Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
Download: មិនហ៊ានប្រាប់ផ្ទាល់មាត់
មិនហ៊ានប្រាប់ផ្ទាល់មាត់ – ឆន សុវណ្ណរាជ
I) ចង់ជួបណាស់ជីវ៉ា អ្នកណាចង់បែកពីស្នេហ៌ ដឹងដែរឈឺចាប់ ឈឺចាប់ដូចគ្នា
ខ្ទាំដួងចិត្ត ខ្ទាំពាក្យ មិនដឹងបកស្រាយបែបណាឲ្យស្ងួនទប់ចិត្ត ការពិតគឺបងត្រូវបែកពីអូន
R) គេជំទាស់មិនឲ្យជួបគ្នា មាសមេបងស្រឡាញ់អូនខ្លាំងណាស់ តែបងជម្នះមិនបាន
II) បងដឹងបងប្លែកខុសកាលគ្រាមុន ខុសព្រោះចង់ឲ្យអូនដកចិត្តពីបង មិនហ៊ានប្រាប់អូនផ្ទាល់មាត់
សុំទោសបងដែលបងផ្តល់ក្តីសង្ឃឹម តែពេលណឹងបងដកយកក្តីរំពឹងវិញ ឲ្យចិត្តអូនខ្ទាំទោម្និញឈឺចាប់ខ្លាំង
III) បងគិតខុស បងល្ងង់អូនធ្លាប់សុំបងបែកគ្នា ព្រោះអូនដឹងមុន តែបងមិនព្រម
ទុករហូតរឿងធំ រឿងបងជួបមុំមិនបាន កល្យាណគ្រាំចិត្ត ការពិតមិនអាចបង្វៀងបានឡើយ ។
Repeat: R/II/II
personal impression to the song:
មែនហើយការដែលនៅសុខៗមកនិយាយប្រាប់ថា “បែកគ្នា” វាពិតជាពិបាកទទួលបានមែនសម្រាប់មនុស្ស ដែលកំពុងស្រឡាញ់គ្នា ជាពិសេសសម្រាប់ភាគីដែលត្រូវបានគេសុំបែកនោះ ។ តែបើខ្លួនពិតជាមានមូលហេតុច្បាស់លាស់ ហើយគិតថាខ្លួនពិតជាចង់បានបែបនោះ គ្មានអ្នកណាម្នាក់មកបង្ខំគេឡើយ ឬគៀបសង្កត់ឲ្យគេស្រឡាញ់នរណាម្នាក់បានឡើយ ។
តែទង្វើដែលសម្តែងចេញឲ្យគេដកចិត្តចេញពីខ្លួននេះទៅវិញទេ ដែលជារឿងឈឺចាប់ជាងការសុំបែកគ្នាត្រង់ទៅទៀត ។ វាធ្វើឲ្យអ្នកដែលមិនដឹងរឿងអីនោះ គិតសឹងបែកខួរក្បាលម្តងៗ ហេតុអ្វីបានជាមានការប្រែប្រួលដូច្នេះ ? ធ្វើនេះក៏ទាស់ ធ្វើនោះក៏ខុស ពាក្យសម្តីប្រែរពីផ្អែមល្ហែម ហេតុអ្វីក៏ក្លាយជាទ្រគោះបោះបោកទៅវិញ ? តើហ៌គេបានធ្វើអ្វីខុស ? សំណួរជាច្រើនបានចាក់ស្រោចមកលើគេដោយរកចម្លើយមិនបាន ចុងក្រោយបានត្រូវបន្ទោសខ្លួនឯង ថាធ្វើមនុស្សដែលខ្លួនស្រឡាញ់មិនសប្បាយចិត្ត ។ល។មានដឹងអី, ការពិតគឺគេចង់ដោះដៃចោលខ្លួនឯងសោះ! ពាក្យថាស្រឡាញ់ដែលធ្លាប់ពោលឡើងកាលពីមុន ហេតុអ្វីក៏មាត់នោះងាយម៉្លេះ ងាយនិយាយចេញមក ឬជាការបោកប្រាស់ ឬជាការច្រឡំ ឬជាអ្វីឲ្យប្រាកដ ? ពាក្យថានឹកដែលតែងនិយាយចេញមកជារឿយៗនោះវាជាអ្វីទៅវិញ ? ហើយជារឿយៗ ដែលតែងប្រាប់ថា ស្រឡាញ់ខ្លាំងណាស់ នឹកខ្លាំងណាស់ ទាំងនោះជាការពិតឬយ៉ាងណាដែរ? ពិតត្រឹមពេលណា? ហើយក្លាយជាការច្រឡំនៅពេលណា នឹងប្តូរទៅជាការបោកប្រាស់តាំងពីពេលណាមកដែរ?
បើមិនស្រឡាញ់ បើមិនបាននឹកទេ ហេតុអ្វីមិនព្រមប្រាប់ត្រង់ៗទៅ មានដឹងទេថាការអូសបន្លាយពេលពេលវេលា ឲ្យកាន់តែវែង វាមិនអាចជួយអ្វីបានឡើយ ក្រៅពីថែមការឈឺចាប់នោះ ។ មានដឹងទេថា ពាក្យស្រឡាញ់ដែលធ្លាប់ឮម្តង ត្រូវចំណាយពេលយូរយ៉ាងណាដើម្បីបំភ្លេច ពាក្យនឹកដែលបានឮម្តង វាតបមកជាការឈឺចាប់ខ្លាំងប៉ុណ្ណានៅពេលចុងក្រោយដឹងថា ជាការនិយាយចេញមកដោយ បង្ខំ ឬ ដោយច្រឡំ ឬដោយការមិនពិតនោះ ។

ល្បងទាន់សម័យជានិច្ច មាន Facebook តាមក្រសែនិយម ខ្ញុំអត់ចេះលេងសោះដូចជា Hi5, Twitter,
——————————————————————————-
ចុះផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃដោយខ្លួនឯង
(លក់ដី,ផ្ទះ,ឡាន,លក់សំបុត្រយន្តហោះ,សៀវភៅ,
ទូរស័ព្ទ,ម៉ាស៊ីនថតរូប, ហាងលក់បាយ ។ល។
មានយូរហើយ ហេហេហេ មិនតិចជាងអាយុកាល Blog ទេ គ្រាន់តែមាននឹងគេ ហើយមិនដែលអាប់ដេតអីទេ…ក្រោយមកមានគេហៅឲ្យចូលទៅលេងម្តងទៀត ក៏បានទៅមួយរយៈ ហើយក៏ឈប់មួយរយៈទៀត ទើបតែចូលសារជាថ្មី ព្រោះពួកម៉ាកជិតស្និតទៅទីនោះច្រើន!
ืនិយាយពី Hi5 នឹង Facebook ប្រទេសថៃគេចូលចិត្តលេងណាស់ ខ្ញុំឃើញគេអញ្ជើញអោយ ចូលរួមដែរ តែអត់ចេះលេងទើបមិនចុចទទួល