(updated 08-10-10) * សម្គាល់ អត្ថបទនេះជាប្រលោមលោកខ្នាតខ្លី! “រឿងប្រឌិតទាំងស្រុង” ខ្ញុំមិនដឹងពេលវេលាដើរលឿន ឬយឺតទេ ព្រោះសម្រាប់ខ្ញុំ នៅក្នុងរយៈពេលមួយឆ្នាំនេះ វាហាក់ដូចគ្រប់យ៉ាងច្របូកច្របល់ រកតែចាប់ចំណុចលំនឹងណាមួយឲ្យបានប្រាកដមិនបានសោះ ។ ពេលការងារមមារញឹកខ្លាំង មានម្តងៗតាំងពីម៉ោង ៨ព្រឹកដល់បាយថ្ងៃត្រង់រកពេលផឹកទឹកឲ្យត្រង់មាត់មិនបាន … ពេលនោះ ពេលវេលាសម្រាប់ខ្ញុំ ដូចជាដើរលឿនដល់ហើយ ។ ខ្ញុំតែងតវ៉ាម្នាក់ឯងថា “ម៉េចក៏ម៉ោងដើរលឿនម៉្លេះ? ធ្វើការមិនបានរួចតាមការកំណត់ផង ដល់ម៉ោងបាត់ទៅហើយ!” ។ តែផ្ទុយមកវិញ… នៅពេលដែលនឹកមនុស្សម្នាក់ ចិត្តខ្ញុំគិតថាពេលវេលា ដើរយឺតដល់ហើយ! ហើយតែងសួរខ្លួនឯងថា “តើហ៍នៅយូរប៉ុណ្ណាទៀតទើបខ្ញុំឈប់នឹកគេ?” ១ ខែ? ២ ខែ? មួយឆ្នាំ? ឬក៏ត្រូវយូរជាងហ្នឹងទៀត? ធ្មេចបើកៗពេលមួយឆ្នាំបានកន្លងផុតទៅបាត់ហើយ! តែសម្រាប់ខ្ញុំ … Continue reading →