លែងមួយ ដែលមិនអាចឲ្យអ្នកផ្សេងដឹង ឮ ឬឃើញ… ពិតជាសុំអរគុណគេយ៉ាងខ្លាំង.. តែក្នុងខណៈពេលជាមួយគ្នា នោះក៏ចង់សុំទោស គេផងដែរ ដែលខ្ញុំមិនអាចទទួលយកបំណងល្អរបស់គេបាន ។ ខ្ញុំដឹងថាគេចូលចិត្តខ្ញុំ(ច្រើនជាងមិត្ត) តាំងតែពីជួបគ្នាលើកដំបូង ហើយក្រោយពេលបាននិយាយលេង ព្រោះមិនមែនថាខ្ញុំលើកតម្កើនខ្លួនឯងទេ តែពិតជាបានឆ្លងកាត់រឿងនេះមកច្រើនហើយ ខ្ញុំល្មមអាចមើលយល់ថាអ្វីជាអ្វី ។ ហើយខ្ញុំក៏ទទួលស្គាល់ថាខ្ញុំចូលចិត្តគេដែរ តែយើងពិតជាមិនអាចមានលទ្ធផលបានឆ្ងាយជាងនេះទេនៅក្នុងពេលឥឡូវ … Continue reading
Posted in [V]-'s expression
Leave a comment
ស្រឡាញ់៣បែប…
អានអត្ថបទមួយ Online គេសរសេរទាក់ទងរឿងស្រឡាញ់ យកមកគិតលេងៗឃើញថាត្រូវ … ការសរសេររបស់ខ្ញុំប្រហែលជាមិនគ្រប់ដូចអត្ថបទដើមទេ តែធានាបានគោលគំនិត … ការស្រឡាញ់មានបីបែប … 1-ស្រឡាញ់ចេញពីមាត់ (ពោលឲ្យផុតតែពីមាត់ ចិត្តពិតមិនដឹងមិនយល់ស្រឡាញ់នឹងម៉េចទេ) ។ 2-ស្រឡាញ់ចេញពីខួរក្បាល (ប្រើហេតុផលដើម្បីស្រឡាញ់ ស្រឡាញ់ដើម្បីផលប្រយោជន៍ ស្រឡាញ់ព្រោះសមហេតុផលនឹងស្រឡាញ់ ស្រឡាញ់ព្រោះគួរត្រូវតែស្រឡាញ់ សមនឹងស្រឡាញ់) ។ 3- ស្រឡាញ់ចេញពីបេះដូង (អ្នកធ្លាប់មានស្នេហាពិតជាដឹង ពេលវាពើតៗ គ្មានហេតុផល តែកើតចេញពីចិត្ត, មានការនឹករលឹកលាយលំ មានការហួងហែង មានការព្រួយបារម្ភ មានការយកចិត្តទុកដាក់ ចង់នៅក្បែរ ចង់មើលថែរ ចង់យកអាសារ ចង់ថ្នាក់ថ្នម ចង់ឲ្យមានសេចក្តីសុខ និងចង់រួមជីវិតជាំមួយ ចំណង់ទាំងនេះកើតមកដោយគ្មានហេតុផល ព្រោះចេញពីបេះដូង អត់ចេះគិត … Continue reading
ការអត់ធ្មត់មានកំណត់!
កុំរុញខ្ញុំឲ្យដើរដល់ចំណុចមួយដែលគេហៅថាទ័លច្រក មិនគំរាមតែជាការព្រមានច្រើនជាង… កើតមកមួយជាតិងាប់តែម្តង គុណម៉ែក៏ខ្ញុំបានសងខ្លះហើយដែរ បើដល់កពេលណាហើយនោះវាទៅជាស្អីក៏ទៅៗ ។ កុំធ្វើឲ្យខ្ញុំស្អប់! ហើយក៏រឹតតែកុំធ្វើឲ្យខ្ញុំគុំ ព្រោះបើធ្វើឲ្យខ្ញុំឈឺមួយ ខ្ញុំនឹងសងទៅវិញដប់ ។ មនុស្សដូចខ្ញុំរឹតហាមខ្លាំង រឹតតែដូចរុញខ្លាំងអញ្ចឹង… ឬក៏ការធ្វើកន្លងមកមិនមែនជាការហាម តែជាការទាមទារចំណាប់អារម្មណ៍? ហាហាហា ប្រហែលអញ្ចឹងហើយ… មនុស្សយើងបើកចំហរចំហ្មងគេមិនសូវទាក់ភ្នែកចាប់ចិត្តទេ តែបើបិទបន្តិចបាំងបន្តួច រឹតតែធ្វើឲ្យអ្នកដទៃចង់ដឹងចង់ឃើញកាន់តែខ្លាំង … “វិធីសាស្ត្រទាក់ទាញចំណាប់អារម្មណ៍បែប…”ក្បួនតម្លើងថ្លៃខ្លួន” (ហាហាហា) ” ។ ហើយដល់ពេលគេចង់ដឹងចង់ឃើញហាមចិត្តមិនបាន ជ្រុលលូកដៃចូលទៅទាញអាកន្លែងបិទ ក្បាច់ទី២នៃវិធីសាស្ត្រ (តម្លើងថ្លៃខ្លួន) គឺប្រឹងជំទាលស្រែកឲ្យខ្លាំង ទាមទារការចាប់អារម្មណ៍ឲ្យកាន់តែច្រើន សម្តែងចេញការភិតភ័យស្លន់ស្លោ ។ល។ ធ្វើដូចមនុស្សដែលធ្លាប់ តាមពិតរលួយអស់ទៅហើយ (ឥឡូវកំពុងស្ថិតក្នុងដំណាក់កាលទី២) …. ចំណែកដំណាក់កាលទី៣វិញឬ? ខ្ញុំសុំគិតទុកក្នុងចិត្តសិន មិនទាន់និយាយទេ … Continue reading
Posted in [V]-'s expression
Leave a comment
… (គ្មានចំណងជើង)
មិនដឹងដាក់ចំណងជើងថាម៉េច គ្រាន់តែចង់សរសេរ… ————————————————————– ឆ្អើម… ធ្លាប់ជួបអត់…ពេលយើងកំពុងពិបាកចិត្ត ឬជួបបញ្ហាអ្វីមួយមែនទែន… តែបែរជាមានមនុស្សឃើញពីសភាពរបស់យើងហើយបែរជាឆ្អើម រអើម រហូតរមូលចង់ក្អួតទៅវិញ… ពិតជាអស្ចារ្យមែន! ————————————————————– ភ្លេចមែនណ៎? ឬក្លែងធ្វើជាភ្លេច? ហេតុអ្វីបានជាតួលេខពិតប្រាកដប្រែប្រួលអស់អញ្ចឹង? ឬក៏ពិតជាភ្លេចមែន! ការចងចាំអីក៏អន់ម៉្លេះ ឬក៏ទាំងនោះវាគ្មានតម្លៃគ្រប់គ្រាន់សម្រាប់ការចងចាំ? សុំឲ្យភ្លេចបានមែនទៅចុះ… ព្រោះទម្លាប់កុហកមិនមែនជារឿងល្អទេ ស៊ូចងចាំខុសតែកុំកុហក! ————————————————————– រឿងឈឺក្បាល…កើតឡើងពីរឿងដែលមិនមែនជារឿងរបស់ខ្លួន ជារឿងៗព្រោះតែជាមនុស្សគិតច្រើនអត់បានការ ជាពិសេសរឿងដែលមិនមែនជារបស់ខ្លួន តែជារឿងរបស់មនុស្សដែលខ្លួន ចាត់ទុកថាសំខាន់ក្នុងជីវិត… ពេលគេយកមកពិភាក្សា ឬ មកនិយាយឲ្យស្តាប់លេងៗ ក៏តាំងគិតជួយឈឺឆ្អើលជួយឲ្យយោបល់ គិតទៅទៅមក ដូចម៉េចមិនដឹងគេ… ចង់កែអាទម្លាប់ជាទីប្រឹក្សានឹងដែរ តែមើលទៅបែបយ៉ាប់… ឡូយត្រង់តែរឿងខ្លួនឯងវិញ ធំប៉ុនមេឃ…បែរជាហាប្រាប់អ្នកទី៣មិនបាន! ចប់ដូចគេចុក…ណែនឈឺពេញទ្រូងម្នាក់ឯង … ហាហាហា ឲ្យយកទៅនិយាយម៉េចកើត … Continue reading
Posted in [V]-'s expression
Leave a comment
hate to miss u…
why do i have to miss u? Why do i have to suffer from missing feeling? I really hate myself whenever i miss you like crazy, almost every night before i can close my eyes. Yeah, i never want to … Continue reading
Posted in [V]-'s expression, [V]-action, [V]-writing
Leave a comment
ការបាត់បង់…
វាពិតមែនថាការបាត់បង់ គឺជារឿងធម្មតា មានជួបវាតែងតែមានបែក មានចាប់ផ្តើមវាតែងតែមានបញ្ចប់… ការបាត់បង់កើតឡើងនៅពេលដែលយើងមានកម្មសិទ្ធ ដូច្នេះហើយគ្មានអ្វីជាកម្មសិទ្ធទេ ការបាត់បង់វានឹងមិនកើតមានឡើងឡើយ … បាត់បង់ជារឿងធម្មតា តែការបាត់បង់វានាំឲ្យកើតការស្តាយ មិនចង់ឲ្យបាត់បង់ ជាពិសេសរបស់ដែលជាការស្រឡាញ់ពេញចិត្ត… ដូច្នេះដើម្បីកុំឲ្យមានការសោកស្តាយ ដែលកើតឡើងដោយសារការបាត់បង់របស់ដែលស្រឡាញ់ពេញចិត្ត គួរគាប្បីមិនត្រូវមានរបស់ទាំងនោះ… ទាញចូលមកវិញ ដើម្បីកុំឲ្យមានការបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ មានតែផ្លូវម្យ៉ាងគឺ ធ្វើយ៉ាងណាកុំទៅស្រឡាញ់គេ… ពោលគឺខ្លាចការបាត់បង់ គឺបិទចិត្តឲ្យជិត ៚
Posted in [V]-'s expression
2 Comments
ដឹងហើយថា…
ដឹងហើយថាធ្វើទៅ វាមិនល្អ តែខ្ញុំនៅតែធ្វើ… ដឹងហើយថាធ្វើទៅ វានាំពិបាកនៅថ្ងៃក្រោយ តែខ្ញុំនៅតែធ្ចើ… ដឹងហើយថាធ្វើទៅ វាមិនមែនជាអ្វីដែលខ្ញុំចូលចិត្ត តែខ្ញុំនៅតែធ្វើ… ដឹងហើយថាធ្វើទៅ វាគ្រោះថ្នាក់ តែខ្ញុំនៅតែធ្វើ… ដឹងហើយថាធ្វើទៅ វាបំផ្លាញខ្លួនឯង តែខ្ញុំនៅតែធ្វើ… ដឹងហើយថាធ្វើទៅ វានាំរឿងដាក់ខ្លួន តែខ្ញុំនៅតែធ្វើ… ខ្ញុំធ្វើព្រោះមានហេតុផលតែមួយគត់គឺ…ដើម្បីបន្លប់ចិត្តឲ្យឈប់នឹកមនុស្សម្នាក់…
Posted in [V]-'s expression
Leave a comment
thank & sorry
wanna say thank you to someone, for his/her goodness yet unexpected actions, which is possibly throw away my worry, curious, missing … however, I would also at the same time say sorry for not keeping my eyes away from him/her… … Continue reading
Posted in [V]-'s expression
Leave a comment
missing
នៅសុខៗក៏ស្រាប់មានមនុស្សម្នាក់ ដែលទើបស្គាល់ គេមកសួរថាមាននឹកគេ អត់? “ខានជួបម៉ានង៉ៃ មាននឹកញុំអត់” “នឹក?” ចង់ភាំង តែមួយភ្លែតក៏នឹកបានថា គេលេងសើច ហើយក៏តបទៅគេវិញថា “ចង់ឲ្យខ្ញុំនឹក?” “ណឺងហើយ! ចង់តើហ៍ ចង់ឲ្យនឹក” “ម៉េចបានចង់ឲ្យខ្ញុំនឹក? ” សួរហួសទៅហើយ ទើបគិតបានថា ខ្ញុំមិនទាន់ចង់ស្តាប់ចម្លើយពីគេទេ ខ្លាចចម្លើយនោះធ្វើឲ្យគិតច្រើន អញ្ចឹងខ្ញុំក៏សួរសំណួរមួយទៀត ដើម្បីលុបសំណួរមុននេះ “ហើយមាននឹកខ្ញុំអត់ណឹង? ខានជួបគ្នាម៉ានង៉ៃណឹង” “នឹក! ខ្ញុំនឹកតើហ៍” ———————————————- មិនចម្លែកទេ ព្រោះខ្ញុំដឹងថាគេលេងសើច ការសន្ទនាខាងលើកហាក់ដូចជាទំពក់មក ផ្ពក់ចិត្តខ្ញុំឲ្យនឹកទៅរឿងមួយផ្សេងទៀតទៅវិញ រឿងដែលទាក់ទងនឹងពាក្យថានឹកនេះ … នឹកឡើងសួរខ្លួនឯងក្នុងចិត្តថា “តើមនុស្សម្នាក់នោះ គេមាននឹកខ្ញុំខ្លះឬទេ? តើគេមានដឹងទេថាខ្ញុំនឹកគេរាល់ថ្ងៃ? ឬគេពិតជាភ្លេចខ្ញុំមែនទេដឹង?” ———————————————- … Continue reading
Posted in [V]-'s expression
4 Comments
យូរប៉ុណ្ណាទៀតទើបអាចភ្លេចអូន? – ព្រាប សុវត្ថិ
[Audio clip: view full post to listen] Down Load this Song ចាប់រាប់ម្រាមដៃ តាំងពីថ្ងៃយើងបែកគ្នា (ច្រើនខែហើយ ច្រើនជាងពេលដែលមានទំនាក់ទំនងគ្នាទៅទៀត) រង់ចាំវេលាឈឺចាប់ឲ្យកន្លងផុត (យូរណាស់ ពេលខ្លះគិតថាបានធូរស្បើយហើយ តែមានម្តងៗនៅឡប់ដដែល) ខំធ្វើការបន្លប់ ខំធ្វើចិត្តមិនតក់ស្លុត (ឡើងអ្នកនៅជុំវិញគេថាឡប់នឹងការងារ ឬមុខលុយ ។ល។) លុបសាររន្ធត់ ដែលអូនធ្លាប់ផ្ញើឲ្យបង (មិនបានលុបទេ ទុកវាជាឧបករណ៍ដាស់តឿន ថាគេគិតយ៉ាងណាចំពោះយើង ពេលនឹកពេកក៏យកវាមកអាន ក្រើនរំលឹកខ្លួនឯង) រស់មិនត្រូវគ្នា បែកគ្នាជារឿងធម្មតា (គិតថាជាផ្លូវល្អបំផុត អស់ចិត្តស្រឡាញ់ហើយ គ្មានអ្វីជាចំណងចងឲ្យនៅជាមួយគ្នាបានឡើយ) តែអនុស្សាវរីយ៍ នៅតែអន្ទោលតាមបង (សឹងតែគ្រប់រឿង ពាក្យពេចន៍ … Continue reading
Posted in [V]-'s expression, [V]-action, [V]-download, [V]-entertain, [V]-idea, [V]-interested
4 Comments
Blue Eyes Blue – Eric Clapton
Download Eric Clapton – Blue Eyes Blue (Soundtrack Runaway Bride) [Audio clip: view full post to listen] I thought that you would be loving me. I thought that you were the one who’d stay forever. But now, forever’s come and … Continue reading
Posted in [V]-'s expression, [V]-entertain, [V]-interested
Leave a comment
Call មកបង ពេលគេបោះបង់អូន
“បងមិនអាចឃាត់បានទេ ព្រោះអូនបានសម្រេចចិត្តហើយ តែអូនត្រូវដឹង បងនៅតែស្រឡាញ់អូន ស្រឡាញ់រហូត បើគេធ្វើបាបអូន ឬបោះបង់អូន អូនកុំភ្លេចណា…បងចាំអូនត្រឡប់មកវិញ អូនឮអត់?……..នឹកដល់បងផងពេលដែលអូនពិបាកចិត្ត…ហើយប្រសិនបើអាច បងចង់ក្លាយជាមនុស្សដែលអូនស្រឡាញ់ម្តងទៀត តើបានឬទេ?” [Audio clip: view full post to listen] “Call មកបង ពេលគេបោះបង់អូន” ពាក្យពោលចាប់ផ្តើមបទចម្រៀងរបស់ ព្រាប សុវត្តិ “Call មកបង ពេលគេបោះបង់អូន” រស្មីហង្សមាស វ៉ុល ៤១៦ និយាយទៅគាត់ហ្នឹងពូកែ ណាស់រឿងធ្វើសំឡេងពោល ដែលទឹកដមសំនៀងធ្វើឲ្យយើងអ្នកស្តាប់អាចទទួលយកអារម្មណ៍ និងអត្ថន័យចម្រៀងបានយ៉ាងច្បាស់ … សំឡេងញ័រ អួលដើមក ស្រទន់ ស្តាប់ហើយព្រឺសម្បុរណាស់ … … Continue reading
Posted in [V]-'s expression, [V]-download, [V]-entertain
Leave a comment





