Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
តើអ្នកណាដឹងចិត្តខ្ញុំ បង្ខំចិត្តបែកពីស្រី បែកទាំងចិត្តភក្តីបងស្រឡាញ់ស្រីលើសពីជីវិត ។ ហេតុផលមិនស្របបេះដូង បងលួចប៉ងគិតតែម្នាក់ឯង គ្រប់យ៉ាងបងឈឺសែន ឈឺមែនឈឺចាប់ឈឺចេញពីចិត្ត ។
*អ្នកក៏បន្ទោសរូបបង អ្នកណាក៏ចង់ឲ្យជួបគ្នា តែវេលាមិនអនុញ្ញាតឲ្យយើងជួបឡើយ បងជឿថាអូនក៏បានដឹង តែព្រលឹងចង់ឲ្យបងស៊ូ (?) បងដឹងច្បាស់ បងនៅយូរគ្មានប្រយោជន៍ឡើយ ។
**តើអ្នកណាមួយចង់បែកពីមនុស្សដែលខ្លួនឯងកំពុងស្រឡាញ់ តែរឿងនេះស្មុគស្មាញបង្ខំចិត្តបងឲ្យឈប់ ឲ្យបងត្រូវបែកពីអូន ឲ្យអូនឈប់ស្រឡាញ់បង តើដឹងទេនួនល្អងបងឈឺប៉ុណ្ណា?
*** មានដឹងទេថាបងនឹករូបអូន ក្នុងបេះដូងដាមតែរូបស្រី មានដឹងទេរាល់ថ្ងៃបងតែងលបលួចនឹកអូន ។
****ចង់ណាស់ចង់ផ្តើមជាថ្មី ចង់ថ្នមថែស្រីម្តងទៀត បើសិនជាសាច់ញាតិអូនផ្តល់ឱកាសឲ្យ (បង)។
កូនប្រុសគេថាមិនយំ តែខ្ញុំបែរជាទឹកភ្នែក ស្របពេលចិត្តដែលរហែក ខ្ញុំចង់ស្រែកហៅនាងឲ្យត្រឡប់ ។ ស្នេហ៍ចប់ស្របពេលស្រឡាញ់ បងចុះចាញ់ទាំងចិត្តចង់ឈ្នះ បងស្រឡាញ់អូនណាស់ មួយជាតិនេះបងភ្លេចមិនបានឡើយ …
* / ** / *** / **** / ** / *** / ****

ដឹងខ្លួនគេដើរចេញខ្លួនអែងចឹងល្អ! តែអាណិតណាស់ស្នេហាមួយគូនេះ ធម្មតាទេ រឿងចឹងៗវាឧស្សាហ៍កើតឡើងដែរហ្នឹង មិនដឹងថាម្នាក់ៗគេដោះស្រាយតាមរបៀបណាខ្លះ ខ្លះបានជួបគ្នាវិញ ខ្លះក៏អឺងអឺយទៅ… hmm
អែនីវេ! សុខសប្បាយជាទេបង? ការងារការង៉ានវិញយ៉ាងម៉េចដែរ… ខ្ញុំសុខធម្មតាទេ តែរឿងការងារមិនដូចផ្លូវទៅសៀមរាបអីលូវទេ… រដិបរដុបណាស់ ។
អាំងត្រូ…មកចេញចូលជាប្រលោមលោកអីណាអីណីយើស!
មានអីបងសុខជាធម្មតាទេ គ្រាន់តែមួយរយៈនេះការងារវាច្រើនគួរសម ហើយមាន(បើហៅថាការងារមិនត្រូវ ហៅថាកាតព្វកិច្ចវាខុសស្រឡះ) មិនដឹងហៅថាស្អីទេ តែវាធ្វើឲ្យរវល់ ហើយដូចជាមានសម្ពាធសម្បើមដែរមកលើជីវិតក្នុងមួយរយៈនេះ and may be last for 2 more years!
រឿងការងារប្អូនឯង ដូចធ្លាប់បានប្រាប់បងកាលពីថ្ងៃមុនហ្នឹងមែនទេ? វាអញ្ចឹងហើយការដ្ឋអើយ… បើចាប់ផ្តើមមកវាស្រួលៗពេកទៅ ម៉េចស្គាល់រសជាតិពិបាក! ដូចផ្លូវសៀមរាបអញ្ចឹង កាលពីមុនមកវាក៏មិនស្រួលដូចអាឡូវដែរ ហើយដល់ក្រោយមកនេះវាស្រួលស្អាត អ្នកជិះគេដឹងគុណអ្នកធ្វើ វាជាលទ្ធផលដែលអ្នកប្រឹងប្រែងធ្វើចង់បាន បែរមកការងារយើងវិញ ក៏អញ្ចឹងដែរនៅពេលបានទទួលផ្លែផ្កា យើងនឹងមានមោទនភាពខ្លួនយើង … បងរង់ចាំមើលថ្ងៃដែលយើងញញឹមពេញចិត្តនឹងលទ្ធផលការងារខ្លួន (មកដល់ពេលនេះ បងមិនទាន់ដើរដល់ចំណុចណឹងនៅឡើយ ទាំងៗដែលប្រឡូកក្នុងការងារបាន ៧ឆ្នាំ ហើយ! តែនៅតែមិនរាថយ ព្រោះដឹងថាផ្លួវដែលត្រូវដើរនៅវែងឆ្ងាយទៀត!)
ដើរអីក៏ដើរម៉្លេះ! ប្រឡូកការងារបាន ៧ឆ្នាំហើយ? រយៈពេលនេះ បើសិនជាខ្ញុំវិញប្រហែលបានកូន១កូន២ពរទៅលេងម៉ែបាត់ហើយ ។ ខ្ញុំដើរទើបបានមិនទាន់កន្លះឆ្នាំស្រួលបួលផង ចេះរអ៊ូរទាំបាត់ទៅហើយ ព្រោះតែបញ្ហាផ្លូវចិត្តវាប៉ះទង្គិចពេក ។ ខ្ញុំរកច្រកចេញមួយឃើញហើយ… មានឱកាសខ្ញុំនឹងចាត់ការរឿងនេះ… អ្វីដែលកើតឡើងពេលនេះចាត់ទុកជាបទពិសោធន៍ ឲ្យដឹងថាសង្គមសេដ្ឋកិច្ច សង្គមការងារអីហ្នឹង សព្វង៉ៃពោរពេញដោយការកេងកម្លាំងបុគ្គលិក, ការយល់ឃើញរបស់ខ្ញុំ ។ ទោះយ៉ាងណាវាជានីតិវិធីរបស់គេ ។ និស្សិតបច្ចុប្បន្នរៀនចប់ព្រោងព្រៀត គ្មានការងារធ្វើ ទើបធ្វើឲ្យពួកនយោជកបែកគំនិតមួយឆ្កុយ ។ ពេលខ្លះមានតែរឿងឈឺក្បាល មិនចង់ដឹងឮអ្វីដែលពួកគេធ្វើនោះទេ ។ និយាយរួមខ្ញុំមិនសប្បាយចិត្ត… [...]
ផ្លូវមួយប្រសើរបំផុត គិតត្រឹមថារកចំណូលសម្រាប់ចិញ្ចឹមខ្លួន(មួយចំណែក បើឲ្យរ៉ាប់ទាំងអស់ប្រហែលពិបាក) សិន ហើយប្រឹងធ្វើការដើម្បីសន្សំបទពិសោធន៍ ។ ផ្លូវដែលត្រូវដើរទៅខាងមុខគឺរៀនបន្តថែមមួយ ឬពីរសញ្ញាបត្រទៀត សឹមគិតរឿងជោគជ័យក្នុងការងារឲ្យពេញទំហឹង! នេះមិនមែនប្រាប់ថាឲ្យធ្វើការលេងៗទេ ធ្វើអ្វីក៏ដោយ ឲ្យតែមានការប្រឹងប្រែងយកចិត្តទុកដាក់ជាពិសេសមានការទទួលខុសត្រូវនូវការងារដែលជាបន្ទុករបស់ខ្លួន បញ្ហាផ្សេងៗនៅកន្លែងការងារនឹងអាចកាត់បន្ថយបានមួយចំនួនជាមិនខាន ។ Take it free… next time when I go out (chit chat eating …) with my friends i will call you ok!?!)
it doesn’t matter for this, i’ll solve ma self. thx for your help. ‘ll update news for you.
good, bro! cheer cheer cheer!
ស្នេហ៍ចប់ស្របពេលស្រលាញ់ ក៏មិនខុសអ្វីពីរឿងខ្ញុំប៉ុន្មានទេ! រាល់ង៉ៃនេះខ្ញុំស្រលាញ់ណាស់ គេឲ្យខ្ញុំស៊ូ គេឲ្យខ្ញុំប្រឹងប្រែងដើម្បីអនាគត ។ ខ្ញុំបានដាក់ចិត្តនឹងស្វែងរកអនាគតជាមួយគេ រស់ជាមួយគេដូចជាប់ចំណងរួចទៅហើយ បើចង់ស្រាយក៏ពិបាកដែរ ។
ខ្ញុំនឹងបញ្ចប់ ខ្ញុំនឹងដើរចេញស្របពេលខ្ញុំស្រលាញ់គេ ។ គេសួរខ្ញុំថាជឿជាក់លើស្ថាប័នប៉ុនណា? ខ្ញុំថាជឿជាក់ 100%!!
គេថា ចុះកាលមុនធ្លាប់តវ៉ារឿងប្រាក់ខែរឿងសញ្ញាបត្រនុះ ការជឿជាក់មិនថយចុះទេឬ? ខ្ញុំឆ្លើយថា៖ តវ៉ាមិនបាន ធ្លាប់មានរឿងចឹង ក៏ខ្ញុំនៅ តែជឿជាក់១០០ដដែល ។ ហាហា!!! ឆ្លើយបញ្ឈឺ!!! គេដកសល់ត្រឹម ៨០% lolz
ស្នេហាស្ថាប័នសោះ ឯងស្មានតែដាច់ចិត្តបើកបង្ហាញឲ្យបងប្អូនប្លក់ដឹងទៅហើយ ហាហាហា ឃើញគេជជីកសួរកាលពីថ្ងៃមុន!
យូរទិច!
ដឹងខ្លួនគេដើរចេញខ្លួនអែងចឹងល្អ! តែអាណិតណាស់ស្នេហាមួយគូនេះ ធម្មតាទេ រឿងចឹងៗវាឧស្សាហ៍កើតឡើងដែរហ្នឹង មិនដឹងថាម្នាក់ៗគេដោះស្រាយតាមរបៀបណាខ្លះ ខ្លះបានជួបគ្នាវិញ ខ្លះក៏អឺងអឺយទៅ… hmm
+1
ស្រឡាញ់ខ្លាំងឈឺចាប់ច្រើន ស្រឡាញ់ច្រើនឈឺចាប់យូរ! ហេហេហេ ចម្លើយងាយងាយ មែនទេ?