ផ្លូវ​បួស

ធ្លាប់​ឃើញ​ក្រសួងសេដ្ឋកិច្ច​ ចុះកិច្ច​សន្យា​ជាមួយ​ក្រុម​ហ៊ុន​មួយ​រឿង​ ការសាងសង់​រថភ្លើងអាកាសនៅ​ភ្នំពេញ  ហើយ​បើ​តាម​ចាំបាន​គម្រោង​នេះ នឹង​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ឆ្នាំ ២០១៤ (មិនមែន​ផ្តើម​ប្រើ​ប្រាស់ទេគឺ​ផ្តើម​សាងសង់) បច្ចុប្បន្នកាល​ប្រហែល​គេ​កំពុង​សិក្សា​លម្អិត …

សេវា​​ជឹកជញ្ជូន​សាធារណៈដូចជា​ពិបាក​ធ្វើ​បន្តិច​នៅ​ភ្នំពេញ កាល​ពីឡាន​ក្រុង​នោះ​បរាជ័យ​ម្តងទៅហើយ… វាមាន​កត្តា​ច្រើន​ណាស់​ តែ​ក្នុងនោះ​ខ្ញុំ​សង្កេត​ឃើញ​មួយ គឺ​”ចិញ្ចើម​ផ្លូវ” ដែលជាចំណែក​មួយ​ជម្រុញ​ឲ្យ​រឿង​នេះ​អាន​ឈាន​ទៅ​មុខ​បាន ។ តាម​បទពិសោធន៍កន្លងដែល​ធ្លាប់​បាន​ទៅ​ឃើញ​ស្រុក​គេដែល​ធ្វើ​រឿង​នេះ​បាន គឺ​ទាមទារ​ឲ្យ​មាន​ចិញ្ចើម​ថ្នល់ដែល​អាច​ឲ្យ​អ្នក​ដំណើរ​ដើរ​បាន ព្រោះឡាន​ក្រុង​ក្តី រទេះ​ភ្លើង​ក្តី វា​មិនអាច​ជូន​អ្នក​ដំណើរ​គ្រប់​គ្នា​ទៅ​ដល់​មុខ​ផ្ទះគេ​ទេ ភាគ​ច្រើន​ត្រូវ​ដើរ​បន្ត​ពី​ចំណត​ឡាន​នោះ​ទៅ​ផ្ទះ ។

“ផ្ឡូវ​បួស” (និយមន័យ៖ ផ្លូវ​ត្រូវបាន​គេ​កោចិញ្ចើម​អស់ ដូចលោក​សង្ឃង «ប្អូន​ជីដូនមួយ​ខ្ញុំ​មិនដឹង​ជា​ទៅបាន​ពាក្យ​ពីណា តែ​ត្រូវ​ផន់វាមែន»… នៅភ្នំពេញ​ឃើញ​ថា​រឿង​នេះ​ដោះ​ស្រាយ​ពិបាកបន្តិចហើយរឿង​”ផ្ឡូវ​បួស” ដូច​កៀចក​អញ្ចឹង បាន​មួយ​រយៈហើយ​ក៏ត្រឡប់​មក​វិញ បើ​ថា​អ្នក​រក​ស៊ី​ដែល​ដាក់តាំង​របស់​ពេញ​នោះ​ទៅ​ហើយ មុខ​ផ្ទះឯកជន​ភាគច្រើន​សង់​សឹង​មក​ដល់​​ផ្លូវ (ផ្ទះ​ខ្ញុំជា​ដើម គ្រាន់តែ​ថា​ផ្លូវ​តូច​ខាង​ក្នុង​វា​មិន​សូវ​អី (ទុកចិញ្ចើម​ស្ទើរមួយម៉ែត្រ) ហើយ​ប្លង់​កម្មសិទ្ធ​កាត់ចែក​មក​អញ្ចឹង) ។ ឃើញមាន​ផ្ទះ​ខ្លះ​នៅផ្លូវ​ធំៗ មាន​សល់ចិញ្ចើម​ផ្លូវ​ច្រើន បាន​ធ្វើ​ជា​សួនច្បារនៅលើនោះ​តែម្តង ហើយ​មាន​អ្នក​ណាទៅ​ហ៊ានថា​អី​ បើ​ម្ចាស់​ផ្ទះ​មានកាច​សឹងអី!

សរុប​ឲ្យ្​ខ្លី ចាំ​មើល​ក្រុម​ហ៊ុនដែល​រៀបចំធ្វើ​រថភ្លើង​អាកាស​នៅ​ភ្នំពេញ​ គេ​ដោះ​ស្រាយ​យ៉ាណាដែរ​រឿង​ហ្នឹង…

ភ្ជាប់​មក​ជាមួយ​ឧទាហរណ៍​ “ផ្លូវ​បួស” បើ​កោរតែចិញ្ចើម​ខាង​គាត់​រកស៊ី​ទៅមិន​ថាទេ គាត់​កោរ​ឆ្លងថ្នល់ម្ខាង​ទៀត ពេល​ខ្លះ​គាត់​ដាក់មក​លើ​ផ្លូវថែមទៀត (មាន​ការចតជា​ប្រចាំ​រ៉ឺម៉ក​ដឹង​អីហ្នឹង) ហើយ​មាន​ពេល​ខ្លះ​កម្មករ​លាប​គ្រឿង​តុទូផ្តៅ​ហ្នឹង​ថែមទៀត ឃើញស្ញើបជំនួស (ធ្វើការទយគូទ​លើ​ផ្លូវ​) ហើយ​បើពេល​ម៉ោង​ស្ទះផ្លូវ​វិញ ថាំចិត្ត​នឹង​ពួក​គាត់មែនទែន… តែមើល​ពួក​គាត់ដូច​មិន​មាន​អារម្មណ៍រងារ​ក្តៅអីជាមួយទេ… បើ​ពោល​ដល់​​សមត្ថកិច្ច​សណ្តាប់ធ្លាប់​ក្រុង​ក៏ហាក់​មើល​មិន​ឃើញ​ទៅទៀត… តែ​បើ​ផ្ទះណា​សាងសង់អី មិន​ទាំងចាក់​ខ្សាច់លើ​ចិញ្ចើម​ថ្នល់​ផង ក៏គាត់​មក​កោសរូសគេដែរ … គាត់​ថា​ខូច​សណ្តាប់ធ្លាប់​ក្រុង…ហេហេហេ!

Share
This entry was posted in [V]-idea, [V]-interested, [V]-share, [V]-writing. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>