Category Archives: [V]-learn Khmer

shots of [Royal Ploughing Ceremony -2010]

Credit: TVK

Posted in [V]-interested, [V]-learn Khmer, [V]-photo (Gallery), [V]-share | 6 Comments

a Quote from Cambodia’s National Library

ប្រហែល​ជាពាក្យ​បូរាណ​ហើយ​មើល​ទៅ​បាន​ជា​ខ្ញុំ​រក​ក្នុង​វចនា​នុក្រម​ខ្មែរ​(សម្តេច​ ជួន ណាត) មិន​ឃើញ​ពាក្យ​មួយ​ «ចិង»  ក្នុង​ពាក្យ​ស្លោក​​ ដែល​ខ្ញុំ​បាន​មក​ពីជញ្ជាំង  បណ្ណាល័យ​ជាតិ  ។ (ឬ​ក៏​ប្រែ​មក​ពីភាសាបារាំង? តែបើ​ប្រែ​ម៉េច​ក៏​ភាសាបារាំងសរសេរ​ពាក្យ​ពីរផ្សេង​គ្នា​អញ្ចឹង? ឬ​ ជា​ភាសា​បាលី ឬ​សំស្ក្រឹត? ) កំឡ័ង ចិង​តែ១ពេល = កម្លាំង (គង់ ឬ មាន ឬ ឋិត ឬ ??? ) តែមួយ​ពេល គំនិត ចិងជា ដរាប  = គំនិត (គង់ ឬ មាន ឬ ឋិត ឬ ??? … Continue reading

Posted in [V]-entertain, [V]-interested, [V]-learn Khmer, [V]-quiz, [V]-share | 8 Comments

រាជធីតុបតី និង រាជ​សុណិសា

មើល​កុន​ចិន​កាប់​ដាវ​ជាមួយ​ម៉ាក់​ហ្មាន​​ង៉ៃ​ហ្នឹង ឮពាក្យ​ថា “រាជធីតុបតី” ឆ្ងល់​ថា​ពាក្យ​នេះ​មក​ពីណា​ដូច​មិនដែល​ឮ មុន​នេះ​មាន​វចនានុក្រម​ខ្មែរអេឡិច​ត្រូនិចក្បែរដៃ​ ក៏​បើ​ក​មើល​ឃើញ​ថា កន្លង​មក​ យល់​ខុស​តែ​រហូត​ចំពោះ​រាជសព្ទ​មួយ​នេះ ។ ធ្លាប់​តែ​គិតថាឲ្យ​តែ​ កូន​ប្រសាស្តេច គេ​ហៅ​ថា “រាជ​សុណិសា” ទាំង​អស់​តែ​ពេល​មើល​វចនានុក្រម​ខ្មែរ ត្រង់ពាក្យ​ថា​ “រាជ” ទើប​ដឹង​ការពិត ដូច​ខាង​ក្រោម ៖ រាជធីតុបតី (–ប៉ៈ​ដី) កូន​ប្រសា​ប្រុស​របស់​ព្រះ​រាជា (ហៅ​ត្រឹម​តែ ព្រះ​ធីតុបតី​ ក៏បាន) ។ រាជ​សុណិសា ឬ –សុណ្ហា (–សុន-ហា) កូន​ប្រសា​ស្រី​របស់​ព្រះ​រាជា (ហៅ​ត្រឹម​តែ ព្រះ​សុណិសា ឬ ព្រះ​សុណ្ហា​ ក៏​បាន) សុណិសា (ន.) (បា.),(សំ.) (ស្នុឞ‌ា) … Continue reading

Posted in [V]-interested, [V]-learn Khmer | Leave a comment

shots of “ផ្លែ​ថ្កូវ”

ផ្លែ​ថ្កូវ “ខ្ចី” ផ្លែ​ថ្កូវ “ទុំ” ថ្កូវ​- ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​ទុំ​មាន​រស​ជូរ​បន្តិច​ៗ អាច​បរិភោគ​ជា​អាហារ​បាន ។ (វចនា​នុក្រម​ខ្មែរ)

Posted in [V]-interested, [V]-learn Khmer, [V]-photo (Gallery) | 4 Comments

ឈ្មោះ​ជា​ផ្លូវ​ការ​របស់​ “សាលា​ក្រុង​ភ្នំពេញ”

កាល​ពី​ល្ងាចមិញ​នេះ​ ទំនេរ​បាន​មើល​ទូរទស្សន៍​ចំម៉ោង​ព័ត៌មាន បើក​រាវ​ទៅ​រាវ​មក​ ក៏ចំប៉ះប៉ុស្តិ័​ខ្មែរ​លេខ​៩ អ្នក​អាន​វ័យ​ក្មេង (ស្រី) សម្តី​មុត ដាច់​ដុំ​ហ្មង មិន​សូវ​ចូល​ចិត្ត​​ក៏​ប្តូរ​ប៉ុស្តិ៍​លេខ ៣ រាជធានី​ភ្នំពេញ​វិញ ។ ព័ត៌មាន​អំពី​ការ​សាង​សង់​ផ្លូវ​ថ្មី លុះ​ដល់​ស្តាប់​ឮ​ពាក្យ​ថា “សាលា​រាជធានី” ធ្វើ​ឲ្យ​ខ្ញុំ​ប្លែក​ៗ​ត្រចៀក ចាំ​ផ្ទៀង​ស្តាប់​ម្តង​ទៀត ក្រែង​ជា​ឈ្មោះ​សាលា​រៀន​ទេ​ដឹង សម្រេច​សម្រួល គេ​អាន​ឈ្មោះ​ពេញ​សាលា​ក្រុង​ភ្នំពេញ​ ដែល​យើង​ធ្លាប់​ឮ ឬ​ហៅ​ជាប់​មាត់មក​ថា សាលា​ក្រុងៗនោះ ជាផ្លូវ​ការ ថា​សាលា​រាជធានី ឬ សាលារាជធានី​ភ្នំពេញ​វិញ … ប្រហែល​ទើប​បាន​ប្តូរ​បន្ទាប់​ពីមាន​ការ​កែ​ក្រុង​ទៅ​ជា​ខេត្ត មួយ​ចំនួ​កាល​ន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ហើយ ។ នេះ​ជា​ការ​ជូន​ដំណឹង​គ្រាន់​នឹង​ជ្រាប… បំណង​ល្អ​ពី​សាលា​ក្រុងរាជធានី​ភ្នំពេញ៚

Posted in [V]-idea, [V]-interested, [V]-learn Khmer | 16 Comments

បទ​សម្ភាស​នាទី​អក្សរសាស្ត្រ​ខ្មែរសម្ដេច​ព្រះ​សង្ឃ​រាជ ជួន​ ណាត

Download 1A Download 1B Download 2A Download 2B Download 3A Download 3B

Posted in [V]-entertain, [V]-interested, [V]-learn Khmer, [V]-share, [V]-this & That | Tagged , , , | 2 Comments

Take A Bow [MADONNA]

I shared this song online almost 10 months ago. I never check download rate before, just saw yesterday…WoW more than 6000 downloads hehehe. I like this song, its meaning as well as singer’s sexy voice … Let’s me shared this … Continue reading

Posted in [V]-entertain, [V]-learn Khmer | 2 Comments

ខ្ទាស់គន្លឹះ​ទ្វារ (ការពារ​សុនខ “ឆ្កួត”)

សេចក្តី​ជូន​ដំណឹង ដំណឹង​ជូន​សេចក្តី! វីហ្វូតូ ចាប់​ពី​​ពេល​នេះ​ត​ទៅ​សូម​ខ្ទាស់​គន្លឹះ​ទ្វារ​​​! រាល់ មតិ​យោបល់​ទាំង​អស់ នឹង​មិន​បញ្ចេញ​ឲ្យ​ឃើញ​ភ្លាម​ៗ​ទេ​ គឺ​ត្រូវ​រង់ចាំ​ការ​សម្រេច​អនុម័ត​ពី​ម្ចាស់​ផ្ទះ​ជាមុន​សិន ។ មូល​ហេតុ​​បណ្តាល​មក​ពី​​មាន​ សុនខ (ឆ ជើង ក ដាក់​ស្រះ​ អែ) មាន​ផ្ទុក​រោគ​ឆ្កួត​ចេញ​រាតត្បាត … ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​​​សុវត្ថិភាព​​ និង​ជា​សិទ្ធិ​​របស់​ម្ចាស់​ផ្ទះ ។ សង្ឃឹម​ថា​មិត្រ​ភ័ក្ត​ ថ្មី​ ចាស់ ឬ ​ភ្ញៀវ​​ ដែល​មក​លេង​ផ្ទះ​ខ្ញុំ​​​​ទាំង​ឡាយ​យោគ​​យល់ និង អធ្យាស្រ័យ ដែល​ត្រូវ​​ចុច​កណ្តឹង​រង់​ចាំ​ម្ចាស់​ផ្ទះ​បើក​ទ្វារ … ខ្ញុំ​នឹង​ព្យាយាម​មក​បើក​ទ្វារ​ ស្វាគមន៍​វត្តមាន​របស់​បង​ប្អូន​​ឲ្យ​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ។ តែ​សម្រាប់​​ភ្ញៀវ​ជូរ​ ភ្ញៀវ​ចត់ ឬ ផ្អូម បើ​មិន​ពេញ​ហឫទ័យ ឬ … Continue reading

Posted in [V]-action, [V]-entertain, [V]-idea, [V]-interested, [V]-learn Khmer, [V]-photo (Gallery), [V]-quiz, [V]-techno, [V]-this & That, [V]-writing | 14 Comments

A​​ forward Email Story “Daniel & Jasmine”

Daniel: I guess we are the left overs in this    world. Jasmine: I think so.. All of my friends have boyfriends & we are the only 2 persons left in this world without any special someone in our lives Daniel: … Continue reading

Posted in [V]-entertain, [V]-interested, [V]-learn Khmer, [V]-quiz, [V]-this & That | 2 Comments

មហាសង្ក្រាន្ត​ឆ្នាំថ្មី ឆ្នាំ​ជូតសំរឹទ្ធិស័ក ព.ស.២៥៥២

ព្រះ​ពុទ្ធ​សករាជ​ព្រះ​សាសនា​អតិកន្ដា កន្លង​ទៅ​ហើយ​បាន ២៥៥១ ត្រឹម​ថ្ងៃ ១៥​កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ ១​រោច ខែ​ពិសាខ ឆ្នាំ​ជូតសំរឹទ្ធិស័ក​តទៅ ចូល​ពុទ្ធ​សករាជ ២៥៥២ ។ នឹង​គណនា​ឆ្នាំ​ជូត ឥឡូវ​នេះ​ សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​អាទិត្យ ៨​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី ១៣ មេសា គ្រិស្តសករាជ ២០០៨ វេលា​ម៉ោង ១៨ និង ២៤​នាទី ។ ពេល​នោះ​​ ព្រះ​អាទិត្យ​ចេញ​ពី​មីន​រាសី​ ទៅ​ស្ថិត​នៅ​ឯ​មេសរាសី តាម​ផ្លូវ​គោ​វិថី គឺ​ផ្លូវ​កណ្ដាល ។ ​ទើប​មាន​ទេពធីតា​មួយ​ព្រះអង្គ​ជា​មគ្គ​នាយិកា ព្រះនាម​ ធុង្សៈទេវី ជា​បុត្រី​ទី​១ នៃ​កបិល​មហា​ព្រហ្ម​ គង់​នៅ​ចាតុម្មហារាជិកា … Continue reading

Posted in [V]-learn Khmer, [V]-this & That | 2 Comments

អនុមោទនា “ពិធីបំបួស​នាគ”

កាល​ពី​រសៀល​ថ្ងៃ​សោរ៍​ ទី​២កើត ខែ​ផល្គុន​ ឆ្នាំកុរ ពុទ្ធសករាជ ២៥៥១ ត្រូវ​ហ្នឹង​ថ្ងៃ​ទី​៨ ខែ​មិនា ឆ្នាំ​២០០៨ (ទិវា​សិទ្ធិ​នារី​អន្តរជាតិ​) នា​វត្ត​លង្កា​​ក្រុង​ភ្នំពេញ​យើង​នេះ​ឯង បង​ប្រុស​ខ្ញុំ​បួស​ជា​សាមណេរ​ ដែលការ​​បំបួស​នេះ​ក្រុម​គ្រួសារ​យើង​ត្រូវ​បាន​ទទួល​​​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់ ដោយ​សម្តេច​​ព្រះ​មហា​អរិយវង្ស សៅ​ ចន្ទថុល្ល ជា​ចៅ​អធិការ​វត្ត​លង្កា និង ជា​សង្ឃនាយក​រងនៃ​​ពុទ្ធិកសាល​វិទ្យាល័យ​សីហនុរាជ ទ្រង់​ព្រះ​មេត្តា​ទទួល​ធ្វើ​ជា​គ្រូ​ឧបជ្ឈា​ក្នុង​ការ​បំបួសនាគ​ ។ បង​ប្រុស​ខ្ញុំ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ម៉ាក់ ដើម្បី​​ធ្វើ​ការ​បួស​រៀន​រយៈ​ពេល​ពីរ​អាទិត្យ​ ដើម្បី​​បំពេញ​កតព្វ​កិច្ច​​​ជា​កូន​ប្រុស និង​ដើម្បី​​ធ្វើ​ការ​តប​ស្នង​សង​គុណ​មាតាបិតា​ក្នុង​​​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​​ ។ គាត់​​យើង​មាន​បំណង​ធ្វើ​ការ​បួស​​​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ តែ​រក​ឱកាស​ល្អ​មិន​ទាន់​បាន​ ទើប​តែ​ក្នុ​ងឆ្នាំ​នេះ​ គាត់បាន​ឆ្លៀត​រក​ពេល​វេលា​សម​រម្យ​​សម្រេច​បំណងប្រាថ្នា​​គាត់​​ ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ជីវិត​ខ្ញុំ​ ដែល​បាន​ចូល​រួម​ពី​ធី​បំបួស​នាគ ។ នេះ​ជា​ពិធី​តូចមួយ​ ដែល​មាន​តែ​ក្រុម​គ្រួសារ​​ញាតិ​មិត្ត​ជិត​ដិត​ប៉ុណ្ណោះ​ចូល​រួម ។ វេលា​ព្រឹក​យើង​បាន​ធ្វើ​ជា​ចង្ហាន់​ត្រង់​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ ហើយ​ពេល​រសៀល​ប្រហែល​ម៉ោង​ពីរ ទើប​យើង​ចាប់​ផ្ដើម​កម្ម​វិធី​​បំបួស​នាគ … Continue reading

Posted in [V]-action, [V]-interested, [V]-learn Khmer | 12 Comments

បុណ្យ​មាឃបូជា​​

មាឃ​បូជា (មាឃៈ- ) ន. (សំ. បា. មាឃ + បូជា) ការ​ធ្វើ​បូជា​ក្នុង​មាឃ ។ ឈ្មោះ​បុណ្យ​មួយ​សម្រាប់​ពុទ្ធ​សាសនា ធ្វើ​ក្នុង​ថ្ងៃ​ពេញ​បូរមី​ខែ​មាឃ រំឮក​ដល់ សាវក​សន្និបាត “ការ​ប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ​ដែល​ហៅ​ថា ចាតុរង្គ​សន្និបាត “ការ​ប្រជុំ​មាន​អង្គ​បួន” គឺ  ៖ ១- ថ្ងៃ​នោះ​ព្រះ​ចន្ទ្រ​ចរ​ចូល​ដល់​មាឃ​នក្សត្រ (ថ្ងៃ​ពេញ​បូរណ៌មី​ខែ​មាឃ) ។ ២- ព្រះ​ភិក្ខុ​សង្ឃ​ចំនួន​ ១២៥០រូប ឥត​បាន​មត់​កំណត់​ពេល​គ្នា​ជា​មុន​សោះ ក៏​ស្រាប់​តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរម​សាស្ដា ។ ៣- ព្រះ​ភិក្ខុសង្ឃ​ទាំងអម្បាលនោះ​សុទ្ធ​តែ​ជាឯ​ហិភិក្ខុដូច​គ្នា​ទាំង​អស់ ។ ៤- ​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត ។ ការ​ប្រជុំ​មាន​អង្គ​៤​ដូច្នេះ ក្នុង​ពុទ្ធ​សម័យ​មាន​តែម្តង​គត់; … Continue reading

Posted in [V]-interested, [V]-learn Khmer | 11 Comments

​មនោសញ្ចេតនា និង ស្នេហា

ប៉ុន្មាន​ថ្ងៃ​មុន​ខ្ញុំ​មាន​ពេល​ទំនេរ​នៅ​ផ្ទះ​បាន​មើល​រឿងភាគ​ចិន​មួយ គេ​បាន​លើក​យក​បញ្ហា​ពីរ​មក​ធ្វើ​ការ​ប្រៀប​ធៀប​វែក​ញែកជា​ចំណោទ ដើម្បី​​​បែង​ចែក​ឲ្យ​ដាច់​ពី​គ្នា ថា​តើ​មនោ​សញ្ចេតនា និង ស្នេហា​ ខុស​គ្នា​ត្រង់​ណា? សាច់​រឿង​នោះ​ល្អ​មើល​ ហើយ​មាន​ចំណោទ​បញ្ហា​ទៀត ធ្វើ​ឲ្យ​អ្នក​តាម​ដាន​ សឹង​មិន​ហ៊ាន​ព្រិច​ភ្នែក ។ គ្រាន់​តែ​ឮ​ពី​ចំណោទ​នេះ​ភ្លាម​ ហាក់​មាន​អារម្មណ៍​ម្យ៉ាង​ប្រាប់​ថា ពាក្យ​ទាំង​ពីរ​នេះ​មាន​ន័យ​ខុស​គ្នា តែ​ពិបាក​រក​​អ្វី​មក​ជា​សំអាង​ណាស់​ ថា​វា​ខុស​គ្នា​យ៉ាង​ម៉េច!​​ ខ្ញុំ​ស្ទុះ​​ទៅ​មើល​វចនា​នុក្រម​ភាសា​ខ្មែរ​ភ្លាម​ដែរ​ ដើម្បី​រក​មើល​ពន្យល់​ពាក្យ តែ​ហាក់​នៅ​ស្រពិច​ស្រពិល ។ តោះ​យើង​នាំ​គ្នា​មើល​ការ​ពន្យល់​ពាក្យ​សិន​​ទៅ មុន​ហ្នឹង​អាន​សាច់​រឿង​សង្ខេប (ដាក់​ជូន​អាន​ពេល​ក្រោយ​ព្រោះ​កំពុង​សង្ខេប​) ។ មនោ​សញ្ចេតនា : សេចក្តី​រិះ​គិត​ក្នុង​ចិត្ត; ចំណុច​របស់​ចិត្ត; ការ​ទទួល​ដឹង​នូវ​អារម្មណ៍ ដែល​មក​ប៉ះ​ចិត្ត; អធ្យាស្រ័យ​ប្រកប​ដោយ​ករុណា;…. ។ ស្នេហា​ (ស្នែហា) ន. ឬ គុ. (សំ. ស្នេហ; … Continue reading

Posted in [V]-idea, [V]-learn Khmer | 7 Comments