កុំរុញខ្ញុំឲ្យដើរដល់ចំណុចមួយដែលគេហៅថាទ័លច្រក មិនគំរាមតែជាការព្រមានច្រើនជាង… កើតមកមួយជាតិងាប់តែម្តង គុណម៉ែក៏ខ្ញុំបានសងខ្លះហើយដែរ បើដល់កពេលណាហើយនោះវាទៅជាស្អីក៏ទៅៗ ។ កុំធ្វើឲ្យខ្ញុំស្អប់! ហើយក៏រឹតតែកុំធ្វើឲ្យខ្ញុំគុំ ព្រោះបើធ្វើឲ្យខ្ញុំឈឺមួយ ខ្ញុំនឹងសងទៅវិញដប់ ។
មនុស្សដូចខ្ញុំរឹតហាមខ្លាំង រឹតតែដូចរុញខ្លាំងអញ្ចឹង… ឬក៏ការធ្វើកន្លងមកមិនមែនជាការហាម តែជាការទាមទារចំណាប់អារម្មណ៍? ហាហាហា ប្រហែលអញ្ចឹងហើយ… មនុស្សយើងបើកចំហរចំហ្មងគេមិនសូវទាក់ភ្នែកចាប់ចិត្តទេ តែបើបិទបន្តិចបាំងបន្តួច រឹតតែធ្វើឲ្យអ្នកដទៃចង់ដឹងចង់ឃើញកាន់តែខ្លាំង … “វិធីសាស្ត្រទាក់ទាញចំណាប់អារម្មណ៍បែប…”ក្បួនតម្លើងថ្លៃខ្លួន” (ហាហាហា) ” ។ ហើយដល់ពេលគេចង់ដឹងចង់ឃើញហាមចិត្តមិនបាន ជ្រុលលូកដៃចូលទៅទាញអាកន្លែងបិទ ក្បាច់ទី២នៃវិធីសាស្ត្រ (តម្លើងថ្លៃខ្លួន) គឺប្រឹងជំទាលស្រែកឲ្យខ្លាំង ទាមទារការចាប់អារម្មណ៍ឲ្យកាន់តែច្រើន សម្តែងចេញការភិតភ័យស្លន់ស្លោ ។ល។ ធ្វើដូចមនុស្សដែលធ្លាប់ តាមពិតរលួយអស់ទៅហើយ (ឥឡូវកំពុងស្ថិតក្នុងដំណាក់កាលទី២) …. ចំណែកដំណាក់កាលទី៣វិញឬ? ខ្ញុំសុំគិតទុកក្នុងចិត្តសិន មិនទាន់និយាយទេ ចាំមើលគេធ្វើហើយ បើត្រូវចាំយកមកនិយាយម្តងទៀត តែខ្ញុំថាការគិតរបស់ខ្ញុំមិនខុសទេ ព្រោះធ្លាប់ឃើញគេប្រើក្បួននេះច្រើនលើកហើយ ហាហាហា សប្បាយលេងណាស់វ៉ី!
ហាមហើយមិនស្តាប់…អញ្ចឹងខ្ញុំក៏ជួយមិនបានដែរ មានរឿងអីកើតឡើងសូមមេត្តាទទួលខុសត្រូវខ្លួនឯង… កុំបន្ទោសថាខ្ញុំមិនបានប្រាប់មុន ។ ខ្ញុំជាអ្នកប្រាប់មុន ហើយបានហាមជាច្រើនលើកច្រើនសារហើយ ថាកុំឲ្យមករវីរវល់នៅម្តុំៗនេះ តែហាក់ដូចមិនបានការ បែរជាផ្គើនទៅវិញ ចេញចូលៗ ហើយយកមួរម៉ៅក្តៅក្រហាយ ។
ខ្ញុំចូលចិត្តនិយាយណាស់ពាក្យថា “ទះដៃតែម្ខាងវាមិនឮទេ…” ហើយពេលមានអ្នកមកនិយាយលេងថា “មើលមុខអី?” ជារឿយៗខ្ញុំក៏តបទៅវិញថា “ចុះមើលខ្ញុំធ្វើអីដែរ? បើមិនមើលខ្ញុំ ម៉េចឃើញខ្ញុំមើលមុខ?” logic បំផុតមែនទេ? បើគេមិនមើលខ្ញុំម៉េចដឹងថាខ្ញុំមើលគេ? ឬក៏ខ្ញុំមិនដែលហាម?ថា “កុំមកជាន់កន្លែងនេះទៀត!” មានក្បួនមានវិធីអីលួចចូលមកកុំឲ្យម្ចាស់ផ្ទះដឹងប្រើទៅ តែបើដឹងហើយជួយមិនបានទេ… (នេះគ្រាន់តែជាការចាប់ផ្តើម!)
