ល្ងាចមិញនេះភ្លៀងមួយមេយ៉ាងចាស់ដៃ ធ្វើឲ្យខ្ញុំបែកញើសជោគខ្លួនលាយឡំជាមួយទឹកភ្លៀង ។ ដែលបែកញើសនោះគឺបណ្តើរម៉ូតូកញ្ចាស់របស់ខ្ញុំ កាត់ទឹកកាត់ភ្លៀង តាំងពីក្បែរផ្សារអូឡាំពិចមកជិតដល់ទូតចិនបានលោកព្រមឆេះ ។ បណ្តើរធម្មតាមិនអីទេ ទឹកលិចត្រឹមស្មងជើង ហើយភ្លៀងពីលើបន្ថែមទៀត មកដល់ក្បែរផ្ទះរលត់ម្តងទៀត នេះបានហៅថាយ៉ាប់ បែបចង់រកប្តូរម្ចាស់ហើយ ព្រោះខ្ញុំរវល់មិនសូវបានមើលថែគ្នា រឿងប្តូរហ្វ្រាំងគិតចង់ប្តូរតាំងតែពីដើមខែ ៩ អាឡូវចូលដើមខែ ១០ នៅមិនទាន់បានទៅប្តូរ ជាន់ខុយៗ ហេហេហេ នៅតែថ្ងៃជិះទៅទគូទឡានកាម៉ាសទេខ្ញុំ បែបមកពីមិនសូវមើលថៃគ្នាហើយបានជាមួយរយៈនេះ ត្រូវទឹកភ្លៀង វារករឿងខ្ញុំហ្មង ចង់រលត់បន្តិច ចង់ស្ទុះបន្តិច ញាក់ៗញ័រ… ស្អែកចុងអាទិត្យហើយគិតថាចង់ទៅរកជាងដែរ តែកម្មវិធីជាប់សូរហ្មង តាំងពីព្រឹក ប្រហែលទ្រាំចាំផុតខែភ្លៀងហើយមើលទៅ! អាយុកាលប្រើប្រាស់មិនគិតពីនៅស្រុកដើម គឺតាំងពី ១៩៩៦ កាលនោះមិនមែនរបស់ថ្មីអីទេ គឺថ្មីយើងចាស់គេ…មកទល់សព្វថ្ងៃគម្រប់ ១៣ឆ្នាំត្រឹម… និយាយគ្នាលេងជាមួយបងប្អូនល្ងាចមិញ ថាអាគុបជប៉ុនណឹងល្អផន់គេមែន! ម៉ាស៊ីននៅអែមនៅឡើយ ហើយសម្បុរសម្បកក៏មិនទ្រក់ណាស់ណា បើប្រៀបជាមួយរបស់ថ្មីៗឥឡូវនេះ ច្បាស់ជាទ្រមិនរូចទេ!…
Recent Comments
vRYA on តួឯកកម្សត់
Js Park on តួឯកកម្សត់
vannak on សម្លេងសាដៀវ
vRYA on Khmer Unicode – (KhmerOS) 2.0.1
Heng Sea Hong on Khmer Unicode – (KhmerOS) 2.0.1
sophanna on Khmer Unicode – (KhmerOS) 2.0.1
vRYA on summer course 2012 (Manila Philippines)
Blogroll
- bkhmer
- C*H*A*N*R*O*E*U*N
- Development Blog
- Documentation
- Fidele
- Gr3nspot
- Khmer iT
- Khmerforum
- kk@111
- M|O|N|G|K|O|L
- Plugins
- Sim senkh
- Sith
- Skhmer
- Sophak
- Suggest Ideas
- Support Forum
- Themes
- WordPress Planet
- xVanna
- កុដុម្ពី
- កូនជ្រូក៧ពណ៌
- កេសី
- កំណត់ហេតុបណ្ឌិត
- កំណត់ហេតុសុភ័ក្ត្រ
- គេហទំព័រប្រជុំចម្រៀងខ្មែរ
- គ្រូសូត្រឆ្វេង
- ច័ន្ទរឿន
- ឆដា
- ដងស្ទឹងពណ៌ស្វាយ – វឌ្ឍនា
- ដួងចន្ទ
- ណារដ្ឋ
- តារ៉ាវុធ
- ទំព័ររបស់វណ្ណ
- បងសុខគី
- យល់ចិត្ត
- រចនា
- រជ្ជនី
- រ៉ាម៉ាណា
- សម្រាប់ខ្មែរ
- សុទ្ធិពង្ស
- សុភា
- សុភ័ណ
- សុវុឌ្ឍី
- ហេង ពិសិដ្ឋ
- អគ្គលីបុត្រ
- អាចម៍ផ្កាយ
- អាណាចក្រ RAsmey
- អ៊ុំ សុទ្ធា

អួតមេស វាមិនដែលជាង១០ឆ្នាំហើយនៅល្អទេ!
មានរបស់អួត គេអួតចឹងហើយ … ហើយចូលចិត្តអួតស្រាប់ផង… ហាហាហាហា
បន្តអួតទៀតចុះចឹង!
ហេហេហេ និយាយដូចជាដឹង ថាកំពុងបងកំពុងមានរឿងចង់អួតនៅកន្លែងនេះទៀត ហាហាហា មានច្រើនរឿងទៀតផង ដូចជា ។ល។
ជ្រេញ៩!
ហេហេហេ ស្អីណា ជិនឬកណាស់ អ៊ែក…!