ឈ្មោះ​ជា​ផ្លូវ​ការ​របស់​ “សាលា​ក្រុង​ភ្នំពេញ”

កាល​ពី​ល្ងាចមិញ​នេះ​ ទំនេរ​បាន​មើល​ទូរទស្សន៍​ចំម៉ោង​ព័ត៌មាន បើក​រាវ​ទៅ​រាវ​មក​ ក៏ចំប៉ះប៉ុស្តិ័​ខ្មែរ​លេខ​៩ អ្នក​អាន​វ័យ​ក្មេង (ស្រី) សម្តី​មុត ដាច់​ដុំ​ហ្មង មិន​សូវ​ចូល​ចិត្ត​​ក៏​ប្តូរ​ប៉ុស្តិ៍​លេខ ៣ រាជធានី​ភ្នំពេញ​វិញ ។ ព័ត៌មាន​អំពី​ការ​សាង​សង់​ផ្លូវ​ថ្មី លុះ​ដល់​ស្តាប់​ឮ​ពាក្យ​ថា “សាលា​រាជធានី” ធ្វើ​ឲ្យ​ខ្ញុំ​ប្លែក​ៗ​ត្រចៀក ចាំ​ផ្ទៀង​ស្តាប់​ម្តង​ទៀត ក្រែង​ជា​ឈ្មោះ​សាលា​រៀន​ទេ​ដឹង សម្រេច​សម្រួល គេ​អាន​ឈ្មោះ​ពេញ​សាលា​ក្រុង​ភ្នំពេញ​ ដែល​យើង​ធ្លាប់​ឮ ឬ​ហៅ​ជាប់​មាត់មក​ថា សាលា​ក្រុងៗនោះ ជាផ្លូវ​ការ ថា​សាលា​រាជធានី ឬ សាលារាជធានី​ភ្នំពេញ​វិញ … ប្រហែល​ទើប​បាន​ប្តូរ​បន្ទាប់​ពីមាន​ការ​កែ​ក្រុង​ទៅ​ជា​ខេត្ត មួយ​ចំនួ​កាល​ន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ហើយ ។

នេះ​ជា​ការ​ជូន​ដំណឹង​គ្រាន់​នឹង​ជ្រាប…
បំណង​ល្អ​ពី​សាលា​ក្រុងរាជធានី​ភ្នំពេញ៚
salakrung

Share
This entry was posted in [V]-idea, [V]-interested, [V]-learn Khmer. Bookmark the permalink.

16 Responses to ឈ្មោះ​ជា​ផ្លូវ​ការ​របស់​ “សាលា​ក្រុង​ភ្នំពេញ”

  1. ស្តាប់ច្រឡំទេដឹង

  2. វីរិយា says:

    ហេហេហេ គិត​ថា​មិន​ច្រឡំទេ ព្រោះ​ឮគេ​និយាយ​ច្រើន​ដងណាស់​ក្នុង​ព័ត៌មាន​មួយ​ហ្នឹង!

  3. សុភា says:

    ទៅ​បញ្ជាក់​សញ្ញា​ប័ត្រ្ត​នៅ​សាលា​រាជាធី ហេហេ ស្គងៗ​មេច​មិន​ដឹង :P

  4. ហេហេ បងភា!​អ្នកស្រុកកោះធំគេនិយាយ ស្គងៗ ស្លាក់ស្អឹង ស្កែស្មារ មែនបង ហាហាហា ស្តាប់ទៅដូចកំប្លែងដល់ហើយ ហាហាហា( ខុសប្រធានបទគេ ):P

  5. នៅ​មុខ​វិទ្យា​ល័យ​ឫស្សីកែវ អា​ស្លាក​ធំ​ហ្នឹង ខ្ញុំ​ឃើញ​គេ​ដាក់​ផ្សេង​ពី​នេះ​ទៀត។ គេ​ដាក់ថា​ “សាលារាជធានីភ្នំពេញ” ។

  6. វីរិយា says:

    សុភា!… ហ្នឹង​ហើយ​ត្រូវ​កែ​ប្រែ​ហើយ​ មិន​មែន​សាលា​ក្រុង​ដូច​ពីមុនទេ គឺ​សាលា​រាជធានី​!

    លោក​ប្អូន!… ហេហេ​ហេហេ

    ពិសិដ្ឋ!…​ខុស​គ្នា​ត្រង់​ណាទៅ​? បង​ដាក់​សាលា​រាជធានី​ភ្នំពេញ​ហើយ​តើហ៍!

  7. នឹងហើយ ដាក់ចឹងត្រូវតាម សាលារាជធានី សាលាខេត្ត សាលាស្រុក សាលាឃុំ ហាហាហា ដូច មិនដែលលឺសាលាភូមិទេ​ហាហាហា

  8. វីរិយា says:

    បង​ដូច​មិនដែល​ឮដែរ…ម៉េច​ចង់ធ្វើ​ការ​នៅ​សាលា​ភូមិ​ ហាហាហា ចាំ​រៀន​ចប់គេ​បង្កើត​ថ្មីទៅ សាលាភូមិ​ផ្អេ ហាហាហា

  9. ហាស ហា… ត្រូវ​ទៅ​រក​កាត់​វ៉ែនតា​ហើយ​ខ្ញុំ​ !!!

  10. វីរិយា says:

    ពិសិដ្ឋ​ដឹង​អត់​ថា​ធ្វើ​ឲ្យ​បង​មើល​ហើយ​មើលទេ ផ្ទៀង​រក​កន្លែង​ខុស​អត់ឃើញ! ហាហាហា

  11. ចេះតែឆ្ងល់ ម៉េចចាំបាច់ដូរឈ្មោះធ្វើអ្វីណ ទោះបីដូរប្រជាជននៅតែហៅតាមចាស់អាដែលនឹងព្រោះទម្លាប់តាំងពីដើមចឹងហើយ
    ឧទាហរណ៍ ដូចបងភាគាត់ថាចឹង »ទៅបញ្ជាក់សញ្ញាបត្រនៅសាលារាជធានី ហាហា​ហា

    • វីរិយា says:

      មាន​មតិមួយ​ចំនួន​លើកឡើង​ថា​ ជាសិល្បៈក្នុង​ការ​បែង​ចែក​អំណាច​… តែ​ហេតុ​ផល​ផ្លូវ​ការ​ ប្រហែល​ជា​ ការធ្វើ​​កំណែទម្រង់​ការ​ប្រព័ន្ធ​ការងារគ្រប់គ្រង​សេវាសាធារណៈ យុទ្ធសាស្ត្រ​ចតុកោណ​​របស់​រដ្ឋាភិបាល ….

  12. សុភា says:

    វុឌ្ឈី អ្នក​ស្រុក​កោះ​ធំ​និយាយ​ល្អ​សើច​ច្រើន​ណាស់។ តែ​ពាក្យ​ខាង​លើ​ណឹង​សរសេរ​ខុស។ បង​វិរីយា​ជួយ​កែរ​ផង :P

    ឩទាហរណ៏​ផ្សេង​​ទៀត
    “ពេល​មេឃ​ភ្លៀង ជិះ​កង់​ឡើង​ស្ពាន” >> “ពេល​មេឃ​ភ្ល៉ាង ជិះ​កង់ឡើង​ស្ព៉ាន”។

    “ត្រី​ប្រៃ” >> “ថៃផៃ”
    …..

    តែ​មិន​​មែន​ទាំង​អស់​គ្នា​នោះ​ទេ :D

    • វីរិយា says:

      សុភា…មិន​ចាំ​បាច់កែ​អី និយាយ​គេ​ស្តាប់​បាន​តើហ៍ ហេហេហេ នៅមាន​ច្រើន​ពាក្យ​ទៀត​ដែល​អ្នក​មក​ពីខាង​ណឹង​និយាយ​សម្លេង​ប្លែក … តែ​ស្តាប់ទៅជា​ភាសាភូមិស្រុក​គេ​ ទំនង​ដែរ​តើហ៍

  13. សុភា says:

    តែ​បើ​អ្នក​ដែល​និយាយ​ខុស​គេ ប្រាកដ​ជា​ត្រូវបាន​គេ​ផា​អោយ​ថា​អ្នក​អំពេញ​ហើយ :P

    • វីរិយា says:

      ណឹង! ដូច​យើង​ទៅ​សៀម​រាបអីចឹង…​និយាយចូល​ក្រុម​អ្នក​ម្ចាស់​ស្រុក​ យើង​ក្លាយ​ជាមនុស្ស​ចម្លែក​ហើយ! នៅ​ខាង​មុខ​ផ្ទះបង ហាង​បបរមាន់ គាត់​យក​អ្នក​ជួយ​រត់តុ​ពីកំពង់ធំ ម៉ោម៉ាក្រុម​ហ្មង ពេល​ពួក​គាត់​និយាយ​គ្នា អ្នក​ណា​ក៏​និយាយ​ថា​ស្តាប់​មិន​ចង់បានដែរ! ហេហេហេ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>