កវី​ចាញ់​ស្នេហ៍ – ជា​ សាវឿន

ថ្ងៃ​នេះ(13-07-10) ​កំពុង​អង្គុយ​ធ្វើ​ការ​នៅ​ផ្ទះពេល​យប់  ស្រាប់​តែ​ឮ​សម្លេង​ពីទូរទស្សន៍នៅ​ខាង​ក្រោម ប៉ុស្តិ៍បាយ័ន​គេ​កំពុង​ប្រឡង​ចម្រៀង សុទ្ធ​តែបទ​ពី​ដើមៗ ហើយ​បេក្ខជន​មក​ប្រកួត​មក​ចម្រុះ​គ្រប់​ទិសទី ទាំ​ង​ក្នុង និង​ក្រៅ​ស្រុក ។ ស្រាប់​តែ​ឬ​ចម្រៀង​មួយ​បទ​ «ស្នេហា​ឆ្លងដែន» ស្តាប់​ទៅ​ភ្លេង​ដូច​ធ្លាប់​ស្តាប់ ហេហេហេ …តាម​ពិត​លំនាំ​ដើម​បទ «កវីចាញ់ស្នេហ៍» សោះ…ខាន​ស្តាប់​យូរ​ហើយ សាក​​ពឹង​ឲ្យ​ Google ជួយ​រក​ឲ្យ​ក៏​ស្រាប់​តែ​ឃើញ​មែន! សាក​ស្តាប់​អត្ថន័យ​ដៀល​មនុស្ស​ស្រី​របស់​កវី​សម័យ​ដើម​លមើល… មិន​ធម្មតាទេ ច្រៀង​ចូល​លក្ខណៈ​បញ្ចេញ​កំហឹង ញេញ​ធ្មេញ  :-D … ចំណែក​សាច់ភ្លេង​ក៏ពិរោះ​ដែរ ជាពិសេស​គេ​រត់គ្រាប់​  Piano ខ្ញុំ​ចូល​ចិត្ត​ណាស់​  ។ ចាំថា​កាល​មុន​ស្តាប់បទនេះ​ម្តង​ៗ​ម៉ាក់​ច្រើន​និយាយ​ថា បទ​ហ្នឹង​តែង​ចេញ​ពីរឿង​ពិត របស់​តារាចម្រៀង (ឬ តួកុន​សម័យ​)ពីដើម​ ។

កវីចាញ់​ស្នេហ៍ – ជា​ សាវឿន

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

credit: Khmermedia.com

កវីចាញ់​ស្នេហ៍​បក​ប្រែ​រឿង​ខ្ញុំ​ ត្រូវ​សើច​ ឬ​មួយ​ត្រូវ​យំ? សូម​ញាតិ​ជួយ​ពិចារណា …
គួរ​ស្អប់​គួរ​ខ្ពើម ឬ​ ក៏​ប្រណី​មេត្តា ឱះ​ឱ! សែន​​អនិច្ចារ​ ចៃដន្យ​កម្មពៀរ​អប្រិយ ។

ចម្រៀង​​ ខ្ញុំ​ច្រៀង​ ច្រៀង​រឿង​ខ្ញុំ​ពិត រឿង​ស្នេហ៍​ស្រី​ប្រែ​ប្រួល​ចិត្ត​ ហ៊ាន​លួច​​ផិត​​ពី​កវី …
អូន​ធ្លាប់​ឱប​បង បង​ធ្លាប់​ថើប​ថ្នម​បម​បី ឥឡូវ​អូន​ឱប​ប្រុស​ថ្មី តើហ៍​ស្រី​អូន​ឆ្ងាញ់​យ៉ាង​ណា?

ត្រូវ​សើច ​ឬ ​យំ? ខ្ញុំ​ជា​កវី ខក​​ខ្លួន​ចាញ់​កល្ប​ស្ត្រី ស្រី​បោក​ហើយ​​ក្បត់​ចិន្តា …
សូម​ញាតិ​ជួយ​ស្តាប់ ជួយ​ចាំ ជួយ​ពិចារណា នៅ​ចុង​ខែ​កញ្ញា សង្សារ​ផ្តន្ទា​ប្រល័យ ។

ទ្រនំ​ទួល​គោក​ខ្ញុំ​ចាញ់​បោក​គេ ចាញ់​ចិត្ត​ចាញ់​រូប​ស្រី​ស្នេហ៍ មាសមេ​ថ្នម​ឱប​ប្រុស​ថ្មី …
បង​ឃើញ​នឹង​ភ្នែក មិន​បាច់​មក​ប្រកែក​អី នេះ​ឬ​មាយាទ​ស្ត្រី ចិត្ត​ស្រី មួយ​ពាន់ មួយក្បត់ ។

ត្រូវ​សើច ​ឬ ​យំ? ខ្ញុំ​ជា​កវី ខក​​ខ្លួន​ចាញ់​កល្ប​ស្ត្រី ស្រី​បោក​ហើយ​​ក្បត់​ចិន្តា …
ស្នាម​​ដូច​កង្រី បាន​ជា​ខំ​ថ្នម​ស្នេហា​ មិន​ដឹង​ចិត្ត​ស្រីសាវា ឈ្មោះ​ថា​ជា​ស្រី​កាកី​ ។

បើ​សិន​ខ្ញុំ​សើច​ សើច​ទាំង​ទឹក​ភ្នែក ដើម​ទ្រូង​ស្ទើរ​​តែ​ធ្លាយ​បែក ព្រោះ​ខ្មាស​នឹង​សម្តី​ស្រី​
បើ​សិន​ខ្ញុំ​យំ តើ​ខ្ញុំ​យំ​ប្រយោជន៍​អី រឿង​អូន​ផ្លាស់មាន​ប្រុស​ថ្មី កវី​បង​សូម​ជូន​ពរ ៚

Share
This entry was posted in [V]-action, [V]-download, [V]-interested. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>