Down Load this Song ចាប់រាប់ម្រាមដៃ តាំងពីថ្ងៃយើងបែកគ្នា (ច្រើនខែហើយ ច្រើនជាងពេលដែលមានទំនាក់ទំនងគ្នាទៅទៀត) រង់ចាំវេលាឈឺចាប់ឲ្យកន្លងផុត (យូរណាស់ ពេលខ្លះគិតថាបានធូរស្បើយហើយ តែមានម្តងៗនៅឡប់ដដែល) ខំធ្វើការបន្លប់ ខំធ្វើចិត្តមិនតក់ស្លុត (ឡើងអ្នកនៅជុំវិញគេថាឡប់នឹងការងារ ឬមុខលុយ ។ល។) លុបសាររន្ធត់ ដែលអូនធ្លាប់ផ្ញើឲ្យបង (មិនបានលុបទេ ទុកវាជាឧបករណ៍ដាស់តឿន ថាគេគិតយ៉ាងណាចំពោះយើង ពេលនឹកពេកក៏យកវាមកអាន ក្រើនរំលឹកខ្លួនឯង) រស់មិនត្រូវគ្នា បែកគ្នាជារឿងធម្មតា (គិតថាជាផ្លូវល្អបំផុត អស់ចិត្តស្រឡាញ់ហើយ គ្មានអ្វីជាចំណងចងឲ្យនៅជាមួយគ្នាបានឡើយ) តែអនុស្សាវរីយ៍ នៅតែអន្ទោលតាមបង (សឹងតែគ្រប់រឿង ពាក្យពេចន៍ នឹងអារម្មណ៍ដែលធ្លាប់មាន វានៅដិតជាប់ក្នុងក្បាល) វេលាដើរយឺតណាស់ ក៏មានយប់ខ្លះឆ្កួតម្តងៗ (ដូចជាមិនយឺតទេ តែយូរណាស់ហើយ នៅតែមិនព្រមភ្លេច) … Continue reading →