ចង់ដឹងសុខទុក្ខ ចង់ដឹងដំណឹង តើពេលនេះអ្នកកំពុងធ្វើអី នៅទីណា សុខសប្បាយជាទេ រៀនសូត្រ ការងារ ភារកិច្ច យ៉ាងម៉េចដែរ? មានដឹងអត់ថាខ្ញុំនឹក ខ្ញុំនៅចាំ ចាំថាធ្លាប់សន្យា… ប្រហែលជាភ្លេចហើយមើលទៅ ភ្លេចអ្វីៗទាំងអស់ហើយមែនទេ ភ្លេចទាំងខ្ញុំម្នាក់នេះហើយមែនទេ? គ្រប់ពេលដែលខ្ញុំសប្បាយរីករាយ ខ្ញុំចង់ចែករំលែកអ្នក នៅពេលដែលខ្ញុំធ្វើដំណើរទៅឆ្ងាយ ខ្ញុំចង់មានអ្នកនៅក្បែរចង់ឲ្យអ្នកទៅជាមួយ ពេលខ្ញុំជួបរឿងពិបាកចិត្ត ខ្ញុំចង់រ៉ាយរ៉ាប់ឲ្យអ្នកស្តាប់ ខ្ញុំចង់ឲ្យអ្នកផ្តល់កម្លាំងចិត្ត … នឹករង្វង់ដៃដែលធ្លាប់ឱប នឹកសម្លេងធ្លាប់សាសង នឹកកែវភ្នែកដែលធ្លាប់សម្លឹង … តើពេលនេះអ្នកនៅទីណា សុខសប្បាយឬទេ ខ្ញុំចង់ដឹង ខ្ញុំនឹកអ្នក… ខ្ញុំស្អប់អារម្មណ៍ខ្លួនឯងដែលនឹកអ្នក តែខ្ញុំមិនដែលស្អប់អ្នកទេ! ពីមនុស្សដែលអ្នកស្អប់!