ស្រឡាញ់​៣បែប…

អាន​អត្ថបទមួយ​ Online គេ​សរសេរ​ទាក់ទង​រឿង​ស្រឡាញ់ យក​មក​គិត​លេង​ៗ​ឃើញ​ថា​ត្រូវ … ការសរសេររបស់ខ្ញុំ​ប្រហែល​ជាមិន​គ្រប់ដូច​អត្ថបទដើម​ទេ តែ​ធានាបាន​គោល​គំនិត …

ការ​ស្រឡាញ់​មាន​បីបែប …

1-ស្រឡាញ់ចេញពីមាត់ (ពោល​ឲ្យ​ផុត​តែ​ពីមាត់ ចិត្ត​ពិត​មិន​ដឹង​មិន​យល់​ស្រឡាញ់​នឹង​ម៉េច​ទេ) ។

2-​ស្រឡាញ់​ចេញ​ពីខួរក្បាល (ប្រើ​ហេតុ​ផល​ដើម្បី​ស្រឡាញ់ ស្រឡាញ់​ដើម្បី​ផល​ប្រយោជន៍ ស្រឡាញ់​ព្រោះ​សម​ហេតុ​ផល​នឹង​ស្រឡាញ់ ស្រឡាញ់​ព្រោះ​គួរ​ត្រូវតែ​ស្រឡាញ់ សម​នឹង​ស្រឡាញ់)  ។

3- ស្រឡាញ់ចេញ​ពី​បេះដូង (អ្នក​ធ្លាប់មាន​ស្នេហា​ពិតជា​ដឹង​ ពេល​វា​ពើតៗ​ គ្មាន​ហេតុ​ផល តែ​កើត​ចេញ​ពីចិត្ត, មាន​ការនឹករលឹក​លាយ​លំ មាន​ការ​ហួងហែង មាន​ការ​ព្រួយ​បារម្ភ មាន​ការ​យក​ចិត្ត​ទុក​ដាក់ ចង់​នៅ​ក្បែរ​ ចង់​មើល​ថែរ ចង់​យក​អាសារ​ ចង់​ថ្នាក់ថ្នម ចង់​ឲ្យ​មាន​សេចក្តី​សុខ និង​ចង់​រួម​ជីវិតជាំមួយ ចំណង់ទាំងនេះ​កើតមក​ដោយ​គ្មាន​ហេតុផល ព្រោះ​ចេញ​ពីបេះដូង អត់ចេះគិត វា​ដឹង​តែមួយ​ថា ស្រឡាញ់) ។

តើ​បែប​ណាមួយ​ដែរ ដែល​អ្នក​ធ្លាប់មាន​បទ​ពិសោធន៍?

បែប​ទី១ … មិន​សូវ​ដែល​ប្រើ​ការ​ស្រឡាញ់បែបនោះទេ, តែ​ប្តូរ​ពី​ស្រឡាញ់ទៅជាចូល​ចិត្ត​វិញ ។ តែបែប​នេះចំពោះបទពិសោធន៍​ស្នេហា ខ្ញុំ​ថាបា​ន​ទទួល​ ២ ដង ឬអាចទាំង៣​ដង​ ផង ។

បែប​ទី២ … គេ​ធ្វើល្អ​ដាក់ខ្ញុំ​ ឬ​កើត​ចេញ​ពេល​ដែល​មាន​ការ​រាប់អាន​ គោរព​ គ្នា​ទៅវិញទៅមក… ស្រឡាញ់​មិត្តភក្តិ​ ។ល។ ហើយ​បែប​នេះ​ក៏​ប្រហែលជា​បាន​ទទួល​ពី​បទពិសោធន៍​ស្នេហា​ទាំង​ ៣លើក​ដែរ ស្រឡាញ់​ចេញ​ពី​ខួរក្បាល​ព្រោះ​ហេតុផល ។

បែបទី៣ … បាន​ទទួល​ពី​ម៉ែ​ម្នាក់គត់ដែល​អាចទទួល​អារម្មណ៍នេះ​ច្បាស់ …​ ហើយ​បាន​ប្រើ​ទៅវិញមួយ​ភាគ​ធំជាមួយម៉ែ​ និង​បង​ប្រុស បើ​និយាយ​ពីការ​ស្រឡាញ់ទូទៅ… តែ​ចំពោះន័យ​ស្នេហា…លើក​ទី១ ប្រើ​ប្រហែល ៣០% លើកទី២ ប្រើ​ប្រហែល ៦០ ..លើក​ទី ៣ ប្រហែល​ច្រើន​ជាង ៩០ទេ​ដឹង… ហាហាហា តែគួរ​អស់សំណើច​ខ្ញុំ​មិន​ដែល​បាន​ទទួល​ពី​អ្នក​ទាំង​ ៣នោះ​បន្តិច​ណាសោះឡើយ ដែល​ហ៊ាន​និយាយ​ដូច្នេះ ព្រោះ​ខ្ញុំ​ដឹង​កាន់តែ​ច្បាស់​ នៅ​ពេល​ការ​បែក​បាក់​មក​ដល់ គេ​បាន​បង្ហាញច្បាស់​ក្រឡែតៗ​រាល់លើក…

ចុះ​អ្នក​វិញ​មាន​បទពិសោធន៍​រឿងពួកនេះ​បែបណាដែរ? មិន​បាច់​តប​នៅទីនេះទេ..គិត​ហើយ​តប​ខ្លួនឯង​ចុះ

Share
This entry was posted in [V]-'s expression, [V]-action, [V]-LIVE ExpresS, [V]-writing. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>