រាជធីតុបតី និង រាជ​សុណិសា

មើល​កុន​ចិន​កាប់​ដាវ​ជាមួយ​ម៉ាក់​ហ្មាន​​ង៉ៃ​ហ្នឹង ឮពាក្យ​ថា “រាជធីតុបតី” ឆ្ងល់​ថា​ពាក្យ​នេះ​មក​ពីណា​ដូច​មិនដែល​ឮ មុន​នេះ​មាន​វចនានុក្រម​ខ្មែរអេឡិច​ត្រូនិចក្បែរដៃ​ ក៏​បើ​ក​មើល​ឃើញ​ថា កន្លង​មក​ យល់​ខុស​តែ​រហូត​ចំពោះ​រាជសព្ទ​មួយ​នេះ ។ ធ្លាប់​តែ​គិតថាឲ្យ​តែ​ កូន​ប្រសាស្តេច គេ​ហៅ​ថា “រាជ​សុណិសា” ទាំង​អស់​តែ​ពេល​មើល​វចនានុក្រម​ខ្មែរ ត្រង់ពាក្យ​ថា​ “រាជ” ទើប​ដឹង​ការពិត ដូច​ខាង​ក្រោម ៖

រាជធីតុបតី (–ប៉ៈ​ដី) កូន​ប្រសា​ប្រុស​របស់​ព្រះ​រាជា (ហៅ​ត្រឹម​តែ ព្រះ​ធីតុបតី​ ក៏បាន) ។

រាជ​សុណិសា ឬ –សុណ្ហា (–សុន-ហា) កូន​ប្រសា​ស្រី​របស់​ព្រះ​រាជា (ហៅ​ត្រឹម​តែ ព្រះ​សុណិសា ឬ ព្រះ​សុណ្ហា​ ក៏​បាន)

សុណិសា (ន.) (បា.),(សំ.) (ស្នុឞ‌ា) កូន​ប្រសា​ស្រី; (រ. ស.) : ព្រះ​សុណិសា ឬ ព្រះ​សុណ្ហា (បុត្រី​ប្រសា ឬ​ព្រះ​រាជ​បុត្រី​ប្រសា) ។ ព. ផ្ទ. ជា​មាតា (–ដា) “កូន​ប្រសា​ប្រុស” ។ សុណ្ហា (សុន-ហា)

ប្រសា (ន.) កូន​ដោយ​ពន្ធ គឺ​ប្រពន្ធ​ឬ​ប្ដី​របស់​កូន : កូន​ប្រសា (ទាំង​ប្រុស​ទាំង​ស្រី ហៅ​ថា កូន​ប្រសា ដូច​គ្នា​គ្រាន់​តែ​បញ្ជាក់​ថែម​ថា កូន​ប្រសា​ប្រុស ឬ កូន​ប្រសា​ស្រី ប៉ុណ្ណោះ; ម. ព. សុណិសា ផង) ។

(កិ.) (ព. សា.) និយាយ​គ្នា : ចិន​ប្រសា​គ្នា ។ ប្រើ​ជា ន. ក៏​បាន : ស្ដាប់​ប្រសា​គ្នា​មិន​បាន (ក្លាយ​ឃា្លត​មក​ពី ភាសា “សម្ដី”) ។

*** ស្វែង​យល់​រាជ​ស័ព្ទ​បន្ថែម​ មើល​ក្នុង​ពាក្យ​ “រាជ” ក្នុង​វចនា​នុក្រម​ខ្មែរ***

Share
This entry was posted in [V]-interested, [V]-learn Khmer. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>