មនុស្សពីរនាក់ចិត្តពីរវាជារឿងធម្មតា ហើយមនុស្សម្នាក់ចិត្តពីរក៏ធម្មតា បើវាស្ថិតនៅពេលវេលាពីរផ្សេងគ្នា ព្រោះចិត្តមនុស្សយើងប្រែប្រួលតាមពេលវេលា តែអ្វីដែលពិបាកសម្រាប់មនុស្សម្នាក់ចិត្តពីរក្នុងពេលតែមួយឯណេះទេ ។ បើស្រឡាញ់របស់ពីរក្នុងពេលតែមួយគេហៅថាសាវា ឬលោភ តែបើមានចិត្តពីរផ្ទុយគ្នាក្នុងការសម្រេចចិត្តថាធ្វើអ្វីមួយនោះបានហៅថាមហាពិបាក ។ នឹកឃើញដល់បទចម្រៀងម៉េង កែវពេជ្ជតាមួយបទ ចំណងជើងថា “បើអូនស្នេហ៍បង” មានវគ្គមួយច្រៀងថា ចិត្តមួយហាមឃាត់ ចិត្តមួយតវ៉ា មានទោសប៉ុណ្ណា បើខ្ញុំស្នេហ៍បង … ជម្រើសចុងក្រោយប្រសើរបំផុតសម្រាប់ខ្ញុំមានតែបណ្តោយឲ្យពេលវេលាជាអ្នកដោះស្រាយទៅចុះ បើចិត្តណាមួយវាខ្លាំងជាង វាច្បាស់ជាឈ្នះមិនខាន… សម្រាប់ពេលបច្ចុប្បន្នគឺទ្រាំតាមកម្មនៃមនុស្សចិត្តពីរទៅ… ហេហេហេ (សើចចំអកព្រហ្មលិខិតមួយសិន ពិបាកពេកសើចមួយឲ្យធូរពោះ)
ស្តាប់បទចម្រៀងលម្ហែមួយបទ…
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
«បើអូនស្នេហ៍បង» ម៉េង កែវពេជ្ជតា
ផ្កាដុះលើថ្ម ផ្កាអ្នកក្រក្រី ត្រដរប្រិមប្រិយ ល្អឥតមានអ្នកថែ
ភ្នែកគេភ្នែកឯងមើលមកពេលណា ជះចេញវាចាផ្កាថ្មឥដ្ឋប្រាក់ ។
ដឹងហើយឮហើយតែចិត្តនៅស្នេហ៍ គេចមិនរួចទេបងអ្ហើយដូចជាប់ច្រវាក់
ឱ! ស្នេហ៍អើយស្នេហ៍អ្នកជាអន្ទាក់ ទាញខ្ញុំឲ្យធ្លាក់រណ្តៅលោកិយ៍ ។
តើប្រុសដឹងទេថាអូនស្នេហ៍បង? អូនប្រឹងបន់ផ្សងឲ្យជួបទ្រូងថ្លៃ
ទោះអស់សង្ឃឹមដូចមេឃនិងដី ចិត្តខំស្រមៃដល់ថ្ងៃរៀបការ ។
ពិបាកម៉្លេះទេ ស្នេហ៍គ្មានចម្លើយ បើបងដឹងហើយ បងអើយសើចយំឬយ៉ាងណា?
ចិត្តមួយហាមឃាត់ ចិត្តមួយតវ៉ា មានទោសប៉ុណ្ណា បើខ្ញុំស្នេហ៍បង ។

ទំនុកច្រៀងដោយ អ្នកស្រី ប៉ាល់ វណ្ណារីរក្ស
បទភ្លេង វ៉ែន ផាត (?)
ផលិតកម្ម ឆ្លងដែន
អាល់ប៊ុម ជីវិតស្រីឡង់សេ
យីសដឹងលម្អិតដល់ថ្នាក់ហ្នឹងផង! អរគុណដែលបានប្រាប់… ដឹងតែថាបទរបស់ឆ្លងដែន និងច្រៀងដោយម៉េង កែវពេជ្ជតា
ចង់ប្រាប់បងសម្លាញ់អែងមួយ ពេលនេះប្រហែលខ្ញុំមិនមានចិត្តពីរទេណា៎ តែមានជម្រើសពីរ ! អីឡូវសម្រេចយកមួយហើយ ចុះមួយទៀតប្រាប់គេថាម៉េច ។
រឿងការងារមែនទេ? បើមែនអបអរសាទេផង… ហើយក៏ចាំស្តាប់អ្នកបានការងារថ្មីហៅទៅប៉ាវដែរ… ហេហេហេ!
ឆ្លើយប្រាប់គេថាម៉េច? បើជារឿងការងារ ប្រាប់គេតាមត្រង់ទៅ ថាយើងជ្រើសកន្លែងមួយទៀត ព្រោះវាត្រូវជំនាញយើងជាង ដែលយើងមិនជ្រើសយកគេព្រោះ ការងារដែលគេផ្តល់មិនសូវចំជំនាញ ។ល។ និយាយរបៀបអ្នកដឹងកំហុស ហើយព្រមទទទួលខុស សុំទោសគេ បើនិយាយអញ្ចឹងហើយ ចង់ខឹង ១០០ ក៏នៅសល់តែ ៥០ ដែរ ហេហេហេ ។ ប្រាប់ឲ្យលម្អិតបន្តិចមក ក្រែងអាចជួយរកចម្លើយសមរម្យបាន ប្រាប់ដៅៗអញ្ចឹងមិនដឹងឆ្លើយថាម៉េចទេ!