Author Archives: vRYA

Ten To Twelve – ภาวนา

Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment

ปิดปรับปรุง – ต้อล วันธงชัย

Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment

another touching song “เธอมาหาเวลาเหงา”

เธอมาหาเวลาเหงา – ตูมตาม The Star 7 http://www.youtube.com/watch?v=ExS6MhStvng&feature=related

Share
Posted in [V]-entertain, [V]-LIVE ExpresS | Leave a comment

រាត្រី​ជួប​ស្នេហ៍

Share
Posted in [V]-LIVE ExpresS | Leave a comment

Funny Birthday Song!

…HBD…

Share
Posted in [V]-LIVE ExpresS | Leave a comment

បង​អុំទូកទៅ (ស្អប់​ស្រី​សម្តី​ខែង)

ចូល​ចិត្ត​ត្រង់​ឃ្លាមួយ​ដែល​ច្រៀង​ថា… ថ្លើម​ដូច​គេ​កាត់ ប្រមាត់​ដូចជា​គេ​ផ្ទេរ… អូន​មិន​ទំនេរ​ ប្រុស​កុំ​ចម្បែង… បង​ស្រឡាញ់​ផ្កា​ត្រប់ បង​ស្អប់​ផ្កា​ត្រែង ស្អប់​ស្រី​សម្តី​ខែង … មិន​យល់​ដល់​ចិត្ត​បង​សោះ… (ស្តាប់​ហើយ​ឈឺ​ចិត្ត​ជំនួស​ខាង​ប្រុស តែ​គិត​ៗ​ទៅ​ស្រឡាញ់គេ ពេលគេ​បដិសេធ​អ៊ីចឹងណ៎… ហេហេហេ)

Share
Posted in [V]-entertain, [V]-photo (Gallery) | Leave a comment

2011-2012

មួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ទៀត​ហើយ! ធ្មេច​បើកៗ ខ្ញុំ​បានប្រើ​ប្រាស់​ប្លក់​ជិត​៦​ឆ្នាំ​ហើយ តែ​ប្លក់​មួយ​នេះ​ទើប​មាន​អាយុ​ប្រហែល ៥​ឆ្នាំ ត្បិត​ខ្ញុំ​ប្លក់​ចាស់​ត្រូវ​បាន​ផ្លាស់​មក​ថ្មី ដោយ​ប្រើ​ Domain Name & Hosting ផ្ទាល់​ខ្លួន! មាន​រឿង​ជា​ច្រើន​ដែល​បានជួប​ និង​ធ្វើ​ឲ្យ​ខ្ញុំ​បាន​រៀន​សូត្រ​ពី​កន្លែងមួយ​នេះ! ឆ្នាំ ២០១១​កន្លង​ផុត​ទៅ បើ​ថា​លឿន​ក៏បាន ព្រោះ​មាន​រឿង​ច្រើនដែល​ខ្ញុំ​មិន​ទាន់​បានចាត់​ការ​នៅ​ក្នុង​ឆ្នាំចាស់ … តែ​បើ​ថា​យឺ​ត​ក៏បាន ព្រោះ​ក៏មាន​រឿងជា​ច្រើន​ដែល​ខ្ញុំ​ គិត​ត្រូវ​ប្រើ​ពេល​វេលា​ច្រើនទើប​ចាត់​ការ​បាន តែ​មក​ដល់​ពេល​នេះ ខ្ញុំ​ក៏​នៅ​មិន​ទាន់​ចាត់​ការ​បាន ប្រហែល​មក​ពី​ពេលវេលា​តិច​ពេក ។ ជា​គោល​ធំ​សម្រាប់​ឆ្នាំ ២០១១ រឿង​ការ​ងារ ខ្ញុំ​ចាត​ទុក​ថា​ខ្លួន​បាន​ទទួល​លទ្ធផល​ល្អគូរ​សម ព្រោះ​ការងារ​កន្លង​ទៅ​វា​រលូន​ល្អ ខ្ញុំ​រៀន​សូត្រ​មេរៀន​ជា​ច្រើន​ក្នុង​ការងារ​ដែល​បាន​ធ្វើ ហើយ​បាន​ទទួល​លទ្ធ​ផលមួយ​ដែល​អាច​ទទួល​យក​បាន ។​ ហើយ​កាន់តែ​ល្អ​ទៅទៀត គឺ​ខ្ញុំ​បាន​ទទួល​ការ​តំឡើង​តំណែង​ថែម​ទៀត​មុន​ពេល​ចេញ​ដំណើរ​មក​រៀន​នៅជប៉ុន … បញ្ហា​គ្រួសារ ពពក​ខ្មៅ​បាន​បក់​ផាត់​កន្លង​ពី​គ្រួសារ​ខ្ញុំ​ផុត​ទៅ​ហើយ ឆ្នាំ​កន្លងទៅម៉ាក់​ត្រូវ​ព្យាបាល​ជំងឺ​ពេញ​មួយ​ឆ្នាំ … Continue reading

Share
Posted in [V]-LIVE ExpresS, [V]-this & That, [V]-writing | Leave a comment

facebook!

Chhun K-Vrya | Create Your Badge

Share
Posted in [V]-LIVE ExpresS | Leave a comment

ប្រលោម​លោក​ខ្លី “យប់​នេះ​កាលពី​ ២៩​ ឆ្នាំមុន” (rewrite)

ទោះ​មិន​ស្គាល់គាត់​ក៏​ខ្ញុំ​ស្រឡាញ់គាត់ដែរ… វា​ដូចជា​សភាវគតិរបស់​​មនុស្ស​យើង​អ៊ីចឹង…ទោះ​មិន​ស្គាល់​ក៏​ខ្ញុំ​គោរពគាត់​​។ មនុស្ស​យើង​អ៊ីចឹង​មែន មិន​ខុស​ព្រោះ​មិន​បាន​ធ្វើ​ មិន​ធ្វើ​គឺ​មិន​ខុស… ហើយគាត់​​ម្នាក់​ណឹង​​រឹត​តែ​គ្មាន​ថ្ងៃ​ធ្វើ​អ្វីខុស​ចំពោះ​ខ្ញុំ​ ក៏​ដូច​អ្នក​ដទៃទៀត​ដែរ ។ ម្យ៉ាង​​ខ្ញុំ​មិ​ន​ស្គាល់គាត់ ហើយ​គាត់​ក៏​គ្មាន​ថ្ងៃ​ស្គាល់​ខ្ញុំ​ សរុប​ទៅ​គឺ​យើង​មិន​ស្គាល់គ្នា … ចុះ​ម៉េច​បាន​ជា​ខ្ញុំ​និយាយ​ពីគាត់?​ ព្រោះ​គាត់ជាមនុស្ស​សំខាន់​ក្នុងជីវិត​ខ្ញុំ គ្មាន​គាត់​ក៏​គ្មានខ្ញុំ​។ តែ​​នៅ​ពេល​ខ្ញុំ​បើក​ភ្នែក​មើល​ពិភពលោកនេះ រូបគាត់​បាន​ចាក​ចោល​លោក​នេះ​៦ខែមុន​នោះ​បាត់ទៅហើយ… គាត់គឺ​ … គាត់គឺ ប៉ា​ខ្ញុំ! កាល​កណ្តាល​អាធ្រាតថ្ងៃ ១៩ ឈានចូលថ្ងៃ ២០ បាន​ជាងមួយ​ម៉ោង ខែធ្នូ​ ២៩ឆ្នាំមុន (តាម​ការនិយាយ​ប្រាប់​របស់​ចាស់ៗ) នៅ​យប់​នោះ​ហើយ​ជាយប់​ដែល​គាត់​ចាក​ចោល​ពួក​យើងទៅ… ចាក​ចោល​ប្រពន្ធដែលមាន​មាន​ផ្ទៃពោះ​៣ខែ ចាក​ចោល​កូន​ប្រុស​ដែលមាន​អាយុ​ទើប​តែជិត​២ខួប ចាក​ចោលគ្មាន​ថ្ងៃ​ត្រឡប់…។ ព្រឹក​ស្អែក​នេះ(ថ្ងៃ​២០ខែ១២)​ម៉ាក់​រៀប​ចំសែន​ខួប​ស្លាប់​ទី ២៩ របស់​ប្តី​គាត់ ដែល​ជា​ឪពុក​របស់ខ្ញុំ។ គាត់​ជាមនុស្សសំខាន់​ក្នុង​ជីវិត​របស់ខ្ញុំ ជាមនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់ មិន​ដឹង​ថា​រូប​រាង​ខាង​ក្រៅ​យ៉ាងម៉េច … Continue reading

Share
Posted in [V]-'s expression, [V]-action, [V]-entertain, [V]-idea, [V]-interested, [V]-LIVE ExpresS, [V]-writing | Leave a comment

ចោល​បង​ទៅ​ស្នេហ៍​អ្នក​ណា?

អ្វី​ដែល​បងខ្លាច ទីបំផុតបាន​មក​ដល់​ហើយ! យើង​បែកគ្នា​ព្រោះតែបង​ស្រឡាញ់អូនខ្លាំងពេក… ថ្ងៃ​ណាមួយ​អូន​នឹង​​យល់ នៅពេល​ដែល​អូន​បាន​ជួប​មនុស្ស​ប្រុស​ ដែល​អូន​ស្រឡាញ់ កម្មពៀរនឹង​តាម​សង​អូន ហើយ​ចាំ​​មើល​ថា​អូន​ធ្វើ​ចិត្ត​ឲ្យ​​​ទូលាយ​ ដូច​អូន​​ប្រាប់​បងបាន​ដល់​ក​ម្រិត​ណា!  

Share
Posted in [V]-entertain | Leave a comment

អរគុណ!

អរគុណ​ដែល​នៅ​តែ​ចូល​មក​មើល​ប្លក់​របស់​បង​ជា​រឿយ! បង​ដឹងថា​អូនឯង​នៅ​តែ​ចូល​មក​មើល… កូន​ក្មេង​អឺយ! បើ​ស្អប់​បង​ដល់​ថ្នាក់ណឹង​ហើយ នៅ​ចូល​មក​មើល​នាំ​មិន​សប្បាយ​ចិត្ត​ធ្វើអី! ឬចូលមក​មើល​ថា”វា​ងាប់​ហើយ​ឬនៅ?” ឬ​មក​មើល​ថា “ប្លក់​ណឹង​បិទ​ហើយឬនៅ?” បើ​ចឹង​មែន​កុំ​ភ័យអូន បង​មិន​ងាយ​ងាប់​ទេ ហើយ​បើ​បង​មិនទាន់​ងាប់ ប្លក់មួយ​នេះ​ក៏​មិន​បិទ​ផ្តេសផ្តាសដែរ! ហេហេហេ និយាយ​មែន មិនមែន​ឌឺទេ! ទោះ​យ៉ាងណាបងចង់​អរគុណ​ដែល​នៅ​មិន​ទាន់​ភ្លេចប្លក់មួយនេះ! កន្លែង​ដែល​យើង​ស្គាល់​គ្នា…

Share
Posted in [V]-'s expression, [V]-LIVE ExpresS | Comments Off

today’s quote “តឹង​ទ្រូង​ចង់​និយាយ”

“ពេលខ្លះមនុស្សយើងចង់ធ្វើអីធ្វើទៅ (បើទង្វើនោះវាមិនប៉ះពាល់សិទ្ធិអ្នកដទៃ) មិនបាច់ខ្វល់ពីអ្នកដទៃច្រើនពេកទេ… (វាអាចធ្វើឲ្យយើងបាត់បង់ឱកាស) សំខាន់ឲ្យតែដឹងខ្លួនឯងថា «កំពុងធ្វើអី!» (វាការទទួលខុសត្រូវលើទង្វើខ្លួនឯង) ព្រោះមនុស្សយើងកុហកអ្នកដទៃបាន តែមិនអាចកុហកខ្លួនឯងបានទេ!” ថា​មិននិយាយ​ទេ! ថា​ធ្វើ​មិន​ដឹង​មិន​ឮ​ដែរ តែវា​ទ្រាំមិន​បាន ដូច្នេះ​ក៏​បរិយាយ​បន្តិចទៅ គ្រាន់​បាន​ធូរស្រាល​ក្នុង​ចិត្ត​ខ្លះ! វា​មិនមែន​ជា​បញ្ហា​អ្វី​របស់​ខ្ញុំ​ទេ តែជា​របស់​មិត្ត​ម្នាក់ ដែល​ឃើញ​គេ​ធ្វើ​លិបៗល ដូច​ខ្លាច​ចិត្ត​ខ្ញុំ ទាំង​ដែល​ទង្វើ​នោះ វាមិន​មានអ្វី​ពាក់​ព័ន្ធ​នឹង​ខ្ញុំ​ទេ! ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​ទាំង​សោះ … ហេតុអី​ចាំ​បាច់ធ្វើ​ដូចខ្ញុំ​នឹង​ កំពុង​រង់ចាំ​ចាប់​កំហុស​គេ​អញ្ចឹង? ខ្ញុំ​មិន​យល់…. បើ​ថាខ្លាច់​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់ និយាយ​មកត្រង់ៗមក​ ខ្ញុំ​មិន​បានទៅ​ថា​អីទេ ….. ធ្វើ​អី​ក៏​ធ្វើ​ទៅ មិន​មាន​ប៉ះពាល់​អី​ដល់​ខ្ញុំ​ទេ តែ​ធ្វើ​លិប​ៗលៗ​អញ្ចឹង​ វា​ធ្វើឲ្យ​ខ្ញុំ​ធុញទៅវិញ ចាំ​បាច់ខ្លា​ច​គេ​ថា​ឲ្យ​ធ្វើ​អី! វាមិន​មាន​ប៉ះពាល់​អីដល់​សិទ្ធិ​​អ្នក​ដទៃឯងណា …. ឲ្យ​តែ​ខ្លួន​ឯង​ណឹង​ដឹង​ទៅ​ថា​កំពុង​ធ្វើ​អី នោះ​វា​បាន​ទៅ​ហើយ ព្រោះ​ជា​ការទទួល​ខុស​ត្រូវ​លើ​ទង្វើ​របស់​ខ្លួន កុំ​​ឲ្យ​ថ្ងៃ​ក្រោយ​ថា​មិនបាន​ដឹង​ថា​ខ្លួន​បាន​ធ្វើ​…

Share
Posted in [V]-'s expression, [V]-LIVE ExpresS | Leave a comment

ลมเอย … (ខ្យល់​អឺយ)

ลมเอย เพียงเชยกลับเลยพ้นผ่าน ให้ใจสะท้าน หวั่นไหวแล้วผ่านพ้นไป เหมือนนอนหลับฝัน ฟื้นคืนไม่เจอหัวใจ ถึงเหงาเพีบงไร ข่มใจระทม ខ្យល់​អើយ! បក់​​មក​ហើយ​បក់ទៅ​វិញ ខ្យល់​បក់​មក​ធ្វើ​ឲ្យ​ចិត្ត​រញ្ជួយ ហើយ​ក៏​បក់​ហួស​ទៅបាត់ ហាក់​ដូចជា​ដេក​យល់សប្តិ ភ្ញាក់ឡើង​មក​មិន​ឃើញ​បេះដូង ទោះ​ឯកោ​ខ្លាំង​ប៉ុណ្ណា ត្រូវ​សង្កត់ចិត្ត​អត់​ធ្មត់ … ใจเอ๋ย ไม่เคยจะเจอเนื้อคู่ แต่ใครไม่รู้ ดูเหมือนมากับสายลม ไม่ทันได้ทัก ไม่ทันได้เชยชิดชม แล้วสายลมโชยให้เธอเลือนลับตา ចិត្ត​អឺយ… មិន​ធ្លាប់​បាន​ជួប​គូគ្រង​ តែ​នេះជានរណាក៏មិនស្គាល់ ហាក់​ដូចជា​មក​តាម​ខ្យល់​បក់ មិន​ទាន់បាន​​រាក់ទាក់ មិន​ទាន់​បាន​ស្និត​ស្នាល ក្រសែ​ខ្យល់​បក់ យក​អ្នក​ទៅវិញ​បាត់ ​ *หากเธอคือความฝัน อยากกลับไปในฝัน เธอคนนั้นคงไม่มีวันลางเลือนจากฉันไป หากเธอคือความฝัน อยากหลับชั่วนิรันดร์ อยากจะพบเจอเธอ อยากมีเธอไว้แนบเคียงใจ … Continue reading

Share
Posted in [V]-entertain | Leave a comment

IDEC’s WELCOME PARTY to new Students

A bit late welcome party but feel very warm and friendly… School started Oct. 3 however welcome party conducted on Nov. 11, 2011. IDEC: Graduate School for International Development and Cooperation

Share
Posted in [V]-action, [V]-photo (Gallery) | Leave a comment

នឹក!

គេ​មាន​ដឹង​ខ្លួន​អត់​ណ៎ថា​មាន​ខ្ញុំ​នៅ​នឹក​គេ!​ ថ្ងៃនេះ​មក​ពី​សាលា​វិញ​ រៀង​ល្វើយ​បន្តិចព្រោះ​ត្រូវ​មើល​មេរៀន​ច្រើន​ ហើយ​មេឃ​ត្រជាក់​ផង ជិះ​កង់​មក​វិញ ជិត​កក​ចុង​​ដៃ ទើប​តែ​ចុះ​ក្រោម​១០​អង្សា​សោះ ត្រជាក់​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​ក្រោម​សូន្យ​ មិនដឹង​ជា​យ៉ាង​ម៉េចទេ! ញ៉ាំ​អីបន្តិច​ហើយ​គិត​ថា​សម្រាក​បន្តិច មុន​នឹង​បន្ត​រំលឹក​មេរៀន​ និង​ធ្វើ​ Homework! តែ​ដេក​លេង​ៗក៏​ស្រាប់​តែ​នឹក មនុស្ស​ម្នាក់តែ​នឹក​ជា​ប្រចាំ ក៏​ទៅ​ចូល​មើល​Blog ចាស់​ទាំង​របស់គេ នឹង​របស់​ខ្លួន​ឯង​ឡើង​វិញ ។ មើល​រហូតដល់​មុន​ពេល​ដែល​យើង​បែក​គ្នា ធ្វើ​ឲ្យ​រំលឹក​ដល់​រឿង​រ៉ាវ​ចាស់​ៗ​ឡើង​វីញសឹង​ទាំងអស់ ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​បាន​គ្រប់​លើក​ពេល​នឹក​ឃើញ​ដល់​រឿង​រ៉ាវ​ទាំងនោះ ។ នឹក​ដល់​ពេល​វេលា​ដែល​មាន​សេចក្តី​សុខ និងធ្វើ​ឲ្យឆួល​ចុង​ច្រមុះ​គ្រប់​ពេល​ ពេល​ដែល​នឹក​ដល់​ពេល​ដែល​យើង​បែក​គ្នា … ចង់​និយាយ​ប្រាប់​ទៅគេ​ម្នាក់​ហ្នឹងថាខ្ញុំ​នឹក នឹក​ដល់​សំឡេង ពាក្យ​សម្តី​ដែលគេ​ហៅ​ឈ្មោះ​ខ្ញុំ​ “បងយ៉ា”!

Share
Posted in [V]-LIVE ExpresS | Comments Off