Daily Archives: 2010/08/06

missing

នៅ​សុខ​ៗ​ក៏​ស្រាប់​មាន​មនុស្ស​ម្នាក់ ដែល​ទើប​ស្គាល់ គេ​មក​សួរ​ថាមាន​នឹក​គេ អត់? “ខាន​ជួប​ម៉ាន​ង៉ៃ មាន​នឹក​ញុំអត់” “នឹក?” ចង់​ភាំង​ តែ​មួយ​ភ្លែត​ក៏​នឹក​បាន​ថា គេ​លេង​សើច ហើយ​ក៏​តប​ទៅ​គេ​វិញ​ថា “ចង់​ឲ្យ​ខ្ញុំ​នឹក?” “ណឺង​ហើយ! ចង់​តើហ៍ ចង់​ឲ្យ​នឹក” “ម៉េច​បាន​ចង់​ឲ្យ​ខ្ញុំ​នឹក? ” សួរ​ហួស​ទៅ​ហើយ​ ទើប​គិត​បាន​ថា​ ខ្ញុំ​មិន​ទាន់​ចង់​ស្តាប់​ចម្លើយ​ពីគេ​ទេ​ ខ្លាច​ចម្លើយ​នោះ​ធ្វើ​ឲ្យ​គិត​ច្រើន អញ្ចឹង​ខ្ញុំ​ក៏​សួរ​សំណួរ​មួយ​ទៀត ដើម្បី​លុប​សំណួរ​មុន​នេះ “ហើយមាន​នឹក​ខ្ញុំ​អត់ណឹង? ខាន​ជួប​គ្នា​ម៉ាន​ង៉ៃ​ណឹង” “នឹក​! ខ្ញុំ​នឹក​តើហ៍” ———————————————- មិន​ចម្លែកទេ ព្រោះ​ខ្ញុំ​ដឹង​ថា​គេ​លេង​សើច ការ​សន្ទនា​ខាង​លើក​ហាក់ដូច​ជា​​ទំពក់​មក​ ផ្ពក់​ចិត្ត​ខ្ញុំ​ឲ្យ​នឹក​ទៅរឿងមួយ​ផ្សេង​ទៀត​ទៅវិញ រឿង​ដែល​ទាក់ទង​នឹង​ពាក្យ​ថា​នឹក​នេះ … នឹក​ឡើង​សួរ​ខ្លួន​ឯង​ក្នុង​ចិត្ត​ថា “តើមនុស្ស​ម្នាក់​នោះ គេ​មាននឹក​ខ្ញុំ​ខ្លះឬទេ? តើ​គេ​មាន​ដឹង​ទេ​ថា​ខ្ញុំ​នឹក​គេ​រាល់​ថ្ងៃ? ឬ​គេ​ពិត​ជា​ភ្លេច​ខ្ញុំ​មែនទេ​ដឹង?” ———————————————- … Continue reading

Share
Posted in [V]-'s expression | 4 Comments