Happy V’s Day 2010

updated February 14, 2010

ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់…ទោះ​វា​វប្បធម៌​លោក​ខាង​លិច​ក៏​ដោយ​ចុះ បើ​យើង​នាំ​យក​តែចំណុច​ល្អ​ៗ​មក​ទុក វា​មិន​ខុសទេ… ឃើញ​ថា​ឆ្នាំនេះ នៅ តាម​សាលា​រៀន​ គ្រឹះស្ថាន​អប់រំនានា ខំ​ប្រឹង​ណែនាំ​ពី​ចំណុច​ល្អ​នៃ ថ្ងៃបុណ្យនៃ​ក្តី​ស្រឡាញ់​នេះ ដោយ​ព្យាយាម​កែប្រែ​ពាក្យថា បុណ្យសង្សារ​ មក​ជា​ពាក្យ​ថា បុណ្យ​នៃ​ក្តី​ស្រឡាញ់វិញ ហើយ​បន្ថែម​ពី​លើ​នោះ​ទៀត មាន​ការ​ពន្យល់ណែនាំ​ឲ្យ​យល់​ថា មិនមែនជា​តែ​សេចក្តី​ស្រឡាញ់​ រវាង​សង្សារ​ ឬ​ប្តី​ប្រពន្ធ​នោះទេ តែ​វា​ជា​ក្តី​ស្រឡាញ់ទូទៅ ឲ្យ​តែ​ពាក្យ​ថា​ស្រឡាញ់គឺ​យើងអាច​រំលឹក​ និង​សម្តែង​ចេញ​បាន​ទាំងអស់ ដែល​នៅ​ក្នុងនោះគេបាន​ព្យាយាមសង្កត់​លើ​ក្តី​ស្រឡាញ់ ក្នុង​រង្វង់​គ្រួសារ ឪពុក​ម្តាយ​បង​ប្អូន​ជា​​ចម្បង ។

.
ច្នេះ​នៅ​ក្នុងឱកាស​បុណ្យ​នៃ​ក្តី​ស្រឡាញ់នេះ​ដែរ ខ្ញុំ​ក៏​សុំ​រំលឹក​នឹក​ដល់​ក្តី​ស្រឡាញ់​ទាំង​ឡាយ​ ដែល​ខ្ញុំ​មាន ​មាន​ចំពោះ​ខ្ញុំ និងក្តី​ស្រឡាញ់​ទាំង​អស់​ក្នុង​លោកនេះ ។ ក្តី​ស្រឡាញ់​ដែល​ខ្ញុំមាន ច្រើន​លើស​លុប មិនអាច​ប្រៀប​ធៀប​នឹង​ក្តី​ស្រឡាញ់ណា​ទាំងអស់ គឺ​ក្តី​ស្រឡាញ់ចំពោះ​ម៉ាក់ ហើយក៏​ជាក្តី​ស្រឡាញ់​ដែលមានចំពោះ​ខ្ញុំ ឬ​ដែល​ខ្ញុំ​ទទួល​បាន ជា​ក្តី​ស្រឡាញ់​ពិត​បរិសុទ្ធ ដែល​ខ្ញុំ​គិត​ថា​វា​មាន​ទំហំធំមិន​អាច​កាត់​ថ្លៃបាន ។ ក្រៅ​ពី​នោះ នៅមាន​ក្តី​ស្រឡាញ់​ផ្សេងៗជា​ច្រើន ដូចជា​ ស្រឡាញ់ខ្លួនឯង ស្រឡាញ់​ញាតិ​មិត្ត​បង​ប្អូន ស្រឡាញ់ជាតិ មាតុភូមិ សន្តិភាព និង ពិភពលោក​យើង​ទាំងមូល ។ល។ ហើយ​ក៏មិន​ភ្លេច​ក្តី​ស្រឡាញ់ ដែល​ដល់​វ័យ​ដល់​វេលា​តែង​តែ​កើតមាន​នោះ​ដែរ បើ​ទោះ​ជា​ក្តី​ស្រឡាញ់​ ដែល​ខ្ញុំមាន​កន្លងមក​ ចំពោះ​រឿង​នេះ គឺ​ជា​ក្តី​ស្រឡាញ់​ដែល​ចេញ​ពីចិត្ត​ពិត ក្តី​ស្រឡាញ់ដែ​ល​មិន​ក្លែង​ក្លាយ ហើយ​បើ​ទោះ​ជា​ក្តី​ស្រឡាញ់​ដែល​បាន​ទទួល​មក​វិញ បាន​ត្រឹម​តែជា​ការ​​ យល់ច្រលំ ឬ ជាការ​បោក​ប្រាស់ ទោះ​ជា​យ៉ាង​ណា ក៏​ខ្ញុំ​សូម​រំលឹក​ដល់​ក្តី​ស្រឡាញ់​ទាំង​អស់​នោះ​ផង​ដែរ ។ បើ​ទោះ​វា​ជា​ក្តី​ស្រឡាញ់បែប​មិន​ពិត ឬ​ភាន់ច្រឡំ ដែល​គេ​ឲ្យ​មកយើង​ តែយើង​នឹង​បាន​ទទួល​សេចក្តី​សុខ​ពិត ព្រោះ​យើង​មាន​បាន​ជូន​ក្តី​ស្រឡាញ់​ពិត​របស់យើង​​ឲ្យ​ទៅគេ និង​បើ​ទោះ​ចុង​ក្រោយ​អ្វីដែល​​ក្តី​ស្រឡាញ់ទាំង​នោះ​បន្សល់ទុក​ឲ្យ​ គឺ​ជា​ការឈឺ​ចាប់​ពិត​ក៏​ដោយ​ចុះ… សូម​រំលឹក​ដល់​ក្តី​ស្រឡាញ់​គ្រប់​រូប​បែប ដូប​ពាក្យ​មួយ​ឃ្លា​ដែល​ពោល​ណា ឥទ្ធិពល​ស្នេហា​ធំមហិមា ផែន​ដី​នឹង​ឈប់​វិល ដរាបណា​ស្នេហា​គ្មាន​សេស​សល់​នៅ​ក្នុង​លោក​នេះ ។
.

George Michael – The First Time Ever I Saw Your Face
(The Most Romantic One!)

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

First Time Ever I Saw Your Face

The first time ever I saw your face
I thought the sun rose in your eyes
And the moon and stars were the gifts you gave
To the dark and the empty skies, my love,
To the dark and the empty skies.

The first time ever I kissed your mouth
And felt your heart beat close to mine
Like the trembling heart of a captive bird
That was there at my command, my love
That was there at my command.

And the first time ever I lay with you
I felt your heart so close to mine
And I knew our joy would fill the earth
And last till the end of time my love
It would last till the end of time my love

The first time ever I saw your face, your face,
your face, your face

Celine Dion – The First Time Ever I Saw Your Face

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Roberta Flack – The First Time Ever I Saw Your Face

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Johnny Cash -  The First Time Ever I Saw Your Face

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Share
This entry was posted in [V]-action, [V]-entertain, [V]-idea, [V]-interested, [V]-photo (Gallery), [V]-share, [V]-this & That, [V]-writing. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>