Category Archives: [V]-LIVE ExpresS

calories blah blah – แพ้คำว่ารัก

คนที่ “รัก” มักจะมา “หลอก” …คนที่ “หลอก” มักจะบอกว่า “รัก” មនុស្ស​ដែល​ “ស្រឡាញ់” តែង​តែមក​បោកប្រាប់ … ចំណែក​មនុស្ស​ដែល “​បោក​ប្រាស់” តែង​តែមក​ប្រាប់​ថា “ស្រឡាញ់” បទ​នេះ​គេ​ចេញ​យូរ​ហើយ តែ​ទើបបាន​មើល MV! សូម​សសើរ​ដោយ​ស្មោះ​ គំនិត​អ្នក​តែង​សាច់​រឿង MV នេះ! តាម​ដឹង​ថាខ្មែរ យើង​មាន​ស្រដៀង​ណឹងដែរ តែ​ខ្ញុំ​មិន​ទាន់​បាន​មើល​ទេ ។ និយាយ​ពីអត្ថន័យ​ចម្រៀង​វា​ ល្អ​ស្រាប់​ទៅ​ហើយ ព្រោះ​ calories blah blah ចេញ​បទមួយ​ៗ​មក​មាន​គុណភាព​សឹង​គ្រប់​បទ ។ តែ​ន័យ​របស់ MV វា​ជួប​បំពេញ​ន័យ​ឲ្យចម្រៀង​កាន់តែ​ច្បាស់ទៀត។ ខ្ញុំ​ជឿថា​ជីវិត​ពិត​វាមិន​អាច​មាន​រឿង​ដូចក្នុង​ MV … Continue reading

Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment

Ten To Twelve – ภาวนา

Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment

ปิดปรับปรุง – ต้อล วันธงชัย

Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment

another touching song “เธอมาหาเวลาเหงา”

เธอมาหาเวลาเหงา – ตูมตาม The Star 7 http://www.youtube.com/watch?v=ExS6MhStvng&feature=related

Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment

រាត្រី​ជួប​ស្នេហ៍

Share
Posted in [V]-LIVE ExpresS | Leave a comment

Funny Birthday Song!

…HBD…

Share
Posted in [V]-LIVE ExpresS | Leave a comment

2011-2012

មួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ទៀត​ហើយ! ធ្មេច​បើកៗ ខ្ញុំ​បានប្រើ​ប្រាស់​ប្លក់​ជិត​៦​ឆ្នាំ​ហើយ តែ​ប្លក់​មួយ​នេះ​ទើប​មាន​អាយុ​ប្រហែល ៥​ឆ្នាំ ត្បិត​ខ្ញុំ​ប្លក់​ចាស់​ត្រូវ​បាន​ផ្លាស់​មក​ថ្មី ដោយ​ប្រើ​ Domain Name & Hosting ផ្ទាល់​ខ្លួន! មាន​រឿង​ជា​ច្រើន​ដែល​បានជួប​ និង​ធ្វើ​ឲ្យ​ខ្ញុំ​បាន​រៀន​សូត្រ​ពី​កន្លែងមួយ​នេះ! ឆ្នាំ ២០១១​កន្លង​ផុត​ទៅ បើ​ថា​លឿន​ក៏បាន ព្រោះ​មាន​រឿង​ច្រើនដែល​ខ្ញុំ​មិន​ទាន់​បានចាត់​ការ​នៅ​ក្នុង​ឆ្នាំចាស់ … តែ​បើ​ថា​យឺ​ត​ក៏បាន ព្រោះ​ក៏មាន​រឿងជា​ច្រើន​ដែល​ខ្ញុំ​ គិត​ត្រូវ​ប្រើ​ពេល​វេលា​ច្រើនទើប​ចាត់​ការ​បាន តែ​មក​ដល់​ពេល​នេះ ខ្ញុំ​ក៏​នៅ​មិន​ទាន់​ចាត់​ការ​បាន ប្រហែល​មក​ពី​ពេលវេលា​តិច​ពេក ។ ជា​គោល​ធំ​សម្រាប់​ឆ្នាំ ២០១១ រឿង​ការ​ងារ ខ្ញុំ​ចាត​ទុក​ថា​ខ្លួន​បាន​ទទួល​លទ្ធផល​ល្អគូរ​សម ព្រោះ​ការងារ​កន្លង​ទៅ​វា​រលូន​ល្អ ខ្ញុំ​រៀន​សូត្រ​មេរៀន​ជា​ច្រើន​ក្នុង​ការងារ​ដែល​បាន​ធ្វើ ហើយ​បាន​ទទួល​លទ្ធ​ផលមួយ​ដែល​អាច​ទទួល​យក​បាន ។​ ហើយ​កាន់តែ​ល្អ​ទៅទៀត គឺ​ខ្ញុំ​បាន​ទទួល​ការ​តំឡើង​តំណែង​ថែម​ទៀត​មុន​ពេល​ចេញ​ដំណើរ​មក​រៀន​នៅជប៉ុន … បញ្ហា​គ្រួសារ ពពក​ខ្មៅ​បាន​បក់​ផាត់​កន្លង​ពី​គ្រួសារ​ខ្ញុំ​ផុត​ទៅ​ហើយ ឆ្នាំ​កន្លងទៅម៉ាក់​ត្រូវ​ព្យាបាល​ជំងឺ​ពេញ​មួយ​ឆ្នាំ … Continue reading

Share
Posted in [V]-LIVE ExpresS, [V]-this & That, [V]-writing | Leave a comment

facebook!

Chhun K-Vrya | Create Your Badge

Share
Posted in [V]-LIVE ExpresS | Leave a comment

ប្រលោម​លោក​ខ្លី “យប់​នេះ​កាលពី​ ២៩​ ឆ្នាំមុន” (rewrite)

ទោះ​មិន​ស្គាល់គាត់​ក៏​ខ្ញុំ​ស្រឡាញ់គាត់ដែរ… វា​ដូចជា​សភាវគតិរបស់​​មនុស្ស​យើង​អ៊ីចឹង…ទោះ​មិន​ស្គាល់​ក៏​ខ្ញុំ​គោរពគាត់​​។ មនុស្ស​យើង​អ៊ីចឹង​មែន មិន​ខុស​ព្រោះ​មិន​បាន​ធ្វើ​ មិន​ធ្វើ​គឺ​មិន​ខុស… ហើយគាត់​​ម្នាក់​ណឹង​​រឹត​តែ​គ្មាន​ថ្ងៃ​ធ្វើ​អ្វីខុស​ចំពោះ​ខ្ញុំ​ ក៏​ដូច​អ្នក​ដទៃទៀត​ដែរ ។ ម្យ៉ាង​​ខ្ញុំ​មិ​ន​ស្គាល់គាត់ ហើយ​គាត់​ក៏​គ្មាន​ថ្ងៃ​ស្គាល់​ខ្ញុំ​ សរុប​ទៅ​គឺ​យើង​មិន​ស្គាល់គ្នា … ចុះ​ម៉េច​បាន​ជា​ខ្ញុំ​និយាយ​ពីគាត់?​ ព្រោះ​គាត់ជាមនុស្ស​សំខាន់​ក្នុងជីវិត​ខ្ញុំ គ្មាន​គាត់​ក៏​គ្មានខ្ញុំ​។ តែ​​នៅ​ពេល​ខ្ញុំ​បើក​ភ្នែក​មើល​ពិភពលោកនេះ រូបគាត់​បាន​ចាក​ចោល​លោក​នេះ​៦ខែមុន​នោះ​បាត់ទៅហើយ… គាត់គឺ​ … គាត់គឺ ប៉ា​ខ្ញុំ! កាល​កណ្តាល​អាធ្រាតថ្ងៃ ១៩ ឈានចូលថ្ងៃ ២០ បាន​ជាងមួយ​ម៉ោង ខែធ្នូ​ ២៩ឆ្នាំមុន (តាម​ការនិយាយ​ប្រាប់​របស់​ចាស់ៗ) នៅ​យប់​នោះ​ហើយ​ជាយប់​ដែល​គាត់​ចាក​ចោល​ពួក​យើងទៅ… ចាក​ចោល​ប្រពន្ធដែលមាន​មាន​ផ្ទៃពោះ​៣ខែ ចាក​ចោល​កូន​ប្រុស​ដែលមាន​អាយុ​ទើប​តែជិត​២ខួប ចាក​ចោលគ្មាន​ថ្ងៃ​ត្រឡប់…។ ព្រឹក​ស្អែក​នេះ(ថ្ងៃ​២០ខែ១២)​ម៉ាក់​រៀប​ចំសែន​ខួប​ស្លាប់​ទី ២៩ របស់​ប្តី​គាត់ ដែល​ជា​ឪពុក​របស់ខ្ញុំ។ គាត់​ជាមនុស្សសំខាន់​ក្នុង​ជីវិត​របស់ខ្ញុំ ជាមនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់ មិន​ដឹង​ថា​រូប​រាង​ខាង​ក្រៅ​យ៉ាងម៉េច … Continue reading

Share
Posted in [V]-'s expression, [V]-action, [V]-entertain, [V]-idea, [V]-interested, [V]-LIVE ExpresS, [V]-writing | Leave a comment

អរគុណ!

អរគុណ​ដែល​នៅ​តែ​ចូល​មក​មើល​ប្លក់​របស់​បង​ជា​រឿយ! បង​ដឹងថា​អូនឯង​នៅ​តែ​ចូល​មក​មើល… កូន​ក្មេង​អឺយ! បើ​ស្អប់​បង​ដល់​ថ្នាក់ណឹង​ហើយ នៅ​ចូល​មក​មើល​នាំ​មិន​សប្បាយ​ចិត្ត​ធ្វើអី! ឬចូលមក​មើល​ថា”វា​ងាប់​ហើយ​ឬនៅ?” ឬ​មក​មើល​ថា “ប្លក់​ណឹង​បិទ​ហើយឬនៅ?” បើ​ចឹង​មែន​កុំ​ភ័យអូន បង​មិន​ងាយ​ងាប់​ទេ ហើយ​បើ​បង​មិនទាន់​ងាប់ ប្លក់មួយ​នេះ​ក៏​មិន​បិទ​ផ្តេសផ្តាសដែរ! ហេហេហេ និយាយ​មែន មិនមែន​ឌឺទេ! ទោះ​យ៉ាងណាបងចង់​អរគុណ​ដែល​នៅ​មិន​ទាន់​ភ្លេចប្លក់មួយនេះ! កន្លែង​ដែល​យើង​ស្គាល់​គ្នា…

Share
Posted in [V]-'s expression, [V]-LIVE ExpresS | Comments Off

today’s quote “តឹង​ទ្រូង​ចង់​និយាយ”

“ពេលខ្លះមនុស្សយើងចង់ធ្វើអីធ្វើទៅ (បើទង្វើនោះវាមិនប៉ះពាល់សិទ្ធិអ្នកដទៃ) មិនបាច់ខ្វល់ពីអ្នកដទៃច្រើនពេកទេ… (វាអាចធ្វើឲ្យយើងបាត់បង់ឱកាស) សំខាន់ឲ្យតែដឹងខ្លួនឯងថា «កំពុងធ្វើអី!» (វាការទទួលខុសត្រូវលើទង្វើខ្លួនឯង) ព្រោះមនុស្សយើងកុហកអ្នកដទៃបាន តែមិនអាចកុហកខ្លួនឯងបានទេ!” ថា​មិននិយាយ​ទេ! ថា​ធ្វើ​មិន​ដឹង​មិន​ឮ​ដែរ តែវា​ទ្រាំមិន​បាន ដូច្នេះ​ក៏​បរិយាយ​បន្តិចទៅ គ្រាន់​បាន​ធូរស្រាល​ក្នុង​ចិត្ត​ខ្លះ! វា​មិនមែន​ជា​បញ្ហា​អ្វី​របស់​ខ្ញុំ​ទេ តែជា​របស់​មិត្ត​ម្នាក់ ដែល​ឃើញ​គេ​ធ្វើ​លិបៗល ដូច​ខ្លាច​ចិត្ត​ខ្ញុំ ទាំង​ដែល​ទង្វើ​នោះ វាមិន​មានអ្វី​ពាក់​ព័ន្ធ​នឹង​ខ្ញុំ​ទេ! ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​ទាំង​សោះ … ហេតុអី​ចាំ​បាច់ធ្វើ​ដូចខ្ញុំ​នឹង​ កំពុង​រង់ចាំ​ចាប់​កំហុស​គេ​អញ្ចឹង? ខ្ញុំ​មិន​យល់…. បើ​ថាខ្លាច់​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់ និយាយ​មកត្រង់ៗមក​ ខ្ញុំ​មិន​បានទៅ​ថា​អីទេ ….. ធ្វើ​អី​ក៏​ធ្វើ​ទៅ មិន​មាន​ប៉ះពាល់​អី​ដល់​ខ្ញុំ​ទេ តែ​ធ្វើ​លិប​ៗលៗ​អញ្ចឹង​ វា​ធ្វើឲ្យ​ខ្ញុំ​ធុញទៅវិញ ចាំ​បាច់ខ្លា​ច​គេ​ថា​ឲ្យ​ធ្វើ​អី! វាមិន​មាន​ប៉ះពាល់​អីដល់​សិទ្ធិ​​អ្នក​ដទៃឯងណា …. ឲ្យ​តែ​ខ្លួន​ឯង​ណឹង​ដឹង​ទៅ​ថា​កំពុង​ធ្វើ​អី នោះ​វា​បាន​ទៅ​ហើយ ព្រោះ​ជា​ការទទួល​ខុស​ត្រូវ​លើ​ទង្វើ​របស់​ខ្លួន កុំ​​ឲ្យ​ថ្ងៃ​ក្រោយ​ថា​មិនបាន​ដឹង​ថា​ខ្លួន​បាន​ធ្វើ​…

Share
Posted in [V]-'s expression, [V]-LIVE ExpresS | Leave a comment

នឹក!

គេ​មាន​ដឹង​ខ្លួន​អត់​ណ៎ថា​មាន​ខ្ញុំ​នៅ​នឹក​គេ!​ ថ្ងៃនេះ​មក​ពី​សាលា​វិញ​ រៀង​ល្វើយ​បន្តិចព្រោះ​ត្រូវ​មើល​មេរៀន​ច្រើន​ ហើយ​មេឃ​ត្រជាក់​ផង ជិះ​កង់​មក​វិញ ជិត​កក​ចុង​​ដៃ ទើប​តែ​ចុះ​ក្រោម​១០​អង្សា​សោះ ត្រជាក់​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​ក្រោម​សូន្យ​ មិនដឹង​ជា​យ៉ាង​ម៉េចទេ! ញ៉ាំ​អីបន្តិច​ហើយ​គិត​ថា​សម្រាក​បន្តិច មុន​នឹង​បន្ត​រំលឹក​មេរៀន​ និង​ធ្វើ​ Homework! តែ​ដេក​លេង​ៗក៏​ស្រាប់​តែ​នឹក មនុស្ស​ម្នាក់តែ​នឹក​ជា​ប្រចាំ ក៏​ទៅ​ចូល​មើល​Blog ចាស់​ទាំង​របស់គេ នឹង​របស់​ខ្លួន​ឯង​ឡើង​វិញ ។ មើល​រហូតដល់​មុន​ពេល​ដែល​យើង​បែក​គ្នា ធ្វើ​ឲ្យ​រំលឹក​ដល់​រឿង​រ៉ាវ​ចាស់​ៗ​ឡើង​វីញសឹង​ទាំងអស់ ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​បាន​គ្រប់​លើក​ពេល​នឹក​ឃើញ​ដល់​រឿង​រ៉ាវ​ទាំងនោះ ។ នឹក​ដល់​ពេល​វេលា​ដែល​មាន​សេចក្តី​សុខ និងធ្វើ​ឲ្យឆួល​ចុង​ច្រមុះ​គ្រប់​ពេល​ ពេល​ដែល​នឹក​ដល់​ពេល​ដែល​យើង​បែក​គ្នា … ចង់​និយាយ​ប្រាប់​ទៅគេ​ម្នាក់​ហ្នឹងថាខ្ញុំ​នឹក នឹក​ដល់​សំឡេង ពាក្យ​សម្តី​ដែលគេ​ហៅ​ឈ្មោះ​ខ្ញុំ​ “បងយ៉ា”!

Share
Posted in [V]-LIVE ExpresS | Comments Off

13-10-2011-23:31

ស្តាប់​ចម្រៀង​… ដូច​ជា​ពិបាក​ដល់​ហើយ​ ឬ​ក៏​មិន​អាច​ស្តាប់​ចម្រៀង​បាន​ទេ? ហេតុ​អីបាន​ជា​គ្រប់​ពេល​ដែល​ខ្ញុំ​ស្តាប់​ចម្រៀងស្នេហា​ (ហេហេ មាន​ចម្រៀង​ប៉ុន្មាន​បទទៅ​ដែល​មិន​ទាក់​ទង​នឹង​ស្នេហា? ដូច​ជា​តិច​ណាំស់) អារម្មណ៍​ហោះ​ហើយ​ដល់​ហើយ គិត​ថា​មិន​គិត​ពី​គេ​ទៀតទេ ប្រឹង​ថា​ធ្វើ​ខ្លួន​ឲ្យ​រវល់ច្រើន​ដើម្បី​ភ្លេច​គិត​ពីគេ​ហើយ តែ​ពេល​ទំនេរ​ចូល​ចិត្ត​ស្តាប់​ចម្រៀង តែ​ស្តាប់ពេល​ណា​ក៏​នាំ​នឹក​ដល់​គេ​គ្រប់​ពេល​ចឹង? ដូច​ពិបាក​ម៉េសណ៎? នឹក​គេ​ នឹក​ដល់​រឿង​ចាស់ រាប់​ថ្ងៃដែល​ខាន​បាន​ជួប​មុខ​គេ (២ឆ្នាំជាង​បន្តិច​ហើយ) ចង់​សុខ​ទុក្ខគេ ចង់​ដឹង​ថា​សុខ​ភាព​ម៉េច​ហើយ? ស្គមជាងមុន​ឬ​ធាត់ជាងមុន? ២​ឆ្នាំ​ជាង​ដែល​មិន​បាន​ជួប​ មិន​ដែល​បាន​ឃើញមុខ​សោះ​តើគេ​ប្រែប្រួល​ច្រើនទេ? ចង់​ដឹង​ថា​គេ​កំពុង​ធ្វើ​អី? គេ​មាន​នឹក​ខ្ញុំ​ខ្លះទេ គេ​មាន​នឹក​ឃើញ​រឿង​រ៉ាវ​ចាស់​ៗ​រវាង​យើង​ខ្លះទេ? គេ​នៅ​នឹក​ឃើញ​ថ្ងៃ​ដែល​​យើង​នៅ​ប្រើ​ពាក្យ​ថា​ស្រឡាញ់​គ្នា​ទៅវិញទៅមក​ទេ? ​គេ​ភ្លេច​ខ្ញុំ​បាន​ហើយ? តើ​ពេល​ណា​បាន​ខ្ញុំ​ឈប់​នឹក​គេ​? តើ​មាន​វិធីណា ឬ​​ផ្លូវ​ណា​អាច​ជួយឲ្យ​ខ្ញុំ​បាន​ជួប​គេ​ម្តង​ទៀត​បានទេ? ខ្ញុំ​នឹក​គេ​ណាស់!…………

Share
Posted in [V]-LIVE ExpresS | Leave a comment

សែន​លោក​ខែឆ្នាំ ២០១១

ចង់​ញ៉ាំ​នំ​សែន​លោក​ខែណាស់ ធម្មតា​ដល់ពេល​សែន​លោក​ខែ ផ្ទះខ្ញុំ​សំបូរ​ណាស់ គ្រប់មុខ​បើមិនមែនញាតិ​ឲ្យ​ក៏​ទិញ​ខ្លួន​ឯង​សែនដែរ ។ តែឆ្នាំ​នេះ អនិច្ចា​ខ្ញុំ​ឆ្ងាយ​ផ្ទះ ឆ្ងាយមក​ដល់​កន្លែងដែល​មិនដឹង​ថា​ទៅ​រក​ទិញ​មក​ញ៉ាំនៅ​ឯណា! នឹក​ឃើញ​ស្រក់ទឹកមាត់! ទ្រាំចាំ​ឆ្នាំ​ក្រោយ​ៗ​ទៀតចុះ!

Share
Posted in [V]-LIVE ExpresS | 1 Comment

ยอมจำนนฟ้าดิน – โบวี่(bovy)

อยากต่อว่าฟ้าดินที่ให้เราพบเจอ แต่ไม่ยอมจับเราคู่กัน ฟ้าดินจงใจแกล้งเรา เธอว่าหรือเปล่า ทำไมนะต้องห้ามรักกัน ความเหมาะสมหนะหรือที่ยืนยาว ถึงในใจมันค้านสุดท้ายต้องยอมจำนน ចង់​តវ៉ា​មេឃ​ដី​ដែល​បណ្តាល​ឲ្យ​យើង​ជួប​គ្នា តែមិន​ព្រម​ឲ្យ​យើងជា​គូ​នឹង​គ្នា មេឃដី​តាំង​ចិត្ត​បញ្ឆោត​យើង អ្នក​គិត​ថា​អញ្ចឹង​ទេ? ហេតុ​អ្វី​ត្រូវ​ហាម​មិន​ឲ្យ​ស្រឡាញ់​គ្នា ភាព​សក្តិសមឬ​ដែល​បញ្ជាក់​ថា​យូរ​អង្វែង(មាន​ឋានៈ​ប្រហាក់ប្រហែល​គ្នាទើប​នៅ​ជាមួយ​គ្នា​បាន​យូរ) ទោះ​ក្នុង​ចិត្ត​វា​ស្រែក​តវ៉ា​ខ្លាំង​ប៉ុណ្ណា​ ចុង​ក្រោយ​ក៏​នៅ​តែ​ព្រម​ចុះ​ចាញ់ ។ * ก่อนถนนของเราแยกกัน ก่อนความฝันของเราสิ้นลง แค่อยากพบกับเธอสักหน สบตาอีกครั้ง មុន​ពេល​យើង​ដើរ​ដល់​ផ្លូវ​បំបែក មុន​ពេល​ក្តី​ប្រាថ្នា​របស់​យើង​រលត់​បាត់ទៅ សុំ​ត្រឹម​ជួប​អ្នក​ម្តង​ទៀត សម្លឹង​ភ្នែក​អ្នក​ម្តង​ទៀត ** แค่ให้ฉันได้บอกเธอสักคำ พูดในวันที่จำต้องจาก อยากให้รู้ว่ารักเธอมาก และจะรัก รักตลอดไป เกิดชาตินี้แค่ได้พบเจอ เกิดชาติหน้าค่อยฝันกันใหม่ วันนี้ใจสลาย ยอมจำนนให้ฟ้าดินแยกเราไกลกัน ត្រឹម​ឲ្យ​ខ្ញុំ​បាន​ប្រាប់​អ្នក​តែមួយ​ម៉ាត់ និយាយ​នៅ​ក្នុង​ថ្ងៃ​ ដែល​ត្រូវ​បែក​ ចង់​ឲ្យ​អ្នក​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់ និង​នៅ​តែ​ស្រឡាញ់ … Continue reading

Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment