មាតុ​ភូមិ​ដ៏​តូច​ច្រឡឹងជា​មួយ​ប្រព័ន្ធទូរស័ព្ទ​ចល័ត​ដ៏​ច្រើន!

simsក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ដុះ​ដូច​ផ្សិត​នៅ​មាតុ​ភូមិ​ដ៏​តូច​ច្រឡឹង​របស់​ខ្ញុំ! ​បើ​ប្រៀប​នឹង​ញាតិ​ជិត​ខាង​ក្នុង​តំបន់អាស៊ាន​ឃើញ​ថា ខ្មែរ​យើង​ដូច​ជាកុះ​ករ​ជាង​គេ​ក្នុង​រឿង​នេះ ។ រាប់​ត្រួស​ៗ​ទៅ​មាន​​ ០៨​ ក្រុម​ហ៊ុន​ឯណោះក្នុង​ពេល​បច្ចុប្បន្ន (២០០៩) ដែល​បាន​បម្រើ​សេវា​ទូរស័ព្ទ​ចល័ត ឬ ទូរស័ព្ទ​ដៃ នៅ​កម្ពុជា ។

ឃើញ​ថា​ពិភពលោក​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ តែ​នៅ​ស្រុក​ខ្មែរ​ទីផ្សារ​ប្រព័ន្ទ​ទូរស័ព្ទចល័ត ឬ​ប្រព័ន្ធទូរគមនាគមកំពុង​ផ្លូក​ទឹក​ផ្លូក​ដីសម្បើម​ណាស់ ។ ជិះ​កាត់​កន្លែង​លក់ស៊ីម​កាត ឃើញ​បិទ​ស្លាក​ពេញ​ហ្នឹង ស៊ីម១$ មាន​លុយ 2$ ស៊ីម២ ថ្លៃ 3$ មានតេ​អត់កំណត់… ។ល។ នេះ​ប្រហែលជាសញ្ញាណមួយ​បង្ហាញ​ប្រាប់​ថា ការទំនាក់ទំនងនៅ​ស្រុក​ខ្មែរ មាន​ភាព​ប្រសើរជាង​មុខ​ខ្លាំងសម្បើម មាន​លក្ខណៈ​សម្បូរបែប ។ល។

កាល​ពី​ល្ងាច​មិញ​ខ្ញុំ​ទៅ​ញ៉ាំ​អី​ជាមួយ​ពួក​ម៉ាក​ គេបបួល​ទៅ​មើល​ទិញ​លេខ​ថ្មី ០៩០ … ទៅ​ដល់​អ្នក​លក់មក​បាន​យកលេខ​មក​បង្ហាញ​ឲ្យ​រើសទេ គាត់​ថា “​ទិញ​អត់រើស​លេខ ស៊ីម​១ ថ្លៃ ១$ មាន​លុយ​ ២​$ អាច​តេ​បាន​គ្រប់​ប្រព័ន្ធ​ក្នុង​តម្លៃ​តែមួយ”

“ទិញ​លេខ​យក​ទៅ​ប្រើ ទោះ​យ៉ាងណា​ឲ្យ​ខ្ញុំ​សុំ​រើស​បន្តិច​បាន​ទេ ចែ” ខ្ញុំ​តប​ទៅ​អ្នក​លក់វិញ

អ្នក​លក់​ឆ្លើយ​មក​វិញ​ថា “រើស​បាន​ពូ! លេខ​រើស​ថ្លៃ ២​$”

“ចឹង​ក៏ចឹង​…សុំ​មើល​លេខ​បន្តិច​មក​” ខ្ញុំ​ចង់​មើល​លេខ​វា​ម៉េច​ដែរ បំណាច់ទិញ​លេខ​មក​ប្រើ​សុំ​រើស​បន្តិច​ហើយ …

រើស​ធ្វើ​អី​ទេពូ! ក្រុម​ហ៊ុន​ថ្មី​ៗ​គេ​ទិញ​ស៊ី​ម​តេ​ចេញ​អស់លុយ កាច់​ចោល​ហើយ!អ្នក​លក់គាត់​បន្ថែមក​មុន​ហុចតារាង​លេខ​ឲ្យ​ខ្ញុំ​មើល

យក​ពាក្យ​សម្តីគាត់មក​គិត “ទិញ​កាច់ចោល!” អូ! ស្រុកខ្មែរ​សម្បូរ​បែប​ដល់​ថ្នាក់ហ្នឹង​ណ៎ មាន​តែអត្តសញ្ញាណប័ណ្ណមួយ ទិញ​លេខទូរស័ព្ទ​កាច់ចោល!ៗ! ! ចុង​ក្រោយខ្ញុំ​បាន​មក​ជាមួយ​ស៊ីម​ពីរទុក​គ្រាន់តេ ទិញ១$ តេ​បាន​ ២$ គ្រប់ប្រព័ន្ធ​តម្លៃ​តែមួយទៀត… ហេហេហេ ចាំអង្កាល “តេ​ហើយអស់​លុយ​កាច់ចោល!” ហេហេហេ

សាក​ល្បង​រាប់​ទាំង​ចាស់​ទាំង​ថ្មី​ តាម​លំដាប់លំដោយ ព្រម​ជាមួយ​មតិ​យោបល់ផ្ទាល់របស់​ខ្ញុំ​ចំពោះ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័តទាំង​នោះ …

  1. ០១៨ (បច្ចុប្បន្ន ក្ស័យ​ជីវ៉ា​ទៅ​ហើយ) កាល​ពីមុន​​​ ខ្ញុំ​ភ្លេច​បាត់​ទៅ​ហើយ​ថា​ឈ្មោះ​ក្រុម​ហ៊ុន​អីគេ តែ​ចាំ​បាន​ថា​ទូរស័ព្ទ​កាល​ណោះ​គេ​ហៅ​ថា​ស្មង​គោ វា​ធំៗ​ណាស់ ឈ្លោះ​គ្នា​អី​គេ​អាច​យក​វា​ទៅ​ធ្វើ​ជា​អាវុធ​ការពារ​ខ្លួន​បាន ហេហេហេ!
  2. ០១៧ (​បច្ចុប្បន្ន ក្ស័យ​ជីវ៉ា​ទៅ​ហើយ) ឈ្មោះ​ក្រុម​ហ៊ុន​បើ​តាម​ខ្ញុំ​ចាំ​មិន​ខុសគឺ Telstra ភាគ​ហ៊ុន​ធំ​ប្រហែលជាមក​ពី​ម៉ាឡេស៊ី ។
  3. ០១២ - Mobitel ខ្ញុំ​ជឿ​ថា​អ្នក​គ្រប់​គ្នា​ស្គាល់​គាត់​ហ្នឹ​ង​ច្បាស់ជាង​គេ គាត់​បាន​ទទួល​ជោគជ័យ​ជាង​គេក្នុងអាជីព​នេះដែរ ហើយ​គាត់​កើប​លុយ​ក៏មិន​ស្ទើរ​ដែរ តាំង​តែពីគាត់ចេញ​ដំបូង​ដូចជាមួយ​នាទី​ថ្លៃដល់ទៅ ៣៣ សេនអ៊ុយអេស​ ឯណោះ… ហើយ​ឥឡូវ​គាត់​ដូចជាមាន​សមាជិត​ក្បាល​លេខ​ច្រើន​ដូច​ជា (០១២​, ០៩២, ០១៧, ។ល។ ដឹងមិន​អស់ទេ​ច្រើន​ពេក​ច្របល់គ្នា​ពេញ​តែ​ហ្នឹង) ។
  4. ០១១ – Camshin ឬ​គេ​ហៅឈ្មោះ​ថ្មី​ថា M-fone គាត់ហ្នឹង​មក​ជាមួយ​ទូរស័ព្ទ​អចល័ត​ ឈ្មោះ​ដំបូង​គាត់​ពេញ​ៗគេ​ហៅ​ថា Cambodia Shinawatra បន្ទាប់​មក​ក៏ Camshin កាល​ពីប៉ុន្មាន​ឆ្នាំ​មុន​គាត់​បាន​សាក​ល្បង​យក​សេវា CDMA – 450 មក​ដែរ​តែ​មិន​ត្រូវ​បាន​ទទួល​ការ​គាំទ្រទេ… បច្ចុប្បន្ន​ភាព​គាត់​ហ្នឹង​ត្រូវ​បាន​គេ​ហៅ​ថា កំពូល​ក្រុម​ហ៊ុន​ថែម​លុយ … ទី​ផ្សារគាត់​នោះ​មិន​បាច់​និយាយ​ទេ​ ដាក់​ ៥ បាន​ ៥០​ ក៏មាន​ដែរ តែ​លក្ខណៈ​វែង​ដូច​កន្ទុយ​ខ្លែង​អញ្ចឹង …. ញាតិ​សណ្តាន​គាត់​មាន​ ០៩៩, ០៨៥ (​បើ​ខ្ញុំ​ចាំ​មិន​ខុស ដូច​ជាមាន​ ០៨៩​ មួយ​ទៀត)
  5. ០១៥- ០១៦ Samart ឬ ក៏​ក្រោយ​ពី​បាតុកម្ម​ប្រឆាំង​ថៃ​ឆ្នាំ​ ២០០១ មក​គាត់​ត្រូវ​បាន​គេ​ហៅថា Hello និង​បន្ទាប់​ពី​សេង​ភាគ​ហ៊ុន​ធំ​ឲ្យ​ទៅ​ក្រុម​ហ៊ុន​ម៉ាឡេ​ស៊ីមក ឈ្មោះ​គាត់​ហ្នឹងគឺ T A Telecome ហើយ​ប្រើ​ស្លាក​សញ្ញា​ Hello ​លើប្រព័ន្ធទូរស័ព្ទ ។ វិរៈភាព​របស់​គាត់​ដែល​គេ​គ្រប់គ្នា​ស្គាល់​គឺ Freshies Boy & Girl ហ្នឹង​ឯង … តែ​ឥឡូវ​ត្រូវ​បាន​ប្តូរទៅជា​ M-fone Freshies រៀប​រយ​ហើយ ។ សមាជិត​ថ្មី​របស់​គាត់​គឺ ០៨១ (បើ​តាម​ខ្ញុំ​ចាំ​បាន​គាត់​ហ្នឹង​ចេញមុន​ ០១១ ​ទៀត​គឺ​ប្រើ ប្រព័ន្ធ​ដូច​ ០១៨​ (ចាស់​ដែល​ស្លាប់​ហើយនោះ) ក្រោយមក​ទើប​ប្តូរមក​ជា GSM 900 និង 1800 វិញ​)
  6. ០៩៨​ – Star Cell ជា​ស្លាក​សញ្ញា​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Applifone Company Ltd. ចាប់​ផ្តើម​ដំបូង​គាត់​ហ្នឹង​ធ្វើឲ្យ​កក្រើក​មេឃ​ស្រុក​ភ្នំពេញ​តាម​រយៈ​ការ​លក់​ស៊ីម​កាត​តម្លៃ​ថោក ដូចជា ៣ ឬ​ ៥​ដុល្លារ ហើយ​និយាយ​ក្នុង​ប្រព័ន្ធ​ដោយ​អត់​គិត​ថ្លៃ និង​ប្រើ​អ៊ិនធើណិត​ក៏​មិនគិត​ថ្លៃ​ប្រហែល​ជា ២ ទៅ​ ៣ ខែ​ដំបូង ។ ប៉ុន្តែ​ក្រោយមក​ ឬពេល​បច្ចុប្បន្ន​ក្រុម​ហ៊ុន​ចេញ​ក្រោយ​ៗ គេ​ដេញ​ទី​ផ្សារ​គាត់យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ស្តាសែល​នៅ​ពេល​នេះ ស្ងាត់​ជ្រងំ បូក​ផ្សំ​និង​ទីផ្សារ​ដូចជាមិន​សូវ​ពូកែ​ស្រាប់​ផង (​ដាក់ ៥$ តេបាន ៥០០​នាទី… មាន​អី​អស្ចារ្យ​ សួរ​ដូច​ឆោត? របស់​គេ​ផ្សេង​ ៣​$ តេបាន​មួយ​ខែ​អត់កំណត់? មាន​អាតេ​អស់ស្ទះ ១០សេន​មួយ​ថ្ងៃ តេ​អត់​កំណត់ ។ល។ អ្នក​ណា​ទៅប្រើ​របស់​គាត់​បាន​ប្លែក! … ហើយ​អ៊ិន​ធើណិត​ក៏អញ្ចឹង​កាល​ពីមុន ៤០​$ ប្រើ​មិន​កំណត់ តែក្រោយ​មក​បែប​គាត់​មិន​សូវ​ចំណេញ គាត់​ឲ្យ​ប្រើត្រឹម ៣ជី អញ្ចឹង​ទៅ​អតិថិជន​ប្រើ​ច្រើន គេ​បោល​ក្ឌុង​ទៅ​រក​កន្លែង​ដែល​ប្រសើរជាង​សឹង​អស់…) អនាគត​ពិបាក​ថា ព្រោះបើ​តាម​តំបន់សេវា​ក៏​តូច​របស់​គាត់ ប្រហែលជា​យ៉ាប់​បន្តិច​ក្នុង​ការ​ដើរ​ទៅមុខ​ក្នុង​ទីផ្សារ​ប្រកួត​ប្រជែង​ខ្លាំង​ដូច្នេះ!
  7. ០១៣ ឬហៅ​ថា Cube ឬ QB ជា​ស្លាក​សញ្ញារបស់​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន CADCOM ដែល​ចេញ​មក​ខ្លាំង​ក្លា​សម្បើម​ ឬ​និយាយ​ថា​ចេញមក​ហ៊ឹក​ហ៊ាក់​ផន់គេ ហើយ​អើ​ណាស់​គាត់​ហ្នឹង គឺ​គាត់​មាន​តែ​សេវា ៣ជី ដែល​ប្រភេទ​ទូរស័ព្ទ​ជាង ៥០%​ លើ​ទីផ្សារមិន​មាន​នៅ​ឡើយ ។ គាត់​មាន​ប្រជា​ប្រិយភាព​ត្រង់​ថា​ ៣ដុល្លារ​ តេ​មិន​កំណត់ក្នុង​ប្រព័ន្ធ តែ​ពេល​យប់​តេមិន​ចេញ​ទេ! ព្រោះ​មនុស្ស​បុក​គ្នា​តេមិន​សំចៃ​ថ្ម​ទូរស័ព្ទ ។ ពាក្យ​ស្លោក​របស់​ក្រុម​ហ៊ុន​គឺ ច្រើន​ជាង​ការ​និយាយ … ហេហេហេ ដូច​មិន​អញ្ចឹង​សោះ តន្ត្រី​តាម​តម្រូវការ​ អ៊ីនធើណិត​តាម​តម្រូវ​ការ​ ស្អី​ហ្នឹង​ដូច​មិន​ពិត ព្រោះ​គាត់គិត​ថ្លៃ​សឹង​អី​ហ្នឹង ៣៥ ដុល្លា​មួយ​ខែ ប្រើ​បាន​តែ ១ជីកន្លះទេ! អ្នក​ណាៗ​ក៏​ស្រែក​ ប្រើមិន​ដឹង​ស្អីផង​អស់​បាត់! វា​កាត់លុយ​ឯង​ដូច​ព្យុះ ហេហេហេ ចុះ​វា​លឿន​នោះ 3G ប្រុច​ៗអស់បាត់ទៅហើយ ១ជីកន្លះ…. ចំណុច​ខ្សោយ​មួយ​ទៀត​របស់គាត់ហ្នឹងគឺ សេវា​យ៉ាប់ណាស់ ក្នុង​ផ្ទះខ្ញុំ​អត់មាន​សេវាទេ ទាំងៗ​ដែល​ផ្ទះ​ខ្ញុំ​នៅ​ចម្ងាយ​មិន​ឆ្ងាយពី​ទីស្នាក់ការធំ​គេ​ប៉ុន្មាន​ផង (បឹង​ត្របែក ខ្ញុំ​នៅ​ទួល​ទំពូង) ឮ​ថា​បន្ថែម​ៗ តែមក​ដល់សព្វ​ថ្ងៃជិត​មួយ​ឆ្នាំ​ហើយ គ្មាន​ឃើញ​អី​ប្រែ​ប្រួលទេ គឺ​នៅ​យ៉ាប់​ដដែល ។
  8. ០១៨​​ Excell ចាប់កំណើត​ជា​ថ្មី​ប្រហែល​ដើម​ឆ្នាំ​ ២០០៩ ក្រោម​ឈ្មោះ​ថ្មី Excell (Future is Now) របស់​ក្រុម​ហ៊ុន​ GT Telecom … គាត់​ចាប់​ផ្តើម​ដោយ​បច្ចេក​វិទ្យាខុស​ពី​ក្រុម​ហ៊ុន​ផ្សេងទៀត គឺ​គាត់​ប្រើ​ប្រព័ន្ធ CDMA 2000 ដែល​ទូរស័ព្ទ​នៅ​លើ​ទីផ្សារ​ស្រុក​ខ្មែរ ៩៩.៩៩% មិន​មាន​លក់ទេ ចង់ប្រើ​ទាល់តែ​ទិញ​របស់​ក្រុម​ហ៊ុន ដែលមាន​ផ្តល់ជូន​ក្នុង​តម្លៃ ថោក! តែ​សម្រាប់​អ្នក​ប្រើ​ប្រាស់ភាគ​ច្រើន​ ដែល​ជា​យុវវ័យ​លេង​តា​មស៊េរី​ទូរស័ព្ទ​ មិន​សូវ​ជា​មាន​ចំណាប់អារម្មន៍ ព្រោះ​លេង​ម៉ូត​តាម​ចិត្តមិន​បាន ហើយ​ម្យ៉ាង​សេវា​របស់​គាត់ មាន​តែ​នៅ​ភ្នំពេញ​ទេ ។ ឃើញ​ក្រុម​ហ៊ុន​នេះ​ប្រឹង​ស្វះស្វែង​ខាង​សេវាអ៊ិនធើណិតជាង ព្រោះ​គាត់​ម៉ៅ​ប្រើម៉ាសេរី ៣០$ ក្នុងមួយ​ខែ​សម្រាប់​ល្បឿន 150 Kbps និង ១៥០$ ក្នុងមួយ​ខែ​សម្រាប់ 2 Mbps .(ខ្ញុំ​ជាអតិថិជន​របស់​គាត់​សព្វ​ថ្ងៃនេះ)
  9. ០១០ និង ០៩៣- Smart Mobile hehehe កាល​ពីមុន​នាំ​គ្នា​និយាយ​លេង កាល​ណា​គេចេញ​អាលេខ ០១០ (​ប្រៀប​ធៀប​ទៅ​ហ្នឹង…គិត​ខ្លួនឯង​ចុះ​បាទ :p) ស្រាប់​តែ​ដើម​ខែ​២ ឆ្នាំ​២០០៩នេះមាន​ចេញមក​មែន ក្រោម​ស្លាក​សញ្ញា​ទូរស័ព្ទ​ Smart Mobile ។ ឃើញ​ថា​ ​ឆ្លាត​មែន តែ​មិន​មែន​អតិថិជនទេ គឺ​ក្រុម​ហ៊ុន​គាត់ទៅវិញទេ កម្មវិធី​គេ​មិនដឹង​ស្អី​ខ្លះទេ​ ស្តាប់ទៅ​ឈឺ​ក្បាល​ ចង់​បាន​ថែមនេះ​ ទាល់តែ​ប្រើនោះ ។ល។ ស្តាប់ទៅស្តាប់មក​គឺ​គាត់​ឆ្លាត​ពេក ឃើញ​ថា​ឱការ​ដណ្តើម​ចំណែក​ក្នុង​ទី​ផ្សារ​របស់​គាត់​មិន​ខុស​ពី ០៩៨​ ទេ… ព្រោះ​តែ​ភាព​ឆ្លាត​វៃ​របស់គាត់ … ឃើញមាន​ចេញ​ កម្មវិធី​ថ្មី តែ​អស់ស្ទះ​ស្អីគេ​ហ្នឹង មួយ​ថ្ងៃ​ ១០សេន គិត​ទៅ​មួយ​ខែ ៣០០​សេន ឬ ៣ដុល្លារ តែមិន​កំណត់ … ហេហេហេ តើ​វា​ខុស​ពីឃ្យូប​ត្រង់ណាទៅ? ឆ្លាត​ម៉្លេះក្រុម​ហ៊ុន​នេះ បំបែក​លេខឲ្យ​ឃើញ​តូច តែខ្ញុំថា​អ្នក​ប្រើ​ប្រាស់​សម័យ​នេះ​មិន​ល្ងង់ណាស់​ណាទេ … Smart Mobile Company ហាហាហា
  10. ០៩៧ – Metfone ឬ​ មិត្ត​ហ្វូន ជា​ក្រុម​ហ៊ុន​មួយ​មក​ខ្លាំង​ហ្មង! គាត់មាន​ប្រភព​ដើម​ពី​ប្រទេសជិត​ខាង​យើង ឈ្មោះ​ក្រុម​ហ៊ុន​គាត់គឺ Veitel … តាម​ខ្ញុំ​ដឹង​បំណង​របស់គាត់​ផ្តោត​ខ្លាំង​ទាំង​ទូរស័ព្ទ​ដៃ លើតុ និង អ៊ិនធើណិត ព្រោះគាត់​បាន​រាយ​បណ្តាញ​ខ្សែរកាប​អុបទិចពេញទឹក​ពេញ​ដី​យើង​ទៅ​ហើយ ។ ជា​ការ​ពង្រីក​ទីតាំង​របស់​ក្រុម​ហ៊ុន​មេ​នៅ​វៀតណាម​ដែល​ចង់​ភ្ជាប់​បណ្តាញ​កាប​អុបទិច​របស់ខ្លួន​ទូទាំងតំបន់ឥណ្ឌូចិន​តែ​ម្តង! ខ្ញុំ​បាន​សាកល្បង​ប្រើ​ប្រាស់​ហើយ​ ទៅ​សៀម​រាប កំពង់ចាម ។ល។ សេវា​គាត់​ពេល​ទឹក​ពេញ​ដីមែន តាម​ប្រភព​ព័ត៌មាន​មិន​ច្បាស់ការ​ថា គាត់​បាន​ដាក់បង្គោលអង់តែនៅ​ស្រុក​ខ្មែរ​​បាន​ ១៥០០​ដើម​ហើយ ហើយគ្រោង​នឹង​តំឡើង​ឲ្យ​គ្រប់ ៣០០​០ ដើម​នៅ​ដំណាច់​ឆ្នាំ​ក្រោយ ។ តាម​ស្ថាន​ភាព​ការ​ដាក់ទុន បើ​ធ្វើ​ការ​ប្រៀប​ធៀប​នឹង​ក្រុម​ហ៊ុន​ថ្មីៗ​ផ្សេង​ៗទៀត​ ឃើញ​ថា​គាត់ហ្នឹង​រឹង​ប៉ឺង​គ្រាន់បើជាងគេ ។ ហើយ​គាត់​ក៏មិន​សូវ​ ប្រឹង​ទី​ផ្សារ​ខ្លាំង​ដែរ ព្រោះគាត់អាង​ថា​តំបន់សេវា​គាត់​ខ្លាំងជាង​អ្នក​ថ្មី​ទាំងឡាយ តែ​បើ​ប្រៀប​ជា​មួយអ្នក​ចាស់ គាត់​ខុស​គេ​ត្រង់ថា លេខ​គាត់មានដល់ទៅ ១០ខ្ទង់ ០៩៧​ XXX XXXX ។
  11. ០៩០ – Beeline ជា​ក្រុម​ហ៊ុន​ធំមួយ​ទៀត បើ​តាម​ការ​សង្កេត​រស់​ខ្ញុំ បន្ទាប់​ពី ០៩៧ មក​គឺ​មាន​គាត់នេះ​ឯង​តែ​ខ្លាំងមិន​ណយទេ គាត់ចេញ​មក​ទាក់ទាញ​ខ្លាំង កាច់គេ​បំបាក់ឯង​ទាំង​អ្នកចាស់អ្នក​ថ្មី គឺ​តេ​ទាំង​ក្រុង ទាំង​ក្រៅ​ប្រព័ន្ធ តម្លៃ​តែមួយ​គឺ ៥សេន ។ ក្រុម​ហ៊ុន​នេះ​មាន​កំណើតមក​ពី​ប្រទេស រុស្សី តាម​ស្ថាន​ភាព​ទុន​របស់គាត់មិនតូច​តាចទេ ហើយ​តាម​ព័ត៌មាន​មិនច្បាស់ការ ឃើញ​ថា​គាត់កំពុង​ប្រឹង​ប្រែង​តម្លើង​បង្គោល​អង់តែន​ពង្រីក​តំបន់សេវា​ពេញទឹក​ពេញ​ហ្នឹង​ដែរ ។

សុំ​រ៉ាយ​រ៉ាប់​ត្រូស​ៗ​ប៉ុណ្ណេះ​ចុះ! មាន​ខុស​ខ្វះ​ទាស់អី​បើ​មិត្ត​អ្នក​អាន​បានឃើញ​ជួយ​ប្រាប់​ខ្ញុំ​ផង … ៚៚៚

Share
This entry was posted in [V]-idea, [V]-interested. Bookmark the permalink.

13 Responses to មាតុ​ភូមិ​ដ៏​តូច​ច្រឡឹងជា​មួយ​ប្រព័ន្ធទូរស័ព្ទ​ចល័ត​ដ៏​ច្រើន!

  1. រួច​ចុះ បង​ប្រើ​ ០៩០ ហ្នឹង មាន​ប្រើ​អិន​ធឺណែត​ឥត​គិត​ថ្លៃទេ? ប្អូន​ដូច​ជា​ស្ទាក់​ស្ទើរ ចង់​ទិញ​បន្តិច ចង់​អត់​បន្តិច​។

    • វីរិយា says:

      ពិសិដ្ឋ! អត់មាន​ទេ​ប្អូន គិត​ពេញ​ថ្លៃ​ហ្មង!

  2. សុភា says:

    ប្រាកដ​ជាពុល​មិន​ខាន​ទេ​រឿង​លេខទូរស័ព្ទនេះ

    • វីរិយា says:

      ខ្ញុំ​ថា​កំពុង​តែ​ពុល​ពេញ​ហ្នឹង​ហើយ! ចាំ​ទៅ​រក​ពី​ខាង​មុខ​កន្លែង​លក់​ស៊ីម​មក​ចែក​គ្នា​យើង​នៅ​ឆ្ងាយ​ៗ​មើល​លេង! ហេហេហេ

  3. គិតទៅរីកចំរើនដូចផ្សិតមែន។​ តែមិនដឹងថាផ្សិតណាអាចញ៉ាំបានខ្លះ​ហើយផ្សិតណានឹងគ្រួក្នុងពេលឆាប់ៗនោះទេ។

    • វីរិយា says:

      បាទ​​លោក​ C*H*A*N*R*O*R*U*N បន្តិច​ទៀតនឹង​ដឹង​ហើយ ….

  4. សេដ្ឋកិច្ចទីផ្សារសេរីវាអញ្ចឹងឯង តែងតែមានការប្រកួតប្រជែងច្រើន ហេហេ

    • វីរិយា says:

      បាទ​បាទ! អនាគត​អ្នក​​ជំនាញ​ខាង​ជំនួញ… :P hahaha

  5. សុំបន្ថែមព័ត៌មានមួយចំនួនដូចជា
    - ០១៨ហ្នឹងពីមុនឈ្មោះវា Camtel (កុំច្រលំជាមួយ Camintel)
    លឺមកថាកាលហ្នុងថៅកែក្រុមហ៊ុនគាត់ទទួលមរណៈភាពទៅ ក្រុមហ៊ុនក៍មរណភាពតាមគាត់ដែរ។ តាមខ្ញុំនៅចាំប្រព័ន្ធ និងទូរ Server វាមានទីតាំងនៅក្រសួងbប្រៃសណីយ៍ តែក្រោយពីដួលរលំភ្លាម(ប្រហែលឆ្នាំ ២០០៥ ឬ២០០៦) គេអត់រើទៅណាទេ ទុករហូតទាល់តែជាងពាក់កណ្ដាលឆ្នាំ២០០៨​បានគេរើ។
    - Telstra ជាភាគហ៊ុនធំរបស់អូស្រ្តាលីទេ មិនមែនម៉ាឡេស៊ី​ឡើយ Telstra/BigPond ឈ្មោះចាស់ផស់ក្រុមហ៊ុន Online ពីមុនហ្នឹងឯង។
    - និយាយពី Hello វិញសរសេរឈ្មោះក្រុមហ៊ុនគេខុសហើយ​អាតោហៀ មិនមែន TA Telecom អីទេ គឺ TMIC= Telecom Malaysia International (Cambodia)

    នេះគ្រាន់តែជាការដឹងត្រួសដ៍តិចតួចផស់អ្នកនៅតេលេខម​ប៉ុណ្ណោះ អូហ៍ប៊ិះភ្លេចទៅមិនមែនតែ ៨ក្រុមហ៊ុនហ្នឹងទេ នៅ២​ក្រុមហ៊ុនទៀតដែល in the process…

  6. និយាយពីរឿងទូរស័ព្ទដៃប្រទេសខ្មែរខ្ញុំស្អប់បំផុត ជាពិសេសក្រុមហ៊ុន 012 ព្រោះថាខ្ញុំប្រើវា ខ្ញុំដឹងច្បាស់ជាងគេ ។ តើមានប្រទេសណាដែលប្រើទូរស័ព្ទ
    ឆ្កួត ៗ ដូចខ្មែរ ។ ទឹកប្រាក់មិនបានតេចេញចូលក៏អស់ យកខែជារយៈវេលា
    ខ្ញុំសូមប្រាប់បន្តិច ប្រទេសដ៏ទៃ បើមិនបានតេចេញចូល ទឹកប្រាក់ដែលនៅ
    ក្នុងទូរស៏ព្ទក៏វាមិនចេះអស់ដែរ ឧទាហរណ៏ថា ក្នុងទូរស័ព្ទមានទឹកប្រាក់ 50
    ដល្លាក្នុងខែនេះតែអស់រយៈពេលវេលា យើងបញ្ចូលទឹកប្រាក់បន្ថែម 50 ទៀត
    វាក៏ត្រូវមានទឹក 100 ដុល្លា ។ មិនចាំបាច់និយាយថាប្រទេសឆ្ងាយឯណា ប្រទេសថៃ បញ្ចូលប្រាក់ 20 បាត មានរយៈប្រើការមួយឆ្នាំ

  7. វីរិយា says:

    ចុម​នៅ​មាន​២​ទៀត​កំពុង​ដំណើរ​ការ​! អូហូ! ឱ! ពិត​ជា​ច្រើន​មែន!
    ខ្មែរ​បុត្រា…​អាឡូវ​ហ្នឹង​វា​ថោក​ក៏​ពិត​មែន តែ​ពិបាក​តេចេញ​ណាស់ពេល​យប់ ខ្ញុំ​តេ​ម្តង​ៗ​ខឹង​សឹង​តែ​បោក​ទូរស័ព្ទ​ដៃ​ចោល​ទេ នេះ​ពិត​ជា​គេ​ហៅថា​ មាន​បរិមាណ​តែ​គ្មាន​គុណភាពមែន!

  8. Khmerling says:

    មកដល់ពេលនេះ នៅស្រុកយើងមានក្រុមហ៊ុនទូរស័ព្ទដែលមិនកាត់លុយនៅផុតកំណត់ខែហៅចេញឬនៅ ? ខ្ញុំក៏ជាម៉ូយរបស់ 012 ដែរ ឲ្យតែជិតផុតកំណត់ហៅចេញ ខំទៅញាត់លុយតាមលុយចាស់ បើមិនអញ្ចឹងគេកាត់ដាច់ គ្មានសលេ់ ។
    ចំជាថោកមែន‌‌!!!

  9. Pingback: 3G ស្រុកយើង « KHMERLING

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>