ថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រឆ្នាំនេះគិតថាមិនដើរលេងទៅណាទេ ព្រោះមានភារកិច្ច (កាតព្វកិច្ច) ត្រូវធ្វើខានមិនបាន រង់ចាំខ្ញុំនៅថ្ងៃអាទិត្យខាងមុខនេះហើយ (១៦ ឧសភា) … ម្យ៉ាងនឹកមិនចង់ដើរច្រើនដូចឆ្នាំមុនទេ វាដូចមានអ្វីម្យ៉ាងធ្វើឲ្យគិតដល់រឿងចាស់មកវិញមិនឈប់សោះ ប្រឹងហើយខំទៀត តែនៅតែនឹក ខំធ្វើខ្លួនឲ្យរវល់ហើយនៅតែគិត… ។ តែមកព្រឹកមិញ (១៣ ឧសភា) មកពីហាត់ប្រាណវិញ ស្រាប់តែបងប្រុសប្រាប់ថា ឲ្យទៅដឹកម៉ាក់ពីក្លឹបហាត់ប្រាណមក ព្រោះណាត់គ្នាហើយថាទៅកំពត ។ ខ្ញុំរេរាដែរព្រោះមិនដឹងថាត្រូវទៅ ឬមិនទៅ ព្រោះមានការងារត្រូវធ្វើច្រើនដែរ ។ តែគិតថាឈប់បុណ្យ ៥ថ្ងៃ ចង់ដើរលេងជួបជុំបងប្អូនដែរ ហោចណាស់បានមួយថ្ងៃ ។ អញ្ចឹងក៏សម្រេចចិត្តទៅនឹងគេទៅ ។ តាមផ្លូវជាលេខបី មួយកំណាត់ផុតពីបំបែកអង្គតាសោមមក ផ្លូវកំពុងធ្វើហុយសម្បើមណាស់ ជិះមើលផ្លូវមិនឃើញទេ ។ តាមថាគួរតែវៀងទៅផ្លូវថ្មី (បំបែកគុស) … Continue reading →