
ប្រហែលជាពាក្យបូរាណហើយមើលទៅបានជាខ្ញុំរកក្នុងវចនានុក្រមខ្មែរ(សម្តេច ជួន ណាត) មិនឃើញពាក្យមួយ «ចិង» ក្នុងពាក្យស្លោក ដែលខ្ញុំបានមកពីជញ្ជាំង បណ្ណាល័យជាតិ ។ (ឬក៏ប្រែមកពីភាសាបារាំង? តែបើប្រែម៉េចក៏ភាសាបារាំងសរសេរពាក្យពីរផ្សេងគ្នាអញ្ចឹង? ឬ ជាភាសាបាលី ឬសំស្ក្រឹត? )
កំឡ័ង ចិងតែ១ពេល = កម្លាំង (គង់ ឬ មាន ឬ ឋិត ឬ ??? ) តែមួយពេល
គំនិត ចិងជា ដរាប = គំនិត (គង់ ឬ មាន ឬ ឋិត ឬ ??? ) ជាដរាប
ពាក្យថា «ចិង» តើគួរប្រែថាម៉េចឲ្យប្រាដកទៅ ? តាមទីតាំងរបស់ពាក្យនេះគួរមានថ្នាក់ជាកិរិយាស័ព្ទ ។

ពិតជាប្លែកមែន! តែបើតាមឃ្លា គួរប្រែថា «គង់» ឬ«ឋិត»៕
@Vanna: ខ្ញុំដូចជារកនឹកពាក្យផ្សេងដែលប្រែតាមន័យនឹងមិនបានទេ! ចាំមានពេលរកទៅសួរអ្នកចេះបាលី និងសំស្ក្រឹត ។
ហ៊ឹស បាត់មុខម៉ាយូ មកវិញស្ងាត់ៗទៀត។
La force : ប្រែថាកំលាំង ក៏ប៉ុន្តែមានន័យជាអវិជ្ជានថា ការបង្ខិតបង្ខំ។
LIDEE ខ្ញុំមិនច្បាស់ថាមកពីពាក់ L’idée ប្រែថាគំនិង រឺ Lider ប្រែថាការដឹកនាំ។ ខ្ញុំគិតថាមកពី Lider (leader) មានន៍យថា ការដឹកនាំ។ តែការបកជាភាសារខ្មែរ គេថា L’idée មានន័យថាគំនិង។ តែខ្ញុំសួមបកប្រែថា “ការបង្ខិតបង្ខំ គឺបានតែម្តង តែការដឹកនាំល្អ គឺបន្តរជារាងរហូត”
@Sophea: ចេះតែថា…ខ្ញុំមានបាត់ទៅណា នៅតែកន្លែងនេះឯង គ្រាន់តែមិនបានដើរលេងភូមិគេដូចពីមុន… បែបមកពីរវល់ពេក…
រឿងបកប្រែន័យវាទំនងបែបហ្នឹងហើយ…តែបញ្ហាដែលចង់លើកឡើងគឺពាក្យថា «ចិង» មិនដឹងជាពាក្យហ្នឹងមានន័យថាម៉េច រកមើលពាក្យពន្យល់មិនឃើញសោះ…
តែខ្ញុំថាដូចជាខ្ញុំបកខុសហើយ។ ចាំសួរគេសិន។ ចាំខ្ញុំប្រឹងយល់ពីពាក្យបារាំង រកពាក្យខ្មែរមើល
ចិង មានន៍យថាចង ព្រោះ Lié និង Enchaîné មានន៍យថាចង។
ខ្ញុំបកប្រែខុសហើយពាកខាងលើ ហេហេ។
កំលាំងចងបានតែមួយពេល
គំនិតចងបានជាដរាប
@Sophea: តែពាក្យថាចងហ្នឹងវាដូចមិនស៊ីម៉េចមិនដឹង បើមានឱកាសទៅកន្លែងហ្នឹងម្តងទៀត ទៅសួរអ្នកធ្វើការនៅហ្នឹងហ្មង ហេហេហេ ទោះបីជាពួកគាត់ដូចជាមិនសូវសហការក៏ត្រូវតែដេញដោលឲ្យដឹងសេចក្តីដែរ ជឿថាមិនដែលគ្មានអ្នកដឹង… អរគុណច្រើនសោភាដែលបានជួយស្វះស្វែងស្រាយចម្ងល់ខ្ញុំ !
បើតាមខ្ញុំដឹង ពាក្យថា “ចឹង” នេះ ប្រហាក់ប្រហែល និងពាក្យថៃ ថា จึง ប្រែថា “ទើប” ដូចជាពាក្យថៃថា ทำดีจึงได้ดี ប្រែថា ធ្វើល្អ ទើបបានផលល្អ។
ដូច្នេះ អាចប្រែដូច Sophea ថាចឹងដែរ
“(ការប្រើ) កម្លាំង (ក្នុងការដឹកនាំ) បានតែមួយពេល
(ការប្រើ) គំនិត (ក្នុងការដឹកនាំ) ទើបជាដរាប”។
សូមទោស នេះការគំនិតផ្ទាល់ខ្លួន