thank, but sorry

អរគុណ មនុស្ស​ម្នាក់ ដែល​យើង​ទើប​តែស្គាល់​គ្នា តែខ្ញុំ​អរគុណ ដែល​គេ​​ធ្វើ​ជា​អ្នក​ទទួល​ស្តាប់​រឿង​រ៉ាវក្នុង​ចិត្ត​របស់ខ្ញុំ​គ្រប់​រឿង ​ដោយ​មិន​តាម​ជជីក​សួរ​ថា​​មនុស្ស​ម្នាក់​នោះ​ដែល​ខ្ញុំ​និយាយ​ដល់​ជា​អ្នក​ណា​ គេ​មិន​សួរ​អ្វី​ឲ្យ​ប៉ះពាល់ដល់​អ្នក​ទីបី នេះជា​អ្វី​ដែល​ខ្ញុំ​ចង់​បានបំផុត គឺ​សុំ​ត្រឹម​ស្តាប់​ពី​អ្វី​ដែល​មាន​ក្នុង​ចិត្ត​ខ្ញុំ​ គេ​ពិត​ជា​ធ្វើ​ជា​អ្នក​ស្តាប់​ដ៏ល្អម្នាក់​មែន មិន​បន្ទោស​អ្នកណា មិន​កាន់ជើងអ្នក​ណា តែ​បែរ​បន្លប់​ទុក្ខ​ខ្ញុំ​ពេល​ដែល​និយាយ​ទាក់ទង​ដល់​ចំណុច​រន្ធត់ក្នុង​ចិត្ត​មួយ​ចំនួន​ទៅវិញ ពិត​ជា​អ្វីដែល​ពិសេស​មែន ជិត​មួយ​ឆ្នាំ​ហើយដែល​ខ្ញុំ​មិន​បាន​ទម្លាយ​រឿង​រ៉ាវ​គ្រប់យ៉ាង​ ដែល​ចាក់ស្រេះ​ពេញ​ក្នុង​ចិត្ត​មក​ឲ្យបាន​ធូរ​ស្បើយ (ជា​អ្វី​ដែល​ហៅថា​ហា​ស្លាក់​ខ្ជាក់​ស្លែងពិត​ជារឿង​ផ្ទាល់​ខ្លួន​ដែល​ស្មុគស្មាញ​នឹង​ប៉ះពាល់​ច្រើន​ដល់​ខ្លួនខ្ញុំ និង​ជា​ពិសេស​ភាគីម្ខាងទៀត ពិតជាមិនអាចនិយា​ចេញ​បាន​មែន ទាំងៗ​ដែល​ចង់​និយាយ​ឲ្យ​វា​ធូរទ្រូងណាស់) បាន​ត្រឹម​សរសេរ​ ហើយ​លាក់ទុក​នៅ​កន្លែងមួយ ដែល​មិនអាច​ឲ្យ​អ្នក​ផ្សេង​ដឹង​ ឮ ឬ​ឃើញ… ពិត​ជា​សុំ​អរគុណគេ​យ៉ាងខ្លាំង..

តែ​ក្នុង​ខណៈពេលជាមួយ​គ្នា នោះក៏​ចង់សុំ​ទោស គេ​ផង​ដែរ ដែល​ខ្ញុំ​មិន​អាច​ទទួល​យក​បំណង​ល្អ​របស់គេបាន ។ ខ្ញុំ​ដឹង​ថា​គេ​ចូល​ចិត្ត​ខ្ញុំ​(ច្រើនជាង​មិត្ត) តាំងតែ​ពី​ជួប​គ្នា​លើក​ដំបូង ហើយ​ក្រោយ​ពេល​បាន​និយាយ​លេង ​ព្រោះ​​មិន​មែន​ថា​ខ្ញុំ​លើក​តម្កើន​ខ្លួន​ឯងទេ តែ​ពិត​ជា​​បាន​ឆ្លង​កាត់​រឿងនេះ​មក​ច្រើន​ហើយ ខ្ញុំ​ល្ម​ម​អាច​មើល​យល់​ថា​អ្វី​ជា​អ្វី​ ។ ហើយ​ខ្ញុំ​ក៏​ទទួល​ស្គាល់​ថា​ខ្ញុំ​ចូល​ចិត្ត​គេដែរ តែ​យើង​ពិតជា​មិន​អាច​មាន​លទ្ធផល​បាន​ឆ្ងាយ​ជាងនេះ​ទេ​នៅក្នុង​ពេល​ឥឡូវ​ ឬ​ឆាប់​ៗ​ខាង​មុខនេះ​ឡើយ​ … មាន​កត្តា​ជា​ច្រើន​ដែល​ពុំ​បង្ក​ឲ្យ​ទៅ​បាន​ តែ​អ្វីដែល​សំខាន់ គឺឆ្លង​កាត់​រឿង​រ៉ាវ ពីរ បី ដង​កន្លង​មក​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ខ្លួន​ឯង​ច្បាស់ណាស់ ថា​ខ្ញុំ​រឹង​ម៉ាំជា​ងមុន​ច្រើន​ក្នុង​​រឿង​បែបនេះ ។ បើ​ប្រៀបធៀប​នឹង​លើក​ទី៣ សកម្មភាព​របស់​គេ​សឹង​តែ​ប្រហាក់ ប្រហែល​ឬ​ចង់​ច្រើន​ជាង​ផង ដែល​បង្ហាញ​ថា​គេ​ចូល​ចិត្ត​ខ្ញុំ​ (ច្រើន​ជាងមិត្ត ច្រើនជាង​បង​ប្រុស) ។ តែ​អ្វី​ដែលមក​ហាម​ចិត្ត​ខ្ញុំ​ និង​បង្អាក់​មិន​ឲ្យ​វា​ទៅ​ឆ្ងាយ​ជាងនឹង​គឺ​បទពិសោធន៍​កន្លងមក​នឹង​ឯង ព្រោះ​ខ្ញុំ​ខ្លាច​បាត់​បង់ បើ​ស្ថិត​នៅ​ក្នុង​ថានៈ​ត្រឹម​មិត្ត យើង​អាច​នៅ​រាប់អាន​គ្នា​បាន​យូរ​អង្វែងជាង​ថានៈលើស​នឹង​ (សង្សារ) ។ ខ្ញុំ​ពិត​ជាមិន​ចង់​បាត់បង់​មនុស្ស​ល្អ​ៗ​ម្នាក់ ដែល​ខ្ញុំ​ចូល​ចិត្ត​ចេញ​ពីជីវិត​ខ្ញុំ​ទៀត​ឡើយ ជា​ពិសេសជា​ការបាត់បង់​បែប​ដដែល​ៗ គឺ​ដោយ​សារ​ការប្តូរ​តំណែង​ពីមិត្ត​ទៅ​ជា​សង្សារ​​នឹង​ឯង ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ចង់និង​បាន​​ សុំ​ទោសគេរួច​ហើយ​ក្នុង​រឿង​នេះ (គេ​ញញឹម​ទទួលព្រោះ​គេពិត​ជា​យល់ពីអ្វីដែល​ខ្ញុំ​ចង់បាន​ពិត​ប្រាកដ) ….

អរគុណ សម្រាប់​មិត្ត​ភាព​ នឹងមាន​រឿង​រ៉ាវមួយ​ចំនួន​​ដែល​លើស​ពីមិត្ត​​ ដែល​គេ​អាច​ផ្តល់​បាន… និង សុំ​ទោស ដែល​ខ្ញុំ​មិនអាច​ទទួល​បាន​នូវ​​អ្វី​ដែល​មាន​លក្ខណៈ​ច្រើន​ឆ្ងាយ​ជាង​មិត្ត​ភាព​(​ស្នេហា​)ពីគេ​បាន​ …

(today, Aug 22nd, is your birthday… Wish you all the best, good luck, happiness, successful, may all your dreams come true… cheer!)

Share
This entry was posted in [V]-'s expression. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>