sorry “mak”

“សុំ​ទោស​ម៉ាក់” …ដែល​ខ្ញុំធ្វើ​ឲ្យ​ជេ​ម៉ាក់​ដោយ​គាត់​មិន​បាន​ដឹង​ខ្លួន​សោះ!

ចង់​និយាយ​ថា​​រឿង​ការ​យក​ម៉ែមក​ពាក់​ព័ន្ធ​ជាមួយ​រឿង​ដែល​គាត់​មិន​បាន​ដឹង​ ពិត​ជា​មិន​គួរ​ឲ្យ​កើត​សោះ​ឡើយ​ តែធ្វើ​ម៉េច​បើ​វា​កើត​ឡើង​ទៅ​ហើយ​… មាន​តែ​ “សុំ​ទោស​”​គាត់​ហ្នឹងឯង ។

ម៉ែ​ខ្ញុំ​មិន​បាន​មក​ពាក់ព័ន្ធ​អី​ជាមួយ​យើង​ទេ ចាំ​បាច់​ប្រើ​ពាក្យ​អី​ធ្ងន់ធ្ងរ​ជេរប្រមាថ​ដល់​ម៉ែធ្វើ​អី? គាត់​ចាស់​ហើយ គាត់​មិន​បាន​ទៅ​ធ្វើ​អ្វី​ឲ្យ​ពិបាកដល់អ្នកណាឡើយ ហើយ​បើគិត​ត្រឡប់​ក្រោយ​បន្តិច​ តាំងពីពេលនោះ​រហូត​ដល់​ពេល​នេះ គាត់​នៅតែ​មិន​បាន​ដឹង​រឿង​អ្វី​ច្រើន​ពី​ធ្លាប់​បាន​ប្រាប់​គាត់ឡើយ មិន​ត្រឹម​តែមិន​បាន​គិត​អាក្រក់ គាត់ថែម​ទាំង​បារម្ភ​យក​ចិត្ត​ទុក​ដាក់ ដូច​កូន​ដូច​ក្មួយ​ម្នាក់ មិន​គួរ​យក​គាត់​មក​ប្រមាថ​អញ្ចឹង​សោះ…

គិត​ខ្លះ​ផង​ចិត្តគេ​ចិត្ត​យើង ក្នុង​នាម​កូន​អត់ឪ​​ម្នាក់​ដែល​មាន​តែ​ម៉ែ ស្គាល់​តែម៉ែ ហើយ​នៅ​សុខ​ៗ​ស្រាប់​តែគេ​មក​ប្រមាថ​ម៉ែ​ខ្លួន​ ដោយ​សារ​រឿង​ដែល​គាត់​មិន​បាន​ដឹង​ឮ … ស្អប់​ខ្ញុំ​ ខឹង​ខ្ញុំ​ ជេរខ្ញុំ​ប្រមាថ​ខ្ញុំ​តែម្នាក់ទៅបាន​ហើយ ម៉ែ​ខ្ញុំគាត់​មិន​បាន​ដឹង​ឮជាមួយទេ!

Share
This entry was posted in [V]-LIVE ExpresS. Bookmark the permalink.

3 Responses to sorry “mak”

  1. នរណាគេក៏ធ្លាប់ដែរណាបង! ទាល់តែខ្លួនធំដឹងក្តីទើបបានដឹងខ្លួន! តែចំពោះអ្នកដែលធំដឹង
    ក្តីហើយនៅជេរនិន្ទាអ្នកមានគុណទៀតនោះ!ញ៉ុមមិនដឹងត្រូវនិយាយយ៉ាងម៉េចទេ!

    • vRYA says:

      ប្រហែល​មិន​ទាន់អស់ធំ​ហើយ​មើល​ទៅ! “កូន​ក្មេង!”
      ***​ទើបទៅអាន​ប្រវត្តិ​សង្ខេប​ប្លក់​ប្អូន! ឃើញ​ថា​ប្អូន​ក្មេងជាងគេទៅទៀត…

  2. បាទត្រូវហើយបង! ណាគេក៏ស្គាល់ដែរ ហហេហេកូនក្មេងមែននុងណា!
    ដើរឡើងផ្អើលគេផ្អើលឯងពេញWP&FB​ដើរឡើងពេញ! គ្រាន់តែគេលឺសំរឹបជើង
    គេដឹងបាត់(អ៎រ! អាមួយនឹងទៀតហើយ! )ហេហេហេហ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>