បន្ទាប់ពីជាប់ Short List ត្រូវធ្វើ Test ភាសា និងចំណេះដឹងទូទៅ មុននឹងឈានទៅវគ្គសម្ភាសចុងក្រោយ (នៅ SCT ភ្នំពេញ)
———————————————————————-
បន្ទាប់ពីប្រឡងបាក់ឌុបចប់មក ខ្ញុំធ្លាប់ព្យាយាមប្រឡងអាហារូបករណ៍ (ដាក់បួក) ទៅរៀនស្រុកក្រៅបានម្តងពីរ ដែរតែមិនបានសម្រេច ។
តឹកទី១ ឬ លើកទី១ បន្ទាប់ពីប្រឡងបាក់ឌុបជាប់ (ឆ្នាំ ១៩៩៩) គឺខ្ញុំប្រឡងបួកទៅរៀនថ្នាក់បរិញ្ញានៅប្រទេសវៀតណាម ផ្នែក ICT ក៏ប៉ុន្តែការប្រឡងលើកនោះត្រូវបានបរាជ័យ ។ នៅពេលនោះខ្ញុំមិនសូវដឹងរឿងប្រឡងបួកអីនេះទេ ប៉ុន្តែការដាក់ប្រឡង គឺដោយសារមានការជម្រុញពីលោកគ្រូ គណិតខ្ញុំ ។
តឹកទី២ ធ្លាក់តាំងពីមិនទាន់បានសាក! កាលហ្នឹងចប់ថ្នាក់បរិញ្ញា (ឆ្នាំ ២០០៣) ទៅរកមើលបួករៀនបន្តថា្នក់ Master ប៉ុន្តែត្រូវបានបរាជ័យតាំងពីមិនទាន់បានដាក់ ព្រោះអាយុកាលហ្នឹងមិនទាន់គ្រប់ និងមិនមានបទពិសោធន៍ការងារ។
តាំងពីនោះមកក៏បោះបង់ការព្យាយាមរហូត អាចមកពីជក់ខ្យល់រឿងការងារផង និងមកពីមួលហេតុផ្សេងៗផង (មិនដឹងស្អីខ្លះទេ តែមកពីខ្ជិលផង) និងមិនជឿជាក់លើសមត្ថភាពខ្លួនឯងតែម្តងបើថាទៅ ធ្វើឲ្យខ្ញុំលែងសូវគិតរឿងបួកមករហូត តែមិនមែនថាបោះបង់ទេ ព្រោះខ្ញុំនៅមានបំណងប្រាថ្នាមួយគឺ “រៀនថ្នាក់អនុបណ្ឌិតតាមរយៈបួកនៅស្រុកក្រៅ”។
ដល់ឆ្នាំ ២០០៩ ការគិតរឿងបួកបានត្រឡប់ជាមានរូបរាងថ្មីឡើងវិញ បន្ទាប់ពីខ្ញុំបានស្គាល់មនុស្សម្នាក់ តែធ្វើឲ្យខ្ញុំចាប់ផ្តើមគិតរឿងនេះឡើងវិញ ចាប់ផ្តើមដាក់ផែនការសម្រាប់ការរៀនសូត្រឲ្យមានរូបរាងច្បាស់លាស់ឡើងវិញ ។
គេម្នាក់នោះតែធ្វើឲ្យខ្ញុំគិតថា អាយុច្រើនហើយ បើមិនព្រមគិតគូររឿងនេះទៀត អាចធ្វើឲ្យខ្ញុំហួសអាយុរៀនជាមិនខាន ។ ខ្ញុំបានស្វែងយល់ពីជីវិតរៀននៅស្រុកក្រៅពីគេជាច្រើន ហើយក៏បានទទួលកម្លាំងចិត្តពីគេជាច្រើនដែរ ។
បន្ទាប់ពីរៀបចំគម្រោងរឿងបួកនេះមកខ្ញុំក៏នៅមិនទាន់បានស្វាស់ស្វែងឲ្យជាក់លាក់ទៀត ព្រោះទើបផ្លាស់ប្តូរកន្លែងធ្វើការថ្មី ដូច្នេះក៏បានលេសមួយថា ត្រូវពង្រឹងការងារនៅកន្លែងធ្វើការថ្មីឲ្យបានជាប់លាប់ជាមុនសិន ។ តែជាបណ្តើរៗខ្ញុំបានរាវរកប្រភពបួកមករហូត ។
ប្រមាណចុងឆ្នាំ ២០០៩ ខ្ញុំបានទទួលព័ត៌មានបួកពីមិត្រមា្នក់ដែលគេបានជាប់ហើយ ខ្ញុំបានទទួលឯកសាររបៀបរបបដាក់បួកពីគេមក តែមិនសូវយកចិត្តទុកដាក់លើឯកសារហ្នឹងច្រើនប៉ុន្មានទេ ព្រោះតម្រូវការផ្សេងៗទៀតត្រូវការបំពេញ ដូចជាត្រៀមខ្លួនប្រឡង iBT (Internet base TOEFL) ដែលត្រូវការរៀនត្រៀមប្រមាណ៣ខែ (ចាប់ផ្តើមរៀនប្រមាន ខែ៤ ឆ្នាំ ២០១០) ហើយបង់លុយប្រឡងនៅចុងខែ ៥ ទាំងដែលរៀនត្រៀមមិនទាន់ចប់ ។
ជាថ្មីម្តងទៀតខ្ញុំមិនបានដាក់ពាក្យទាន់ពេលវេលាព្រោះ លទ្ធផល iBT ចេញយឺតពេក (មកពីខ្ញុំទៅប្រឡងយឺតច្រើនជាង) ។ តែខ្ញុំមិនបោះបង់ទេ ព្រោះ… (To be continue)

សួរស្ដីបង! ក្រោយពីបានអានអត្ថបទរបស់បងរួច។ ខ្ញុំគិតថាបងគឺមានបទពិសោធន៍ច្រើន អំពីការប្រឡងអាហាររូបករណ៍។ ហើយខ្ញុំក៏ចង់ឲ្យ បងជួយបំភ្លឺផ្លូវដល់ខ្ញុំដែលជាសិស្សជំនាន់ក្រោយ ឲ្យដឹង អំពីបញ្ហានេះផង
@Lucky: ចាំអានឲ្យចប់សាច់រឿងសិនទៅ ហេហេហេ ដូចជាដឹងមុនថាខ្ញុំកំពុងនិយាយពីរឿងអី!!!
@vRYA: បាទ! បងខ្ញុំនឹងរង់ចាំអានអត្ថបទទី២ ~_~