[good memory]

- PrivatE -

good-memo

អតីតកាល​ត្រូវបាន​គេចាត់ទុក​ថា​ជា​មេរៀន​សម្រាប់​ការអនុវត្ត​របស់​បច្ចុប្បន្នកាល និង​ជា​ប្រើ​ទុក​ជាការគ្រោង​ប៉ាន់​របស់​អនាគត​កាល ។ ការចង​ចាំ​សម្រាប់​ខ្ញុំបែងជា​ពីរ​ប្រភេទធំៗ ទីមួយ​គឺ​ចាំ​រឿង​អតីកាល​ដែល​ល្អ និង​ទីពីរ​គឺ​រឿងមិន​ល្អ ។

រឿង​មិន​ល្អ មែន​ទែនទៅ មិន​បាន​ចង់​ចង​ចាំ​វាទេ ចង់​តែ​ឲ្យ​វា​រលប់ទៅ​ឲ្យ​បាត់ទៅ គ្រាន់តែ​តែ​យល់ ស្គាល់​ទុក​ជា​មេរៀន​ទៅ​សម្រាប់​ជីវិត​ទៅ​វា​បាន​ហើយ​ មិន​ចាំ​បាច់​ចាំឲ្យ​មាន​ការចងចាំ​លម្អិត​អំពីវា​ទេ ។ ត្បិត​តែ​រឿយ​ៗ គិត​អញ្ចឹង​មែន តែ​មែនទែនទៅ រឿងមួយ​ចំនួនធំ នៅក្នុង​ការចងចាំ​របស់ខ្ញុំ​ទាំង​ល្អ និង​ទាំងមិន​ល្អ វា​មិន​បាន​បាត់ទៅណា​ឡើយ ។

ការ​ចង់ចាំ​ល្អ​ៗ​ ឬ​ អតីតកាល​ល្អៗវិញ ខ្ញុំ​តែង​ចង់​ចងចាំ​វា​ទុក​ឲ្យបាន​យូរ​ៗ មិន​ចង់​ឲ្យ​វា​រលត់បាន​ពី​ការ​ចងចាំ​របស់​ខ្ញុំ​ឡើយ ចង់​ចាំ​វា​ទុក​រហូត​ដល់ថ្ងៃចុង​ក្រោយ​នេះ​ជីវិត ។ មាន​វិធីជា​ច្រើន​ ដែល​ខ្ញុំ​ ឬ​មនុស្ស​ជា​ច្រើន​ផ្សេងទៀត​បាន​ធ្វើ ដើម្បី​រក្សាទុក​ការ​ចង​ចាំ​ល្អ​ៗ​របស់ខ្លួន មាន​ដូច​ជា​ការ​សរសេរកំណត់​ហេតុ ការ​ថត​រូប​ថត ការ​ថត​វីដេអូ ឬ​រក្សា​ទុកនូវ​របស់របរ ឬវត្ថុ​អ្វីមួយ​ដែល​តំណាង​ឲ្យ​ការ​ចងចាំ​ល្អមួយ​ដែលមិនចង់​ឲ្យ​ភ្លេច ។

ដូច​ជា​ការចង​ចាំ​មួយ​របស់ខ្ញុំ ជា​ការចងចាំ​មួយ​ដ៏​ល្អ ខ្ញុំ​មិន​ចង់​ភ្លេច​វា​ឡើយ ខ្ញុំ​បាន​អនុវត្ត​តាម​វិធីខាង​លើ​សឹង​ទាំង​អស់ ដើម្បី​រក្សា​ទុក​ការចងចាំមួយ​នេះ ។ ខ្ញុំមាន​ទាំង​រូបថត មាន​ទាំង​កំណត់ហេតុ​ ហើយ​លើ​ស​ពីនោះ​ទៅទៀត គឺ​ការ​ក្រើន​រំលឹក​ដោយ​ស្វ័យ​ប្រវត្តិ​របស់​ចិត្ត​ខ្ញុំ​តែ​ម្តង ដែល​ជា​រឿយ​ៗ តែនឹក​ដល់​ការចងចាំ​ដ៏ល្អមួយ​នោះ ។

វា​ជាអារម្មណ៍​រំភើប សប្បាយ សម​បំណង ធូរ​ទ្រូង មើល​ឃើញ​អ្វី​ៗ​គ្រប់យ៉ាង​ជុំ​វិញ​ខ្លួន​ពោរពេញ​ដោយ​ភាពស្រស់ថ្លា អារម្មណ៍​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​បិទ​មាត់មិន​ជិតពេញ​មួយ​ថ្ងៃ ញញឹម​ចេញ​ពី​បេះដូងខាង​ក្នុង ជា​សេចក្តីសុខ​ផ្លូវ​ចិត្ត​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ជួប​ពីមុន​មក​ឡើយ ត្បិត​តែ​ពេល​វេលា​បាន​កន្លង​ទៅ មួយ​ឆ្នាំ​គត់ទៅហើយមែន តែអារម្មណ៍ទាំង​នោះ នៅមាន​ឥទ្ធិពល​ខ្លាំងណាស់មក​លើអារម្មណ៍​របស់ខ្ញុំ​ វាធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​ពេល​នឹក​ដល់​ វា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ពឺត​ក្នុង​ទ្រូង​ពេល​ នឹក​ដល់រឿង​រ៉ាវ​ទាំង​អស់​ដែល​បាន​កើតឡើងនោះពេល​នោះ ហើយ​នៅពេល​ដែល​ខ្ញុំមាន​អារម្មណ៍​ឯកោ ការនឹក​ដល់​អនុស្សារយ៍ មួយ​នេះអា​​ចធ្វើ​ឲ្យ​ទឹក​ភ្នែក​ខ្ញុំ​ហូរ​ចេញ​មក​ដោយ​មិន​ដឹង​ខ្លួន​គ្រប់​ពេល ធ្វើ​ឲ្យអួលដើម​ ក ធ្វើ​ឲ្យ​នឹកអាល័យ ….

ខ្ញុំ​នឹង​រក្សាអតីតកាល​ដ៏ល្អមួយ​នេះ​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ជា​ដរាប បើ​ទោះ​ពេលវេលាអាច​ធ្វើ​ឲ្យខ្ញុំ​ភ្លេច​ភ្លាំង​ខ្លះមែន តែ​ខ្ញុំ​នៅមាន​ជំនួយ​ការ​ផ្សេងទៀតសម្រាប់​រក្សា​ទុក​ការចង​ចាំមួយ​នេះ មាន​ដូច​ជា​ការសរសេរ រូប​ថត ។ល។

២៤ មេសា ឆ្នាំ ២០១០

វីរិយា

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.


เบิร์ด ธงไชย แมคอินไตย์ – มีแต่คิดถึง.mp3

Share
This entry was posted in [V]-'s expression, [V]-writing. Bookmark the permalink.

Comments are closed.