តួអង្គក្នុងអត្ថបទបានកើតឡើងពីការប្រឌិតទាំងស្រុង មិនមែនជារឿងពិតកើតមានឡើងឡើយ ដូច្នេះបើបានអានហើយ មានរឿងស្រដៀង ឬប្រហែល សូមមេត្តាខន្តីអភ័យទោស ហើយសូមកុំរើសយកទៅដាក់ខ្លួន នាំមិនសប្បាយចិត្តឥតអំពើរ (ខ្ញុំសុំប្រើសិទ្ធិក្នុងការបញ្ចេញមតិ ឬយោបល់ ដែលមិនមានប៉ះពាល់ដល់សិទ្ធិអ្នកដទៃ!) កាលពីច្រើនឆ្នាំមុន… មកដល់ពេលនេះអ្វីៗវាដូចបង្ហាញឲ្យខ្ញុំឃើញកាន់តែច្បាស់ អ្វីដែលខ្ញុំគេចវេសមិនគិត វាបានកំពុងបង្ហាញខ្លួនឲ្យច្បាស់បន្តិចម្តងៗ ថាការពិតវាគឺជាអ្វីដែលខ្ញុំគេចវេស ។ បានត្រឹមតែភាវនាថា ខ្ញុំមិនបានចាញ់បោកគេទេ …. ថ្ងៃមួយខ្ញុំនិងមិត្តដ៏ជិតស្និទ្ធម្នាក់មានរឿងខ្វែងគំនិតគ្នា យើងបានខំស្វែងរកដំណោះស្រាយបញ្ហាដែរ ហើយក៏បានមកដល់ផ្លូវបំបែកមួយ ជាដំណោះស្រាយល្អបំផុតសម្រាប់យើង គឺការបញ្ចប់មិត្តភាពដ៏ជិតស្និទ្ធ ។ មុននឹងឈានជើងដើរបែកផ្លូវគ្នា គេបានសំណូមពរខ្ញុំមួយរឿងតាមរយៈអ៊ីម៉ែល