เธออยู่ที่ไหนหนอ แช่ม

ចង់​ដឹង​សុខ​ទុក្ខ ចង់​ដឹង​ដំណឹង តើ​ពេល​នេះ​អ្នក​កំពុង​ធ្វើអី នៅទីណា សុខ​សប្បាយជាទេ
រៀន​សូត្រ ការ​ងារ ភារកិច្ច​ យ៉ាង​ម៉េច​ដែរ?

មាន​ដឹង​អត់​ថា​ខ្ញុំ​នឹក ខ្ញុំ​នៅ​ចាំ ចាំ​ថា​ធ្លាប់​សន្យា​…

ប្រហែល​ជា​ភ្លេច​ហើយ​​មើល​ទៅ ភ្លេច​អ្វីៗ​ទាំង​អស់​ហើយ​មែនទេ ភ្លេចទាំង​ខ្ញុំ​ម្នាក់នេះ​​ហើយ​មែនទេ?

គ្រប់​ពេល​ដែល​ខ្ញុំ​សប្បាយ​រីករាយ ខ្ញុំ​ចង់​ចែក​រំលែក​អ្នក នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅឆ្ងាយ ខ្ញុំ​ចង់​មាន​អ្នក​នៅក្បែរ​ចង់​ឲ្យ​អ្នក​ទៅ​ជាមួយ ពេល​ខ្ញុំ​ជួប​រឿង​ពិបាក​ចិត្ត​ ខ្ញុំ​ចង់​រ៉ាយ​រ៉ាប់​ឲ្យ​អ្នក​ស្តាប់ ខ្ញុំ​ចង់​ឲ្យ​អ្នក​ផ្តល់​កម្លាំង​ចិត្ត … នឹក​រង្វង់​ដៃ​ដែល​ធ្លាប់​ឱប នឹក​សម្លេង​ធ្លាប់​សាសង នឹក​កែវ​ភ្នែក​ដែល​ធ្លាប់​សម្លឹង …

តើ​ពេល​នេះ​អ្នក​នៅទីណា សុខ​សប្បាយ​ឬទេ ខ្ញុំ​ចង់ដឹង ខ្ញុំ​នឹក​អ្នក…

ខ្ញុំ​ស្អប់​អារម្មណ៍ខ្លួន​ឯង​ដែល​នឹក​អ្នក តែ​ខ្ញុំ​មិន​ដែល​ស្អប់អ្នក​ទេ!

 

ពីមនុស្ស​ដែល​អ្នក​ស្អប់!

 

Share
This entry was posted in [V]-entertain, [V]-LIVE ExpresS. Bookmark the permalink.

2 Responses to เธออยู่ที่ไหนหนอ แช่ม

  1. sopheak says:

    សុខ​សប្បាយ​ទេ ការងារ​ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ…
    មិន​បាច់​នឹក​ខ្ញុំ​ទេ ខ្ញុំ​គ្មាន​នឹក​លោក​ឯង​ទេ ហាហាហា… :P

Leave a Reply