ពេលវេលាពីមួយវិនាទីទៅមួយវិនាទី រឿងរ៉ាវជាច្រើនបានកើតឡើង លើមនុស្សយើងម្នាក់ៗផ្សេងៗគ្នា ហើយបើសរុបទៅជាមួយនាទី មួយម៉ោង មួយថ្ងី មួយអាទិត្យ មួយខែ និងមួយឆ្នាំ ខ្ញុំជឿថាគ្មានអ្នកណាម្នាក់ចាំអស់ទេ ថាមានរឿងអីខ្លះកើតឡើងចំពោះគេ ។ មានតែរឿងដែលសំខាន់ៗប៉ុណ្ណោះ ដែលវាដិតនៅជាប់ក្នុងការចងចាំរបស់យើង ។ ពិសេសជាងនេះទៅទៀត មនុស្សយើងគឺតែងតែទទួលបាននូវអ្វីដែលផ្ទុយពីការចង់បានរបស់ខ្លួន ដូចជារឿងដែលកើតឡើងមួយរយៈពេលពីមួយវិនាទីទៅមួយវិនាទីអញ្ចឹងដែរ មានរឿងខ្លះយើងប្រាថ្នាចង់ឲ្យភ្លេច តែវាត្រឡប់ទៅជាចាំមិនព្រមភ្លេច ហើយមានរឿងខ្លួនយើងចង់ចាំ (ជាពិសេសរឿងមើលមេរៀន ហេហេហេ) វាបែរជាភ្លេចងាយជាងស្អីទៅទៀត ។ ខ្លួនខ្ញុំក៏អញ្ចឹង រយៈពេល ៣៦៥ថ្ងៃកន្លងទៅថ្មីៗ ឬហៅជាភាសាមួយទៀតថា ឆ្នាំកន្លងទៅនេះ មានរឿងជាច្រើនកើតឡើងក្នុងជីវិត ដោយមិនបាច់រ៉ាយរ៉ាប់ទេគឺវាមានទាំងពីរប្រភេទហ្នឹងគឺ ល្អ នឹងអាក្រក់ ។ តែសរុបឲ្យខ្លីខ្ញុំថា មានរឿងល្អកើតឡើងច្រើនជាងរឿងអាក្រក់ ក្នុងនោះមានជាអាទិដូចជា បញ្ចប់ថ្នាក់បរិញ្ញាបត្រដែលខ្ញុំរៀនអស់ពេល ៦ឆ្នាំហើយដោយត្រដាបត្រដួស … Continue reading →