… (គ្មាន​ចំណងជើង)

មិនដឹង​ដាក់​ចំណង​ជើងថាម៉េច​ គ្រាន់​តែ​ចង់​សរសេរ​…

————————————————————–

ឆ្អើម…

ធ្លាប់​ជួប​អត់…ពេល​យើង​កំពុង​ពិបាក​ចិត្ត ឬ​ជួប​បញ្ហា​អ្វី​មួយ​មែនទែន… តែ​បែរជាមាន​មនុស្ស​ឃើញ​ពី​សភាព​របស់​យើង​ហើយ​បែរ​ជា​ឆ្អើម រអើម​ រហូត​រមូល​ចង់​ក្អួតទៅវិញ… ពិត​ជា​អស្ចារ្យ​មែន!

————————————————————–

ភ្លេច​មែន​ណ៎? ឬ​ក្លែង​ធ្វើ​ជា​ភ្លេច?

ហេតុ​អ្វី​បាន​ជា​តួ​លេខ​ពិត​ប្រាកដ​ប្រែប្រួល​អស់អញ្ចឹង? ឬ​ក៏​ពិតជា​ភ្លេច​មែន! ការចងចាំ​អី​ក៏អន់ម៉្លេះ ឬ​ក៏​ទាំង​នោះ​វា​គ្មាន​តម្លៃ​គ្រប់គ្រាន់​សម្រាប់​ការចងចាំ?

សុំ​ឲ្យភ្លេច​បាន​មែន​ទៅ​ចុះ… ព្រោះ​ទម្លាប់​កុហក​មិន​មែន​ជា​រឿង​ល្អទេ ស៊ូ​ចង​ចាំ​ខុស​តែ​កុំ​កុហក!

————————————————————–

រឿង​ឈឺ​ក្បាល​…​កើត​ឡើង​ពី​រឿង​ដែល​មិន​មែន​ជា​រឿង​របស់ខ្លួន

ជា​រឿង​ៗ​ព្រោះ​តែ​ជា​មនុស្ស​គិត​ច្រើន​អត់បាន​ការ ជា​ពិសេស​រឿង​ដែល​មិន​មែន​ជា​របស់ខ្លួន តែជា​រឿង​របស់​មនុស្ស​ដែល​ខ្លួន​ ចាត់​ទុក​ថា​សំខាន់​ក្នុង​ជីវិត…

ពេល​គេ​យក​មក​ពិភាក្សា ឬ​ មក​និយាយ​ឲ្យ​ស្តាប់​លេង​ៗ ក៏តាំង​គិត​ជួយ​ឈឺ​ឆ្អើល​ជួយ​ឲ្យ​យោបល់ គិត​ទៅ​ទៅមក​ ដូច​ម៉េចមិនដឹង​គេ… ចង់​កែ​អាទម្លាប់​ជាទីប្រឹក្សានឹង​ដែរ តែ​មើលទៅ​បែបយ៉ាប់​… ឡូយ​ត្រង់តែ​រឿង​ខ្លួន​ឯង​វិញ ធំ​ប៉ុនមេឃ…បែរជា​ហា​ប្រាប់​អ្នក​ទី​៣​មិន​បាន​! ចប់ដូច​គេ​ចុក…ណែន​ឈឺពេញ​ទ្រូង​ម្នាក់ឯង … ហាហាហា ឲ្យ​យកទៅ​និយាយ​ម៉េច​កើត បើអ្នក​ដឹង​រឿង​ ឬ​នៅ​ក្នុង​ហេតុ​ការណ៍ ផ្ទាល់​ គេ​ដឹង​គេ​ឆ្អើម​រអើម​ចង់​ក្អួត​ទៅ​ហើយ ចុះ​ទម្រាំអ្នក​ពីចម្ងាយ​វិញ មិន​រឹត​តែវីវរ​ធំហើយ… ទ្រាំ​តទៅទៀត….

————————————————————–

សភាព​ការណ៍​តាន​តឹង​នៅ​កន្លែងធ្វើ​ការ

ការងារ​ច្រើ​នហូរ​ដូច​ទឹក​បាក់ទំនប់….នេះ​មិន​សូវ​អីទេ…តែ​បែរជាមាន​សម្ពាធ​សតិ​អារម្មណ៍​ទៅវិញ… ព្រោះ​ការ​បែងចែក​មិន​ស្មើ ឬ ហើយ​ថា​ការ​បំពេញ​បំណង​មនុស្ស​ច្រើន​នាក់ក្នុង​ពេល​តែមួយ​មិន​ស្មើ​គ្នា​ ឬ​ហៅ​ថា​ការ​អាក់អន់ស្រពន់ចិត្ត…. សរុបទៅសរុប​ក៏នាំ​ឲ្យ​ក្លាយ​ទៅជា​សភាព​ការណណ៍​តាន​តឹង​ក្នុង​ចិត្ត​រៀង​ៗ​ខ្លួន… មិន​ចង់​ចូល​ខ្លួន​ទៅ​ពាក់ព័ន្ធ​រឿង​ពួកនេះទេ តែ​ចៀសមិន​រួច…ចូល​បាត់ទៅហើយ​មាន​តែ​ទ្រាំ…សង្ឃឹម​រំពឹង​ថា​នឹង​បាន​ធូរ​ស្បើយ​ក្នង​ពេល​ខ្លីៗ​ឆាប់ៗ​ខាង​មុខនេះ …

————————————————————–

អរគុណ​ពួកម៉ាក់…

មួយ​ក្រុម​តូចដែរ​តែងតែ​បបួល​ខ្ញុំ​ទៅនេះ​ មក​នោះ ធ្វើ​នេះ ធ្វើ​នោះ មិនសូវ​ជា​ដាច់…​ បើ​ដូច​កាល​ពីមុន ហើយ​ជួប​រឿង​(តានតឹង)បែបនេះ មិន​ចង់​គិត​ឡើយ​ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះខ្លួនឯង … អរគុណច្រើន​ពួក​ម៉ាក់សម្លាញ់…ទាំង ៤!

————————————————————–

អនាគត….

ទៅ​ឬ​មិន​ទៅ ធ្វើ​ឬ​មិន​ធ្វើ… ពិតជា​ពិបាក​សម្រេច​មែនខ្ញុំ! គិត​ដើរមួយ​ជំហាន​គិតមួយ​ជំហាន​ហើយ… ជួប​បញ្ហា​ចាំ​ដោះ​តាម​ហ្នឹងទៅ បើ​ខំ​ច្បាស់ជា​ទៅណា​មិន​បាន​ឆ្ងាយ​ទេ… ព្រោះតែ​រឿង​ ទៅមុខ​មិន​រួច​បារម្ភ​ក្រោយ ថយ​ក្រោយមិន​កើតព្រោះ​អនាគត!

Share
This entry was posted in [V]-'s expression. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>