“បងមិនអាចឃាត់បានទេ ព្រោះអូនបានសម្រេចចិត្តហើយ តែអូនត្រូវដឹង បងនៅតែស្រឡាញ់អូន ស្រឡាញ់រហូត បើគេធ្វើបាបអូន ឬបោះបង់អូន អូនកុំភ្លេចណា…បងចាំអូនត្រឡប់មកវិញ អូនឮអត់?……..នឹកដល់បងផងពេលដែលអូនពិបាកចិត្ត…ហើយប្រសិនបើអាច បងចង់ក្លាយជាមនុស្សដែលអូនស្រឡាញ់ម្តងទៀត តើបានឬទេ?”
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
“Call មកបង ពេលគេបោះបង់អូន”
ពាក្យពោលចាប់ផ្តើមបទចម្រៀងរបស់ ព្រាប សុវត្តិ “Call មកបង ពេលគេបោះបង់អូន” រស្មីហង្សមាស វ៉ុល ៤១៦
និយាយទៅគាត់ហ្នឹងពូកែ ណាស់រឿងធ្វើសំឡេងពោល ដែលទឹកដមសំនៀងធ្វើឲ្យយើងអ្នកស្តាប់អាចទទួលយកអារម្មណ៍ និងអត្ថន័យចម្រៀងបានយ៉ាងច្បាស់ … សំឡេងញ័រ អួលដើមក ស្រទន់ ស្តាប់ហើយព្រឺសម្បុរណាស់ … មានបទមួយទៀតដែរដែលខ្ញុំចូលចិត្តត្រង់កន្លែងពោលជាងគេ គឹបទ”ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា” បទហ្នឹងគឺមានពោលចុងក្រោយ ស្តាប់ហើយព្រឺសម្បុរ មិនជឿសាកស្តាប់មើលទៅ (ដាក់អារម្មណ៍តាមចម្រៀងបន្តិចផងទើបស្តាប់ពិរោះ)
“ស្នេហ៍ដែលបងមាន បងបានជូនអូនអស់ហើយ អូនដឹងទេ បងស្រឡាញ់អូនខ្លាំងណាស់ ក៏ប៉ុន្តែបងមិនស្តាយក្រោយទេ បងគ្រាន់តែចង់ប្រាប់ឲ្យដឹងថា ទឹកភ្នែកបងស្រក់នេះ មិនមែនគ្មានបញ្ហានោះទេ អូនចាំទុកណា បងនឹកអូនខ្លាំងណាស់ ស្រឡាញ់អូនខ្លាំងណាស់ … បងលាអូនសិនហើយ…”
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser. ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា – ព្រាប សុវត្ថិ
.
.
.
.
.
.
.
.
“ស្រឡាញ់ណាស់ នឹកណាស់ និងបារម្ភខ្លាំងណាស់ …”
