មិនមែន ជារឿងដែលខ្ញុំតែងដោយខ្លួនឯងទេ តែជារឿងដែលខ្ញុំបានអាន ជារឿងដែលនិពន្ធប្រើសិល្បវិធីតែងដែលខ្ញុំចូលចិត្ត គឺជារឿងខ្លី ហើយអ្នកនិពន្ធប្រើវិធីសាស្ត្រ ឬសិល្បវិធីមួយបែបក្នុងការនិពន្ធរឿងខ្លី ដែលឲ្យអ្នកអានជាប់ចិត្ត មិនងាយនឹងបំភ្លេចបាន (បើទោះជាលួចជេរអ្នកនិពន្ធបន្តិចក៏ដោយចុះ) ។ សិល្បវិធីដែលថានោះ ខ្ញុំនឹងបកស្រាយនៅខាងចុងសាច់រឿង ។
.
សុំដំណាលរឿងបែបសង្ខេបៗ គឺរឿងដើមរបស់គេនោះខ្លីណាស់ទៅហើយ តែខ្ញុំមិនចង់ធ្វើការបកប្រែទេ គឺយកមកដំណាលបន្តចុះ ដោយព្យាយាមរក្សាសាច់រឿងឲ្យបានល្អបំផុតតាមដែលសមត្ថភាពអាចធ្វើ ទៅរួច ។
…
..
.
រឿងដំណាលថា ក ជានិសិ្សតនៃសាកលវិទ្យាល័យមួយនៅទីក្រុងធំ ។ ក ចេញមកពីគ្រួសារដែលមានវបត្តិផ្ទៃក្នុង គឺខ្វះភាពកក់ក្តៅ ព្រោះឪពុកម្តាយគេបានលែងលះគ្នា ហើយបានបោះបង់រូបគេឲ្យអណ្តែតត្រសែត តស៊ូនឹងជីវិតដើម្បីបានរៀនសូត្រ តែម្នាក់ឯង ។
..
..
ដូច្នេះលុយកាក់ ក រៀនសូត្រ ឬក៏ចាយវាយសម្រាប់ជីវភាពប្រចាំថ្ងៃ គឺបានមកពីការងារថែមក្រៅម៉ោងរៀនរបស់គេ ។ ការងារនោះគឺជាអ្នកធ្វើសសៃនៅក្នុងហាងស្ប៉ាដ៏ល្បីមួយ ។ ដោយរូបរាងមុខមាត់របស់គេចាត់ទុកបានថា «សង្ហា» ក បានក្លាយជាបុគ្គលិកលេចធ្លោម្នាក់នៅក្នុងហាង ហើយមានម៉ូយមកប្រើសេវារបស់គេមិនដាច់ រហូតធ្វើឲ្យគេគេចសាលាជាប្រចាំ ។
..
..
តែនិយាយបើរំពឹងតែពីលុយដែលបានពីការងារក្នុងហាង ក ពិតជាមិនអាចប្រើប្រាស់គ្រប់គ្រាន់ហូរហៀរដូចអ្វីដែលគេធ្វើសព្វថ្ងៃនោះទេ ។ គឺក្រៅពីការងារក្នុងហាងហើយ គេនៅទទួលការងារក្រៅទៀត គឺសេវាកម្មពិសេសសម្រាប់ភ្ញៀវមួយចំនួនដែលត្រូវការរូបគេ (ហេហេហេ ខ្ជិលកាច់កុងច្រើន សេវាកម្មផ្លូវភេទ) ។ មិត្តជិតស្និតមួយចំនួនបានដឹងរឿងនេះ តែគេហាក់អាចទទួលយកបាន ព្រោះយល់ថាក៏ធ្វើដើម្បីរៀនសូត្រ ។
..
..
..
យប់មួយបន្ទាប់ពីចប់ការងារបម្រើភ្ញៀវក្រៅហាង ក កំពុងចាកចេញពីបន្ទប់សណ្ឋាគារ គេបានទទួលទូរស័ព្ទមួយ ។ អ្នកតេមករកគេនិយាយអេះអុញ ពីរបីមាត់រកតែចាប់សេចក្តីមិនបាន ក៏ដាក់ទូរស័ព្ទចុះ ហើយមួយសន្ទុះក្រោយមក ក៏តេមកម្តងទេ តែលើកនេះហាក់ដូចជាប្រមូលបានភាពក្លាហានច្រើនជាងមុន ព្រោះគេប្រាប់ពីបំណងនៃការតេមករក ក ។ គឺជាត្រូវការសេវាកម្មពិសេសរបស់ ក ហ្មឹងឯង ។
.
.
.
.
ដំបូងឡើយ ក គិតថាមិនទទួលទេ តែមិនដឹងពីមូលហេតុអីធ្វើឲ្យគេ សម្រេចម្តងទៀតថា ទទួល ។ បន្ទាប់ពីបានទៅដល់កន្លែងណាត់ដែលជាបន្ទប់ជួលរបៀប ខន់ដូ ផ្ទាល់ខ្លួន ក មានការភ្ញាក់ផ្អើលបន្តិចបន្តួច ដែលអ្នកមកបើកទ្វាឲ្យគេ ស្លៀកពាក់ជានិស្សិត ហើយសំខាន់ជាឯកសណ្ឋានរបស់សាកលវិទ្យាល័យគេដែរ ។
.
.
.
..
ខ បានបង្ហាញភាពអេះអុញ និងអឹមអៀន បញ្ជាក់ប្រាប់ថាមិនដែលធ្លាប់មានបទពិសោធន៍រឿងបែបនេះពីមុនមកទេ ។ បន្ទាប់ពីបានជជែកគ្នាមួយសន្ទុះ ទើប ក ដឹងថា ខ រៀននៅសាកលវិទ្យាល័យជាមួយគេ តែមហាវិទ្យាល័យផ្សេងគ្នា ។ ហើយ ខ បានប្រាប់ ក ថាគេនៅម្នាក់ឯង អផ្សុកណាស់ គេហៅ ក មកនេះ មិនចង់បានអ្វីច្រើនទេ គឺសុំឲ្យ ក នៅជាគ្នានឹងគេ និយាយគ្នាលេង រហូតគេគេងលក់ប៉ុណ្ណោះឯង តែសុំកុំឲ្យ ក បារម្ភគេបង់ថ្លៃសេវាឲ្យ ក ពេញថ្លៃ ។
.
..
.
.
.បន្ទាប់ពីបាននិយាយលេងរហូតដល់ពាក់កណ្តាលអាធ្រាត ខ បានគេលក់ក្នុងរង្វង់ដៃ ក ដោយ ក ក៏នឹកចម្លែកក្នុងចិត្តខ្លួនឯងថា គេដូចជាមិនចង់ចាកចេញទៅសោះ ចង់គេងឱប ខ បែបនេះរហូត គេទទួលបានអារម្មណ៍មួយចម្លែក ពិបាកនឹងពិពណ៌នា វាហាក់ដូចជាមនុស្សដែលកំពុងនៅក្នុងដៃគេនេះ បញ្ចេញភាពកក់ក្តៅក្នុងចិត្ត ដែលអាចឲ្យ ក ទទួលដឹងបាន ។ គិតពីនេះពីនោះមួយសន្ទុះ ក ក៏លង់លក់ដោយមិនដឹងខ្លួន ដោយមាន ខ នៅក្នុងរង្វង់ដៃឱបក្រសោបរបស់គេ ។
.
..
..
.
ភ្ញាក់ពីដំណេក ក មិនឃើញ ខ ទេ តែគេបានឃើញក្រដាស់ Note មួយនៅលើតុក្បែរគ្រែ សរសេរថា «ខ្ញុំទៅរៀនហើយ ហើយលុយថ្លៃសេវា ខ្ញុំបានដាក់លើក្បាលដំណេក» ក ក្រឡេកមើលទៅក្បាលដំណេកឃើញលុយមួយចំនួនដូច ខ សរសេរផ្តាំមែន ។
.
.
ថ្ងៃនេះ ក ធ្វើការធម្មតា តែគេបដិសេធការងារពិសេស (ក្រៅកន្លែង) ទាំងអស់ ។ មិនដឹងថាហេតុអ្វី បានជាគេគិតតែតែពី ខ ហើយគេនឹកដល់អារម្មណ៍ ឬភាពកក់ក្តៅចម្លែកដែលគេអាចទទួលបានពី ខ គេហាក់ដូចជាត្រូវការវាខ្លាំងណាស់ វាជាអ្វីម្យ៉ាងដែលគេចង់បានជាយូរមកហើយ ។ ក គិតថានេះប្រហែលជាគេហៅថាស្នេហាទេដឹង? ហើយអ្វីដែលអារម្មណ៍គេទទួលបានពេលនៅក្បែរ ខ ប្រហែលជាអ្វីដែលហៅថាភាពកក់ក្តៅចេញពីចិត្តស្រឡាញ់ ឬចេញពីស្នេហាពិតហើយ ។
.
.
មិនបង្អង់យូរ ចេញពីកន្លែងធ្វើការភ្លាម ក តម្រង់ទៅ ខន់ដូរ របស់ ខ តែម្តង ។ ទៅដល់ ខ ចេញមកបើកទ្វាឲ្យគេចូលដូចពីម្សិលដែរ តែមានទឹកមុខឆ្ងល់បន្តិច ព្រោះគេមិនបានទូរស័ព្ទហៅ ក ទេ ។ តែដូចជានឹកឃើញអ្វីមួយ ខ បាននិយាយទៅ ក ថា «មកយកលុយមែនទេ ព្រឹកមិញភ្លេចយកទៅ ព្រោះលុយនៅលើក្បាលដំណេកដដែល»
.
.
..
.
ក បដិសេធ ហើយគេក៏សារភាពប្រាប់ ក ត្រង់ពីអារម្មណ៍របស់គេ គេមិនសុំអ្វីច្រើនពី ខ ទេ គឺត្រឹមឲ្យគេបាននៅក្បែរ ដូចពីកាលយប់ដំបូងទៅបានហើយ ម្យ៉ាងវាក៏ជាអ្វីដែល ខ ត្រូវការដែរ ។ មិនខុសពីយប់ដំបូង អ្នកទាំងពីរបាននិយាយគ្នាពីនេះពីនោះ ធ្វើឲ្យពូកបានស្គាល់បានដឹងរឿងរ៉ាវពីគ្នាទៅវិញទៅមកយ៉ាងច្រើន ដោយចុងបញ្ចប់នៃការសន្ទនា គឺគេគេងលក់ទាំងពីរនាក់ ដោយមាន ក ឱប ខ គេងក្នុងរង្វង់ដៃយ៉ាងកក់ក្តៅ ។
.
..
.
.នៅយប់ទី៣ ក បានបបួល ខ ទៅញ៉ាំអាហារនៅខាងក្រៅ បន្ទាប់មក ក បានបបួល ខ ទៅ លេងក្នុងសួនសារធារណៈមួយ ។ ក បានគេងលើវាលស្មៅក្នុងសួនដោយមាន ខ នៅគេងក្បែរ ។ ក ប្រាប់ថានេះជាកន្លែងដែលគេចូលចិត្តមកគេងមើលផ្កាយជាប្រចាំ ព្រោះជាកន្លែងវាលស្រឡះស្ងាត់ល្អ ជាពិសេសនៅពេលដែលគេមិនសប្បាយចិត្ត ឬគិតដល់រឿងគ្រួសាររបស់គេ ។
.
.
កន្លែងនេះអាចធ្វើឲ្យគេស្ងប់ស្ងាត់អារម្មណ៍បាន គេបានតាំងចិត្តថា បើជាជួបមនុស្សម្នាក់តែគេស្រឡាញ់ គេនឹងនាំមនុស្សម្នាក់នោះមកគេមើលផ្កាយជាមួយគ្នា ។ ហើយស្របពេលជាមួយគ្នានោះ ក ក៏បានសារភាពប្រាប់ពីចិត្តរបស់គេទៅ ខ ថាគេស្រឡាញ់ ខ ។ តែគេមិនទាមទារអ្វីពី ខ ទេព្រោះគេគិតថា ខ មិនអាចទទួលយកបាននូវអ្វីដែលខ្លួនគេមាន ជាពិសេសការងារដែលគេធ្វើសព្វថ្ងៃ ។
.
.
.
..
ផ្ទុយស្រឡះពីអ្វីដែល ក គិត ខ បានប្រាប់ទៅ ក ថាគេបានលួចស្រឡាញ់ ក អស់រយៈពេល ៣ឆ្នាំមកហើយ ។ គេតែងលួចមើល ក ជានិច្ចពេលនៅសាលា តែគេមិនមានសេចក្តីក្លាហានគ្រប់គ្រាន់ ក្នុងការដើរចូលមកជិតស្និតជាមួយ ក ។ ហើយសំខាន់មួយរយៈក្រោយ ក គេចសាលាជាប្រចាំធ្វើឲ្យគេមិនសូវបានជួបមុខ ក ទេ ។ រឿងបញ្ហាការងារដែល ក ធ្វើ ខ មិនបានគិតពីរឿងនឹងទេ ព្រោះគេគិតថាវាជាការងារចិញ្ចឹមជីវិតរបស់ ក ។
.
.
បន្ទាប់ពីអ្នកទាំងពីរបានដឹងពីជម្រៅទឹកចិត្តគ្នាទៅវិញទៅ មកហើយ ធ្វើឲ្យសម្ព័ន្ធភាពរបស់ពួកគេកាន់តែស្ថាបនាឈានឡើងជាលំដាប់ ។ រយៈពេលមួយអាទិត្យបានកន្លងផុតទៅយ៉ាងរហ័ស ក និង ខ បានប្រើពេលនៅជាមួយគ្នារាល់យប់មិនដែលខាន ។
.
.
.
.
.
ក ដឹងខ្លួនច្បាស់ថាគេស្រឡាញ់ ខ ពិតប្រាកដ ខ ជាមនុស្សដែលគេត្រូវការ និងរង់ចាំជាយូរមកហើយ គេសប្បាយចិត្តណាស់ដែលបានជួប ខ ។ ខ មិនប្រកាន់ពីអតីតកាលរបស់គេ គេតាំងចិត្តថា គេឈប់ទទួលការងារពិសេស គឺគេត្រឹមតែធ្វើការងារនៅក្នុងហាងស្ប៉ាតែមួយមុខប៉ុណ្ណោះ សំខាន់គេតាំងចិត្តរៀនឡើងវិញ ដើម្បីកសាងអនាគតជាមួយមនុស្សដែលគេស្រឡាញ់ ។
..
.
.
..
ក បានគិតវែងឆ្ងាយរហូតដល់ការប្រើប្រាស់ជីវិតរបស់នៅជាមួយ ខ ។ មិនដឹងហេតុអ្វី ឬមកពីគេស្រឡាញ់ ខ ខ្លាំង ឬដល់ពេលដែលគេត្រូវគិតពីរឿងនេះ ក បានគូសវាសពីគម្រោងថ្ងៃអនាគតរបស់ខ្លួនយ៉ាងច្រើន គឺការរស់នៅជាមួយ ខ ជាគូជីវិត ។
..
.
.
..
ដូចសព្វដង បន្ទាប់ពី ក ភ្ញាក់ដឹងខ្លួនមក ខ បានចេញទៅរៀនបាត់ហើយ ទុករូបគេឲ្យគេងម្នាក់ឯងនៅលើគ្រែ ។ គេញញឹមបិទមាត់មិនជិតទេ ពេលគិតពី ខ គេទទួលបានអារម្មណ៍មួយហៅថា«សេចក្តីសុខ» ពេលនៅក្បែរ ខ ។
.
.
ព្រឹកនេះ ក តាំងចិត្តថាចូលរៀនជាធម្មតាឡើងវិញ ពេលទៅដល់សាលា មិត្តជិតស្និតរបស់គេពីរបីនាក់បានមករាក់ទាក់ ដោយភាញចម្លែកក្នុងចិត្ត ថាហេតុអ្វីបានជា ក នៅសុខៗមករៀនពីព្រឹកទាន់ម៉ោងទាន់ពេលនឹងគេដែរ ។
.
.
ក មិនតបតអ្វីច្រើនទេ គេគិតតែពីស្តាប់គ្រូ ហើយញញឹមពេលនឹកឃើញ ខ ។
.
.
គ ជាមិត្តជិតស្និតជាងគេរបស់ ក បន្ទាប់ពីរៀនចប់ គ ដូចជានឹកឃើញអ្វីមួយ ហើយក៏សួរទៅ ក ថា «តើ ក ផ្លាស់ទៅនៅ ខន់ដូរថ្មីមែនទេ ? » មានគេឃើញ ក ចេញចូល ខន់ដូរ មួយកន្លែងជិតមួយអាទិត្យហើយ ។ ក ប្រាប់ថាទេ ខន់ដូ ដែលគេទៅនោះជាខន់ដូរដែរ សង្សាររបស់គេស្នាក់នៅ ។ គ បានជជីកសួរ ក ថាសង្សាររបស់ ក ជាអ្នកណា ។ ទីបំផុត ក ក៏ប្រាប់ព្រោះថា ខ ជាសង្សាររបស់គេ ខ រៀននៅសាកលវិទ្យាល័យជាមួយគេ តែនៅមហាវិទ្សាល័យផ្សេង ។
.
.
គ បើកភ្នែកធំៗ បង្ហាញពីអារៈភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីដឹងពីសមាសភាពសង្សាររបស់ ក ថាជានរណា ។ គ បានបញ្ជាក់ហើយបញ្ជាក់ទៀតក្រែងថា ក និយាយច្រឡំ ។
.
.
តាមដែល ក ចាំបានមានម្តងពីរដែរ ដែល គ មានអាការៈបែបនេះ គឺបន្ទាប់ពី គ ដឹងថា ក កំពុងទាក់ទងជាមួយកំណាន់ចិត្តរបស់លោកធំៗ ជាដើម ។ តែតាម ក ដឹង ខ មិនមែនជាកំណាន់ចិត្តរបស់អ្នកណាម្នាក់ឡើយ ។ ចុះហេតុអ្វីបានជា គ ធ្វើមុខភ័យស្លន់ស្លោរខ្លាំងម៉្លេះ?
.
.
.
.
.
.
. គ និយាយប្រាប់ទៅ ក ទាំងទឹកមុខភិតភ័យថា «អ្ហែងកុំលេងសើចវ៉ើយ! ខ ដែលឯងនិយាយនោះស្លាប់បាត់ទៅហើយ គឺគ្រោះថ្នាក់ចរាចរ កាលពីអាទិត្យមុនឯង»
.
.
.
.
.
.
.
ក មានការភ្ញាក់ផ្អើលបន្តិចដែរ តែក្រោយពីគិតដល់សម្ព័ន្ធភាពដែលគេមានជាមួយ ខ គឺធ្វើឲ្យគេគិតបានថា គ កំពុងលេងសើចជាមួយគេ គេសម្តែងចេញមកថាគេមិនជឿពាក្យ គ ទេ ។
.
.
.
.
.
.
.
គ មិនរ៉ាយរ៉ាប់អ្វីច្រើន គេបានអូសដៃ ក ឲ្យដើរតាមគេឆ្ពោះទៅ មហាវិទ្យាល័យដែល ខ រៀន ។ ទៅដល់មុខអាគារ នៅក្តារឃៀនព័ត៌មានរបស់មហាវិទ្យាល័យ មានបិទរូបជាច្រើន នឹងមានសរសេរពាក្យពេចន៍អាឡោះអាល័យពីសំណាក់មិត្តភក្តិ ដល់និស្សិតម្នាក់ដែលបានស្លាប់ព្រោះគ្រោះថ្នាក់ចរាចរ។
.
.
ក សឹងទន់ជង្គង់នៅពេលដែលគេឃើញរូបថត នឹងឈ្មោះរបស់ ខ សរសេរនៅលើក្តារព័ត៌មាននោះ បញ្ជាក់ប្រាប់ថា ខ ពិតជាបានស្លាប់មែន សំខាន់ថ្ងៃដែល ខ ស្លាប់ជាថ្ងៃដំបូងដែលគេជួប ខ ។
.
.
ក បានដំណឹងបន្ថែមទៀតថា ថ្ងៃស្អែកនេះ ជាថ្ងៃបូជាសពរបស់ ខ ហើយគេត្រូវបានមិត្តរបស់ដែលនៅក្បែរក្តារព័ត៌មានោះអញ្ជើញឲ្យចូលរួមពិធីបូជាសពនោះដែរ ។
.
.
ដោយទំហំនៃចិត្តសឡាញ់ដែល ក មានចំពោះ ខ ច្រើនមិនអាចវាស់បាន ក មិនបានរួញរាបន្តិចណាឡើយ គេត្រូវតែពិសោធន៌ឲ្យបានដោយខ្លួនឯង ។ គេបានទៅដល់ ខន់ដូររបស់ ខ ទៅដល់គេគោះទ្វារដូចសព្វដង តែអ្វីដែលផ្ទុយពីសព្វមួយដងគឺ គេរង់ចាំមួយសន្ទុះធំទៅហើយ នៅតែមិនឃើញមានអ្នកណាចេញមកបើកទ្វាទទួលគេ ។
.
.
ក ច្របូកច្របល់ក្នុងចិត្តនឹងហេតុការដែលកើតឡើងនៅថ្ងៃនេះ ហើយនៅពេលនេះក្នុងចិត្តរបស់គេ គិតតែថាគេ ចង់ជួប ខ គេទន្ទេញពាក្យដដែល ថាគេស្រឡាញ់ ខ គេចង់រស់នៅជាមួយគ្នាជារៀងរហូតទៅ ។
.
.
.
.
ពេលដែល ក លើកដៃបម្រុងនឹងគោះទ្វាម្តងទៀត ស្រាប់តែទ្វារបើកឡើង រំពេចនោះ ក បានឃើញ ខ ជាអ្នកបើកទ្វាឲ្យគេដូចរាល់ដង ។ ខ ញញឹមទាំងទឹកមុខក្រៀមក្រំ ហើយនិយាយទៅ ក ថា «ខ្ញុំស្មានតែ ក ដឹងការពិតហើយ ក មិនឈប់មករកខ្ញុំទៀតហើយ»
.
.
.
.
.ក មិននិយាយអ្វីច្រើនទេ គេដើរចូលទៅក្នុងបន្ទប់ចាប់ដៃ ខ ឲ្យដើរចូលជាមួយគេ ។ គេសួរសំណួរយ៉ាងខ្លីទៅ ខ ថា ធ្វើម៉េចទើបអាចឲ្យយើងនៅជាមួយគ្នាបែបនេះរហូតទៅបាន? ខ ក្រវីក្បាលហើយតបទៅ ក វិញថា យប់នេះជាយប់ចុងក្រោយរបស់គេហើយ ព្រោះបន្ទាប់ពីសពរបស់គេត្រូវបានបូជារួច គេមិនអាចជួប ក របៀបនេះទៀតឡើយ… បើបុណ្យវាសនាមាន រំពឹងថាគេនឹងបានជួបគ្នានៅជាតិក្រោយចុះ ។
.
.
អ្នកទាំងពីរបានយំឱបគ្នាយ៉ាងអាឡោះអាល័យ ខ ពោលឡើងថា «ខ្ញុំស្តាយពេលវេលាណាស់ ខ្ញុំធ្វើឲ្យពេលវេលា ៣ ឆ្នាំ កន្លងផុតទៅឥតបានការ ខ្ញុំខ្វះភាពក្លាហានមិនហានប្រាប់ ក ថាខ្ញុំស្រឡាញ់ ក ។ ខ្ញុំបានត្រឹមលួចស្រឡាញ់ លួចមើល ក ពីចម្ងាយ បើខ្ញុំមានភាពក្លាហានច្រើនជាងនេះបន្តិច ជីវិតខ្ញុំប្រាដកជាមានសេចក្តីសុខច្រើនជាងនេះជាមិនខាន សេចក្តីសុខដែលបានរបស់នៅក្បែរមនស្សដែលខ្លួនស្រឡាញ់»
.
.
យប់នោះ ខ បានសុំឲ្យ ក ធ្វើជាមនុស្សដំបូងរបស់គេ ពួកគេបានសាងសម្ព័ន្ធភាពជ្រាលជ្រៅជាមួយគ្នាយ៉ាងផ្អែមល្អែម នឹងដក់ជាប់ក្នុងចិត្តជារៀងរហូត ។
.
.
ក ភ្ញាក់ឡើងមកឃើញថា គេនៅតែម្នាក់ឯងនៅលើគ្រែរបស់ ខ ក្នុងចិត្តគេក្តុកក្តួលយ៉ាងខ្លាំង តែគេជម្នះក្រោយឡើង ដើម្បីទៅចូលរួមបុណ្យបូជាសពរបស់ ខ។
.
.
ក មិននិយាយអ្វីទាំងអស់ ពេលដែលគេទៅចូលរួមពិធីបូជាសពរបស់ ខ វាហាក់ដូចជាអួលដើម ក មិនអាចនឹងថ្លែងពីទំហំចិត្តអាឡោះអាល័យរបស់គេបាន ទាំងៗដែលពេលដែលគេស្គាល់ ខ ខ្លីក៏ដោយចុះ ។ គេបានត្រឹមសម្រក់ទឹកភ្នែក សម្លឹងមើលរូបថតរបស់ ខ ដែលដាក់តាំងនៅមុខម្ឈូសដែលបម្រុងនឹងបូជា ។
.
.
ក្នុងចិត្ត ក នៅពេលនេះគេបានត្រឹមគិតថា ខ ជាស្នេហ៍ពិតរបស់គេ ខ ជាមនុស្សដំបូងធ្វើឲ្យគេស្គាល់ពីន័យពាក្យថាស្នេហាពិតជាអ្វី ខ ធ្វើឲ្យគេទទួលបានភាពកក់ក្តៅ និងសេចក្តីសុខដែលកើតចេញពីក្តីស្រឡាញ់ ហើយក្នុងជីវិតរបស់ ក គេមិនធ្លាប់ទទួលបានវាពីក្រុមគ្រួសារបែកបាក់របស់គេឡើយ ។ បើទោះជាពេលវេលាដែលគេបានជួបគ្នាខ្លី ហើយក្នុងលក្ខណៈមិនពេញបរិបូរណ៍ដូចគូស្នេហ៍ធម្មតា ព្រោះជាវិញ្ញាណ និងមនុស្ស ក៏ដោយចុះ ក៏ចិត្តគេបានឆ្លាក់រូប ខ ជាប់បាត់ទៅហើយ ហើយវានឹងនៅជាប់រហូតដល់ថ្ងៃស្លាប់ រំពឹង នឹងចាំជួបគ្នាជាថ្មី បើជាតិក្រោយមានពិត ។
.
.
.
.
.
.
.
.
.
.
.ពេលដែលសពរបស់ ខ កំពុងបូជា ក បានឱបរូបថត ខ ដែលដាក់មុខម្ឈូសនៅជាប់នឹងដើមទ្រូង ក្រោយពេលពិធីបូជាចប់រួចរាល់ ក បានសម្លឹងមើលរូប ខ ក្នុងរង្វង់ដៃខ្លួនម្តងទៀតហើយពោលថា «ខ នឹងនៅក្នុងចិត្តខ្ញុំជារៀងរហូត ព្រោះ ខ សំណព្វចិត្តតែមួយរបស់ខ្ញុំ» ៚
.
.
.
.
.
.
«ចប់»
«សិល្បវិធីដែលអ្នកនិពន្ធប្រើ ខ្ញុំមិនដឹងជាពាក្យបច្ចេកទេសអ្នកនិពន្ធគេហៅថាអីទេ គ្រាន់តែខ្ញុំដឹងថា គេនិយមយកមកប្រើនិពន្ធក្នុងការនិពន្ធរឿងខ្លី ។
សង្កេតសាច់រឿងអ្នកនិពន្ធបានធ្វើឲ្យអារម្មណ៍អ្នកអានលង់អារម្មណ៍ទៅនឹងភាពផ្អែមល្អែមនៃស្នេហាដែលកំពុងកើតមានរឿង ហើយជាធម្មជាតិអ្នកអានតែង ជួយជាកម្លាំងចិត្តដល់តួអង្គដែលកំពុងមានស្នេហាឲ្យបានសមដូចប្រាថ្នា
តែស្របពេលជាមួយនោះក៏ចាំអ៊ុតមើលដែរ ថាឧបសគ្គដែលអ្នកនិពន្ធនឹងលើកយកមករារាំងស្នេហាអ្នកទាំងពីរនោះជាអ្វី និងសំខាន់អ្នកទាំងពីរនឹងជម្នះវាយ៉ាងដូចម្តេច ។
តែផ្ទុយស្រឡះអ្នកនិពន្ធបាន កែប្រែសាច់រឿងពីស្នេហាផ្អែមល្អែមមកជា ព្រាត់ប្រាស់ភ្លាមៗ ធ្វើឲ្យអ្នកអានសឹងតែមិនបានធ្វើចិត្តទទួលយកបាន ឧបសគ្គនៃស្នេហានេះទៀតសោត គឺជាចំណងសម្លាប់មុខ មិនអាចស្រាយបាន ឬហៅឲ្យខ្លីថា ជារឿងប្រភេទ Sad Ending ហ្នឹងឯង ហេហេហេ សូមចប់ការបកស្រាយដោយសង្ខេប (ឬសម្រាយ?) ហេហេហេ»
អរគុណម្ចាស់រឿងដែលខ្ញុំចាំឈ្មោះមិនបាន ដែលបានសរសេររឿងល្អឲ្យអាន… អរគុណច្រើនមិត្តដែលបានអាន ពីដើមរហូតដល់ចប់ ៚
វីរិយា…

i hate sad ending, but i like to read it! hahaha