Daily Archives: 2010/08/11

today’ shots “Chicken BBQ”

Share
Posted in [V]-action, [V]-photo (Gallery) | Leave a comment

ការ​បាត់បង់…

វា​ពិត​មែន​ថា​ការ​បាត់​បង់ គឺ​ជា​រឿង​ធម្មតា​ មាន​ជួប​វា​តែង​តែ​មាន​បែក មាន​ចាប់​ផ្តើម​វា​តែង​តែ​មាន​បញ្ចប់… ការ​បាត់​បង់​កើត​ឡើង​នៅ​ពេល​ដែល​យើង​មាន​កម្ម​សិទ្ធ ដូច្នេះ​ហើយ​គ្មាន​អ្វី​ជា​កម្ម​សិទ្ធទេ ការ​បាត់​បង់​វា​នឹង​មិន​កើត​មាន​ឡើង​ឡើយ … បាត់​បង់​ជា​រឿង​ធម្មតា តែ​ការ​បាត់បង់​វា​នាំ​ឲ្យ​កើត​ការស្តាយ មិន​ចង់​ឲ្យ​បាត់​បង់ ជា​ពិសេស​របស់​ដែល​ជា​ការ​ស្រឡាញ់ពេញ​ចិត្ត… ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​ការ​សោក​ស្តាយ​ ដែល​កើត​ឡើង​ដោយ​សារ​ការបាត់បង់​របស់ដែល​ស្រឡាញ់​ពេញ​ចិត្ត គួរ​គាប្បី​មិន​ត្រូវ​មាន​របស់​ទាំងនោះ… ទាញ​ចូល​មក​វិញ ដើម្បី​កុំ​ឲ្យ​មាន​ការ​បាត់បង់​​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ មាន​តែផ្លូវ​ម្យ៉ាង​គឺ ធ្វើ​យ៉ាងណា​កុំទៅ​ស្រឡាញ់​គេ… ពោល​គឺ​ខ្លាច​ការបាត់បង់ គឺ​បិទ​ចិត្តឲ្យ​ជិត ៚

Share
Posted in [V]-'s expression | 2 Comments

ដឹង​ហើយ​ថា​…

ដឹង​ហើយ​ថា​ធ្វើ​ទៅ​ វា​មិន​ល្អ តែ​ខ្ញុំ​នៅ​តែ​ធ្វើ… ដឹង​ហើយ​ថា​ធ្វើ​ទៅ​ វា​នាំ​ពិបាក​នៅ​​ថ្ងៃ​ក្រោយ តែ​ខ្ញុំ​នៅ​តែ​ធ្ចើ… ដឹង​ហើយ​ថា​ធ្វើ​ទៅ​ វាមិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត តែ​ខ្ញុំ​នៅ​តែធ្វើ… ដឹង​ហើយ​ថា​ធ្វើ​ទៅ វា​គ្រោះ​ថ្នាក់ តែ​ខ្ញុំ​នៅ​តែ​ធ្វើ… ដឹង​ហើយ​ថា​ធ្វើ​ទៅ​ វា​បំផ្លាញ​ខ្លួន​ឯង តែ​ខ្ញុំ​នៅ​តែ​ធ្វើ… ដឹង​ហើយ​ថា​ធ្វើ​ទៅ វា​នាំ​រឿង​ដាក់​ខ្លួន តែ​ខ្ញុំ​នៅ​តែ​ធ្វើ… ខ្ញុំ​ធ្វើ​ព្រោះ​មាន​ហេតុ​ផល​តែមួយ​គត់​គឺ…​ដើម្បី​បន្លប់​ចិត្ត​ឲ្យ​ឈប់​នឹក​មនុស្ស​ម្នាក់…

Share
Posted in [V]-'s expression | Leave a comment