មនុស្សពីរនាក់ចិត្តពីរវាជារឿងធម្មតា ហើយមនុស្សម្នាក់ចិត្តពីរក៏ធម្មតា បើវាស្ថិតនៅពេលវេលាពីរផ្សេងគ្នា ព្រោះចិត្តមនុស្សយើងប្រែប្រួលតាមពេលវេលា តែអ្វីដែលពិបាកសម្រាប់មនុស្សម្នាក់ចិត្តពីរក្នុងពេលតែមួយឯណេះទេ ។ បើស្រឡាញ់របស់ពីរក្នុងពេលតែមួយគេហៅថាសាវា ឬលោភ តែបើមានចិត្តពីរផ្ទុយគ្នាក្នុងការសម្រេចចិត្តថាធ្វើអ្វីមួយនោះបានហៅថាមហាពិបាក ។ នឹកឃើញដល់បទចម្រៀងម៉េង កែវពេជ្ជតាមួយបទ ចំណងជើងថា “បើអូនស្នេហ៍បង” មានវគ្គមួយច្រៀងថា ចិត្តមួយហាមឃាត់ ចិត្តមួយតវ៉ា មានទោសប៉ុណ្ណា បើខ្ញុំស្នេហ៍បង … ជម្រើសចុងក្រោយប្រសើរបំផុតសម្រាប់ខ្ញុំមានតែបណ្តោយឲ្យពេលវេលាជាអ្នកដោះស្រាយទៅចុះ បើចិត្តណាមួយវាខ្លាំងជាង វាច្បាស់ជាឈ្នះមិនខាន… សម្រាប់ពេលបច្ចុប្បន្នគឺទ្រាំតាមកម្មនៃមនុស្សចិត្តពីរទៅ… ហេហេហេ (សើចចំអកព្រហ្មលិខិតមួយសិន ពិបាកពេកសើចមួយឲ្យធូរពោះ) ស្តាប់បទចម្រៀងលម្ហែមួយបទ… «បើអូនស្នេហ៍បង» ម៉េង កែវពេជ្ជតា ផ្កាដុះលើថ្ម ផ្កាអ្នកក្រក្រី ត្រដរប្រិមប្រិយ ល្អឥតមានអ្នកថែ ភ្នែកគេភ្នែកឯងមើលមកពេលណា ជះចេញវាចាផ្កាថ្មឥដ្ឋប្រាក់ ។ ដឹងហើយឮហើយតែចិត្តនៅស្នេហ៍ គេចមិនរួចទេបងអ្ហើយដូចជាប់ច្រវាក់ … Continue reading →