Category Archives: [V]-LIVE ExpresS

ប្រលោម​លោក​ខ្លី “យប់​នេះ​កាលពី​ ២៩​ ឆ្នាំមុន” (rewrite)

ទោះ​មិន​ស្គាល់គាត់​ក៏​ខ្ញុំ​ស្រឡាញ់គាត់ដែរ… វា​ដូចជា​សភាវគតិរបស់​​មនុស្ស​យើង​អ៊ីចឹង…ទោះ​មិន​ស្គាល់​ក៏​ខ្ញុំ​គោរពគាត់​​។ មនុស្ស​យើង​អ៊ីចឹង​មែន មិន​ខុស​ព្រោះ​មិន​បាន​ធ្វើ​ មិន​ធ្វើ​គឺ​មិន​ខុស… ហើយគាត់​​ម្នាក់​ណឹង​​រឹត​តែ​គ្មាន​ថ្ងៃ​ធ្វើ​អ្វីខុស​ចំពោះ​ខ្ញុំ​ ក៏​ដូច​អ្នក​ដទៃទៀត​ដែរ ។ ម្យ៉ាង​​ខ្ញុំ​មិ​ន​ស្គាល់គាត់ ហើយ​គាត់​ក៏​គ្មាន​ថ្ងៃ​ស្គាល់​ខ្ញុំ​ សរុប​ទៅ​គឺ​យើង​មិន​ស្គាល់គ្នា … ចុះ​ម៉េច​បាន​ជា​ខ្ញុំ​និយាយ​ពីគាត់?​ ព្រោះ​គាត់ជាមនុស្ស​សំខាន់​ក្នុងជីវិត​ខ្ញុំ គ្មាន​គាត់​ក៏​គ្មានខ្ញុំ​។ តែ​​នៅ​ពេល​ខ្ញុំ​បើក​ភ្នែក​មើល​ពិភពលោកនេះ រូបគាត់​បាន​ចាក​ចោល​លោក​នេះ​៦ខែមុន​នោះ​បាត់ទៅហើយ… គាត់គឺ​ … គាត់គឺ ប៉ា​ខ្ញុំ! កាល​កណ្តាល​អាធ្រាតថ្ងៃ ១៩ ឈានចូលថ្ងៃ ២០ បាន​ជាងមួយ​ម៉ោង ខែធ្នូ​ ២៩ឆ្នាំមុន (តាម​ការនិយាយ​ប្រាប់​របស់​ចាស់ៗ) នៅ​យប់​នោះ​ហើយ​ជាយប់​ដែល​គាត់​ចាក​ចោល​ពួក​យើងទៅ… ចាក​ចោល​ប្រពន្ធដែលមាន​មាន​ផ្ទៃពោះ​៣ខែ ចាក​ចោល​កូន​ប្រុស​ដែលមាន​អាយុ​ទើប​តែជិត​២ខួប ចាក​ចោលគ្មាន​ថ្ងៃ​ត្រឡប់…។ ព្រឹក​ស្អែក​នេះ(ថ្ងៃ​២០ខែ១២)​ម៉ាក់​រៀប​ចំសែន​ខួប​ស្លាប់​ទី ២៩ របស់​ប្តី​គាត់ ដែល​ជា​ឪពុក​របស់ខ្ញុំ។ គាត់​ជាមនុស្សសំខាន់​ក្នុង​ជីវិត​របស់ខ្ញុំ ជាមនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់ មិន​ដឹង​ថា​រូប​រាង​ខាង​ក្រៅ​យ៉ាងម៉េច … Continue reading

Share
Posted in [V]-'s expression, [V]-action, [V]-entertain, [V]-idea, [V]-interested, [V]-LIVE ExpresS, [V]-writing | Leave a comment

អរគុណ!

អរគុណ​ដែល​នៅ​តែ​ចូល​មក​មើល​ប្លក់​របស់​បង​ជា​រឿយ! បង​ដឹងថា​អូនឯង​នៅ​តែ​ចូល​មក​មើល… កូន​ក្មេង​អឺយ! បើ​ស្អប់​បង​ដល់​ថ្នាក់ណឹង​ហើយ នៅ​ចូល​មក​មើល​នាំ​មិន​សប្បាយ​ចិត្ត​ធ្វើអី! ឬចូលមក​មើល​ថា”វា​ងាប់​ហើយ​ឬនៅ?” ឬ​មក​មើល​ថា “ប្លក់​ណឹង​បិទ​ហើយឬនៅ?” បើ​ចឹង​មែន​កុំ​ភ័យអូន បង​មិន​ងាយ​ងាប់​ទេ ហើយ​បើ​បង​មិនទាន់​ងាប់ ប្លក់មួយ​នេះ​ក៏​មិន​បិទ​ផ្តេសផ្តាសដែរ! ហេហេហេ និយាយ​មែន មិនមែន​ឌឺទេ! ទោះ​យ៉ាងណាបងចង់​អរគុណ​ដែល​នៅ​មិន​ទាន់​ភ្លេចប្លក់មួយនេះ! កន្លែង​ដែល​យើង​ស្គាល់​គ្នា…

Share
Posted in [V]-'s expression, [V]-LIVE ExpresS | Comments Off

today’s quote “តឹង​ទ្រូង​ចង់​និយាយ”

“ពេលខ្លះមនុស្សយើងចង់ធ្វើអីធ្វើទៅ (បើទង្វើនោះវាមិនប៉ះពាល់សិទ្ធិអ្នកដទៃ) មិនបាច់ខ្វល់ពីអ្នកដទៃច្រើនពេកទេ… (វាអាចធ្វើឲ្យយើងបាត់បង់ឱកាស) សំខាន់ឲ្យតែដឹងខ្លួនឯងថា «កំពុងធ្វើអី!» (វាការទទួលខុសត្រូវលើទង្វើខ្លួនឯង) ព្រោះមនុស្សយើងកុហកអ្នកដទៃបាន តែមិនអាចកុហកខ្លួនឯងបានទេ!” ថា​មិននិយាយ​ទេ! ថា​ធ្វើ​មិន​ដឹង​មិន​ឮ​ដែរ តែវា​ទ្រាំមិន​បាន ដូច្នេះ​ក៏​បរិយាយ​បន្តិចទៅ គ្រាន់​បាន​ធូរស្រាល​ក្នុង​ចិត្ត​ខ្លះ! វា​មិនមែន​ជា​បញ្ហា​អ្វី​របស់​ខ្ញុំ​ទេ តែជា​របស់​មិត្ត​ម្នាក់ ដែល​ឃើញ​គេ​ធ្វើ​លិបៗល ដូច​ខ្លាច​ចិត្ត​ខ្ញុំ ទាំង​ដែល​ទង្វើ​នោះ វាមិន​មានអ្វី​ពាក់​ព័ន្ធ​នឹង​ខ្ញុំ​ទេ! ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​ទាំង​សោះ … ហេតុអី​ចាំ​បាច់ធ្វើ​ដូចខ្ញុំ​នឹង​ កំពុង​រង់ចាំ​ចាប់​កំហុស​គេ​អញ្ចឹង? ខ្ញុំ​មិន​យល់…. បើ​ថាខ្លាច់​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់ និយាយ​មកត្រង់ៗមក​ ខ្ញុំ​មិន​បានទៅ​ថា​អីទេ ….. ធ្វើ​អី​ក៏​ធ្វើ​ទៅ មិន​មាន​ប៉ះពាល់​អី​ដល់​ខ្ញុំ​ទេ តែ​ធ្វើ​លិប​ៗលៗ​អញ្ចឹង​ វា​ធ្វើឲ្យ​ខ្ញុំ​ធុញទៅវិញ ចាំ​បាច់ខ្លា​ច​គេ​ថា​ឲ្យ​ធ្វើ​អី! វាមិន​មាន​ប៉ះពាល់​អីដល់​សិទ្ធិ​​អ្នក​ដទៃឯងណា …. ឲ្យ​តែ​ខ្លួន​ឯង​ណឹង​ដឹង​ទៅ​ថា​កំពុង​ធ្វើ​អី នោះ​វា​បាន​ទៅ​ហើយ ព្រោះ​ជា​ការទទួល​ខុស​ត្រូវ​លើ​ទង្វើ​របស់​ខ្លួន កុំ​​ឲ្យ​ថ្ងៃ​ក្រោយ​ថា​មិនបាន​ដឹង​ថា​ខ្លួន​បាន​ធ្វើ​…

Share
Posted in [V]-'s expression, [V]-LIVE ExpresS | Leave a comment

នឹក!

គេ​មាន​ដឹង​ខ្លួន​អត់​ណ៎ថា​មាន​ខ្ញុំ​នៅ​នឹក​គេ!​ ថ្ងៃនេះ​មក​ពី​សាលា​វិញ​ រៀង​ល្វើយ​បន្តិចព្រោះ​ត្រូវ​មើល​មេរៀន​ច្រើន​ ហើយ​មេឃ​ត្រជាក់​ផង ជិះ​កង់​មក​វិញ ជិត​កក​ចុង​​ដៃ ទើប​តែ​ចុះ​ក្រោម​១០​អង្សា​សោះ ត្រជាក់​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​ក្រោម​សូន្យ​ មិនដឹង​ជា​យ៉ាង​ម៉េចទេ! ញ៉ាំ​អីបន្តិច​ហើយ​គិត​ថា​សម្រាក​បន្តិច មុន​នឹង​បន្ត​រំលឹក​មេរៀន​ និង​ធ្វើ​ Homework! តែ​ដេក​លេង​ៗក៏​ស្រាប់​តែ​នឹក មនុស្ស​ម្នាក់តែ​នឹក​ជា​ប្រចាំ ក៏​ទៅ​ចូល​មើល​Blog ចាស់​ទាំង​របស់គេ នឹង​របស់​ខ្លួន​ឯង​ឡើង​វិញ ។ មើល​រហូតដល់​មុន​ពេល​ដែល​យើង​បែក​គ្នា ធ្វើ​ឲ្យ​រំលឹក​ដល់​រឿង​រ៉ាវ​ចាស់​ៗ​ឡើង​វីញសឹង​ទាំងអស់ ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​បាន​គ្រប់​លើក​ពេល​នឹក​ឃើញ​ដល់​រឿង​រ៉ាវ​ទាំងនោះ ។ នឹក​ដល់​ពេល​វេលា​ដែល​មាន​សេចក្តី​សុខ និងធ្វើ​ឲ្យឆួល​ចុង​ច្រមុះ​គ្រប់​ពេល​ ពេល​ដែល​នឹក​ដល់​ពេល​ដែល​យើង​បែក​គ្នា … ចង់​និយាយ​ប្រាប់​ទៅគេ​ម្នាក់​ហ្នឹងថាខ្ញុំ​នឹក នឹក​ដល់​សំឡេង ពាក្យ​សម្តី​ដែលគេ​ហៅ​ឈ្មោះ​ខ្ញុំ​ “បងយ៉ា”!

Share
Posted in [V]-LIVE ExpresS | Comments Off

13-10-2011-23:31

ស្តាប់​ចម្រៀង​… ដូច​ជា​ពិបាក​ដល់​ហើយ​ ឬ​ក៏​មិន​អាច​ស្តាប់​ចម្រៀង​បាន​ទេ? ហេតុ​អីបាន​ជា​គ្រប់​ពេល​ដែល​ខ្ញុំ​ស្តាប់​ចម្រៀងស្នេហា​ (ហេហេ មាន​ចម្រៀង​ប៉ុន្មាន​បទទៅ​ដែល​មិន​ទាក់​ទង​នឹង​ស្នេហា? ដូច​ជា​តិច​ណាំស់) អារម្មណ៍​ហោះ​ហើយ​ដល់​ហើយ គិត​ថា​មិន​គិត​ពី​គេ​ទៀតទេ ប្រឹង​ថា​ធ្វើ​ខ្លួន​ឲ្យ​រវល់ច្រើន​ដើម្បី​ភ្លេច​គិត​ពីគេ​ហើយ តែ​ពេល​ទំនេរ​ចូល​ចិត្ត​ស្តាប់​ចម្រៀង តែ​ស្តាប់ពេល​ណា​ក៏​នាំ​នឹក​ដល់​គេ​គ្រប់​ពេល​ចឹង? ដូច​ពិបាក​ម៉េសណ៎? នឹក​គេ​ នឹក​ដល់​រឿង​ចាស់ រាប់​ថ្ងៃដែល​ខាន​បាន​ជួប​មុខ​គេ (២ឆ្នាំជាង​បន្តិច​ហើយ) ចង់​សុខ​ទុក្ខគេ ចង់​ដឹង​ថា​សុខ​ភាព​ម៉េច​ហើយ? ស្គមជាងមុន​ឬ​ធាត់ជាងមុន? ២​ឆ្នាំ​ជាង​ដែល​មិន​បាន​ជួប​ មិន​ដែល​បាន​ឃើញមុខ​សោះ​តើគេ​ប្រែប្រួល​ច្រើនទេ? ចង់​ដឹង​ថា​គេ​កំពុង​ធ្វើ​អី? គេ​មាន​នឹក​ខ្ញុំ​ខ្លះទេ គេ​មាន​នឹក​ឃើញ​រឿង​រ៉ាវ​ចាស់​ៗ​រវាង​យើង​ខ្លះទេ? គេ​នៅ​នឹក​ឃើញ​ថ្ងៃ​ដែល​​យើង​នៅ​ប្រើ​ពាក្យ​ថា​ស្រឡាញ់​គ្នា​ទៅវិញទៅមក​ទេ? ​គេ​ភ្លេច​ខ្ញុំ​បាន​ហើយ? តើ​ពេល​ណា​បាន​ខ្ញុំ​ឈប់​នឹក​គេ​? តើ​មាន​វិធីណា ឬ​​ផ្លូវ​ណា​អាច​ជួយឲ្យ​ខ្ញុំ​បាន​ជួប​គេ​ម្តង​ទៀត​បានទេ? ខ្ញុំ​នឹក​គេ​ណាស់!…………

Share
Posted in [V]-LIVE ExpresS | Leave a comment

សែន​លោក​ខែឆ្នាំ ២០១១

ចង់​ញ៉ាំ​នំ​សែន​លោក​ខែណាស់ ធម្មតា​ដល់ពេល​សែន​លោក​ខែ ផ្ទះខ្ញុំ​សំបូរ​ណាស់ គ្រប់មុខ​បើមិនមែនញាតិ​ឲ្យ​ក៏​ទិញ​ខ្លួន​ឯង​សែនដែរ ។ តែឆ្នាំ​នេះ អនិច្ចា​ខ្ញុំ​ឆ្ងាយ​ផ្ទះ ឆ្ងាយមក​ដល់​កន្លែងដែល​មិនដឹង​ថា​ទៅ​រក​ទិញ​មក​ញ៉ាំនៅ​ឯណា! នឹក​ឃើញ​ស្រក់ទឹកមាត់! ទ្រាំចាំ​ឆ្នាំ​ក្រោយ​ៗ​ទៀតចុះ!

Share
Posted in [V]-LIVE ExpresS | 1 Comment

ยอมจำนนฟ้าดิน – โบวี่(bovy)

อยากต่อว่าฟ้าดินที่ให้เราพบเจอ แต่ไม่ยอมจับเราคู่กัน ฟ้าดินจงใจแกล้งเรา เธอว่าหรือเปล่า ทำไมนะต้องห้ามรักกัน ความเหมาะสมหนะหรือที่ยืนยาว ถึงในใจมันค้านสุดท้ายต้องยอมจำนน ចង់​តវ៉ា​មេឃ​ដី​ដែល​បណ្តាល​ឲ្យ​យើង​ជួប​គ្នា តែមិន​ព្រម​ឲ្យ​យើងជា​គូ​នឹង​គ្នា មេឃដី​តាំង​ចិត្ត​បញ្ឆោត​យើង អ្នក​គិត​ថា​អញ្ចឹង​ទេ? ហេតុ​អ្វី​ត្រូវ​ហាម​មិន​ឲ្យ​ស្រឡាញ់​គ្នា ភាព​សក្តិសមឬ​ដែល​បញ្ជាក់​ថា​យូរ​អង្វែង(មាន​ឋានៈ​ប្រហាក់ប្រហែល​គ្នាទើប​នៅ​ជាមួយ​គ្នា​បាន​យូរ) ទោះ​ក្នុង​ចិត្ត​វា​ស្រែក​តវ៉ា​ខ្លាំង​ប៉ុណ្ណា​ ចុង​ក្រោយ​ក៏​នៅ​តែ​ព្រម​ចុះ​ចាញ់ ។ * ก่อนถนนของเราแยกกัน ก่อนความฝันของเราสิ้นลง แค่อยากพบกับเธอสักหน สบตาอีกครั้ง មុន​ពេល​យើង​ដើរ​ដល់​ផ្លូវ​បំបែក មុន​ពេល​ក្តី​ប្រាថ្នា​របស់​យើង​រលត់​បាត់ទៅ សុំ​ត្រឹម​ជួប​អ្នក​ម្តង​ទៀត សម្លឹង​ភ្នែក​អ្នក​ម្តង​ទៀត ** แค่ให้ฉันได้บอกเธอสักคำ พูดในวันที่จำต้องจาก อยากให้รู้ว่ารักเธอมาก และจะรัก รักตลอดไป เกิดชาตินี้แค่ได้พบเจอ เกิดชาติหน้าค่อยฝันกันใหม่ วันนี้ใจสลาย ยอมจำนนให้ฟ้าดินแยกเราไกลกัน ត្រឹម​ឲ្យ​ខ្ញុំ​បាន​ប្រាប់​អ្នក​តែមួយ​ម៉ាត់ និយាយ​នៅ​ក្នុង​ថ្ងៃ​ ដែល​ត្រូវ​បែក​ ចង់​ឲ្យ​អ្នក​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់ និង​នៅ​តែ​ស្រឡាញ់ … Continue reading

Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment

28092011-12:23am… time to move

ដល់​ពេល​ត្រូវ​ចេញ​ដំណើរ​ហើយ​!!! ក្នុង​អារម្មណ៍នៅពេលនេះ ដូចជា​ច្របូក​ច្របល់​ណាស់! មាន​រឿង​ជា​ច្រើន​ណាស់​ក្នុង​ចិត្ត តែ​អារម្មណ៍​មួយ​ដែល​លេច​ច្បាស់ជាង​គេ គឺ​​ បារម្ភ​ពី​សុខ​ភាព​របស់​ម៉ាក់ ជិត​មួយ​ឆ្នាំ​ហើយ​ដែល​គាត់​ឈឺ ត្រូវ​ព្យាបាល នៅ​សល់ពេល ជិត​២ខែ​ទៀតប៉ុណ្ណោះ ដែល​ការព្យាបាល​ត្រូវ​ចប់​សព្វ​គ្រប់​ តែខ្ញុំ​បែរ​ជា​ត្រូវ​ចេញដំណើរ​មុន​ពេល​នោះទៅវិញ ។ បារម្ភរឿងនេះជាង​រឿង​ណាៗទាំងអស់ តែមិនចង់​ឲ្យ​គាត់​ដឹង​ទេ មិន​ចង់​ឲ្យ​គាត់ពិបាកចិត្ត តែ​ដឹង​ថា​គាត់​ដឹង ហើយ​ដឹង​ថា​គាត់​ក៏បារម្ភពី​ខ្ញុំ​ដែរ …… យប់​នេះ​មាន​ពួក​ម៉ាក់​ម្នាក់ (អាណុឍ) មក​ដេកជាមួយ មុន​ពេល​ចេញ​ដំណើរ​ និយាយ​គ្នា​លេង​ពីនេះ​ពីនោះ​ ធ្វើ​ឲ្យ​ដេក​លែង​លក់​បណ្តោយ ឡើង​មក​អង្គុយសរសេរ​នេះ នោះ​លេងទៅ!!!!

Share
Posted in [V]-action, [V]-LIVE ExpresS | Leave a comment

counting down…

Share
Posted in [V]-action, [V]-LIVE ExpresS, [V]-photo (Gallery) | Leave a comment

today quote “ជេរ…”

11-may-11/son-the-bitch …Go fuck yourself…and fucking get away from me… Go fuck yourself…U Damn ass! ប្រាប់​ហើយ​តឿន​ទៀត ថា​កុំ​ឲ្យ​ចូលមក ឃើញ​ទេ​ចូល​មក​ហើយ​មិន​សប្បាយ​ចិត្ត ជេគេ​ជេ​ឯង​ពេញ​ហ្នឹង! មាត់​ដាច​អ៊ីចឹង​បាន​តែ​ចាប់​ថើប​បឺតមាត់ ឲ្យ​ហើម​បបូរមាត់ទេបានដឹង​ប្រឹង! ខ្ញុំ​មិន​ប្រកាន់ទេ ព្រោះគេ​ថា​មនុស្ស​ដែល​យើង​ស្រឡាញ់ ជេយើង បាន​ន័យ​ថា​គេ​ស្រឡាញ់​យើង! ហាហាហា

Share
Posted in [V]-action, [V]-LIVE ExpresS | Leave a comment

งมงาย​ (ងប់ងុល)

by BODYSLAM (ផ្ញើ​ជូនមនុស្ស​ម្នាក់ ដែល​ខ្ញុំ​ ងប់ងុល …….. ចង់​ប្រាប់ថា​ខ្ញុំ​នឹក) เนิ่นนานเท่าไรไม่รู้ที่รอเธอ ฉันจำไม่ได้ ที่จำได้ดีคือฉันมีเพียงเธอ แม้นานสักแค่ไหน (យូរ​ប៉ុណ្ណា​ហើយ​ដែល​ខ្ញុំ​រង់ចាំ​អ្នក ខ្ញុំ​ក៏​ចាំមិ​នបាន​ ដែល​ចាំ​បាន​ច្បាស់​គឺ​ខ្ញុំ​មាន​តែ​អ្នក ទោះ​ជា​យូរប៉ុណ្ណា​ក៏ដោយ) เธออยู่ที่ใดยังรักกันไหม ฉันไม่รู้ แต่ที่รู้คือฉันนั้นยังไม่เปลี่ยนใจ ยังอยู่ตรงนี้ถึงแม้จะเหงาและเดียวดาย (អ្នកនៅឯណា ហើយ​នៅ​ស្រឡាញ់ខ្ញុំ​ឬ​អត់ ខ្ញុំ​ក៏មិន​ដឹង តែ​ដែល​ខ្ញុំ​ដឹង​គឺ​ខ្ញុំ​នៅ​ទាន់មិន​ប្រែ​ចិត្ត នៅ​ចាំ​ត្រង់​នេះ ទោះ​បីជា​អផ្សុក និង​ឯកោ) * ไม่ผิดใช่ไหมที่ฉันจะยังรักเธอ ไม่ว่าเธอกับฉันวันนี้จะอยู่แสนไกล ก็ยังจะรออย่างมีความหวัง ยังคงไม่เปลี่ยนไป ไม่ว่าใครจะมองว่าฉันงมงาย ฉันก็ยังเหมือนเดิม (មិន​ខុសមែន​ទេ​ ដែល​ខ្ញុំ​នៅ​តែ​ស្រឡាញ់​អ្នក​ ទោះ​បីជា​យើង​នៅ​ឆ្ងាយ​ពី​គ្នា​ក៏ដោយ ក៏​នៅ​រង់ចាំ​ទាំង​មាន​សង្ឃឹម និងមិន​អាច​​​ផ្លាស់ប្តូរទេ មិនថា​អ្នក​ដទៃ​មើល​មក​ខ្ញុំ​ថា ងប់​ងុល … Continue reading

Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment

17-08-2011 (live from Siem Reap)

ថ្ងៃនេះកំពុងនៅ​សៀម​រាបជាមួយ​ម៉ាក់ លោកបង និង​ កុង មកតាំងពី​ម្សិលម៉ិញម៉្លេះ ហើយ​គ្រោង​ត្រឡប់ទៅវិញនៅ​ថ្ងៃ​ស្អែក ។ គោល​ដៅ​ចម្បង​សម្រាប់​ការ​មក​ដើរ​លេងនេះ គឺ​ចង់​មក​ដើរ​លេងជាមួយម៉ាក់ និង​ល្បង​ និង​កុង​ផងដែរ មុន​ពេល​ចេញទៅ​ជប៉ុន ។ ហើយបាន​មក​បន់​ព្រះ​អង្គ​ចេក​អង្គចម ដើម្បី​សុំ​សេចក្តី​សុខ​ពេល​ចេញ​ទៅ​ក្រៅ​ស្រុក​ដែរ  បាន​ថ្វាយ​ភ្លេង​ដល់ទៅ ៩បទ ។ កាល​ពី​ថ្ងៃទី ១៤ ម៉ាន​ថ្ងៃមុន​ បាន​ទៅ​បន់សុំ​សេចក្តី​សុខ នៅ​ព្រះ​អង្គ​ដង​កើ មុខ​វាំង​ម្តង​ហើយ … ជា​ទម្លាប់មួយ​ និងជា​ជំនឿមួយ​ដែល​ គ្រួសារខ្ញុំ​មាន​  ហើយ​វា​អាចធ្វើ​ឲ្យ​ខ្ញុំ​ស្រឡះក្នុងចិត្ត​បន្តិច​ដែរ ។ ព្រមទាំង​បន់​ថា នៅពេល​រៀនចប់ បាន​ជោគជ័យ​ ខ្ញុំ​នឹង​ត្រឡប់​មក​ថ្វាយ​ភ្លេង​ព្រះ​អង្គ​ចេក និង​ព្រះ​អង្គចម​ ភ្លេង ៩បទទៀត ។ ថ្ងៃនេះ​បាន​ដើរ​លេងអង្គ​…. តែអាម្មរណ៍​នឹក​តែគេ​ម្នាក់នោះជា​និច្ច! … Continue reading

Share
Posted in [V]-action, [V]-LIVE ExpresS | 6 Comments

14-8-2011

នឹក​! 

Share
Posted in [V]-LIVE ExpresS | 4 Comments

“ស្នេហ៍​ចប់​ស្រប​ពេល​ស្រឡាញ់”

នឹក!

Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment

ថែមួយ​ជីវិត

download: Thae Mouy Chi Vit

Share
Posted in [V]-entertain, [V]-LIVE ExpresS, [V]-photo (Gallery) | Leave a comment