Monthly Archives: December 2011

facebook!

Chhun K-Vrya | Create Your Badge

Share
Posted in [V]-LIVE ExpresS | Leave a comment

ប្រលោម​លោក​ខ្លី “យប់​នេះ​កាលពី​ ២៩​ ឆ្នាំមុន” (rewrite)

ទោះ​មិន​ស្គាល់គាត់​ក៏​ខ្ញុំ​ស្រឡាញ់គាត់ដែរ… វា​ដូចជា​សភាវគតិរបស់​​មនុស្ស​យើង​អ៊ីចឹង…ទោះ​មិន​ស្គាល់​ក៏​ខ្ញុំ​គោរពគាត់​​។ មនុស្ស​យើង​អ៊ីចឹង​មែន មិន​ខុស​ព្រោះ​មិន​បាន​ធ្វើ​ មិន​ធ្វើ​គឺ​មិន​ខុស… ហើយគាត់​​ម្នាក់​ណឹង​​រឹត​តែ​គ្មាន​ថ្ងៃ​ធ្វើ​អ្វីខុស​ចំពោះ​ខ្ញុំ​ ក៏​ដូច​អ្នក​ដទៃទៀត​ដែរ ។ ម្យ៉ាង​​ខ្ញុំ​មិ​ន​ស្គាល់គាត់ ហើយ​គាត់​ក៏​គ្មាន​ថ្ងៃ​ស្គាល់​ខ្ញុំ​ សរុប​ទៅ​គឺ​យើង​មិន​ស្គាល់គ្នា … ចុះ​ម៉េច​បាន​ជា​ខ្ញុំ​និយាយ​ពីគាត់?​ ព្រោះ​គាត់ជាមនុស្ស​សំខាន់​ក្នុងជីវិត​ខ្ញុំ គ្មាន​គាត់​ក៏​គ្មានខ្ញុំ​។ តែ​​នៅ​ពេល​ខ្ញុំ​បើក​ភ្នែក​មើល​ពិភពលោកនេះ រូបគាត់​បាន​ចាក​ចោល​លោក​នេះ​៦ខែមុន​នោះ​បាត់ទៅហើយ… គាត់គឺ​ … គាត់គឺ ប៉ា​ខ្ញុំ! កាល​កណ្តាល​អាធ្រាតថ្ងៃ ១៩ ឈានចូលថ្ងៃ ២០ បាន​ជាងមួយ​ម៉ោង ខែធ្នូ​ ២៩ឆ្នាំមុន (តាម​ការនិយាយ​ប្រាប់​របស់​ចាស់ៗ) នៅ​យប់​នោះ​ហើយ​ជាយប់​ដែល​គាត់​ចាក​ចោល​ពួក​យើងទៅ… ចាក​ចោល​ប្រពន្ធដែលមាន​មាន​ផ្ទៃពោះ​៣ខែ ចាក​ចោល​កូន​ប្រុស​ដែលមាន​អាយុ​ទើប​តែជិត​២ខួប ចាក​ចោលគ្មាន​ថ្ងៃ​ត្រឡប់…។ ព្រឹក​ស្អែក​នេះ(ថ្ងៃ​២០ខែ១២)​ម៉ាក់​រៀប​ចំសែន​ខួប​ស្លាប់​ទី ២៩ របស់​ប្តី​គាត់ ដែល​ជា​ឪពុក​របស់ខ្ញុំ។ គាត់​ជាមនុស្សសំខាន់​ក្នុង​ជីវិត​របស់ខ្ញុំ ជាមនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់ មិន​ដឹង​ថា​រូប​រាង​ខាង​ក្រៅ​យ៉ាងម៉េច … Continue reading

Share
Posted in [V]-'s expression, [V]-action, [V]-entertain, [V]-idea, [V]-interested, [V]-LIVE ExpresS, [V]-writing | Leave a comment

ចោល​បង​ទៅ​ស្នេហ៍​អ្នក​ណា?

អ្វី​ដែល​បងខ្លាច ទីបំផុតបាន​មក​ដល់​ហើយ! យើង​បែកគ្នា​ព្រោះតែបង​ស្រឡាញ់អូនខ្លាំងពេក… ថ្ងៃ​ណាមួយ​អូន​នឹង​​យល់ នៅពេល​ដែល​អូន​បាន​ជួប​មនុស្ស​ប្រុស​ ដែល​អូន​ស្រឡាញ់ កម្មពៀរនឹង​តាម​សង​អូន ហើយ​ចាំ​​មើល​ថា​អូន​ធ្វើ​ចិត្ត​ឲ្យ​​​ទូលាយ​ ដូច​អូន​​ប្រាប់​បងបាន​ដល់​ក​ម្រិត​ណា!  

Share
Posted in [V]-entertain | Leave a comment

អរគុណ!

អរគុណ​ដែល​នៅ​តែ​ចូល​មក​មើល​ប្លក់​របស់​បង​ជា​រឿយ! បង​ដឹងថា​អូនឯង​នៅ​តែ​ចូល​មក​មើល… កូន​ក្មេង​អឺយ! បើ​ស្អប់​បង​ដល់​ថ្នាក់ណឹង​ហើយ នៅ​ចូល​មក​មើល​នាំ​មិន​សប្បាយ​ចិត្ត​ធ្វើអី! ឬចូលមក​មើល​ថា”វា​ងាប់​ហើយ​ឬនៅ?” ឬ​មក​មើល​ថា “ប្លក់​ណឹង​បិទ​ហើយឬនៅ?” បើ​ចឹង​មែន​កុំ​ភ័យអូន បង​មិន​ងាយ​ងាប់​ទេ ហើយ​បើ​បង​មិនទាន់​ងាប់ ប្លក់មួយ​នេះ​ក៏​មិន​បិទ​ផ្តេសផ្តាសដែរ! ហេហេហេ និយាយ​មែន មិនមែន​ឌឺទេ! ទោះ​យ៉ាងណាបងចង់​អរគុណ​ដែល​នៅ​មិន​ទាន់​ភ្លេចប្លក់មួយនេះ! កន្លែង​ដែល​យើង​ស្គាល់​គ្នា…

Share
Posted in [V]-'s expression, [V]-LIVE ExpresS | Comments Off

today’s quote “តឹង​ទ្រូង​ចង់​និយាយ”

“ពេលខ្លះមនុស្សយើងចង់ធ្វើអីធ្វើទៅ (បើទង្វើនោះវាមិនប៉ះពាល់សិទ្ធិអ្នកដទៃ) មិនបាច់ខ្វល់ពីអ្នកដទៃច្រើនពេកទេ… (វាអាចធ្វើឲ្យយើងបាត់បង់ឱកាស) សំខាន់ឲ្យតែដឹងខ្លួនឯងថា «កំពុងធ្វើអី!» (វាការទទួលខុសត្រូវលើទង្វើខ្លួនឯង) ព្រោះមនុស្សយើងកុហកអ្នកដទៃបាន តែមិនអាចកុហកខ្លួនឯងបានទេ!” ថា​មិននិយាយ​ទេ! ថា​ធ្វើ​មិន​ដឹង​មិន​ឮ​ដែរ តែវា​ទ្រាំមិន​បាន ដូច្នេះ​ក៏​បរិយាយ​បន្តិចទៅ គ្រាន់​បាន​ធូរស្រាល​ក្នុង​ចិត្ត​ខ្លះ! វា​មិនមែន​ជា​បញ្ហា​អ្វី​របស់​ខ្ញុំ​ទេ តែជា​របស់​មិត្ត​ម្នាក់ ដែល​ឃើញ​គេ​ធ្វើ​លិបៗល ដូច​ខ្លាច​ចិត្ត​ខ្ញុំ ទាំង​ដែល​ទង្វើ​នោះ វាមិន​មានអ្វី​ពាក់​ព័ន្ធ​នឹង​ខ្ញុំ​ទេ! ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​ទាំង​សោះ … ហេតុអី​ចាំ​បាច់ធ្វើ​ដូចខ្ញុំ​នឹង​ កំពុង​រង់ចាំ​ចាប់​កំហុស​គេ​អញ្ចឹង? ខ្ញុំ​មិន​យល់…. បើ​ថាខ្លាច់​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់ និយាយ​មកត្រង់ៗមក​ ខ្ញុំ​មិន​បានទៅ​ថា​អីទេ ….. ធ្វើ​អី​ក៏​ធ្វើ​ទៅ មិន​មាន​ប៉ះពាល់​អី​ដល់​ខ្ញុំ​ទេ តែ​ធ្វើ​លិប​ៗលៗ​អញ្ចឹង​ វា​ធ្វើឲ្យ​ខ្ញុំ​ធុញទៅវិញ ចាំ​បាច់ខ្លា​ច​គេ​ថា​ឲ្យ​ធ្វើ​អី! វាមិន​មាន​ប៉ះពាល់​អីដល់​សិទ្ធិ​​អ្នក​ដទៃឯងណា …. ឲ្យ​តែ​ខ្លួន​ឯង​ណឹង​ដឹង​ទៅ​ថា​កំពុង​ធ្វើ​អី នោះ​វា​បាន​ទៅ​ហើយ ព្រោះ​ជា​ការទទួល​ខុស​ត្រូវ​លើ​ទង្វើ​របស់​ខ្លួន កុំ​​ឲ្យ​ថ្ងៃ​ក្រោយ​ថា​មិនបាន​ដឹង​ថា​ខ្លួន​បាន​ធ្វើ​…

Share
Posted in [V]-'s expression, [V]-LIVE ExpresS | Leave a comment

ลมเอย … (ខ្យល់​អឺយ)

ลมเอย เพียงเชยกลับเลยพ้นผ่าน ให้ใจสะท้าน หวั่นไหวแล้วผ่านพ้นไป เหมือนนอนหลับฝัน ฟื้นคืนไม่เจอหัวใจ ถึงเหงาเพีบงไร ข่มใจระทม ខ្យល់​អើយ! បក់​​មក​ហើយ​បក់ទៅ​វិញ ខ្យល់​បក់​មក​ធ្វើ​ឲ្យ​ចិត្ត​រញ្ជួយ ហើយ​ក៏​បក់​ហួស​ទៅបាត់ ហាក់​ដូចជា​ដេក​យល់សប្តិ ភ្ញាក់ឡើង​មក​មិន​ឃើញ​បេះដូង ទោះ​ឯកោ​ខ្លាំង​ប៉ុណ្ណា ត្រូវ​សង្កត់ចិត្ត​អត់​ធ្មត់ … ใจเอ๋ย ไม่เคยจะเจอเนื้อคู่ แต่ใครไม่รู้ ดูเหมือนมากับสายลม ไม่ทันได้ทัก ไม่ทันได้เชยชิดชม แล้วสายลมโชยให้เธอเลือนลับตา ចិត្ត​អឺយ… មិន​ធ្លាប់​បាន​ជួប​គូគ្រង​ តែ​នេះជានរណាក៏មិនស្គាល់ ហាក់​ដូចជា​មក​តាម​ខ្យល់​បក់ មិន​ទាន់បាន​​រាក់ទាក់ មិន​ទាន់​បាន​ស្និត​ស្នាល ក្រសែ​ខ្យល់​បក់ យក​អ្នក​ទៅវិញ​បាត់ ​ *หากเธอคือความฝัน อยากกลับไปในฝัน เธอคนนั้นคงไม่มีวันลางเลือนจากฉันไป หากเธอคือความฝัน อยากหลับชั่วนิรันดร์ อยากจะพบเจอเธอ อยากมีเธอไว้แนบเคียงใจ … Continue reading

Share
Posted in [V]-entertain | Leave a comment