Category Archives: [V]-learn Khmer

​មនោសញ្ចេតនា និង ស្នេហា

ប៉ុន្មាន​ថ្ងៃ​មុន​ខ្ញុំ​មាន​ពេល​ទំនេរ​នៅ​ផ្ទះ​បាន​មើល​រឿងភាគ​ចិន​មួយ គេ​បាន​លើក​យក​បញ្ហា​ពីរ​មក​ធ្វើ​ការ​ប្រៀប​ធៀប​វែក​ញែកជា​ចំណោទ ដើម្បី​​​បែង​ចែក​ឲ្យ​ដាច់​ពី​គ្នា ថា​តើ​មនោ​សញ្ចេតនា និង ស្នេហា​ ខុស​គ្នា​ត្រង់​ណា? សាច់​រឿង​នោះ​ល្អ​មើល​ ហើយ​មាន​ចំណោទ​បញ្ហា​ទៀត ធ្វើ​ឲ្យ​អ្នក​តាម​ដាន​ សឹង​មិន​ហ៊ាន​ព្រិច​ភ្នែក ។ គ្រាន់​តែ​ឮ​ពី​ចំណោទ​នេះ​ភ្លាម​ ហាក់​មាន​អារម្មណ៍​ម្យ៉ាង​ប្រាប់​ថា ពាក្យ​ទាំង​ពីរ​នេះ​មាន​ន័យ​ខុស​គ្នា តែ​ពិបាក​រក​​អ្វី​មក​ជា​សំអាង​ណាស់​ ថា​វា​ខុស​គ្នា​យ៉ាង​ម៉េច!​​ ខ្ញុំ​ស្ទុះ​​ទៅ​មើល​វចនា​នុក្រម​ភាសា​ខ្មែរ​ភ្លាម​ដែរ​ ដើម្បី​រក​មើល​ពន្យល់​ពាក្យ តែ​ហាក់​នៅ​ស្រពិច​ស្រពិល ។ តោះ​យើង​នាំ​គ្នា​មើល​ការ​ពន្យល់​ពាក្យ​សិន​​ទៅ មុន​ហ្នឹង​អាន​សាច់​រឿង​សង្ខេប (ដាក់​ជូន​អាន​ពេល​ក្រោយ​ព្រោះ​កំពុង​សង្ខេប​) ។ មនោ​សញ្ចេតនា : សេចក្តី​រិះ​គិត​ក្នុង​ចិត្ត; ចំណុច​របស់​ចិត្ត; ការ​ទទួល​ដឹង​នូវ​អារម្មណ៍ ដែល​មក​ប៉ះ​ចិត្ត; អធ្យាស្រ័យ​ប្រកប​ដោយ​ករុណា;…. ។ ស្នេហា​ (ស្នែហា) ន. ឬ គុ. (សំ. ស្នេហ; … Continue reading

Share
Posted in [V]-idea, [V]-learn Khmer | 7 Comments