Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ចាប់រាប់ម្រាមដៃ តាំងពីថ្ងៃយើងបែកគ្នា (ច្រើនខែហើយ ច្រើនជាងពេលដែលមានទំនាក់ទំនងគ្នាទៅទៀត)
រង់ចាំវេលាឈឺចាប់ឲ្យកន្លងផុត (យូរណាស់ ពេលខ្លះគិតថាបានធូរស្បើយហើយ តែមានម្តងៗនៅឡប់ដដែល)
ខំធ្វើការបន្លប់ ខំធ្វើចិត្តមិនតក់ស្លុត (ឡើងអ្នកនៅជុំវិញគេថាឡប់នឹងការងារ ឬមុខលុយ ។ល។)
លុបសាររន្ធត់ ដែលអូនធ្លាប់ផ្ញើឲ្យបង (មិនបានលុបទេ ទុកវាជាឧបករណ៍ដាស់តឿន ថាគេគិតយ៉ាងណាចំពោះយើង ពេលនឹកពេកក៏យកវាមកអាន ក្រើនរំលឹកខ្លួនឯង)
រស់មិនត្រូវគ្នា បែកគ្នាជារឿងធម្មតា (គិតថាជាផ្លូវល្អបំផុត អស់ចិត្តស្រឡាញ់ហើយ គ្មានអ្វីជាចំណងចងឲ្យនៅជាមួយគ្នាបានឡើយ)
តែអនុស្សាវរីយ៍ នៅតែអន្ទោលតាមបង (សឹងតែគ្រប់រឿង ពាក្យពេចន៍ នឹងអារម្មណ៍ដែលធ្លាប់មាន វានៅដិតជាប់ក្នុងក្បាល)
វេលាដើរយឺតណាស់ ក៏មានយប់ខ្លះឆ្កួតម្តងៗ (ដូចជាមិនយឺតទេ តែយូរណាស់ហើយ នៅតែមិនព្រមភ្លេច)
នឹករឿងកន្លងធ្វើឲ្យរូបបងគេងមិនលក់ (ច្រៀងដូចមើលឃើញ ហេហេហេ មានពេលខ្លះច្រើនជាគេងមិនលក់ទៀត ព្រឹកឡើងឈឺក្បាលផ្ទោកៗ)
ពេលក្បែរគ្នាសែនវេទនា ពេលបែកគ្នាមិនសូវឈឺ (មែនសម្រេចចិត្តថាបែក ព្រោះវាវេទនាពេក គិតថាបើអូសបន្លាយវារឹតតែធ្វើឲ្យឈឺចាប់ ព្រោះគេអស់ស្រឡាញ់ទៅហើយ (ឬក៏មិនដែលស្រឡាញ់ផង!))
តែពេលនេះ ម្តេចក្លាយជាឈឺយ៉ាងនេះ? (រយៈពេលទាក់ទងគ្នាមិនយូរទេ តែម៉េចក៏យូរហើយនៅមិនទាន់ភ្លេច?)
យូរប៉ុណ្ណាទៀតទើបអាចភ្លេចអូន? (១ ឆ្នាំ? ២ ឆ្នាំ? ៣ ឆ្នាំ? ឬ ១០ ឆ្នាំ …???)
អូនមិនដឹងថាបងនៅតែគិតរឿងនេះ? (ប្រហែលមិនដឹងច្រើនជាង ព្រោះគេបំភ្លេចមនុស្សដែលគេស្អប់វាងាយជាង)
យូរប៉ុណ្ណាទើបភ្លេចអូន បើនៅនឹកអូនខ្លាំងយ៉ាងនេះ? (មែនហើយរឹតតែហាម ដូចរឹតតែរំលឹកឲ្យចាំ)
យូរប៉ុណ្ណាទើបមាននារីផ្សេងមកជំនួសអូន? (មិនទាន់ចង់បានទេ ខ្លាចណាស់លោកអើយ ខ្លាចមិនមកជួយ តែមកឆូតស្នាមចាស់ឲ្យចេញឈាមម្តងទៀត)
អាចមកពីបង ព្រោះបងមិនចេះយល់ចិត្ត (តែទោះយ៉ាងណាក៏ទង្វើទាំងនោះបានធ្វើចេញមកព្រោះពាក្យមួយម៉ាត់ថា “ស្រឡាញ់”)
តែព្រោះវរមិត្រ ដាច់ចិត្តមិនអាណិតបង (មិនអាណិតមិនអីទេ តែលើសពីណឹងទៀតគឺ “ស្អប់”)
បងធ្វើខុសព្រោះតែបងស្នេហ៍ អូនឈប់ស្នេហ៍ព្រោះតែស្អប់បង (ត្រឹមត្រូវណាស់ពាក្យ២ឃ្លានេះ!)
ព្រោះនួនល្អងគិតថាបងនេះមិនសំខាន់ (វាមិនដែលមាននរណាម្នាក់ ចាត់ទុកថាមនុស្សដែលខ្លួនឯង “ស្អប់” សំខាន់ទេ ចង់ឈឺ ចង់ទៅជាអ្វីក៏មិនខ្វល់)


កំសត់ម៉េសអាអូន??? ពីណាគេហ្ន៎ ចិត្តសាមាន្យធ្វើឲ្យបងជ្រូកខ្ញុំឈឺៗ ហៅលែងលឺ??
យីសរកតែឯងចូលតួក្នុងបទចម្រៀងឲ្យស្រឹមបន្តិចមិនបានវ៉ី តាមមកឌឺដងទៀតក្ឌិតនេះ! ដេញធាក់ផ្អើលកូនអាឡូវ!
ចុះបើលឺតាកើតទុក្ខសោះហើយ….
វាមិនដែលរ៉េ…ធម្មតាបើវាមានខែរនោចវាតែងតែមានខែភ្លឺ វាមិនដែលអាណាគេកើតទុក្ខតែរហូតរ៉េ… ជួបគ្នាខាងក្រៅដូចដឹងស្រាប់ ហាហាហា សប្បាយប៉ុណ្ណា!
ចាប់រាប់ម្រាមដៃ រាប់ទាំងម្រាមជើង លានអណ្តាតថែមទៀតនៅអត់ទាន់គ្រប់ ….
ហាហាហា បើចង់រាប់អស់ទាល់បោចសក់រាប់ ចឹង?
យោបល់ល្អ ខ្ញុំភ្លេចអោយឈឹងទៅ
បើមិនបានអានឡើងវិញខ្ញុំក៏ភ្លេចដែរ ថាសុភាកំពុងនិយាយរឿងអី? ហាហាហា