Daily Archives: 2009/05/31

Home Alone!

សួ​រថា​អផ្សុកទេ? ស្ងាត់​ទេ? ធុញទេ? សុំ​ឆ្លើយត​ប​វិញទាំង​ញញឺម​ថា អត់ទេ! ព្រោះ​ផ្ទះ​ខ្ញុំ​មាន​សមាជិត​តែ​ ៣នាក់​ស្រាប់ទៅ​ហើយ ទោះពេល​ដែល​នៅ​ជុំ​គ្នា​ ក៏​ស្ងាត់​តែអញ្ចឹង​ដែរ ។ យ៉ាង​ច្រើនឮសម្លេង​ទូរទស្សន៍​ដែល​ម៉ាក់គាត់​តាម​ដាន​ភាគ ឬ​ក៏​ល្បង​ខ្ញុំ​គាត់​មើល​នាទីឯកសារនានា (discovery channel & NATGEO គាត់​មើល​តែ​ពីរ​ប៉ុស្តិ៍​ហ្នឹង) ។ ដែល​មក​រអ៊ូ​នេះ​ព្រោះ​សសៃ​ខ្ជិល​ក្នុង​ខ្លួន កំពុង​បាតុកម្ម​នឹង​ការ​ដែល​ត្រូវមក​នៅផ្ទះ​ម្នាក់ឯង ហេហេហេ ។ ការ​ងារ​ផ្ទះ​ ដែល​តម្រូវ​ឲ្យ​ធ្វើ​ហើយ ខាន​មិន​បាន គឺ​ជា​បន្ទុក​ដែល​ត្រូវទទួល​ខុស​ត្រូវ មិនមែន​បោសជូត​លាង​សម្អាត​ផ្ទះទេ តែ​ជា​ការ​មើល​ថែរ​កូន​តូចៗ ហាហាហា មិន​មែនទេ កូន​តូច​នោះ គឺ​សុខន​ពីរ​គ្រឿងតូច​​មហា​ចេះ​ និង​ ត្រី​កន្ទុយ​បី​មួយ​ទួរ​ធំ​របស់​ល្បង​ខ្ញុំ​ ។ តាំ​ង​ពី​ថ្ងៃពុធ​មក​ម៉្លេះ​ដែល​ម៉ាក់ និង​ល្បង​ទុក​ខ្ញុំ​ចោល​នៅផ្ទះ​មា្នក់ឯង​​ (ហេហេហេ ដូច​កម្សត់ណាស់) ។ … Continue reading

Share
Posted in [V]-action, [V]-interested | 8 Comments

Jaya – palm whisky

កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ខ្ញុំ​នៅ​ផ្ទះ​ម្នាក់​ឯង​ (​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍មក​ម៉្លេះ ម៉ែមិន​នៅ​ បង​ប្រុស​មិន​នៅ) ពេល​មើល​ទូរទស្សន៍​  ក៏​ស្រាប់​តែ​ក្រឡេក​ភ្នែក​ទៅប៉ះ​ប្រអប់ដង​ស្រា​នៅ​ក្បែរទូរទស្សន៍ ហេហេហេ ជា​បញ្ញើ​របស់ប្អូន​ប្រុស​​កាល​ពី​អាទិត្យមុន​ គេ​ទៅ​លេង​សៀមរាប បាន​ខ្ទឹម​ជ្រក់ពិសេស និង ស្រា​វីស្គី​ធ្វើ​ពី​ទឹក​ត្នោត​មក​ផ្ញើ​មួយ​ដប ។ នឹក​ដល់​របស់​ឆ្ងាញ់​ក៏​ស្រាប់តែ​ស្រក​ទឹក​មាត់ ល្ងាច​ថ្ងៃ​សៅរ៍​ផង ដាក់​ម៉ាហ្សី ពី​ហ្សី​ក៏មិន​អី​ដែរ នៅ​ផ្ទះ​ស្រឿង​ៗ​គេង​លក់ស្រួល ។ សុំ​អធិប្បាយ​អំពីរស់ជាតិ​ស្រាគេ​វិញ … ហេហេហេ ខ្ញុំ​មិន​មែនជា​អ្នក​ជំនាញ​អ្វីទេ តែ​ល្មម​អាច​ផឹក​ទៅ​ដឹង​ថា ស្រា​ឆ្ងាញ់ ឬមិន​ឆ្ងាញ់ (បើ​ប្រៀបធៀប នឹង​ទឹក​ក្រូច ស្រា​ណា​ក៏​ចាញ់ទឹក​ក្រូច​ដែរ ហេហេហេ) ។ ដំបូង​ហិត​ក្លិន ឃើញ​ថា​ឈ្មុយ​ទឹក​ត្នោត​តិច​ៗ ពេល​ញ៉ាំ​រស់ជាតិ​វា​ ដូច​តែ​ស្រា​វីស្គី​ផ្សេង​ដែរ តែ​​ខុស​​ត្រង់ភាព​ក្រអូប​របស់​វា គឺ​មិនដូច​ទឹក​ត្នោត​ទេ តែ​វា​បែរជា​មាន​ក្លិន ដូច​ផ្លែ​ត្នោត​ខ្ចី​ទៅ​វិញ … Continue reading

Share
Posted in [V]-action, [V]-interested | 4 Comments