updated February 14, 2010 ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់…ទោះវាវប្បធម៌លោកខាងលិចក៏ដោយចុះ បើយើងនាំយកតែចំណុចល្អៗមកទុក វាមិនខុសទេ… ឃើញថាឆ្នាំនេះ នៅ តាមសាលារៀន គ្រឹះស្ថានអប់រំនានា ខំប្រឹងណែនាំពីចំណុចល្អនៃ ថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ ដោយព្យាយាមកែប្រែពាក្យថា បុណ្យសង្សារ មកជាពាក្យថា បុណ្យនៃក្តីស្រឡាញ់វិញ ហើយបន្ថែមពីលើនោះទៀត មានការពន្យល់ណែនាំឲ្យយល់ថា មិនមែនជាតែសេចក្តីស្រឡាញ់ រវាងសង្សារ ឬប្តីប្រពន្ធនោះទេ តែវាជាក្តីស្រឡាញ់ទូទៅ ឲ្យតែពាក្យថាស្រឡាញ់គឺយើងអាចរំលឹក និងសម្តែងចេញបានទាំងអស់ ដែលនៅក្នុងនោះគេបានព្យាយាមសង្កត់លើក្តីស្រឡាញ់ ក្នុងរង្វង់គ្រួសារ ឪពុកម្តាយបងប្អូនជាចម្បង ។ . ច្នេះនៅក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់នេះដែរ ខ្ញុំក៏សុំរំលឹកនឹកដល់ក្តីស្រឡាញ់ទាំងឡាយ ដែលខ្ញុំមាន មានចំពោះខ្ញុំ និងក្តីស្រឡាញ់ទាំងអស់ក្នុងលោកនេះ ។ ក្តីស្រឡាញ់ដែលខ្ញុំមាន ច្រើនលើសលុប មិនអាចប្រៀបធៀបនឹងក្តីស្រឡាញ់ណាទាំងអស់ គឺក្តីស្រឡាញ់ចំពោះម៉ាក់ … Continue reading →