Daily Archives: 2010/08/19

ស្រឡាញ់​៣បែប…

អាន​អត្ថបទមួយ​ Online គេ​សរសេរ​ទាក់ទង​រឿង​ស្រឡាញ់ យក​មក​គិត​លេង​ៗ​ឃើញ​ថា​ត្រូវ … ការសរសេររបស់ខ្ញុំ​ប្រហែល​ជាមិន​គ្រប់ដូច​អត្ថបទដើម​ទេ តែ​ធានាបាន​គោល​គំនិត … ការ​ស្រឡាញ់​មាន​បីបែប … 1-ស្រឡាញ់ចេញពីមាត់ (ពោល​ឲ្យ​ផុត​តែ​ពីមាត់ ចិត្ត​ពិត​មិន​ដឹង​មិន​យល់​ស្រឡាញ់​នឹង​ម៉េច​ទេ) ។ 2-​ស្រឡាញ់​ចេញ​ពីខួរក្បាល (ប្រើ​ហេតុ​ផល​ដើម្បី​ស្រឡាញ់ ស្រឡាញ់​ដើម្បី​ផល​ប្រយោជន៍ ស្រឡាញ់​ព្រោះ​សម​ហេតុ​ផល​នឹង​ស្រឡាញ់ ស្រឡាញ់​ព្រោះ​គួរ​ត្រូវតែ​ស្រឡាញ់ សម​នឹង​ស្រឡាញ់)  ។ 3- ស្រឡាញ់ចេញ​ពី​បេះដូង (អ្នក​ធ្លាប់មាន​ស្នេហា​ពិតជា​ដឹង​ ពេល​វា​ពើតៗ​ គ្មាន​ហេតុ​ផល តែ​កើត​ចេញ​ពីចិត្ត, មាន​ការនឹករលឹក​លាយ​លំ មាន​ការ​ហួងហែង មាន​ការ​ព្រួយ​បារម្ភ មាន​ការ​យក​ចិត្ត​ទុក​ដាក់ ចង់​នៅ​ក្បែរ​ ចង់​មើល​ថែរ ចង់​យក​អាសារ​ ចង់​ថ្នាក់ថ្នម ចង់​ឲ្យ​មាន​សេចក្តី​សុខ និង​ចង់​រួម​ជីវិតជាំមួយ ចំណង់ទាំងនេះ​កើតមក​ដោយ​គ្មាន​ហេតុផល ព្រោះ​ចេញ​ពីបេះដូង អត់ចេះគិត … Continue reading

Share
Posted in [V]-'s expression, [V]-action, [V]-LIVE ExpresS, [V]-writing | Leave a comment

អស់​សំណើច​…តែ​សើចមិ​ន​ចេញ

ចង់​តែ​សើច​ខ្លួន​ឯង​ឲ្យលាន់​ផ្អើល​ភូមិ​ទេ… តែ​សើច​មិន​ចេញ​សោះ ព្រោះ​វា​ចុក…​នៅ​ពេញ​ក្នុង​ទ្រូង (អាការៈ​ស្រដៀង​ពេល​មាន​ស្នេហាទេ ពើត​ៗ​កណ្តាល​ទ្រូង គ្រាន់តែពេល​នេះ​វាចុក) ។ នៅ​ក្នុង​ក្បាល​ឯណេះវិញ លាន់​ឮ​តែ​ពាក្យ​ប្រមាថ​ ជេរដៀល​ដល់​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់បំផុត លាន់ឲ្យ​រងំ​ពេញ​ខួស ឃើញ​តួ​អក្សរ​ទាំងនោះ​វាអណ្តែតទៅអណ្តែតមក​ ។ ពេល​ខំ​ធ្មេញ​ភ្នែក​ថាមិន​ចង់​ឃើញ​ តែ​បែរ​ជា​លេច​រូប​មនុស្ស​ម្នាក់​កំពុង​ សប្បាយ​ចិត្ត​សើច​ចំអក​ឲ្យ​ខ្ញុំ  ក្រសែ​ភ្នែក​ពោរពេញ​ដោយ​ការ​មើល​ងាយ​មើល​ថោក និង​អាការៈ​របស់​ខ្ញុំ​ដែល​កំពុង​តែ​ជួប ។ ពាក្យ​ថា​ចង់​ក្អួត … វា​បាន​ចាក់​ដោត​ពើត​ៗកណ្តាល​ទ្រូង​ វា​បង្ហាញ​ឲ្យ​ឃើញ​រូប​ភាព​ពេបមាត់ មើល​ងាយ​បន្ថោក​ អស់​សំណើច​នឹង​គំនរ​បញ្ហា​ដែល​ខ្ញុំ​កំពុង​ជួប ។ សួរ​ថា​អ្នក​ណា​ចង់​ពិបាក អ្នក​ណា​ចង់​កើត​ទុក្ខ? គ្មាន​ទេ… អ្នក​ណា​ក៏​ចង់​ស្រួល អ្នក​ណា​ក៏​ចង់​ស្រណុក អ្នក​ណា​ក៏​ចង់សប្បាយ​ចិត្ត​ដែរ តែ​ជិវិត​វា​មិនដូច​បំណង​គ្រប់គ្នា​ឡើយ ថ្ងៃនេះ​អាចជា​ខ្ញុំ ដែល​អ្នក​ស្អប់ ទើប​ធ្វើ​ឲ្យ​ទៅ​ជាការសម​មុខ ការ​បន្ថោក ខ្ពើម​រអើម តែ​ថ្ងៃ​ស្អែក​អាច​ជានរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ឬ​អ្នកស្រឡាញ់ … Continue reading

Share
Posted in [V]-LIVE ExpresS | Leave a comment

I’m Saving for … Samsung S8500 Wave

Share
Posted in [V]-action, [V]-LIVE ExpresS | 4 Comments

Mobile phone evolution: Story of shapes and sizes

Source: GSMARENA.com Click to Read Full Story I found an interesting topic in GSMARENA talks about, Story of shapes and Sizes of Mobile Phone… and I like the last paragraph the most “Instead of conclusion So a full-touch device with … Continue reading

Share
Posted in [V]-interested, [V]-share, [V]-techno | Leave a comment

today’ shots “my negative perspective”

Share
Posted in [V]-'s expression, [V]-action, [V]-photo (Gallery) | Leave a comment

sorry “mak”

“សុំ​ទោស​ម៉ាក់” …ដែល​ខ្ញុំធ្វើ​ឲ្យ​ជេ​ម៉ាក់​ដោយ​គាត់​មិន​បាន​ដឹង​ខ្លួន​សោះ! ចង់​និយាយ​ថា​​រឿង​ការ​យក​ម៉ែមក​ពាក់​ព័ន្ធ​ជាមួយ​រឿង​ដែល​គាត់​មិន​បាន​ដឹង​ ពិត​ជា​មិន​គួរ​ឲ្យ​កើត​សោះ​ឡើយ​ តែធ្វើ​ម៉េច​បើ​វា​កើត​ឡើង​ទៅ​ហើយ​… មាន​តែ​ “សុំ​ទោស​”​គាត់​ហ្នឹងឯង ។ ម៉ែ​ខ្ញុំ​មិន​បាន​មក​ពាក់ព័ន្ធ​អី​ជាមួយ​យើង​ទេ ចាំ​បាច់​ប្រើ​ពាក្យ​អី​ធ្ងន់ធ្ងរ​ជេរប្រមាថ​ដល់​ម៉ែធ្វើ​អី? គាត់​ចាស់​ហើយ គាត់​មិន​បាន​ទៅ​ធ្វើ​អ្វី​ឲ្យ​ពិបាកដល់អ្នកណាឡើយ ហើយ​បើគិត​ត្រឡប់​ក្រោយ​បន្តិច​ តាំងពីពេលនោះ​រហូត​ដល់​ពេល​នេះ គាត់​នៅតែ​មិន​បាន​ដឹង​រឿង​អ្វី​ច្រើន​ពី​ធ្លាប់​បាន​ប្រាប់​គាត់ឡើយ មិន​ត្រឹម​តែមិន​បាន​គិត​អាក្រក់ គាត់ថែម​ទាំង​បារម្ភ​យក​ចិត្ត​ទុក​ដាក់ ដូច​កូន​ដូច​ក្មួយ​ម្នាក់ មិន​គួរ​យក​គាត់​មក​ប្រមាថ​អញ្ចឹង​សោះ… គិត​ខ្លះ​ផង​ចិត្តគេ​ចិត្ត​យើង ក្នុង​នាម​កូន​អត់ឪ​​ម្នាក់​ដែល​មាន​តែ​ម៉ែ ស្គាល់​តែម៉ែ ហើយ​នៅ​សុខ​ៗ​ស្រាប់​តែគេ​មក​ប្រមាថ​ម៉ែ​ខ្លួន​ ដោយ​សារ​រឿង​ដែល​គាត់​មិន​បាន​ដឹង​ឮ … ស្អប់​ខ្ញុំ​ ខឹង​ខ្ញុំ​ ជេរខ្ញុំ​ប្រមាថ​ខ្ញុំ​តែម្នាក់ទៅបាន​ហើយ ម៉ែ​ខ្ញុំគាត់​មិន​បាន​ដឹង​ឮជាមួយទេ!

Share
Posted in [V]-LIVE ExpresS | 3 Comments

new cagetory [V]-LIVE ExpresS

Categories ថ្មី! បង្កើត​ដើម្បី​សរសេរពី​អ្វី​ដែល​មាន​ក្នុង​ចិត្ត​ដូច​ក្នុង​ Facebook ដែរ… ព្រោះ​ចង់​បើក​ចំហ​ឲ្យ​ច្រើន​បន្តិច សម្ងំ​លាក់​កាយ​ពួន​អាត្មា​យូរ​ក្រែល​ហើយ ធ្វើ​ឲ្យ​ប្លក់នេះ​ស្ងាត់​ស្ងៀម! គិត​ប្រែ​សភាព​ជា​កន្លែង​បញ្ចេញ​មតិ​សាធារណៈចំតួរបស់​ខ្ញុំចាប់​ពី​ពេលនៅតទៅ…ក្រោម  Category ថ្មី គឺការ​សេរសេរ​ Update អីស្ថានភាព សកម្មភាព និងអារម្មណ៍​ថ្មីៗ … [V]-LIVE ExpresS…

Share
Posted in [V]-LIVE ExpresS | Leave a comment

ការ​អត់ធ្មត់មាន​កំណត់!​

កុំ​រុញ​ខ្ញុំ​ឲ្យ​ដើរ​ដល់​ចំណុច​មួយ​ដែលគេ​ហៅ​ថា​ទ័ល​ច្រក​ មិនគំរាម​តែ​ជា​ការ​ព្រមាន​ច្រើន​ជាង… កើត​មក​មួយ​ជាតិ​ងាប់​តែ​ម្តង គុណ​ម៉ែ​ក៏​​ខ្ញុំ​បាន​សង​​ខ្លះ​ហើយ​ដែរ បើ​ដល់​ក​ពេល​ណា​ហើយ​នោះ​វា​ទៅ​ជា​ស្អីក៏ទៅៗ ។ កុំ​ធ្វើ​ឲ្យ​ខ្ញុំ​ស្អប់! ហើយ​ក៏​រឹត​តែ​កុំធ្វើ​ឲ្យ​ខ្ញុំ​គុំ ព្រោះ​បើ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​មួយ ខ្ញុំ​នឹង​សង​ទៅវិញ​ដប់​ ។ មនុស្ស​ដូច​ខ្ញុំ​រឹត​ហាម​ខ្លាំង រឹត​តែ​ដូច​រុញ​ខ្លាំង​អញ្ចឹង… ឬ​ក៏​ការ​ធ្វើ​កន្លង​មក​មិន​មែន​ជា​ការហាម តែជា​ការ​ទាម​ទារ​ចំណាប់​អារម្មណ៍? ហាហាហា ប្រហែល​អញ្ចឹង​ហើយ… មនុស្ស​យើង​បើក​ចំហរ​ចំហ្មង​គេ​មិន​សូវ​ទាក់ភ្នែក​ចាប់​ចិត្តទេ តែ​បើ​បិទ​បន្តិច​បាំងបន្តួច រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចង់​ដឹងចង់ឃើញ​កាន់តែ​ខ្លាំង … “វិធីសាស្ត្រ​ទាក់ទាញ​ចំណាប់អារម្មណ៍​បែប…”ក្បួន​តម្លើង​ថ្លៃ​ខ្លួន​” (ហាហាហា) ” ។ ហើយ​ដល់​ពេល​គេ​ចង់​ដឹង​ចង់ឃើញ​ហាម​ចិត្ត​មិន​បាន​ ជ្រុល​លូក​ដៃចូល​ទៅ​ទាញ​អាកន្លែងបិទ​ ក្បាច់​ទី២នៃ​វិធីសាស្ត្រ (តម្លើង​ថ្លៃ​ខ្លួន​) គឺ​ប្រឹង​ជំទាល​ស្រែក​ឲ្យ​ខ្លាំង​ ទាម​ទារ​ការចាប់អារម្មណ៍​ឲ្យ​កាន់​តែ​ច្រើន​ សម្តែង​ចេញ​ការ​ភិតភ័យ​ស្លន់ស្លោ ។ល។ ធ្វើ​ដូច​មនុស្ស​ដែល​ធ្លាប់​ តាម​ពិត​រលួយ​អស់ទៅហើយ (ឥឡូវ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាលទី២) …. ចំណែកដំណាក់​កាល​ទី៣វិញឬ? ខ្ញុំ​សុំ​គិត​ទុក​ក្នុង​ចិត្ត​សិន មិន​ទាន់និយាយទេ … Continue reading

Share
Posted in [V]-'s expression | Leave a comment

today’ shots “hanging out…after sucking workday”

late evening–18-08-2010@ Glory-Gin Café… BKK1 PP

Share
Posted in [V]-action, [V]-photo (Gallery) | Leave a comment

… (គ្មាន​ចំណងជើង)

មិនដឹង​ដាក់​ចំណង​ជើងថាម៉េច​ គ្រាន់​តែ​ចង់​សរសេរ​… ————————————————————– ឆ្អើម… ធ្លាប់​ជួប​អត់…ពេល​យើង​កំពុង​ពិបាក​ចិត្ត ឬ​ជួប​បញ្ហា​អ្វី​មួយ​មែនទែន… តែ​បែរជាមាន​មនុស្ស​ឃើញ​ពី​សភាព​របស់​យើង​ហើយ​បែរ​ជា​ឆ្អើម រអើម​ រហូត​រមូល​ចង់​ក្អួតទៅវិញ… ពិត​ជា​អស្ចារ្យ​មែន! ————————————————————– ភ្លេច​មែន​ណ៎? ឬ​ក្លែង​ធ្វើ​ជា​ភ្លេច? ហេតុ​អ្វី​បាន​ជា​តួ​លេខ​ពិត​ប្រាកដ​ប្រែប្រួល​អស់អញ្ចឹង? ឬ​ក៏​ពិតជា​ភ្លេច​មែន! ការចងចាំ​អី​ក៏អន់ម៉្លេះ ឬ​ក៏​ទាំង​នោះ​វា​គ្មាន​តម្លៃ​គ្រប់គ្រាន់​សម្រាប់​ការចងចាំ? សុំ​ឲ្យភ្លេច​បាន​មែន​ទៅ​ចុះ… ព្រោះ​ទម្លាប់​កុហក​មិន​មែន​ជា​រឿង​ល្អទេ ស៊ូ​ចង​ចាំ​ខុស​តែ​កុំ​កុហក! ————————————————————– រឿង​ឈឺ​ក្បាល​…​កើត​ឡើង​ពី​រឿង​ដែល​មិន​មែន​ជា​រឿង​របស់ខ្លួន ជា​រឿង​ៗ​ព្រោះ​តែ​ជា​មនុស្ស​គិត​ច្រើន​អត់បាន​ការ ជា​ពិសេស​រឿង​ដែល​មិន​មែន​ជា​របស់ខ្លួន តែជា​រឿង​របស់​មនុស្ស​ដែល​ខ្លួន​ ចាត់​ទុក​ថា​សំខាន់​ក្នុង​ជីវិត… ពេល​គេ​យក​មក​ពិភាក្សា ឬ​ មក​និយាយ​ឲ្យ​ស្តាប់​លេង​ៗ ក៏តាំង​គិត​ជួយ​ឈឺ​ឆ្អើល​ជួយ​ឲ្យ​យោបល់ គិត​ទៅ​ទៅមក​ ដូច​ម៉េចមិនដឹង​គេ… ចង់​កែ​អាទម្លាប់​ជាទីប្រឹក្សានឹង​ដែរ តែ​មើលទៅ​បែបយ៉ាប់​… ឡូយ​ត្រង់តែ​រឿង​ខ្លួន​ឯង​វិញ ធំ​ប៉ុនមេឃ…បែរជា​ហា​ប្រាប់​អ្នក​ទី​៣​មិន​បាន​! ចប់ដូច​គេ​ចុក…ណែន​ឈឺពេញ​ទ្រូង​ម្នាក់ឯង … ហាហាហា ឲ្យ​យកទៅ​និយាយ​ម៉េច​កើត … Continue reading

Share
Posted in [V]-'s expression | Leave a comment