មានឱកាសបានសាកល្បងប្រើប្រាស់របស់មួយចំនួនដូចខាងក្រោយ… ព្រោះត្រូវស្វែងយល់ពីវា (ជាការងារក្រៅផ្លូវការបន្ថែមរបស់ខ្ញុំ)
ធ្លាប់បានសាកល្បងហើយទាំង Wifi and 3G (ក្រាហ្វិច Apple ពិតជាមិនធ្វើឲ្យខកបំណងឡើយ… តែសូមតឿនទៅអ្នកមានបំណងចង់ទិញថា គួរស្វែងយល់ពីបំណងខ្លួនឯងឲ្យច្បាស់សិន ថាត្រូវការអ្វីពីវា ហើយវាអាចឲ្យអ្វីមកយើងបានខ្លះ… ហេតុព្រោះថាតម្លៃមិនមែនលេងសើចទេ ចុះថ្លៃក៏លឿនណាស់ដែរ មិនដល់មួយខែ ២០០$ ដាច់ភឹង)

Fujitsu Tablet Stylistic … ក្រៅពីមានបន្ថែមការងារគូសវាសហើយ ដូចជាមិនសូវឃើញអីខុសពី ឡិបថប់សោះឡើយ ទម្ងន់ក៏មិនចាញ់ឈ្នះគ្នា…. ។ល។ និងជាថ្មីម្តងទៀត គិតមុនឲ្យច្បាស់សិនសឹមទិញ ព្រោះមិនជាថោកទេបើតាមខ្ញុំដឹង ។

Wireless Keyboard by Apply…រូបរាងតូចច្រឡឹង…តែតម្លៃមិនតូចដូចមាឌទេ ហាហាហា ប្រើប្រាស់ស្រួល អត់មានខ្សែប្រើ ប្លូធូស និងជាឧបករណ៍បន្ថែមល្អបំផុតសម្រាប់ ipad និងពពួក Tablet ….
iPhone 4G នឹងមានឱកាសសាកល្បងប្រើក្នុងខែខាងមុននេះ…..
….
Sony Daily Reader … អាមួយនេះមិនមែនបានត្រឹមសាកទេ គឺបាននឹងកំពុងប្រើប្រាស់រាល់ថ្ងៃ … ខ្ញុំមិនទាន់បានឃើញរបស់ E-book Reader របស់ Amazon.com នៅខាងក្រៅទេ តែសូនីមួយនេះអេមមែន… ប៉ងចង់បានយូរហើយ តែមិននឹកបាននឹងបានឆាប់ៗអញ្ចឹងសោះ ដោយហេតុចៃដន្យ….









នឹកឃើញរឿងសាក មានអាមួយសាសន៍ មិចសិចកូ ធ្វើការជាមួយគ្នា វាមានឡានហាំមើh3 ខ្ញុំចេះតែសសើរវាថាបានឡានជិះឡូយ ស្រាប់តែពីម្សិលវាមកអង្ងរខ្ញុំអោយជូនវាទៅផ្ទះ វាភ្លេច ID បើកបរ (នៅអាគាំងសំខាន់ណាស់ID តែមានរឿងអីហើយអត់មាន ID ច្បាស់ជាខ្នោះមួយរំពេច) អោយបើកម៉េចធ្លាប់តែបើកឡានតូចៗដល់តែធំហើយខ្ពស់ មិនហ៊ានទេ វៗបុករឺកៀរខូចឡានថ្មីផង នាំតែបញ្ហា! សុខចិត្តបានត្រឹមតែម៉ាជិះបានហើយ។
អូរភ្លេចប្រាប់ខ្ញុំដូរយកអាយហ្វូន៤ហើយ មិនខុសគ្នាប៉ុន្មានទេជាមួយ3Gs តែលឿន ក្រាហ្វិចពណ៌ calling VDO ពិតជាអេមណាស់។
មែនតើហ៍បង…អារឿងសាករបស់គេនេះខ្លាចតែខូចទេ ជាពិសេសរបស់ចៅហ្វាយតែម្តង ។ ប្រើទាំងថ្នាក់ថ្នម ហេហេហេ បើជារបស់ខ្លួនឯងហ្មងទៅវាមិនសូវអីទេ ។ ខ្ញុំអាន Review iPhone 4G ហ្នឹងច្រើនដែរឃើញអាមិនសូវមានខុសគ្នាអីច្រើនទេ ក្រៅពីលឿនជាង និងរូបភាពហ្មត់ល្អជាង ។ ជិតបានសាកហើយខ្ញុំ ក្នុងខែក្រោយនេះឯង របស់ចៅហ្វាយគាត់ផ្ញើគេទិញ មកដល់ឆាប់ៗនេះ ចាំមានអីឆ្ងល់ចាំសួរបងសុខគីឯងហើយ ព្រោះបានប្រើមុនខ្ញុំ ៚