missing

នៅ​សុខ​ៗ​ក៏​ស្រាប់​មាន​មនុស្ស​ម្នាក់ ដែល​ទើប​ស្គាល់ គេ​មក​សួរ​ថាមាន​នឹក​គេ អត់?

“ខាន​ជួប​ម៉ាន​ង៉ៃ មាន​នឹក​ញុំអត់”

“នឹក?” ចង់​ភាំង​ តែ​មួយ​ភ្លែត​ក៏​នឹក​បាន​ថា គេ​លេង​សើច ហើយ​ក៏​តប​ទៅ​គេ​វិញ​ថា

“ចង់​ឲ្យ​ខ្ញុំ​នឹក?”

“ណឺង​ហើយ! ចង់​តើហ៍ ចង់​ឲ្យ​នឹក”

“ម៉េច​បាន​ចង់​ឲ្យ​ខ្ញុំ​នឹក? ” សួរ​ហួស​ទៅ​ហើយ​ ទើប​គិត​បាន​ថា​ ខ្ញុំ​មិន​ទាន់​ចង់​ស្តាប់​ចម្លើយ​ពីគេ​ទេ​ ខ្លាច​ចម្លើយ​នោះ​ធ្វើ​ឲ្យ​គិត​ច្រើន អញ្ចឹង​ខ្ញុំ​ក៏​សួរ​សំណួរ​មួយ​ទៀត ដើម្បី​លុប​សំណួរ​មុន​នេះ

“ហើយមាន​នឹក​ខ្ញុំ​អត់ណឹង? ខាន​ជួប​គ្នា​ម៉ាន​ង៉ៃ​ណឹង”

“នឹក​! ខ្ញុំ​នឹក​តើហ៍”

———————————————-

មិន​ចម្លែកទេ ព្រោះ​ខ្ញុំ​ដឹង​ថា​គេ​លេង​សើច ការ​សន្ទនា​ខាង​លើក​ហាក់ដូច​ជា​​ទំពក់​មក​ ផ្ពក់​ចិត្ត​ខ្ញុំ​ឲ្យ​នឹក​ទៅរឿងមួយ​ផ្សេង​ទៀត​ទៅវិញ រឿង​ដែល​ទាក់ទង​នឹង​ពាក្យ​ថា​នឹក​នេះ …

នឹក​ឡើង​សួរ​ខ្លួន​ឯង​ក្នុង​ចិត្ត​ថា “តើមនុស្ស​ម្នាក់​នោះ គេ​មាននឹក​ខ្ញុំ​ខ្លះឬទេ? តើ​គេ​មាន​ដឹង​ទេ​ថា​ខ្ញុំ​នឹក​គេ​រាល់​ថ្ងៃ? ឬ​គេ​ពិត​ជា​ភ្លេច​ខ្ញុំ​មែនទេ​ដឹង?”

———————————————-

ចិត្ត​ពិត​ខ្ញុំ​មិន​ចង់​នឹក​គេ​ទៀត​ឡើយ តែមិនមែន​មាន​ន័យ​ថា ខ្ញុំ​ចង់​ភ្លេច​គេ​ឡើយ …​

កាល​ពីមុន​ពេល​នឹក​ បាន​មាន​᧨កាស​ ឬ​មាន​កន្លែង​ឲ្យ​ពួន​ឈរ​លួច​មើល​គេ វា​ពិតជា​អាច​ជួយ​ខ្ញុំ​បាន​ច្រើនមែន តែ​ពេល​នេះ​គេ​ដឹងខ្លួន គេ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​​គេច…

“ស្ពប់​ខ្ញុំ​ខ្លាំងណាស់មែនទេ? ស្រឡាញ់​មនុស្ស​ម្នាក់​ខុស​ខ្លាំងណាស់មែនទែន? ហេតុ​អ្វីបាន​ជា​ស្រឡាញ់មនុស្ស​ម្នាក់ឈឺចាប់​យ៉ាងនេះ?”

Share
This entry was posted in [V]-'s expression. Bookmark the permalink.

4 Responses to missing

  1. Nimol says:

    ព្រឺ​សម្បុរ​ដល់​ហើយ

  2. afro says:

    មានស្នេហាទៀតហើយកាយ៉ុយ!!!

  3. posoky says:

    ឈុត Mr. V មានស្នេហា!

    • vRYA says:

      @bong Soky: មាន​យូរ​ហើយ តែ​គួរ​ប្រើ​ពាក្យ​ថា​ ឈុត Mr. V Broken heart បាន​ត្រឹម​ត្រូវ ហេហេហេ!
      @ afro : So… what huh? lolzzzz
      @ Nimol : ម៉េច​ចឹង? ព្រឺ​ល្មេច​ទៅ?

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>