“my beloved tea-cup” ប្រើជាងពីរឆ្នាំហើយ ព្រោះតែមិនប្រយ័ត្នពេលកំពុងលាង ខ្ញុំធ្វើឲ្យវាដាច់ដៃបណ្តោយ…តែមិនដាច់ចិត្តចោលទេ កាលហ្នឹងទិញម៉ាឈុតមកមានបួន (តួឯកក្នុងរឿង Winnie the Pooh) ស្រឡាញ់អាមួយហ្នឹងជាងគេ (Tigger) ឥឡូវវាបានក្លាយជាកំប៉ុងដាក់ប៊ិចលើតុធ្វើការងារខ្ញុំទៅហើយ…. ហើយក៏បានយកមួយទៀតមកប្រើ លើកនេះយករូបតួឯកមកប្រើតែម្តង …. កែវតែថ្មីរបស់ខ្ញុំ … ផឹកកាហ្វេមិនបានទេ មិនដឹងម៉េចផឹកហើយញាប់ញ័រដើមទ្រូង ចឹងទៅមានតែទឹកតែហ្នឹងឯង កែវរាងធំបន្តិចពេលយកមកដំបូងអ្នកណាក៏ស្រែកដែរ គេថាផឹកតាមមាឌ បើតាមស្មានបរិមាណទឹកផ្ទុកប្រហែលកន្លះលីត្រ ហេហេហេ …. បំណាច់ហ្នឹងនិយាយដល់កន្លែងធ្វើការ ថតរូបតុធ្វើការដ៏សែនរញ៉េរញ៉ៃរបស់ខ្ញុំមួយទុកអានុស្សាវរីយ៍ ក្រែងថ្ងៃក្រោយបានមានបន្ទប់ផ្ទាល់ខ្លួនទៅ ទុកគ្រាន់រំលឹកបន្ទប់រួម (តុខ្ញុំអស្ចារ្យជាងគេ រឿងពង្រាយ) ហេហេហេ ថ្ងៃខ្លះរកឯកសារអីមួយមិនឃើញ កាយសឹងតែរលើងអស់ហើយ ហើយសភាពមិនបាច់មើលទេសំបុកជ្រូកជាគ្នា … នៅតែថ្ងៃចៅហ្វាយហៅទៅកសាងទេ…(សង្ស័យតែអត់ព្រោះតុគាត់ជាងហ្នឹងទៀត ហាហាហាហា … Continue reading →